អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន
បញ្ហាចម្បង ដែល ឧបករណ៍អេឡិចត្រូនិក មិនថា ស្មាតហ្វូន ឬថេបប៉្លេត ប្រឈមមុខ ដូចគ្នា គឺបញ្ហាថ្ម។ “បច្ចេកវិទ្យាអេឡិចត្រូនិក បានរីកចំរើន គួរអោយ កត់សម្គាល់ ប៉ុន្មាន ទសវត្សនេះ.. គ្រឿងក្នុងរបស់ឧបករណ៍ទាំងនេះ កាន់តែមានទំហំតូចឡើង ហើយ សមត្ថភាពប្រើការវា កាន់តែខ្លាំងឡើង ប៉ុន្តែ អ្វីដែលនៅ ថយក្រោយ គឺថ្ម របស់វា។ ប៉ុន្តែ ជាមួយ នឹងបច្ចេកវិទ្យាថ្មី ដែលយើងរកឃើញ វានឹងធ្វើការ ផ្លាស់ប្តូរអ្វីៗទាំងអស់។ ឥឡូវ ថាមពលថ្ម អាចខ្លាំង ដូច គ្រឿងផ្សេងៗទៀតហើយ“… នេះបើតាម សំដីរបស់ អ្នកជំនាញ William P. King របស់ សកលវិទ្យាល័យ Illinois របស់ អាមេរិក។
» អានបន្ត
[ព័ត៌មាន] Siri នឹងរក្សាទុកទិន្នន័យ របស់ អ្នកប្រើប្រាស់ រយៈពេល 2 ឆ្នាំ មុននឹងលុបវាចោល
ទិន្នន័យ ដែល Apple ប្រមូលពី អ្នកប្រើប្រាស់ ដើម្បីធ្វើអោយ កម្មវិធីជំនួយការសម្លេង Siri អាចឆ្លើយតប កាន់តែប្រសើរឡើង ត្រូវបាន Apple ប្រាប់ អោយដឹងថា នឹងត្រូវបានទុក ដោយសំងាត់ នៅលើ Server របស់ ក្រុមហ៊ុន រហូត 2 ឆ្នាំ មុននឹងលុបវាចោល… នេះបើតាម សំដីរបស់ អ្នកនាំពាក្យ Apple នាង Trudy Muller ប្រាប់ទស្សនាវដ្តី Wired ក្រោយពេល អ្នកប្រើប្រាស់ជាច្រើន បានសួរក្រុមហ៊ុន អំពីការប្រមូលទិន្នន័យ ទាំងនោះ។ នាងបានអោយដឹងថា ខ្លីបសម្លេងរបស់អ្នកប្រើប្រាស់ ត្រូវបានគេ រក្សាទុក ដោយកត់ឈ្មោះជា លេខរៀងចៃដន្យ។
» អានបន្ត
[លឺគេថា] លេចចេញ សម្បកជ័រខាងក្រោយ របស់ iPhone តំលៃថោក

រូបភាពនេះ អាចជា សម្បកក្រោយ របស់ iPhone តំលៃថោក ដែលជា ផលិតផលលេចលឺ កន្លងមក… នេះបើតាម វិុបសាយ Tactus។ Tactus បានអះអាងថា iPhone តំលៃថោកនេះ នឹងប្រើសម្បកជ័រផ្លាស់ស្ទីក ហើយមានទំហំ និងកំរាស់ ប្រហាក់ប្រហែលនឹង iPhone 4 ដែរ។ ក្រៅពីនេះ វានឹងដើរ ដោយ បន្ទៈឈីប A5 បច្ចេកវិទ្យា 32nm ដូច iPad mini ដែរ ហើយមានអេក្រង់ Retina ទំហំ 3.5 អីុង ព្រមទាំងមាន ពណ៌ច្រើន អោយជ្រើសរើស គឺ ខ្មៅ ស ខៀវ ក្រហម និងលឿង៕
» អានបន្ត
[ព័ត៌មាន] Yahoo បញ្ចេញកម្មវិធី Yahoo! Weather និង Yahoo! Mail ថ្មី សំរាប់ iOS

ក្រុមហ៊ុន Yahoo ក្រោមការដឹកនាំថ្មី របស់ នាង Marissa Mayer ឥឡូវ បានបញ្ចេញលទ្ធផល ជាផ្លែផ្កាហើយ តាមរយៈ ការបញ្ចេញកម្មវិធី អាកាសធាតុ, កីឡា និងអីុម៉ែល Yahoo ដែលមាន មុខមាត់ថ្មី ហើយស្អាត។ កម្មវិធីថ្មីនេះ បានទទួល ការសរសើរយ៉ាងច្រើន ពីអ្នកសិក្សាវិភាគ ហើយបើតាម នាង Marissa បានអោយដឹងថា វានឹងបង្កើតប្រតិកម្មបន្តបន្ទាប់ ហើយនឹង ឆក់យក អតិថិជន អោយងាកមកប្រើ សេវាផ្សេងៗ របស់ Yahoo វិញ។
» អានបន្ត
[ព័ត៌មាន] ចង់បានមួយទេ? iPhone 5 ពេជ្រខ្មៅ តម្លៃ $15 លានដុល្លារ
