Mobile Notifier Beta5 គឺជាកម្មវិធី Tweak មួយ ដែលសរសេរឡើងដោយ លោក Peter Hajas ដែលឥឡូវ ត្រូវបាន Apple ជួលអោយទៅធ្វើការ កែប្រែ ប្រព័ន្ធដាស់តឿន សំរាប់ iOS 5 បាត់ទៅហើយ។ ទំរាំតែ iOS 5 ចេញមក ប្រហែលជារាងយូរបន្តិចហើយ ហើយបើមិនចង់រង់ចាំយូរ លោកអ្នក អាចសាកល្បងប្រើកម្មវិធីនេះ ល៎មើលបាន។ កម្មវិធីនេះ នឹងជួយផ្តល់នូវការដាស់តឿន នៅពេលមានសារថ្មីចូលមក ហើយលោកអ្នក ក៏អាចឆ្លើយតបសារ តាមរយៈវាបានផងដែរ។
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone iOS 4.0 ឫខ្ពស់ជាងនេះ
2. iPhone ដែលបាន Jailbreak រូចហើយ
វិធីដំឡើងៈ
1. ជាដំបូងសូមចូលទៅ Cydia រួចចូលទៅ Manage-> Sources។ រកមើលប្រភពមួយឈ្មោះ Insanelyi Repository បើមិនមានទេ សូមបន្ថែមវា ដោយ ចុច Edit-> Add រួចវាយពាក្យ http://repo.insanelyi.com រួចចុច Add Source ហើយចុច Add Anyway ដើម្បីបន្ថែមប្រភពនេះ។
2. រួចសូមបើកកម្មវិធី Cydia រួចចូលទៅ Search ហើយវាយពាក្យ MobileNotifier បន្ទាប់មក ចុចលើពាក្យ MobileNotifier រួចចុច Install-> Confirm ដើម្បីដំឡើង។ បន្ទាប់ចុច ប៉ូតុង Restart SpringBoard ជាការស្រេច។
វិធីប្រើប្រាស់កម្មវិធី
នៅពេលមានសារ ចូលមក នោះនៅផ្ទាំងខាងលើនៃ Home Screen លោកអ្នក នឹងឃើញមានផ្ទាំងសាររបស់កម្មវិធី MobileNotifier នេះ។ ចុចលើផ្ទាំងនេះ នោះលោកអ្នក នឹងបានឃើញខ្លឹមសារ នៃសារនោះមិនខាន ហើយលោកអ្នក ក៏អាចឆ្លើយតបសារ តាមរយៈកម្មវិធីនេះផងដែរ។
បើសិនលោកអ្នក ចុចប៉ូតុង Home Screen ពីរដងវិញ នោះលោកអ្នក នឹងបានឃើញបណ្តាសារដាស់តឿនទាំងឡាយ ដែលលោកអ្នក បានទទួល។