អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] Apple បន្តស្នើរសុំ ផ្លាកសញ្ញាពាណីជ្ជកម្ម ‘iPad mini’

ការព្យាយាម របស់ Apple ក្នុងការ ការពារផ្លាកសញ្ញាពាណីជ្ជកម្មពាក្យ “iPad mini” នឹងមិនមាន ថ្ងៃបញ្ចប់នោះទេ។ ទីបំផុត ការិយាល័យផ្លាកសញ្ញា និងប៉ាតង់ អាមេរិក USPTO បានបើក ភ្លើងខៀវ ទទួលយកការស្នើរសុំជាថ្មី របស់ Apple វិញហើយ ក្រោយពេលជំទាស់ កាលពីលើកដំបូង ដោយនិយាយថា ពាក្យថា ‘mini’ វា ហាក់ដូចជា ទូទៅពេក និងជា ការពិពណ៌នា ច្រើនជាង ‘ការសំគាល់ ភាពពិសេសដោយឡែក‘ របស់ ផលិតផល។
» អានបន្ត
[ព័ត៌មាន] Ron Johnson អាចនឹងត្រឡប់មកកាន់ការងារនៅ Apple វិញ
អ្នកប្រហែលជា មិនស្គាល់ Ron Johnson នោះទេ។ គាត់ គឺជា មនុស្សដំបូងៗ ដែលធ្វើការ ជាមួយ Steve Jobs ហើយជួយបង្កើត បណ្តាញហាងទំនិញ លក់ផលិតផល Apple ប៉ុន្តែ ក្នុងឆ្នាំ 2011 គាត់បាន ចាកចេញពី Apple ទៅធ្វើការជា នាយកប្រតិបត្តិអោយ បណ្តាញហាងទំនិញសំលៀកបំពាក់ JC Penny ដែលជួបបញ្ហា។ របៀបធ្វើការ របស់គាត់ នៅ Apple មិនបានជួយគាត់ទេ នៅ JC Penney ដោយ ក្រុមហ៊ុនទាំងពីរនេះ មានរបៀបធ្វើ ពាណីជ្ជកម្ម ខុសគ្នា ដូចនេះ លទ្ធផលចេញមក មិនសូវល្អ ដូចនៅ Apple នោះឡើយ។ នេះជា ហេតុធ្វើអោយ ក្រុមប្រឹក្សាភិបាល JC Penny មិនសប្បាយចិត្ត ហើយបាន សំរេច ដកគាត់ចេញ បាត់ទៅហើយ។
» អានបន្ត
របៀបឆែកមើល UUID
ខាងក្រោមនេះ គឺរបៀបឆែកមើល UUID សំរាប់ម៉ាសីុន iPhone, iPod និង iPad។ UUID គឺគេ ត្រូវការ សំរាប់ អ្នកដែលចង់ក្លាយជា អ្នកតេស្តសាកល្បង កម្មវិធីតែប៉ុណ្ណោះ។
1. ជាដំបូង សូមចូលទៅ App Store រួចចុច Search រួចវាយពាក្យ: ad hoc helper ក្នុងប្រអប់រាវរក។ បន្ទាប់មក រកមើល កម្មវិធី Ad Hoc Helper រួចចុច FREE-> INSTALL APP រួចវាយ គណនី Apple ID របស់លោកអ្នក ចូល ដើម្បីដោនឡូដ។



» អានបន្ត
[ព័ត៌មាន] តុលាការអាល្លឺម៉ង់ ច្រានចោល ប៉ាតង់ “អូសដើម្បីដោះសោរអេក្រង់” របស់ Apple
តុលាការប៉ាតង់ នៅប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានច្រានចោល មិនយកជាផ្លូវការនូវ ប៉ាតង់ “អូសដើម្បី ដោះសោរអេក្រង់ (Slide To Unlock)” របស់ Apple ដែលនេះគឺជា ដំណឹងល្អ សំរាប់ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដូចជា Motorola និង Samsung ជាដើម។ Apple បានស្នើរកែ 14 ចំណុច ដើម្បីអោយ ប៉ាតង់នេះ អាចប្រើការជា ផ្លូវការបាន តែ តុលាការប៉ាតង់ របស់ អាល្លឺម៉ង់ បានរកឃើញថា ការដោះសោរអេក្រង់ ដោយប្រើ កាយវិការ (អូសលើអេក្រង់) របស់ Apple នេះ មិនស្រប តាមតំរូវការ នៅក្រោមច្បាប់ ប៉ាតង់ របស់ សហព័ន្ធអឺរ៉ុប ឡើយ។ ដូចនេះ តុលាការនេះ បានច្រានចោល ការស្នើរសុំប៉ាតង់ នេះហើយ។
