Search

[ព័ត៌មានក្តៅ] Steve Jobs លាលែងពី តំណែង នាយកប្រតិបត្តិ Apple

Steve Jobsលោក Steve Jobs បានសំរេចចិត្ត សុំលាលែងពី តំណែង ជានាយកប្រតិបត្តិ (CEO) Apple នៅថ្ងៃនេះ ហើយបាន ឧទេស្ទនាម លោក Tim Cook ដែលកំពុងកាន់តំណែង ជានាយកគ្រប់គ្រងផ្នែក ប្រតិបត្តិការណ៍ (Chief Operating Officer ឫ COO) អោយឡើងជំនួសតំណែងគាត់។ គួររំលឹកដែរថា Steve Jobs បានសុំច្បាប់ សំរាកព្យាបាលជំងឺ តាំងពីខែ មករា មកម្ល៉េះ។ សមាជិកក្រុមប្រឹក្សាភិបាល លោក Art Levinson បានអោយដឹងថា បើទោះជា Jobs លែងជា នាយកប្រតិបត្តិ Apple ក្តី តែគាត់ នៅតែជា ប្រធានក្រុមប្រឹក្សាភិបាលរបស់ Apple ហើយនឹងនៅតែបន្ត បំរើ Apple ជាមួយនូវ ទស្សនៈ គំនិតច្នៃប្រឌីត និងកំលាំងចិត្តរបស់គាត់៕

ខាងក្រោមនេះ គឺជាសំបុត្រលាលែងការងាររបស់គាត់ សរសេរ ទៅកាន់ ក្រុមប្រឹក្សាភិបាលរបស់ Apple:

Steve Jobs Resign Letter




Loading...

ចូលរួមមតិតាមរយៈ Facebook