អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] ស្តាប់ Tim Cook និយាយអំពី Forstall, Jony Ive, ថេបប្ល៉េត Galaxy, Samsung និងបណ្តាំចុងក្រោយរបស់ Steve Jobs
ក្នុងកិច្ចសម្ភាស ជាមួយ ទូរទស្សន៍ NBC នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់ អោយដឹងថា លោក មានគំរោង នឹងនាំយក ចង្វាក់ផលិតកម្ម ម៉ាស៊ីន Mac មកអាមេរិកវិញ នាឆ្នាំ 2013 ខាងមុខនេះ ព្រមទាំងការផ្តោតការយកចិត្តទុកដាក់បន្ថែម ទៅលើ ផលិតផល Apple TV។ ថ្ងៃនេះ ក្នុងកិច្ចសម្ភាសជាមួយ Bloomberg Businessweek លោក Tim Cook បានផ្តល់នូវ ចំណាប់អារម្មណ៍ បន្ថែម ទាក់ទង នឹងការដេញចេញ បិតាបង្កើតប្រព័ន្ធ iOS លោក Scott Forstall, បញ្ហាផែនទីថ្មី និងគូរប្រកួតប្រជែង Samsung។
ទាក់ទងនឹង ការចាកចេញរបស់ Forstall លោក Tim Cook បាននិយាយពន្យល់ថា គាត់មានជំនឿខ្លាំងថា ការរួបរួមសហការណ៍គ្នា ជាធ្លុងមួយ គឺវាស្នូល ដ៏សំខាន់ នៃការច្នៃប្រឌីត ហើយថា គាត់ មិនមែនទើបតែ មានជំនឿបែបនេះ នោះទេ គឺវាមានយូរហើយ ហើយ វាគឺជា ជំនឿស្នូលរបស់ Apple។
» អានបន្ត
[ព័ត៌មាន] Twitter នឹងបំពាក់ មុខងារដាក់អេហ្វិកលើរូបភាព ដូច Instagram ដែរ
បើតាមប្រភពពី AllThingsD បានអោយដឹងថា Twitter កំពុងយក តំរាប់តាម Instagram ហើយកំពុង តេស្តមុខងារដាក់អេហ្វិក លើរូបភាព (Filter) ដែលជាមុខងារមួយពេញនិយមនៅលើ Instagram… នេះបើតាមរូបភាពដាក់អេហ្វិក ដែលតេស្តបង្ហោះដោយ បុគ្គលិក Twitter និង អ្នកគ្រប់គ្រងផលិតផល Twitter នាង Sara Mauskopf។ AllThingsD បានអោយដឹងទៀតថា Twitter នឹងបញ្ចេញមុខងារថ្មីនេះ មុនចុងឆ្នាំ 2012 សំរាប់ ប្រព័ន្ធ Android និង iOS៕
» អានបន្ត
[ព័ត៌មាន] Tim Cook ថា នឹងនាំ ចង្វាក់ផលិតកម្ម ម៉ាសីុន Mac ត្រឡប់មក អាមេរិកវិញ

នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់ នៅក្នុងកិច្ចសម្ភាស Bloomberg Businessweek ថា លោកអ្នក នឹងបណ្តាក់ ទុន $100 លានដុល្លារ ដើម្បីនាំយក ផលិតកម្មម៉ាសីុន Mac ពេញលេញ ត្រឡប់មក អាមេរិកវិញ នាឆ្នាំ 2013 ខាងមុខនេះ តាមរយៈការ រួមដៃជាមួយ អ្នកផ្គត់ផ្គង់ ក្នុងស្រុក ហេតុនេះហើយ ទើបលោកអ្នក ឃើញ ជាបណ្តើរៗ នូវ ម៉ាសីុន iMac មួយចំនួន មានដាក់ពាក្យថា “ផ្គុំឡើងនៅ អាមេរិក”។