» អានបន្ត
[ព័ត៌មាន] Samsung ត្រូវបានរកឃើញថា ល្មើសប៉ាតង់ “ជ្រើសយកអត្ថបទ” របស់ Apple
តុលាការពាណីជ្ជកម្មអន្តរជាតិ របស់ សហរដ្ឋ អាមេរិក ITC បានចេញសេចក្តីសំរេចជា ជំហានដំបូងថា ក្រុមហ៊ុន Samsung ត្រូវបានគេរកឃើញថា បានល្មើសនឹង ប៉ាតង់ “ការជ្រើសយកអត្ថបទ (Text Selection)” របស់ ក្រុមហ៊ុន Apple… នេះបើតាមប្រភពពី Reuters។ លោកតុលាការ Thomas Pender បាននិយាយថា ក្រុមហ៊ុន Samsung បានយកប្រើនូវ បច្ចេកវិទ្យានេះ ដោយល្មើសច្បាប់ នៅលើ ស្មាតហ្វូន និងថេបប៉្លេត របស់ខ្លួន តែតុលាការ មិនបានរកឃើញថា គាត់ល្មើសនឹង ប៉ាតង់មួយទៀតដែល Apple បានចោទប្តឹងនោះទេ គឺទាក់ទងនឹង បច្ចេកវិទ្យា សំគាល់ មីក្រូហ្វូន និងឧបករណ៍ដទៃទៀត នៅពេលដោតវា ទៅកាន់ រន្ធដោតកាសស្តាប់ត្រចៀក។
» អានបន្ត
[ព័ត៌មាន] ប៉ាតង់ថ្មីរបស់ Apple អាចអោយអ្នក បើកប្រើកម្មវិធី iOS ដោយផ្ទាល់ពី អេក្រង់ចាក់សោរ

កម្មវិធីកែកុនប្រព័ន្ធទាក់ទងនឹង អេក្រង់ចាក់សោរ ដូចជា LockInfo ដែលអាច អោយអ្នកប្រើប្រាស់ មើលព័ត៌មានបន្ថែម ដូចជា អីុម៉ែល ប្រតិទិន សារ និងអាកាសធាតុ គឺពេញនិយមខ្លាំងណាស់ សំរាប់ អ្នកប្រើប្រាស់ iPhone/iPad ដែល Jailbreak រួច។ ហើយការនិយមនេះ មិនមែន Apple មិនដឹងនោះទេ។ បើតាម ប៉ាតង់ថ្មីមួយ ដែលស្នើរដោយ Apple កាលពីពេលថ្មីៗនេះ បានបង្ហាញថា Apple នឹងបំពាក់ មុខងារថ្មីមួយ នៅលើ ឧបករណ៍ iOS ក្រោយៗ ដោយអាច អោយអ្នកប្រើប្រាស់ បើកប្រើ កម្មវិធីសំខាន់ៗមួយចំនួន ដោយផ្ទាល់ នៅលើ អេក្រង់ចាក់សោរ។
» អានបន្ត
[ព័ត៌មានក្តៅ] Facebook បង្ហាញមុខងារ Facebook Home សំរាប់ Android… សំរាប់ iOS គាត់ថា “ទាល់តែសួរ Apple”

ក្រុមហ៊ុន Facebook កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញនូវ មុខងារថ្មីមួយឈ្មោះ Facebook Home សំរាប់ ប្រព័ន្ធ Android។ វា គឺជាផ្ទាំង Home ថ្មី ដែលនឹង មកជំនួស ផ្ទាំង Home Screen ចាស់ របស់ Android។ ផ្ទាំង Facebook Home នេះ នឹងបង្ហាញ រាល់រូបភាព និងសារថ្មីៗរបស់ មិត្តភក្តិលោកអ្នក ហើយ អាចអោយ លោកអ្នក តបសារ និងចុច “ចូលចិត្ត” តាមរបៀបថ្មី ដូចជា ចុចពីរដងលើអេក្រង់ជាដើម។ នាយកប្រតិបត្តិ Facebook លោក Zuckerberg បាននិយាយថា ផ្ទាំង Facebook Home ថ្មីនេះ នឹងផ្តោតសំខាន់ទៅលើ ទំនាក់ទំនង អ្នកប្រើប្រាស់ ជាជាង សង្កត់ធ្ងន់ទៅលើ រូបភាពអាយខន កម្មវិធី។