ប្រហែលជា គិតថា iPhone 5 មិនទាន់ថ្លៃនៅឡើយទេ មើលទៅ ទើប អ្នករចនាម៉ូដ សញ្ជាតិអង់គ្លេស លោក Stuart Hughes បានសំរេច តែង iPhone 5 ជាមួយពេជ្រ ដែលមានតំលៃ ប្រមាណ £10 លានផោន ឬ ប្រមាណ $15 លានដុល្លារ អាមេរិក។ iPhone 5 ដ៏ថ្លៃនេះ ប្រើប៊ូតុង Home ដែលធ្វើឡើងពី ពេជ្រខ្មៅ ទំហំរហូត 26 ការ៉ាត់។ គាត់ បានអោយដឹងថា “ពេជ្រនេះ មានលក្ខណៈ ដោយឡែករបស់វា ដោយវា អាចចាំងពន្លឺ ត្រឡប់វិញបាន ជាមួយនឹង ពណ៌ ជាច្រើនផ្សេងៗគ្នា”។
» អានបន្ត
[ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ
ក្រុមហ៊ុន Facebook ថ្ងៃនេះ បានបញ្ចេញនូវ កំណែទំរង់ថ្មី 6.0 សំរាប់ ប្រព័ន្ធ iOS ហើយនាំមកជាមួយនូវ មុខងារថ្មីៗ ជាច្រើន ដូចជា មឺុនុយ Music, Photo និង Game ព្រមអាចជជែកកំសាន្ត ដោយផ្ទាល់ ពីកម្មវិធី ហើយថែមទាំងអាច ផ្ញើរូបស្ទីកខើ ដូចនៅក្នុងកម្មវិធី LINE, Viber និង Tango ដែរ។ លោកអ្នក អាចអាប់ដេតវាបាន ដោយផ្ទាល់ពី App Store៕
» អានបន្ត
[លឺគេថា] iPhone 5S នឹងមកជាមួយ កាម៉េរា 12 MP
បើតាមវិុបសាយ វៀតណាម Tinhte.vn បានរាយការណ៍ អោយដឹងថា ស្មាតហ្វូន ជំនាន់ក្រោយ iPhone 5S នឹងមក ជាមួយ កាម៉េរារហូត 12 MP ព្រមទាំងមាន ការបង្កើន សមត្ថភាព ការថតពេលយប់ទៀតផង។ របាយការណ៍នេះ មានប្រភព ចេញពី ក្រុមហ៊ុន Saigon Electrics មាន ទីតាំងនៅ Binh Duong ដែលជា អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ កាម៉េរា អោយ Apple។ គួររំលឹកថា Tinhte ធ្លាប់បាន រាយការណ៍ ពីព័ត៌មានលេចលឺពី iPhone ជំនាន់ក្រោយៗ ព្រមទាំង គ្រឿងបន្លាស់ របស់វា ហើយ ភាគច្រើន គឺជា ព័ត៌មាន ដែលអាចទុកចិត្តបាន៕
» អានបន្ត
[ព័ត៌មាន] Facebook កំពុងចរចារជាមួយ Apple ដើម្បីនាំយក Facebook Home មក iOS
ក្រោយពីការប្រកាសដ៏ជោគជ័យនូវ Facebook Home សំរាប់ ប្រព័ន្ធ Android ក្រុមហ៊ុនទំនាក់ទំនងសង្គម ដ៏ធំលើលោក Facebook បាន និងកំពុងចរចារ ជាមួយក្រុមហ៊ុន Apple និង Facebook ដើម្បីនាំយក មុខងារ Facebook Home នេះ មកកាន់ប្រព័ន្ធ iOS និង Windows Phone។ នាយកផលិតផល Facebook លោក Adam Mosseri បានអោយដឹង តាមរយៈ Bloomberg ថា “យើង បានបង្ហាញពួកគេ នូវអ្វី ដែលយើង បានបង្កើត ហើយយើង កំពុង ជជែកជាមួយ ពួកគេ អំពីរឿងនេះ“៕
» អានបន្ត
[ព័ត៌មាន] មន្ត្រីបារាំង រិះគន់ នយោបាយ App Store របស់ Apple ក្រោយពេល Apple ដកកម្មវិធី AppGratis របស់ ក្រុមហ៊ុនបារាំង
នៅក្នុងបទសំភាសមួយ ជាមួយ កាសែត LeMonde Informatique កាលពីថ្ងៃ ព្រហស្បត្តិ ម្សិលមិញ មន្ត្រី ផ្នែកឧស្សាហកម្មឌីជីថល របស់ ប្រទេស បារាំង អ្នកនាង Fleur Pellerin បានរិះគន់ យ៉ាងចាស់ដៃ ទៅលើ ក្រុមហ៊ុន Apple ក្រោយពេល ក្រុមហ៊ុននេះ បានដកចេញ នូវកម្មវិធី AppGratis របស់ក្រុមហ៊ុន បារាំងមួយ ពី App Store ដោយសារតែ កម្មវិធីនេះ មានលក្ខណៈស្រដៀងនឹង កម្មវិធី App Store របស់ Apple ហើយមាន ទំនោរនឹងណែនាំ កម្មវិធីដទៃ ព្រមទាំង បញ្ជូនសារ ជាពាណីជ្ជកម្ម ទៅកាន់ ឧបករណ៍របស់ អ្នកប្រើប្រាស់ ដែលខុសពីក្រិតក្រម របស់ Apple ទៀតផង។ អ្នកនាង Pellerin បានអោយដឹងថា ទង្វើររបស់ Apple នេះ ហាក់ដូចជា “ព្រៃផ្សៃ” ពេកហើយ ហើយអាច នឹងធ្វើអោយ ក្រុមហ៊ុន ទើបនឹងបង្កើតថ្មី ក្ស័យធន់ បាន។