» អានបន្ត
[ព័ត៌មាន] កិច្ចព្រមព្រៀង Apple-HTC បង្ហាញថា Apple ព្រមជួលប៉ាតង់ ផ្នែករឹង និងផ្នែកទន់ លើកលែងប៉ាតង់ រចនាម៉ូដ
ក្រុមហ៊ុន Apple យល់ព្រម ក្នុងការ ចែករំលែក ប៉ាតង់ផ្នែករឹង និងផ្នែកទន់ របស់ខ្លួន ប៉ុន្តែ ប៉ាតង់ ទាក់ទងនឹង ការរចនាម៉ូដ និងរូបរាង ខ្លួន នឹងមិនអោយ អ្នកដទៃប៉ះពាល់នោះទេ… នេះបើតាម កិច្ចព្រមព្រៀងស្រុះស្រួលគ្នា រវាង Apple និង HTC។ កិច្ចព្រមព្រៀងនេះ បានបង្ហាញទៀតថា ក្រុមហ៊ុន Apple នឹងមិនជួលប៉ាតង់ណា ដែលខ្លួន យល់ថា គឺជា ចំណុចលេចធ្លោរបស់ខ្លួន ទៅអោយ អ្នកដទៃនោះទេ ព្រោះ Apple ចង់ អោយផលិតផលរបស់ខ្លួន មានលក្ខណៈពិសេស ខុសពីផលិតផលដទៃ។
» អានបន្ត
[ព័ត៌មាន] ថ្នាក់ដឹកនាំកំពូលម្នាក់ទៀត របស់ Apple លោក Eddy Cue លក់ហ៊ុនរបស់ខ្លួន បានជិត $8.76 លានដុល្លារ
ក្រោយពីការលក់ហ៊ុនជាង 35,000 ហ៊ុន ថ្មីៗរបស់ លោក Bob Mansfield ឥឡូវនេះ មាន ថ្នាក់ដឹកនាំកំពូល ម្នាក់ទៀត របស់ Apple លោក Eddy Cue ដែលជា នាយករងកាន់កាប់ផ្នែកអីុនធើណែត និងផ្នែកទន់ បានលក់ហ៊ុន Apple ចំនួន 15,000 ហ៊ុន ក្នុងតំលៃមួយហ៊ុនប្រមាណ $584 ហើយទទួលបាន ប្រាក់សរុប $8.76 លានដុល្លារ… នេះបើតាម របាយការណ៍ ដែលដាក់ជូន គណៈកម្មាធិការផ្សារភាគហ៊ុន អាមេរិក SEC។ ចំនួនហ៊ុននេះ គឺជា ចំនួនមួយផ្នែកតូច ដែល Cue បានកាន់កាប់ប៉ុណ្ណោះ។ គួររំលឹកថា លោក Eddy Cue គឺជា នាយករង Apple ហើយលោក មានតួនាទី គ្រប់គ្រងលើ ផ្នែកហាងទំនិញ iTunes Store, App Store, iBooks Store, សេវា iAd និង សេវា iCloud ផងដែរ។ ក្រោយការស្លាប់របស់ Steve Jobs យើងសង្កេតឃើញថា មានការលក់ ចេញហ៊ុន ជាញឹកញាប់ របស់ថ្នាក់ដឹកនាំកំពូល របស់ Apple បើទោះជា ទង្វើនេះ ជាទង្វើធម្មតាក្តី នៅ Silicon Valley៕
» អានបន្ត
[លឺគេថា] មិនទាន់អីផង! លេចចេញរូបភាព iPhone 5s ទៅហើយ!