» អានបន្ត
[ព័ត៌មាន] Apple នឹងនាំយកមុខងារ “Street View” មកប្រើ ដូចក្នុង ផែនទីរបស់ Google ដែរ
ការស្នើរសុំប៉ាតង់ថ្មីមួយ របស់ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន មួយនេះ ទំនងនឹង បង្កើតមុខងារថ្មីមួយ សំរាប់កម្មវិធីនាំផ្លូវ និងមើលផែនទីរបស់ខ្លួន ដែលអាច អោយអ្នកប្រើប្រាស់ ចុចលើទីតាំងណាមួយ ដើម្បីមើលរូបភាពទេសភាពបែប 3D របស់វា ដូចនឹងមុខងារ “Street View” របស់ Google ដែរ។ មុខងារថ្មីនេះ អាចអោយ អ្នកប្រើប្រាស់ មើលរូបភាព ហើយបង្វិលវា មើលបរិយាកាសជុំវិញ 360 ដឹក្រ បែប 3D ដោយប្រើ បន្ទៈសិុនស័រ នៅលើ iPhone ឬ iPad។ ក្រៅពីប្រើវា មើលទេសភាពខាងក្រៅ អ្នកប្រើប្រាស់ ក៏អាចប្រើវា មើលទេសភាព ខាងក្នុងអាគារ បានថែមទៀតផង៕
» អានបន្ត
[ព័ត៌មាន] Pod2g: “យើងនឹងមិនធ្វើការងារ Jailbreak iOS 6.1.3 នោះទេ”

អ្នកដែលរង់ចាំ Jailbreak iOS 6.1.3 ប្រហែលជា ត្រូវអស់សង្ឃឹមហើយ ព្រោះបើតាម ការធ្វីតចុងក្រោយ របស់ pod2g បានអោយដឹងថា ក្រុម evad3rs របស់លោក នឹងមិនធ្វើការបង្កើត វិធី Jailbreak iOS 6.1.3 នោះទេ ព្រោះវា នឹងជា ការចំណាយកំលាំងញើសឈាម ច្រើន សំរាប់ អ្វីដែលមានការអាប់ដេត តិចតួច នៅលើ iOS 6.1.3។ ពួកគាត់ រង់ចាំ កំណែទំរង់ធំរបស់ Apple វិញ ដែលនេះ មានន័យថា ប្រហែលជា iOS 7.0 ហើយ មើលទៅ។
» អានបន្ត
[ព័ត៌មាន] Apple ត្រូវបានប្តឹងថា ល្មើសឈ្មោះផ្លាកសញ្ញា “EarPods”
បើតាមប្រភពថ្មីៗនេះ ពី AppleInsider បានអោយដឹងថា ក្រុមហ៊ុន Randolph Divisions បានសំរេចចិត្ត ដាក់ពាក្យប្តឹង ក្រុមហ៊ុន Apple ទៅកាន់ តុលាការប្រចាំតំបន់ Hawaii រដ្ឋធានី Honolulu របស់ អាមេរិក កាលពីអាទិត្យមុន ដោយបានចោទប្តឹងថា ក្រុមហ៊ុន Apple បានប្រើ ឈ្មោះកាសស្តាប់ត្រចៀក “EarPods” ស្រដៀងនឹង ឈ្មោះកាសជំនួយអ្នកត្រចៀកធ្ងន់ “HearPods” ដែលជា ផ្លាកសញ្ញា របស់ខ្លួន និងបានចុះបញ្ជីរតាំងពី ចុងឆ្នាំ 2007 មកម៉្លេះ។
» អានបន្ត
[ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!
