ពួកអ្នកអង្កេតការបច្ចេកវិទ្យា បាននិយាយថា Apple ពូកែណាស់ខាងសុំប៉ាតង់ ដូចដែរ ពួកគេ ពូកែបង្កើតផលិផលអេឡិចត្រូនិក ដែលទាក់ចិត្តអ្នកប្រើដែរ។ ហើយទីបំផុត ក្រោយពីដាក់ពាក្យសុំ ប៉ាតង់សំរាប់ការរចនាម៉ូដឧបករណ៍ចល័តដែលមានមុខងារច្រើនយ៉ាង និងប្រើអេក្រង់អ៊ីនធើហ្វេស MultiTouch អស់ជាង 3 ឆ្នាំមក USPTO បានសំរេចផ្តល់ប៉ាតង់ដល់ក្រុមហ៊ុន Cupertino នេះ ដែលប្រាកដជា នឹងធ្វើឱ្យ គូរប្រកួតប្រជែងរបស់ Apple ជ្រួញចិញ្ចើម មិនខាន។ ប៉ាតង់នេះ គ្របដណ្តប់ រាល់ឧបករណ៍ ដែលប្រើកាយវិការចុចបញ្ជារ លើបណ្តា Content (រូបភាព រូបភាពមានចលនា និងវីដេអូ ) ក្នុង Frame របស់វ៉ិបសាយ។ ការសំរេចនេះ ប្រាកដជា ធ្វើឱ្យ ពូ Steve Job សប្បាយចិត្ត បិទមាត់មិនជិតនោះទេ ដែលនេះ ធ្វើឱ្យពួកគេ មានប៉ាតង់កាន់តែច្រើនឡើងទាក់ទងនឹង ការប្រើកាយវិការក្នុងការចុចបញ្ជារឧបករណ៍អេឡិចត្រូនិក៕
ទំព័រដើម ព័ត៌មាន [ព័ត៌មាន] Apple ត្រូវបានគេសំរេចផ្តល់ ប៉ាតង់សំរាប់ “ឧបករណ៍ចល័ត Multi Touch Screen ដែលមានមុខងារច្រើនយ៉ាង”
[ព័ត៌មាន] Apple ត្រូវបានគេសំរេចផ្តល់ ប៉ាតង់សំរាប់ “ឧបករណ៍ចល័ត Multi Touch Screen ដែលមានមុខងារច្រើនយ៉ាង”
ioskhmerJun 23, 2011
អត្ថបទពីមុន[ព័ត៌មាន] George Hotz ក្លាយជាបុគ្គលិក Facebook
អត្ថបទបន្ទាប់[លឺគេថា] iPhone 5 នឹងមានការផ្លាស់ប្តូររូបរាងច្រើន ហើយនឹងត្រូវបានគេ ប្រកាសនាខែសីហា ខាងមុខនេះ
Loading...