iPhone 5 ទើបតែចេញ មិនបាន ប៉ុន្មានខែផង ឥឡូវនេះ លេចចេញរូបភាព ដែលគេ បានអះអាងថា គឺជា iPhone 5s ទៅហើយ។ វិុបសាយ ETradeSupply បានបង្ហាញនូវ រូបភាព ដែលគេ ជឿថា គឺជា សម្បករបស់ iPhone 5 ម៉ូដែលថ្មី ហើយកំណត់ថា គឺ iPhone 5s។ ETradeSupply បានអះអាង ដែលខ្លួន ហ៊ានប្រាកដដូចនេះ ពីព្រោះថា ទីមួយ: នៅខាងក្រោយខ្នងរបស់វា មានអក្សរ X ដែលតំណាង អោយ ផលិតផលកំពុងសាកល្បង និងទីពីរ: កន្លែងចាប់ខ្ចៅ គឺខុសប្លែកពីម៉ូដែលបច្ចុប្បន្ន iPhone 5។ វា អាចនឹងលឿនពេក សំរាប់ ការសន្មត់ផ្សេងៗ តែបើតាម ប្រភពកន្លងមក បានអោយដឹងថា Apple នឹងផ្លាស់ប្តូរ កាលវិភាគ ការចេញលក់ iPhone ថ្មី លឿនជាង ការចេញលក់ នាឆ្នាំកន្លងមក ដែលច្រើនប្រារព្ធនាខែ កញ្ញា៕
» អានបន្ត
តាមដាន ខ្សែភាពយន្តល្បីៗ ដែលទើបនឹងចាក់ បញ្ចាំងថ្មីៗ ជាមួយ OneCinema

ជាមួយនឹងកម្មវិធី OneCinema លោកអ្នក អាចតាមដាន ខ្សែភាពយន្តល្បីៗ ដែលទើបនឹងចាក់ បញ្ចាំង នៅអាមេរិក ឬស្រុកខ្មែរ យើង ព្រមទាំង ព័ត៌មានផ្សេងៗទាក់ទង នឹងភាពយន្តនេះ ដូចជា ថ្ងៃចាក់ផ្សាយ តួអង្គ អ្នកដឹកនាំរឿង សង្ខេបរឿង ព្រមទាំង វីដេអូឃោសនា ផងដែរ។
» អានបន្ត
[ព័ត៌មាន] ចាក់ពណ៌សម្បក iPhone 5 របស់លោកអ្នក ជាមួយ Anostyle

គិតថា សម្បកធ្វើអំពីមាស សំរាប់ iPhone 5 ដែលមានតំលៃ រាប់ពាន់ដុល្លារ វាថ្លៃពេក មែនទេ? ក្រុមហ៊ុន Anostyle ក៏យល់ស្របបែបនោះដែរ។ ពួកគេ បានបង្កើត សេវាចាក់ពណ៌លើ សម្បក អាលុយមីញ៉ូម របស់ iPhone 5 ដោយប្រើវិធី Anodization (របៀបតែមួយ ដែល Apple ចាក់ពណ៌លើ សម្បក ខ្មៅ-ទឹកប្រាក់ លើ iPhone 5 ដោយយក សម្បកអាលុយមីញ៉ូម ទៅត្រាំក្នុងទឹកថ្នាំ)។
» អានបន្ត
[ព័ត៌មាន] myLED នឹងនាំយក ភ្លើងភ្លឺ ដាស់តឿន មកដល់ iPhone និង iPad របស់លោកអ្នក

ច្រណែននឹង អ្នកប្រើ Blackberry ឬ Android ដែលមានភ្លើង LED ភ្លឺ ដាស់តឿន ពេលមាន សារថ្មី ឬខកខានលើកទូរស័ព្ទមែនទេ? មិនថ្វីទេ ព្រោះ គំរោងមួយនេះ របស់ KickStarter ឈ្មោះ myLED នឹង នាំមកនូវមុខងារ មួូយនេះ ដល់ iPhone និង iPad របស់លោកអ្នក។ myLED គឺជា អំពូលមួយតូច ដែលអាចដោតត្រង់ រន្ធដោតកាសស្តាប់ត្រចៀក របស់ iPhone ឬ iPad ហើយវា មានកម្មវិធី myLED សំរាប់ ការកំណត់ផ្សេងៗ ទាក់ទងនឹង អំពូល។
