អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] Bob Mansfield លក់ ហ៊ុន Apple បានប្រាក់ប្រមាណ $20 លានដុល្លារ

នាយករង Apple ផ្នែកបច្ចេកវិទ្យា លោក Bob Mansfield បានសំរេចលក់ ហ៊ុន Apple មួយចំនួនរបស់គាត់ ប្រមាណ 35,000 ហ៊ុន ក្នុងតំលៃ $582/ហ៊ុន ដែលធ្វើអោយ គាត់ អាចទទួលប្រាក់បាន ប្រមាណ $20 លានដុល្លារ… នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុ ដែលដាក់ជូន គណៈកម្មាធិការភាគហ៊ុន SEC របស់ អាមេរិក ហើយត្រូវបាន រកឃើញដោយ វិុបសាយ MacRumors។
» អានបន្ត
[ព័ត៌មាន] Apple ចាប់ផ្តើម លក់ iPhone 5 មិនជាប់កូដហើយ

ក្រុមហ៊ុន Apple ឥឡូវនេះ បានចាប់ផ្តើមលក់ iPhone 5 មិនជាប់កូដហើយ ដោយ តំលៃរបស់វា នៅអាមេរិក មានចាប់ពី 16GB ($649), 32GB ($749) និង 64GB ($849)។ ម៉ូដែលមិនជាប់កូដនេះ គឺជា ប្រភេទទូរស័ព្ទ GSM ហើយនឹង មិនអាចប្រើជាមួយ បណ្តាញ CDMA បាននោះទេ។
» អានបន្ត
[ព័ត៌មាន] GM នឹងបំពាក់មុខងារ Siri លើរថយន្តរបស់ខ្លួន

ក្រុមហ៊ុន GM ឬ General Motors កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួន គឺជា ក្រុមហ៊ុនរថយន្តដំបូង ដែលបានបំពាក់ មុខងារ Apple’s Eyes Free ដោយបានដាក់ ប៊ូតុង Siri នៅលើ ចង្កូតរថយន្ត របស់ខ្លួន ដូចនេះ អ្នកបើកបរ អាចបើកប្រើ មុខងារបញ្ជារដោយប្រើសំលេង Siri ដោយមិនចាំបាច់ ប៉ះទូរស័ព្ទនោះទេ។
» អានបន្ត
[ព័ត៌មាន] Will.i.am បង្ហាញឧបករណ៍បន្ថែម i.am+ សំរាប់ iPhone 4/4S

អ្នកចំរៀង Will.i.am របស់ក្រុម Black Eyed Peas ទីបំផុត បានបង្ហាញ នូវឧបករណ៍បន្ថែម i.am+ សំរាប់ iPhone 4/4S ហើយ ហើយវាគឺជា សំបក iPhone 4 មានភ្ជាប់មកជាមួយនូវ កែវម៉ាសីុនថតដែលធំជាងមុន។ i.am+ មានពីរស៊េរី អោយជ្រើសរើស គឺ V.4 ($478) និង C.4 ($315)។
» អានបន្ត
[ព័ត៌មានក្តៅ] Apple សំរេចដកចេញ អ្នកគ្រប់គ្រងផ្នែកផែនទី សំរាប់ប្រព័ន្ធ iOS6
លោក Richard Williamson ដែលជា អ្នកគ្រប់គ្រងផ្នែកផែនទី សំរាប់ប្រព័ន្ធ iOS6 ត្រូវបាន គេដកចេញពីតំណែង កាលពីពេលថ្មីៗនេះ… នេះបើតាម ប្រភពពី Bloomberg។ Richard ត្រូវបាន ដេញចេញដោយ លោក Eddy Cue ដែលជា នាយករង Apple និងជាមេថ្មី គ្រប់គ្រង ផ្នែកផែនទី និង ជំនួយការសំលេង Siri ក្រោយពេល បិតាបង្កើតប្រព័ន្ធ iOS លោក Scott Forstall ត្រូវបាន គេដកចេញ កាលពីខែមុន ដោយសារ តែ Scott មិនព្រមធ្វើការ សុំទោស រឿងបញ្ហាផែនទីថ្មី លើប្រព័ន្ធ iOS 6 ដែលបង្ហាញ ព័ត៌មាន មិនត្រឹមត្រូវ។
» អានបន្ត
[ព័ត៌មាន] Facebook ឥឡូវ អាចអោយអ្នក ផ្តល់កាដូ ទៅកាន់មិត្តភក្តិរបស់អ្នក
មិនដឹងជូនអ្វី ក្នុងថ្ងៃកំណើត មិត្តភក្តិក្នុង Facebook របស់លោកអ្នក? មិនថ្វីទេ ព្រោះ Facebook ឥឡូវ អាចអោយ លោកអ្នក ទិញ ឬផ្តល់ជូន កាដូ ដល់មិត្តភក្តិរបស់លោកអ្នក ដោយលោកអ្នក គ្រាន់តែ ចុចលើ រូបភាព កាដូ នៅលើ ទំព័រមិត្តភក្តិ របស់លោកអ្នក ហើយ កាដូ មានចាប់ពី បទចំរៀង ឯកសារកំសាន្តដែលពួកគេ អាចនឹង ចូលចិត្ត ព្រមទាំង កាតដាក់លុយ iTunes Gift Card ដែលអាច អោយលោកអ្នក ទិញទំនិញ បានយ៉ាងស្រួល ពី iTunes Store ឬ App Store។ កាត iTunes Gift Card មានចាប់ពី $10, $15, $25 និង $50។
» អានបន្ត
[ព័ត៌មាន] Apple ទិញយក សិទ្ធិផ្លាកសញ្ញា “Lightning” ពី Harley Davidson

