អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] Apple និង Google ត្រូវបាន គេប្តឹង ពីបទ “ស្រុះស្រួលគ្នា ដោយខុសច្បាប់ មិនអោយអូសទាញបុគ្គលិកគ្នា”
តាមប្រភពពី Reuters បានអោយដឹងថា អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs ធ្លាប់បាន ស្នើរសុំអោយ អតីតនាយកប្រតិបត្តិ Google លោក Eric Schmidt អោយបញ្ឈប់ ការអូសទាញ វិស្វករ Apple អោយចូលធ្វើការ នៅក្រុមហ៊ុនខ្លួន។ អ៊ីម៉ែល ដែលផ្ញើរចេញ ពី Jobs ទៅ Schmidt ក្នុងឆ្នាំ 1997 មួយនេះ ត្រូវបាន គេបង្ហាញក្នុងតុលាការ កាលពីពេល ថ្មីៗនេះ ក្នុងបណ្តឹង ស៊ីវិល មួយ ប្តឹង ក្រុមហ៊ុនធំៗ ចំនួន 5 ដែលក្នុងនោះមាន Apple និង Google ផងដែរ។
» អានបន្ត
[វីដេអូ] Original iPhone Festival ប្រកាសអ្នកឈ្នះ ពានរង្វាន់ វីដេអូដែលថតដោយ iPhone ល្អជាងគេ
វ៉ិបសាយ originaliphonefilmfest.com គឺជា វ៉ិបសាយមួយ ដែលមានគោលដៅ ស្វែងរក វីដេអូល្អបំផុត ដែលថតដោយ iPhone នាឆ្នាំ 2011 កន្លងទៅ ហើយទីបំផុត ពួកគេ បានរកឃើញ អ្នកឈ្នះហើយ។ កម្មវិធីនេះ របស់ Original បានកើតឡើង ក្រោយការចេញលក់របស់ iPhone 4 ដែលជា ស្មាតហ្វូន មួយផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ អាចថតវីដេអូ ក្នុងលំដាប់ 720p បានយ៉ាងងាយស្រួល ក្នុងគុណភាពមួយ ល្អគួរសម ព្រមទាំងមាន សមត្ថភាព អាចកាត់ត និងដាក់អេហ្វិក ដោយផ្ទាល់ នៅលើ ទូរស័ព្ទ តាមរយៈ app ដូចជា iMovie ជាដើម។ ពានរង្វាន់នេះ ត្រូវបានបែងចែកជា 4 សាខាគឺ ចំរៀងវីដេអូ, ប្រឌីត, មិនប្រឌីត និងឃោសនាអំពីផលិតផល។ សាខាចំរៀងវីដេអូ អ្នកដែលឈ្នះ បានទៅលើ វីដេអូ Nancy Lee ដឹកនាំដោយ Alen Petkovic។សាខាផ្នែកប្រឌីត បានទៅលើ វីដេអូ The Latter ដឹកនាំដោយ Micah Moss។
» អានបន្ត
[ព័ត៌មាន] តើ Apple បានផ្លាកសញ្ញាឈ្មោះ iPhone មក យ៉ាងដូចម្ត៉េច?