ប្រព័ន្ធ BlackBerry 10 របស់ក្រុមហ៊ុន BlackBerry (អតីតក្រុមហ៊ុន RIM) បានចេញមកហើយ ហើយ ក្រុមហ៊ុននេះ បានព្យាយាម យ៉ាងខ្លាំង ក្នុងការ ឃោសនា ពីប្រព័ន្ធថ្មីនេះ ព្រមទាំង ស្មាតហ្វូន BlackBerry Z10 ដែលដើរដោយវា។ BlackBerry បានលក់ដាច់ Z10 នៅ កាណាដា ជាង 1 លានគ្រឿងហើយ ហើយដើម្បី ទាក់ទាញ អតិថិជនអ្នកប្រើ ប្រព័ន្ធ Apple iOS និង Android ក្រុមហ៊ុននេះ បាន បង្កើតនូវ វិុបសាយមួយ ដែលអាច អោយអ្នកប្រើប្រព័ន្ធទាំងនោះ អាចឆែកមើលនូវ មុខងារត្រួសៗ របស់ BlackBerry 10 ដោយ គ្រាន់តែ បើកកម្មវិធីវិុបសាយ នៅលើទូរស័ព្ទ (Safari) ហើយចូលទៅកាន់ អសយដ្ឋាននេះ ប៉ុណ្ណោះ: http://www.blackberry.com/glimpse។
[ព័ត៌មាន] Tim Cook ធ្វើការសុំទោស ហើយ បន្ថែម នយោបាយ 4 ថ្មី ដើម្បីយកចិត្ត អតិថិជន Apple នៅចិន
នៅក្នុងសារមួយ ដែលបានផ្សាយ នៅលើ វិុបសាយ Apple សំរាប់ប្រទេសចិន នាយកប្រតិបត្តិ Apple លោក Tim Cook បានធ្វើការ សុំទោសជា សាធារណៈ ចំពោះជនជាតិចិន ព្រមទាំងបាន ពន្យល់យ៉ាងច្បាស់លាស់ អំពី គោលនយោបាយ ធានាផលិតផលរបស់ Apple នៅចិន ក្រោយពេល សារព័ត៌មានរដ្ឋ និងទូរទស្សន៍រដ្ឋ CCTV របស់រដ្ឋាភិបាលចិន បានចេញព័ត៌មាន វាយប្រហារ Apple ដោយចោទថា ក្រុមហ៊ុននេះ មានស្តង់ដារពីរ ចំពោះសេវាធានាផលិតផលរបស់ខ្លួន។ CCTV បានលើកឡើងថា Apple បានប្តូរគ្រឿងចាស់ ដើម្បីជួសជុល iPhone ដែលខូច ដល់អតិថិជន ជនជាតិចិន ជាជាង ដូរគ្រឿងថ្មីអោយ ដូចដែលខ្លួន ធ្វើនៅអាមេរិក។
» អានបន្ត

ចំនួនអ្នកទស្សនា:
| Cambodia | 340573 | |
| South Korea | 10743 | |
| United States | 7070 | |
| Thailand | 6065 | |
| Vietnam | 4863 |
| ចំនួនទស្សនាសរុប: | 381170 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1104598 |


