សិទ្ធិផ្លាកសញ្ញា “Lightning” រន្ធដោតថ្មី របស់ iPhone 5 និង Macbook តាមការពិត គឺត្រូវបានទិញយក ពីក្រុមហ៊ុនផលិតម៉ូតូយក្ស (ខ្មែរយើង ហៅថា ពួកម៉ូតូឆ្កែ) Harley Davidson… នេះបើតាម ការរកឃើញរបស់ Patently Apple នូវឯកសារមួយដែល Apple ដាក់ជូន សហព័ន្ធអឺរ៉ុប។ ក្រុមហ៊ុនផលិតម៉ូតូយក្សនេះ មិនត្រឹមតែ មានសិទ្ធិផ្លាកសញ្ញា Lightning ទេ តែក៏ជា ម្ចាស់កម្មសិទ្ធិបញ្ញា លើឈ្មោះជាច្រើនទៀតដែរ រាប់ចាប់ពី ទូរទស្សន័ ហ្គេម វ៉ែនតា និងគ្រឿងបន្លាស់ម៉ូតូជាដើម។
» អានបន្ត
[ព័ត៌មាន] Facebook ចេញយុទ្ធនាការ DroidFooding ផ្ទៃក្នុង
ក្រោយពេល ផ្តល់ជូន បុគ្គលិកនូវ iPhone សំរាប់ប្រើប្រាស់ អស់ជាច្រើនឆ្នាំមក ថ្ងៃនេះ ក្រុមហ៊ុន Facebook បានចេញ យុទ្ធនាការថ្មីមួយ មានឈ្មោះថា “Droidfooding” ជំរុញអោយ បុគ្គលិកខ្លួន ផ្លាស់ប្តូរ iPhone របស់ពួកគេ មកប្រើ ស្មាតហ្វូន ប្រព័ន្ធ Android វិញ ប្រយោជន៍ដើម្បី អោយពួកគេ ជួយតេស្ត កម្មវិធី Facebook សំរាប់ប្រព័ន្ធ Android។ បើតាម TechCrunch បានអោយដឹងថា ក្រុមហ៊ុន Facebook កំពុងធ្វើការ ផ្លាស់ប្តូរ ធ្វើយ៉ាងណា អោយមាន សមតុល្យគ្នា រវាង ប្រព័ន្ធប្រតិបត្តិការណ៍ ផ្សេងៗ (iOS, Android, Windows Phone)។ យុទ្ធនាការ Droidfooding នេះ គឺជា ពាក្យរួមគ្នា រវាង Android និង Dogfooding ហើយមានន័យថា អ្នកផលិត ត្រូវតែតេស្ត ផលិតផល របស់ខ្លួន៕
» អានបន្ត
[ព័ត៌មាន] Apple ដក Samsung ចេញពី អ្នកផ្គត់ផ្គង់ ថ្ម សំរាប់ iPad និង ម៉ាសីុន MacBook
ក្រុមហ៊ុន Apple បានបន្ត គំលាតខ្លួន ពីគូប្រកួតប្រជែង Samsung តាមរយៈ ការផ្លាស់ប្តូរ អ្នកផ្គត់ផ្គង់ ថ្ម សំរាប់ iPad និង ម៉ាសីុន MacBook របស់ខ្លួន… នេះបើតាម របាយការណ៍ថ្មីៗនេះ ពី Chinese Business News។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅ ក្រុង Cupertino មួយនេះ បានជំរុះគ្រឿងបន្លាស់ Samsung ម្តងមួយៗ ក្រោយពេល មានជំលោះប៉ាតង់ ប្តឹងផ្តល់គ្នា ជុំវិញពិភពលោកមក។ សារព័ត៌មាន Chinese Business News បានរាយការណ៍ ថា Apple ឥឡូវនេះ កំពុងប្រើ ថ្ម ដែលផលិតដោយ ក្រុមហ៊ុន Amperex Technology និង Tianjin Lishen Battery។
» អានបន្ត
[ព័ត៌មាន] Will.i.am នឹងប្រែក្លាយ កាម៉េរា iPhone របស់លោកអ្នក ពី 8MP ទៅ 14MP

