Search

[ព័ត៌មានក្តៅ] លោក Comex ម្ចាស់ JailbreakMe បាន Tweet ប្រាប់ថា គាត់នឹង ចូលធ្វើការអោយ Apple

Comex-or-Nicholas-Allegraអ្នកដែលប្រើ iPhone ពិសេស iPad 2 ប្រាកដជា ស្គាល់ Nicholas Allegra (ឈ្មោះក្រៅ Comex) ម្ចាស់កម្មវិធី Jailbreakme.com ដ៏ពេញនិយម។ កាលពី 3 ម៉ោងមុន ក្នុងថ្ងៃនេះ គាត់បានបង្ហើបដំណឹង គួរអោយភ្ញាក់ផ្អើលមួយ គឺថា គាត់នឹងចូលធ្វើការ ជាអ្នកហាត់ការងារ នៅក្រុមហ៊ុន ដែលគាត់ ចូលចិត្ត hack ឧបករណ៍របស់ពួកគេគឺ ក្រុមហ៊ុន Apple!
នេះ គឺជាដំណឹងមួយដ៏ល្អសំរាប់គាត់ តែអាចជាដំណឹងមួយ មិនសូវល្អ សំរាប់សហគមន៍ iPhone/iPad Jailbreak ព្រោះជាមួយនឹង ជំនាញដ៏ប៉ិនប្រសព្វរបស់គាត់ គាត់អាចនឹងធ្វើអោយ ការ Jailbreak iPhone/iPad នាពេលអនាគត កាន់តែលំបាកឡើង។ បើទោះជា យ៉ាងនេះក្តី ប្រតិកម្មតបជាមួយដំណឹងនេះ ពីសំណាក់ មិត្តភក្តិ និងប្រិយមិត្តរបស់គាត់ បែរទៅជា វិជ្ជមានទៅវិញ។
 

យ៉ាងណាមិញ អ្នកណាមួយ ដែលមិនចង់ធ្វើការអោយក្រុមហ៊ុនដែលមានជាងគេលើលោក ដូច Apple… នេះជាសំណើរមួយ ដែលពិបាកនឹងប្រកែក៕
 
ខាងក្រោមនេះ គឺជា Tweet របស់គាត់:
Comex Tweet to Joint Apple




Loading...

ចូលរួមមតិតាមរយៈ Facebook