Search

[ព័ត៌មានក្តៅ] i0n1c បង្ហាញពីវិធី ដែលគាត់ Jailbreak iPhone

iOS Exploit Toolសហគមន៍ Jailbreak គឺជាសហគមន៍មួយដែលមមាញឹកជាងគេ។ មានកម្មវិធី Tweak និងកម្មវិធី Jailbreaks ជាច្រើន ត្រូវបានគេ បញ្ចេញមក ជាប្រចាំ នៅពេល Apple ចេញប្រព័ន្ធប្រតិបត្តិការណ៍ស៊េរីថ្មីៗ។ មនុស្សម្នាក់ ដែលនៅក្នុងចំណោមក្រុមការងារ Dev Team ដែលជាក្រុមការងារ Jailbreak ដ៏ល្បីនេះ គឺ i0n1c។ ថ្ងៃនេះ i0n1c ដែលមានឈ្មោះពេញថា Stefan Esser ដើមកំណើតនៅ អាល្លឺម៉ង់ បានដាក់បង្ហាញ នូវ Slide Presentation អំពីវិធីដែលគាត់ exploit Kernel របស់ប្រព័ន្ធ iOS ដោយគ្រាន់ប្រើ ឧបករណ៍ដែលមានតំលៃ មិនលើស 30 EUR ផងរួមមាន រេស៊ីស្តង់ 470kΩ, ខែ្ស mini USB ចំនួន 2, ឌុយ USB ទៅ Serial Board និងឌុយ PodGizmo (មើលរូបខាងលើ)។

បើសិនលោកអ្នក ចាប់អារម្មណ៍ ពីការ Hack ប្រព័ន្ធ iOS របស់ iPhone នោះលោកអ្នក អាចដោនឡូដ ឯកសារ Slide របស់គាត់ ពីលីងនេះ: BH_US_11_Esser_Exploiting_The_iOS_Kernel_Slides

ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook