www.soklyphone.com

អត្ថបទថ្មីចុងក្រោយ:

[ព័ត៌មាន] Apple សារភាពថា ខ្លួនត្រូវបានវាយប្រហារតាមអីុនធើណែត ដោយក្រុមហែកកូដចិន

Apple HQក្រុមហ៊ុន Apple កាលពីថ្ងៃ អង្គារ កន្លងទៅ បានសារភាពថា ខ្លួន បានក្លាយជា ជនរងគ្រោះ នៃការវាយប្រហារ តាមរយៈអីុនធើណែត ដោយក្រុមអ្នកហែកកូដ ចិន មួយក្រុម និងជា ក្រុមតែមួយ ដែលបាន វាយប្រហារលើ Facebook និងក្រុមហ៊ុនធំៗ ដទៃទៀត។ នេះ គឺជា ការចេញមកថ្លែងការណ៍មួយ ដែល សារព័ត៌មាន Reuters បានហៅថា “ជាការចេញមកសារភាព អំពីការវាយប្រហារទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានកន្លងមក ដោយ Apple“។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Apple ចេញកំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់

ios-6.1.2ថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ កំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់ ហើយសំរាប់ លោកអ្នក ដែលចង់ Jailbreak ចម្លើយគឺ “បាទ.. វានៅអាច Jailbreak បានដោយប្រើ កម្មវិធី evasi0n 1.4។ សំរាប់របៀប Jailbreak គឺ ដូចទៅនឹង ការ Jailbreak iOS 6.0 ដែរ។ គួររំលឹកថា អតិថិជន ដែលកំពុងប្រើ iOS 6.0/6.1 បានត្អូញត្អែរ អំពី បញ្ហា ការភ្ជាប់ អីុម៉ែល Exchange ហើយថា កំហុសឆ្គងនេះ បាននាំ ទៅកាន់ ការប្រើប្រាស់ថាមពលច្រើន ដែលធ្វើអោយ ឆាប់អស់ថ្ម។ ចំណែក បញ្ហាមួយទៀត គឺសុវត្ថិភាពពេលចាក់សោរអេក្រង់ ដោយប្រើ កូដសំងាត់ Passcode ដោយ អ្នកមិនស្គាល់ Passcode ក៏អាចដោះសោរបានដែរ តាមរយៈការវាយ ទៅកាន់លេខ សង្គ្រោះបន្ទាន់។
កំណែទំរង់ថ្មីនេះ អាច ដោនឡូដបាន ពីលីងខាងក្រោម:
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] ចោរម្នាក់ គប់បំបែកកញ្ចក់ហាង Apple Store តំលៃប្រមាណ $1 សែនដុល្លារ ដើម្បីចូលលួចយក ផលិតផល ដែលមានតំលៃសរុបតែជាង $6 មឺុនដុល្លារ

AppleStore in Boulderហាងទំនិញ Apple Retail Store មួយទៀតហើយ នៅក្នុងក្រុង Boulder រដ្ឋ Colorado សហរដ្ឋ អាមេរិក បានក្លាយ ជាចំណី នៃចោរកម្ម កាលពីថ្ងៃ សៅរ៌ កន្លងទៅ។ ចោរម្នាក់ ដោយមានក្រណាត់ហ៊ុំក្បាល បានចោលដុំថ្ម 3 ដុំ កំទេច កញ្ចក់ហាង ដែលមានតំលៃប្រមាណ $100,000 ដុល្លារ មុននឹង ចូលទៅលួច ផលិតផលក្នុងនោះ ដែលរួមមាន MacBook, iPad និង iPhone ដែលមាន តំលៃសរុបប្រមាណ $64,000 ប៉ុណ្ណោះ … នេះបើតាម របាយការណ៍ពី ABC 7 News។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Apple នឹងចេញ iOS 6.1.2 ដើម្បីដោះស្រាយ បញ្ហាសុវត្ថិភាព ពេលចាក់សោរអេក្រង់

iPhone Passcodeប្រព័ន្ធ iOS 6.1 របស់ Apple ត្រូវបានគេ បង្ហាញអោយឃើញថា មានចន្លោះប្រហោង សុវត្ថិភាព ដ៏ធំមួយ ទាក់ទងនឹង អេក្រង់ចាក់សោរ ដោយ អ្នកប្រើប្រាស់ អាចដោះសោរ ដោយមិនបាច់វាយ លេខកូដសំងាត់ តាមរយៈការវាយ ទៅកាន់លេខសង្គ្រោះបន្ទាន់ បាន។ បើតាមរបាយការណ៍ពី AppleInsider បានអោយដឹងថា ក្រុមហ៊ុន Apple បានដឹងពី បញ្ហានេះហើយ ហើយមាន គំរោងនឹងចេញ កំណែទំរង់ថ្មី iOS 6.1.2 នាថ្ងៃទី 20 ខែកុម្ភៈនេះ ដើម្បី ដោះស្រាយវា៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Samsung នឹងចេញស្មាតហ្វូន ដើរដោយប្រព័ន្ធថ្មី Tizen ដើម្បីប្រកួតប្រជែងនឹង iOS របស់ Apple

Tizenក្រុមហ៊ុន Samsung ធ្លាប់បានប្រាប់ម្តងហើយថា ខ្លួន នឹងបញ្ចេញ ឧបករណ៍ ដែលដើរដោយ ប្រព័ន្ធ Tizen ដែលជា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយ ខ្លួនរំពឹងថា នឹងអាច ប្រកួតប្រជែងបាន ជាមួយនឹង ប្រព័ន្ធ iOS របស់ Apple និង Android របស់ Google។ Tizen គឺជា ស្នាដៃ សហការណ៍រួម រវាង Samsung និង Intel ហើយមាន ដើមកំណើតចេញពី ប្រព័ន្ធ Linux និងជា ប្រព័ន្ធមួយថ្មី អភិវឌ្ឍបន្តពី ប្រព័ន្ធ MeeGo ដែល Intel ធ្លាប់ចាប់ដៃ Nokia ធ្វើ តាំងពីដើម ឆ្នាំ 2010 មកម៉្លេះ តែមិនបាន ទទួលជោគជ័យនោះទេ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Bloomberg អះអាងថា Apple កំពុងបង្កើត នាឡិការ Apple iWatch

ប៉ុន្មានថ្ងៃនេះ ទាំង The Wall Street Journal និង New York Times បានលើកឡើង ជារឿយៗអំពី នាឡិកាឆ្លាតវ័យ iWatch របស់ Apple ហើយថ្ងៃនេះ Bloomberg បានចេញមុខបញ្ជាក់ថា នាឡិការ Apple iWatch គឺជា រឿងពិត ហើយបាន រាយការណ៍បន្ថែមទៀតថា មាន ក្រុមការងារដ៏ធំមួយ នៅឯ Apple ដែលមានគ្នាជាង 100 នាក់ និងដឹកនាំដោយ វិស្វករ James Foster កំពុងអភិវឌ្ឍវា។ បច្ចុប្បន្ន ព័ត៌មានលំអិត អំពីវា គឺមានតិចតួចណាស់។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Tim Cook ច្រានចោលពាក្យលេចលឺ ទាក់ទងនឹង អេក្រង់ OLED និង iPhone ម៉ូដែលថ្មី តំលៃទាប

cook-ipadកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឡើង និយាយនៅឯ សន្និសីទ Goldman Sachs Technology and Interactive Conference នៅឯ ទីក្រុង San Francisco សហរដ្ឋ អាមេរិក។ គាត់ បាននិយាយច្រើន ទាក់ទង នឹងការវិវឌ្ឍថ្មីៗរបស់ ក្រុមហ៊ុន Apple។ គាត់ បានលើកឡើងថា ពេលដែល អតីតបិតាបង្កើត ប្រព័ន្ធ iOS លោក Scott Forstall ត្រូវបានដកចេញ… ការងារច្រើន ត្រូវបាន ទទួលបន្ទុកដោយ អ្នករចនាម៉ូដ iPhone/iPad លោក Jony Ive ហើយ Tim Cook ជឿជាក់ថា Apple មានមនុស្ស មាន សមត្ថភាព គ្រប់គ្រាន់ ក្នុងការធ្វើការងារនេះ។ Cook បានហៅ Jony Ive ថាជា “អ្នករចនាម៉ូដ ដ័ល្អបំផុត ក្នុងលោក” ហើយ បានហៅ នាយកផ្នែកបច្ចេកវិទ្យា លោក Bob Mansfield ថាជា “អ្នកជំនាញ បន្ទៈឈីប អេឡិចត្រូនិក ល្អបំផុត លើលោក” និង Jeff Williams ថា “អ្នកជាជំនាញ ផ្នែកប្រតិបត្តិការណ៍ ល្អបំផុត សំរាប់ Apple”។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

វិធីដំឡើង ឃីប៊ត និងពុម្ពអក្សរយូនីកូដខ្មែរ សំរាប់ ប្រព័ន្ធ iOS 6.x

Khmer-Font-and-Keyboard-for-iOS-6.x
សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 6.x ព្រមទាំង Jailbreak រួចហើយ លោកអ្នក អាចដំឡើង យូនីកូដ ភាសាខ្មែរ និងឃីប៊តខ្មែរ ដោយអនុវត្ត ដូចតទៅ:

តំរូវការជាមូលដ្ឋានៈ
1.ទូរស័ព្ទ iPhone, iPad, iPod Touch ប្រព័ន្ធ iOS 6.0, 6.0.1, 6.1 ដែល Jailbreak រូចហើយ
2.ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ

» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, អត្ថបទណែនាំ

វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 6.1 និងវិធី Jailbreak វា ដោយប្រើ កម្មវិធី evasi0n

Update-to-iOS-6.1
ប្រព័ន្ធ iOS 6.1 ដែលមនុស្សជាច្រើន បានរង់ចាំជាយូរមកហើយ ទីបំផុត បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ដំណាលគ្នានេះដែរ ក្រុមមួយឈ្មោះ evad3rs ក៏បានចេញ កម្មវិធី evasi0n ដែលអាច Jailbreak បានទាំងម៉ាសីុន ដែលប្រើបន្ទៈឈីបចាស់ (A4) iPhone 4/3GS និងម៉ាសីុនដែលប្រើបន្ទៈឈីបថ្មីៗ (A5/A6) ដែលរួមមាន iPhone 5, iPhone 4S, iPad 2, iPad ថ្មី, iPad mini ជាដើម។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក ដែលនៅប្រើ ទ្រនាប់សីុមនៅឡើយ សូមធ្វើការដោះកូដ តាមរយៈ IMEI Unlock ដែលមានតំលៃប្រមាណពី $5-$15 មុននឹងដំឡើង ទៅវា ព្រោះពេលដំឡើងហើយ នឹងឡើង Baseband មិនខាន។ សំរាប់លោកអ្នក ដែលបាន ដោះកូដ តាមរយៈ IMEI ចូរកុំបារម្ភ ព្រោះក្រោយដំឡើងរួច ទូរស័ព្ទរបស់លោកអ្នក នឹងប្រើបានដូចធម្មតា។

» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, អត្ថបទណែនាំ

[លឺគេថា] iPad 5 ទំហំ 9.7 អីុង នឹងប្រើអេក្រង់ និងការរចនាម៉ូដ ដូច iPad mini ដែរ

ipad-5-ipad-mini-2បើតាមប្រភពពី DigiTimes បានអោយដឹងថា ថេបប៉្លេត 9.7 អីុង ជំនាន់ក្រោយ របស់ Apple ឬដែលគេ សន្មត់ហៅថា iPad 5 នឹងប្រើ អេក្រង់ Touch Screen ហ្វីលស្តើង G/F2 (DITO) ដូចដែលប្រើលើ iPad mini ដែរ ដើម្បីធ្វើអោយ កំរាស់អេក្រង់ មានលក្ខណៈស្តើងជាងមុន និងសីុភ្លើងតិច។ ប្រភព បានបន្តទៀតថា iPad 5 នឹងមានគែមដូចនឹង iPad mini ដែរ ហើយចំណែក ការផ្គត់ផ្គង់គ្រឿងបន្លាស់វិញ ក៏ប្រើ អ្នកផ្គត់ផ្គង់តែមួយដែរ គឺក្រុមហ៊ុនជប៉ុន Nitto ដើម្បីផ្គត់ផ្គង់ វត្ថុធាតុដើមទាក់ទងនឹង ហ្វីល DITO និង ក្រុមហ៊ុន LG ព្រមទាំង Sharp ក្នុងការផលិត អេក្រង់របស់វា៕
» អានបន្ត

ចុះផ្សាយក្នុង: លឺគេថា

[ព័ត៌មាន] evad3rs បញ្ចេញវិុបសាយផ្ទាល់ខ្លួន និងប្រាប់ថា កម្មវិធី Jailbreak ថ្មី អាច Jailbreak បានគ្រប់ម៉ាសីុន ដែលដើរលើ iOS 6.x

evasi0n - Jailbreak iOS 6.0/6.0.1/6.1
កម្មវិធី Jailbreak ប្រព័ន្ធ iOS 6.x ដែល មនុស្សជាច្រើន កំពុងរង់ចាំ នាចុងសប្តាហ៍នេះ នឹងមានឈ្មោះថា ‘evasi0n’ ជា ស្នាដៃ របស់ក្រុមហែកកូដ ថ្មីឈ្មោះ ‘evad3rs’ ដែលមាន អ្នកហែកកូដល្បីៗ 4 នាក់ជា សមាជិក គឺលោក musclenerd, pod2g, pimskeks និង planetbeing។ ក្រុមនេះ បានបង្ហោះវិុបសាយ ជាផ្លូវការ របស់ពួកគេហើយ គឺវិុបសាយ http://evasi0n.com
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Apple ប្រកាសពី iPad Retina ទំហំផ្ទុកថ្មី រហូត 128GB

iPad 4 Retina 128GBក្រុមហ៊ុន Apple ថ្ងៃនេះ បានបន្ថែម iPad Retina ទំហំផ្ទុកថ្មី រហូត 128GB ចូលទៅក្នុងស្រឡាយ ផលិតផល ថេបប៉្លេត របស់ខ្លួន។ iPad Retina ទំហំផ្ទុកថ្មីនេះ គឺជា ប្រភេទ iPad 4G ដែលមានទំហំអេក្រង់ 9.7 អីុង និងដើរដោយ បន្ទៈឈីប A6X។ iPad ស៊េរីថ្មីនេះ នឹងមាន ពីរពណ៌អោយជ្រើសរើស គឺ ស និងខ្មៅ ហើយមានតំលៃ $799 សំរាប់ម៉ូដែល WiFi និង $929 សំរាប់ម៉ូដែល WiFi+Cellular។ iPad Retina 128GB នេះ នឹងចាប់ផ្តើម មានលក់ ចាប់ពី ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2013 នេះតទៅ៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 340573
South Korea 10743
United States 7070
Thailand 6065
Vietnam 4863
ចំនួនទស្សនាសរុប: 381170
ចំនួនទំព័រទស្សនាសរុប: 1104598
Powered By Google Analytics
Download Aurora