អ្នកប្រហែល ជាមិនដឹងថា ផ្លាកសញ្ញាឈ្មោះ iPhone តាមពិតទៅ គឺជា កម្មសិទ្ធិរបស់ ក្រុមហ៊ុន Cisco នៅពេលដែល Apple ប្រកាស ពីការចេញលក់ iPhone ក្នុងឆ្នាំ 2007។ ភ្លាមៗក្រោយការប្រកាសពី iPhone របស់ Apple ក្រុមហ៊ុន Cisco បានប្តឹង Apple ពីបទ ល្មើស កម្មសិទ្ធិបញ្ញា តែក្រោយមក ឈ្មោះនេះ ត្រូវបានផ្តល់ជូន ដល់ Apple ដោយមិនចំណាយលុយទិញនោះទេ។ សៀវភៅ Inside Apple របស់ Adam Lashinsky បានផ្តល់នូវ ពន្លឺទាក់ទងនឹង ហេតុការណ៍នេះ។
ថ្នាក់ដឹកនាំ Cisco លោក Charles Giancarlo បានទទួល ទូរស័ព្ទដោយផ្ទាល់ពី Steve Jobs ដោយ Jobs បាននិយាយថា គាត់ចង់បាន ឈ្មោះ iPhone ប៉ុន្តែ គាត់មិនបាន និយាយថា គាត់នឹងទិញវា ក្នុងតំលៃប៉ុន្មាននោះទេ។
» អានបន្ត
[ព័ត៌មាន] Apple នឹងផ្តល់ជូន កម្មវិធីបញ្ចុះតំលៃពិសេស សំរាប់បុគ្គលិកខ្លួន
បើសិន បានក្លាយជា បុគ្គលិករបស់ Apple មិនដឹង សំណាងយ៉ាងណាទេហ្ន! ព្រោះកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិថ្មី លោក Tim Cook បានប្រកាស ក្នុងអំឡុងពេល កិច្ចប្រជុំប្រចាំភូមិ [ក្រុមហ៊ុន Apple] ថា Apple នឹងផ្តល់ជូន បុគ្គលិករបស់ខ្លួន នូវអត្ថប្រយោជន៍ បន្ថែម តាមរយៈ ការបញ្ចុះតំលៃ $500 សំរាប់ ការទិញ ម៉ាស៊ីន Mac ថ្មី និង $250 សំរាប់ ការទិញ iPad ថ្មីមួយគ្រឿង។ កម្មវិធី បញ្ចុះតំលៃនេះ នឹងមានប្រសិទ្ធិភាព ក្នុងអំឡុងខែ មិថុនា ឆ្នាំ 2012 ខាងមុខនេះ ហើយដើម្បី ទប់ស្កាត់ ភាពមិនប្រក្រតី បុគ្គលិកម្នាក់ៗ មានសិទ្ធិ ទទួលការបញ្ចុះតំលៃនេះ ក្នុងរយៈពេល 3 ឆ្នាំម្តង និងមានប្រសិទ្ធិភាព តែចំពោះបុគ្គលិក ដែលធ្វើការអោយ Apple ចាប់ពី 90 ថ្ងៃឡើងទៅ។
» អានបន្ត
[ព័ត៌មានខ្លីៗ] សៀវភៅរៀបរាប់ពី ផ្ទៃក្នុង Apple មានលក់ហើយ នៅលើ iBook Store
ចង់ដឹងថា តើក្រុមហ៊ុន ដូចជា Apple ដំណើរការ និងមានការដឹកនាំផ្ទៃក្នុង យ៉ាងដូចម្ត៉េច? ឥឡូវនេះ លោកអ្នក អាចដឹង បានកាន់តែច្រើន ពីក្រុមហ៊ុន លំដាប់ទីមួយ លើលោកមួយនេះ តាមរយៈ សៀវភៅឈ្មោះ “Inside Apple” ដែលទើបនឹងចេញលក់ថ្មីៗ នៅលើ iBookstore ក្នុងតំលៃ $12.99។ សៀវភៅ “Inside Apple” នេះ និពន្ធដោយ លោក Lashinsky ហើយផ្តោតទៅលើ ប្រធានផ្សេងរួមមាន វិធីដែល Apple បង្កើតផលិតផលដែលអស្ចារ្យរបស់ខ្លួន, វិធីដែលក្រុមហ៊ុននេះ ផ្សារភ្ជាប់ជាមួយអតិថិជន និងទទួលបាននូវអ្វីដែលវា ត្រូវការពីអ្នកផ្គត់ផ្គង់របស់ខ្លួន, ការដឹកនាំផ្ទៃក្នុង, ការរចនាម៉ូដផលិតផល និងការធ្វើទីផ្សារជាសកល ជាដើម៕
ប្រភព: iTunes