» អានបន្ត
[ព័ត៌មាន] Apple ដក Samsung ពីអ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ហើយជំនួសដោយ TSMC វិញ
បើតាមប្រភពពី The Korea Times ក្រុមហ៊ុន Apple បានសំរេចចិត្តជាផ្លូវការ ដក ក្រុមហ៊ុន Samsung ចេញពី បញ្ជីរអ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ថ្មីរបស់ខ្លួនហើយ ដោយងាកអោយ ក្រុមហ៊ុន Taiwan TSMC ជា អ្នកផលិតជំនួស អោយវិញ។ របាយការណ៍នេះ បានបញ្ជាក់កាន់តែច្បាស់ ហើយត្រូវគ្នា ជាមួយ ព័ត៌មានលេចលឺ កន្លងមក។ បន្ទៈឈីប A7 ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញមុខ នាពាក់កណ្តាលឆមាសទីមួយ ឆ្នាំ 2013 ហើយបើតាម បុគ្គលិកម្នាក់របស់ Samsung បានអោយដឹងទៀតថា Apple បានចែករំលែក ព័ត៌មានសំខាន់ៗ ជាមួយ TSMC ដើម្បីអោយ ក្រុមហ៊ុនេះ អាចចាប់ផ្តើម ផលិត បន្ទៈឈីប អោយខ្លួន ដោយប្រើ បច្ចេកវិទ្យាផលិត 20 Nanometer។
[ព័ត៌មាន] Apple ទិញសិទ្ធិប្រើប្រាស់ ប៉ាតង់ របស់ Palm ក្នុងតំលៃប្រមាណ $10 លានដុល្លារ
ក្រុមហ៊ុន Apple បានសំរេចកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន ACCESS របស់ជប៉ុន ដើម្បីទិញសិទ្ធិប្រើប្រាស់ ប៉ាតង់ មានតំលៃប្រមាណ $10 លានដុល្លារ ដែលបង្កើតឡើង ដោយ ក្រុមហ៊ុន Palm និង PalmSource។ ប៉ាតង់ផ្សេងទៀត របស់ ក្រុមហ៊ុន Bell Communications និង Geoworks ក៏រាប់បញ្ចូល ក្នុងកិច្ចព្រមព្រៀង នេះដែរ។ បើតាមប្រភពបានអោយដឹងថា ប៉ាតង់ទាំងនេះ គឺជា ប្រភេទប៉ាតង់សំរាប់ប្រើ មុខងារធម្មតា តែប៉ុណ្ណោះ ហើយ មិនមែនជា ប៉ាតង់បច្ចេកវិទ្យាអស្ចារ្យ ដែលនឹងធ្វើអោយ Apple លេចធ្លោ នោះទេ។ ការទិញសិទ្ធិប្រើប្រាស់នេះ គឺដើម្បីការពារ Apple ពីការយាយី បណ្តឹងប៉ាតង់ ផ្សេងៗ។
» អានបន្ត
[ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា

អ្នកផលិតស្មាតហ្វូនជាច្រើន ដូចជា Samsung, LG និង HTC មានស្មាតហ្វូតច្រើនប្រភេទ ហើយមាន អេក្រង់ទំហំផ្សេងៗគ្នា ចាប់ពីតូច 3 អីុង រហូត 8 អីុង ប៉ុន្តែ មានតែ Apple ទេ ដែលនៅតែយល់ថា មិនទាន់មានតំរូវការ នឹងប្រឡូកចូលទីផ្សារ អេក្រង់ធំ។ សូម្បីតែ ស្មាតហ្វូន iPhone 5 ដែលមាន អេក្រង់ 4 អីុង នៅតែ ត្រូវបានគេយល់ថា តូចនៅឡើយ សំរាប់ ស្តង់ដារទីផ្សារ បច្ចុប្បន្ន។
» អានបន្ត

ចំនួនអ្នកទស្សនា:
| Cambodia | 341960 | |
| South Korea | 10795 | |
| United States | 7114 | |
| Thailand | 6082 | |
| Vietnam | 4880 |
| ចំនួនទស្សនាសរុប: | 382728 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1108398 |


