Will.i.am អ្នកដឹកនាំក្រុម Black Eyed Peas ដ៏ល្បីល្បាញរបស់ អាមេរិក កំពុងរកផ្លូវ ធ្វើអោយ ការថតរូប នៅលើ ស្មាតហ្វូន កាន់តែប្រសើរឡើង មួយកំរិតទៀត។ អ្នកចំរៀង ម្នាក់នេះ មានគំរោង នឹងបង្ហាញ ឧបករណ៍បន្ថែម និងកម្មវិធី សំរាប់ iPhone នាថ្ងៃទី 28 ខែនេះ ដែលនឹងប្រែក្លាយ កាម៉េរា iPhone ពី 8MP ទៅ 14MP។
» អានបន្ត
[ព័ត៌មាន] ការផ្តោតទៅលើភាពលំអិត បានពន្យាពេល ការសាងសង់អាគាថ្មី Apple SpaceShip

គំរោងធ្វើ អាគារថ្មី Spaceship ទំហំ 0.26 លានគីឡូម៉ែត្រការ៉េ ដែល Steve Jobs បានបង្ហាញដល់ ក្រុមប្រឹក្សារបស់សាលាក្រុង Cupertino កាលពី 2011 ហើយគំរោងនឹង បើកដំណើរការនាឆ្នាំ 2015 ប្រហែលជា ត្រូវពន្យាពេល មួយឆ្នាំទៀតហើយ ព្រោះ Apple បានបញ្ជូននូវ សំណើរផ្លាស់ប្តូរ កាលវិភាគ សាងសង់ថ្មី កាលពី ថ្ងៃទី 14 កន្លងទៅ ដែលការផ្លាស់ប្តូរនេះ នឹងត្រូវពិនិត្យ សារជាថ្មី អំពី ផលប៉ះពាល់ បរិស្ថាន ដោយ សាលាក្រុង។
» អានបន្ត
[ព័ត៌មាន] តុលាការ បង្គាប់អោយ Apple បង្ហាញនូវ សេចក្តីលំអិត នៃកិច្ចព្រមព្រៀងរវាង ខ្លួន និង HTC
កាលពីថ្ងៃសុក្រ អាទិត្យមុន ក្រុមហ៊ុន Samsung បានស្នើរអោយ តុលាការ បង្គាប់អោយ Apple បង្ហាញនូវ សេចក្តីលំអិត នៃកិច្ចព្រមព្រៀងគ្នាបញ្ចប់ជំលោះ ប៉ាតង់រវាង Apple និង HTC ដោយជឿថា កុងត្រានេះ នឹងផ្តល់ផលប្រយោជន៍ដល់ខ្លួន ក្នុងការឧទ្ទរ ការកាត់ក្តីរវាងខ្លួន និង Apple ដែលខ្លួនចាញ់អស់ $1 ពាន់លានដុល្លារ។ Apple បានយល់ព្រមអោយ Samsung មើលតែ 33 ពាក្យតែប៉ុណ្ណោះ តែពេលថ្មីៗនេះ តុលាការ បានចេញ សេចក្តីសំរេច បង្គាប់អោយ Apple បង្ហាញសេចក្តីលំអិតទាំងអស់នៃកុងត្រា។
» អានបន្ត

ចំនួនអ្នកទស្សនា:
| Cambodia | 341056 | |
| South Korea | 10756 | |
| United States | 7086 | |
| Thailand | 6070 | |
| Vietnam | 4866 |
| ចំនួនទស្សនាសរុប: | 381703 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1105806 |


