[ព័ត៌មាន] GeoHot លាឈប់ពី Facebook ហើយត្រឡប់មក សហគមន៍ Hacking វិញ
វារាងយូរដែរហើយ ដែលយើង លឺដំណឹងពី Hacker ដ៏ល្បីឈ្មោះ GeoHot ក្រោយពីគាត់ បានទៅធ្វើការ នៅឯ ក្រុមហ៊ុន Facebook។ បើសិន លោកអ្នក មិនដឹង… គាត់ គឺជាមនុស្សនៅពីក្រោយ ការបង្កើត កម្មវិធី Jailbreak ប្រព័ន្ធ iOS ជំនាន់មុនៗ ជាច្រើន ព្រមទាំង ម៉ាស៊ីនលេងហ្គេម PS3 ផងដែរ។ ឥឡូវនេះ តាមដំណឹងចុងក្រោយ បានអោយដឹងថា គាត់ បានលាឈប់ ការងារនៅ Facebook ហើយ ហើយ ត្រូវបានគេ ឃើញ ចូលរួមក្នុង “ការប្រកួតប្រជែង App បង្កើតថ្មី របស់ក្រុមហ៊ុន ទើបនឹងបង្កើតថ្មី ឈ្មោះ Backplane ដែលផ្គត់ផ្គង់ថវិការ ដោយ Lady Gaga ហើយមាន គោលបំណង រួមបញ្ចូល បច្ចេកវិទ្យា និង ការកំសាន្ត ជាមួយ នឹងបណ្តាញ ទំនាក់ទំនងសង្គម។
» អានបន្ត
[ព័ត៌មានក្តៅ] វ៉ិបសាយ MegaUpload ត្រូវបានបិទ និងរឹបអូស ដោយរដ្ឋាភិបាលអាមេរិក
វ៉ិបសាយ បង្ហោះ និងចែករំលែក ឯកសារដ៏ល្បីល្បាញ megaupload.com ថ្ងៃនេះ ត្រូវបាន បិទដោយ រដ្ឋាភិបាលអាមេរិក ហើយមនុស្ស 4 នាក់ ត្រូវបានចាប់ខ្លួន និង 3 នាក់ ត្រូវបាន គេប្តឹង ក្នុងបទល្មើស កម្មសិទ្ធិបញ្ញា។ ការបិទនេះ កើតឡើង ក្រោយពេល មានយុទ្ធនាការ តវ៉ា យ៉ាងច្រើន ប្រឆាំងនឹង ច្បាប់កម្មសិទ្ធិបញ្ញាថ្មីពីរ SOPA និង PIPA ដែល មានគោលដៅ ផ្តល់សិទ្ធិកាន់តែខ្លាំងឡើង អោយម្ចាស់កម្មសិទ្ធិបញ្ញា អាចបិទវ៉ិបសាយ ដែលបង្ហោះ ឯកសាររបស់ខ្លួន ខុសច្បាប់ ដូចជា ចំរៀង និងវីដេអូ ជាដើម។
» អានបន្ត
[លឺគេថា] Apple នឹងបង្កើតកម្មវិធី ដែលនឹង ផ្លាស់ប្តូរ ការបោះពុម្ពសៀវភៅ ព្រមទាំងវិស័យអប់រំ
តាមប្រភពលេចលឺមួយពី ArsTechnica បានអោយដឹងថា Apple មានគំរោងនឹង បញ្ចេញ កម្មវិធីមួយ ដែលនឹង ផ្តល់ភាពងាយស្រួល ក្នុងការបង្កើត សៀវភៅ អេឡិចត្រូនិក ហើយវា នឹងត្រូវបានប្រកាស ក្នុងព្រឹត្តិការណ៍ ទាក់ទង នឹងវិស័យអប់រំ របស់ Apple នាថ្ងៃនេះ នៅក្នុងក្រុង ញូយ៉ក។ ប្រភពនេះ បានបន្តទៀតថា Apple នឹងបង្ហាញពី ទំរង់សៀវភៅ អេឡិចត្រូនិកថ្មី ePub 3 ដែលនឹងជួយដោះស្រាយបញ្ហា ទាក់ទងនឹង កំណែទំរង់ស៊េរីចាស់ ePub 2 ដែលមិនអាច យកទៅបើកប្រើលើ ប្រព័ន្ធ និងឧបករណ៍អានសៀវភៅអេឡិចត្រូនិក ដទៃទៀតបាន។
» អានបន្ត
[ព័ត៌មាន] Nissan នឹងចេញលក់ សំបក iPhone ដែលមិនត្រឹមតែការពារ ស្នាមឆ្កូតនោះទេ តែថែមទាំងអាច បំបាត់វា ថែមទៀតផង
