Search

[ព័ត៌មានក្តៅ] iOS 4.3.5 សំរាប់ iPhone 4, 3GS, iPad 1/2 និង iPod touch បានចេញមកហើយ

ios 4.3.511 ថ្ងៃក្រោយ iOS 4.3.4 បានចេញមក ឥឡូវនេះ Apple បានចេញ iOS ស៊េរីថ្មី 4.3.5 ទៀតហើយ។ មិនមានព័ត៌មានលំអិតអ្វី ទាក់ទងនឹងការ Update នេះទេ ក្រៅពីថា វានឹងកែកុន បញ្ហាសុវត្ដិភាព សំខាន់ៗ។ MuscleNerd នៃក្រុម Dev Team បានដាស់តឿន អ្នក Jailbreak ទាំងឡាយ មិនអោយ Update ទៅស៊េរីនេះ ទេ។ កម្មវិធី redsn0w 0.9.8b3 អាចប្រើ Jailbreak 4.3.5 នេះបាន តែវា គឺជាប្រភេទ Tethered Jailbreak ប៉ុណ្ណោះ ដែលនេះ មានន័យថា ពេលបិទបើកគ្រឿង លោកអ្នក ត្រូវ Jailbreak វាម្តងទៀត។
ហើយម្តងទៀត: សូមនៅអោយឆ្ងាយពី iOS 4.3.5 សំរាប់លោកអ្នក ដែលចង់ប្រើ Jailbreak នៅលើ iPhone




Loading...

ចូលរួមមតិតាមរយៈ Facebook