Search

[ព័ត៌មាន] Apple ប្តឹង HTC ពីករណីល្មើសលើប៉ាតង់ចំនួន 5 របស់ខ្លួន

ទឹកថ្មី បានចាប់ផ្តើមក្នុងបណ្តឹងរវាង Apple និង HTC ដែលម្តងនេះ Apple បានប្តឹង HTC លើ 5 ប៉ាតង់ ហើយព្យាយាម អោយតុលាការ ខាត់ការលក់ស្មាតហ្វូនរបស់ HTC។ ក្នុងបណ្តឹងនេះ និយាយទាក់ទងនឹង អ៊ីនធើហ្វេស និងស្ថាបត្យកម្ម របស់ប្រពន្ធ័ប្រតិបត្តិការ ដែលប្រើលើឧបករណ៍ចល័ត, ផ្នែករឹង ដែលយកទៅប្រើ ជាអេក្រង់ Touch Screen និងស៊ិនស័រចលនា។ Apple បានដាក់ពាក្យបណ្តឹងជាច្រើន ប្តឹងគូរប្រកួតប្រជែង ពីករណី ផលិតស្មាតហ្វូន ដែលមានរាង, បច្ចេកវិទ្យា និងអ៊ីនធើហ្វេសដូច ផលិតផលរបស់ខ្លួន ដែលក្នុងនោះ រួមមាន Samsung និង Motorola ផងដែរ ហើយម្តងនេះ HTC ក៏ស្ថិតក្នុង រាដាបាញ់នេះដែរ។ HTC បានថ្លែងថា ពួកគេ មានការស្រងាកចិត្ត នឹងបណ្តឹងថ្មីនេះរបស់ Apple ហើយនឹងនៅតែច្រាលចោល ការចោទប្រកាន់ទាំងឡាយ។ សំរាប់លោកអ្នក ដែលមិនធ្លាប់ដឹង… ការប្តឹងផ្តល់គ្នា រវាងក្រុមហ៊ុន ទៅតុលាការ នៅសហរដ្ឋ អាមេរិក គឺត្រូវបាន ប្រជាពលរដ្ឋ អាមេរិក ចាត់ទុកថា ជារឿងសាមញ្ញ ទៅហើយ… មិនមានអ្វី អស្ចារ្យនោះទេ៕




Loading...

ចូលរួមមតិតាមរយៈ Facebook