កំរណាស់ ដែលមានព័ត៌មាន ទាក់ទងរវាង iPhone និងក្រុមហ៊ុនផលិត យាន្តយន្ត របស់ជប៉ុន។ ប៉ុន្តែថ្ងៃនេះ ក្រុមហ៊ុន Nissan បានប្រកាស អោយដឹងថា ខ្លួន នឹងចេញលក់ សំបក សំរាប់ iPhone ដែលមិនត្រឹមតែ ការពារឆ្កូត ប៉ុណ្ណោះទេ តែថែម ទាំងប្រើបច្ចេកវិទ្យាថ្នាំលាប ពិសេស ដែលអាច លុបស្នាមឆ្កូត ដោយខ្លួនឯងទៀតផង។ បច្ចេកវិទ្យា ថ្នាំលាប ដែលអាចលុបស្នាមឆ្កូត ដោយខ្លួនឯងនេះ ត្រូវបាន បង្កើតឡើងដោយ Nissan សហការណ៍ ជាមួយ សកលវិទ្យាល័យ Tokyo and Advanced Softmaterials Inc. ក្នុងឆ្នាំ 2005 ហើយត្រូវ បានយកទៅប្រើលើ រថយន្តម៉ាក Nissan មួយចំនួន និងម៉ូដែល Infiniti។ ចំណែក សំបក iPhone ម៉ូដែលថ្មីនេះ នឹងធ្វើពី ផ្លាស្ទីក ABS ដែលមានភាពស្វិត ទន់ ហើយងាយបត់បែនទៀតផង។ Nissan បានអោយដឹងថា សំបកនេះ នឹងចេញមុខ នាអាទិត្យនេះ នៅក្នុងពិព័រណ៍ រថយន្ត នៅ ឌូបៃ ហើយនឹងចែកជូន ដល់ អ្នកសារព័ត៌មាន និងអតិថិជន មួយចំនួន ដើម្បីសាកល្បង។
» អានបន្ត
[ព័ត៌មាន] Microsoft មានគំរោងនឹងអភិវឌ្ឍ ប្រអប់ Set-top Box ដែលមាន Kinect នៅក្នុងនោះ

តាមប្រភពពី The Daily បានអោយដឹងថា ក្រុមហ៊ុន Microsoft គឺកំពុងអភិវឌ្ឍ ប្រអប់ Set-top Box [ឧបករណ៍សំរាប់ភ្ជាប់ IPTV និងចាក់លេងឯកសារកំសាន្ត] ដែលមានបញ្ចូលនូវមុខងារ Kinect នៅក្នុងនោះ។ Kinect គឺជា ឧបករណ៍បញ្ជារ លេងហ្គេម របស់ម៉ាស៊ីន Xbox 360 តាមរយៈកាយវិការ ដូចនេះ ប្រអប់ Set-top Box នឹងអាចអោយលោកអ្នក បញ្ជារទូរទស្សន៍ ដោយប្រើកាយវិការបញ្ជារពីចំងាយ។
» អានបន្ត
[ព័ត៌មាន] ក្រុមការងារនៅពីក្រោយ Siri ចេញកម្មវិធី Dragon Go សំរាប់ Android

Nuance Communications ដែលជា ក្រុមហ៊ុនមួយនៅពីក្រោយបច្ចេកវិទ្យា បញ្ជារដោយប្រើសំលេង Siri របស់ Apple iPhone 4S ថ្ងៃនេះ បានបញ្ចេញនូវកម្មវិធីមួយ ឈ្មោះថា Dragon Go! ដែលជា មុខងារបញ្ជារដោយប្រើសំលេង សំរាប់ប្រព័ន្ធ Android។ ជាមួយនឹង Dragon Go! អ្នក អាចធ្វើមុខងារច្រើន ស្រដៀងនឹង Siri ដែរដូចជា បញ្ជារវា ទិញសំបុត្រកុន, ទិញឥវ៉ាន់តាមអ៊ីនធើណែត, កក់តុញុំា អាហារ និងអញ្ជើញមិត្តភក្តិអោយចូលរួមជាដើម។
» អានបន្ត
[ព័ត៌មាន] មកមើលឧបាល័រ ដែលធំជាងគេលើលោក សំរាប់ iPhone និង iPod
ប៉ុន្មានថ្ងៃនេះ មានពិព័រណ៍ អេឡិចត្រូនិក ដ៏ធំមួយនៅ Las Vegas សហរដ្ឋ អាមេរិក ឈ្មោះថា CES 2012។ មានឧបាល័រមួយ សំរាប់ប្រើជាមួយ iPhone/ iPod Touch ដែលទាក់ចិត្ត អ្នកទស្សនា មិនស្ទើរទេ ព្រោះវា មានទំហំធំ ស្មើតុប្រជុំ ហើយអាចចាត់ទុកថា ជាឧបករណ៍ បំពងសំលេង ដែលធំបំផុត លើលោក ក៏ថាបាន។
» អានបន្ត
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