» អានបន្ត
[ព័ត៌មាន] ខ្សែភាពយន្តពី ជីវប្រវត្តិ លោក Steve Jobs នឹងបង្ហាញខ្លួូននៅ Sundance Film Festival ខែមករា ខាងមុខនេះ
ខ្សែភាពយន្តពី ជីវប្រវត្តិ លោក Steve Jobs អតីតនាយកប្រតិបត្តិ និងស្ថាបនិក ក្រុមហ៊ុន Apple មានគំរោង នឹងបង្ហាញខ្លួន នាថ្ងៃទី 27 ខែ មករា ឆ្នាំ 2013 ខាងមុខ នេះហើយ ក្នុងព្រឹត្តិការណ៍ Sundance Film Festival នៅឯក្រុង Park City រដ្ឋ Utah សហរដ្ឋ អាមេរិក។ ខ្សែភាពយន្តនេះ មានឈ្មោះថា JOBs ហើយត្រូវបានសំដែង ដោយ លោក Ashton Kutcher (សំដែងជា Steve Jobs), Dermot Mulrony, Josh Gad, Lukas Haas, J.K. Simmons និង Matthew Modine។
» អានបន្ត
[ព័ត៌មាន] Sailfish តាំងខ្លួនជា ជំរើសជំនួសដ៏ប្រសើរ សំរាប់ប្រព័ន្ធ Apple iOS និង Google Android
ប្រព៏ន្ធ Sailfish នឹងក្លាយជា ជំរើសជំនួសដ៏ប្រសើរ សំរាប់ប្រព័ន្ធ Apple iOS និង Google Android… នេះបើតាម សំដីរបស់ នាយកប្រតិបត្តិ ក្រុមហ៊ុន Jolla។ ក្រុមហ៊ុន Microsoft បានចំណាយលុយ រាប់កោដដុល្លារ ដើម្បី ផលិតប្រព័ន្ធសំរាប់ ស្មាតហ្វូន និងថេបប្ល៉េតថ្មីរបស់ខ្លួន ដែលមើលទៅ ហាក់ដូចជា ជោគជ័យតិចតួចណាស់។ សំរាប់ក្រុមហ៊ុន ហ្វាំងឡង់ថ្មី ដែលមានមនុស្សតិចជាង 100 នាក់ ហើយភាគច្រើន ជាបុគ្គលិកចាស់របស់ Nokia ដូច Jolla នេះ តើមានអ្វី ដែលអាច ទប់ទល់បាន។ អ្នកគ្រប់គ្រងផ្នែកលក់របស់ Jolla លោក Sami Pienimaki មិនគិតដូចនោះទេ។
» អានបន្ត
[ព័ត៌មាន] ផលិតផល iMac ថ្មីៗខ្លះ ដាក់ពាក្យថា “ផ្គុំឡើងនៅ អាមេរិក”

ការដោះរុះរើ ម៉ាសីុន iMac 25 អីុង របស់ក្រុម iFixit កាលពីពេលថ្មីៗនេះ បានរកឃើញនូវ ពាក្យមួយនៅពីក្រោយ ម៉ាសីុនរបស់ខ្លួន គឺពាក្យ “assembled in the USA” មានន័យថា ម៉ាសីុននេះ ត្រូវបានគេ ផ្គុំឡើង នៅ សហរដ្ឋអាមេរិក ដែលខុសពី ម៉ូដែលមុនៗ រាប់ទាំង iPhone/ iPad ផងដែល ផ្គុំឡើងនៅ ចិន (មើលផ្នែកខាងក្រោយខ្នងម៉ាសីុន: រចនាម៉ូដដោយ Apple នៅកាលីហ្វ័រនីញ៉ា និងផ្គុំគ្រឿងឡើង នៅចិន “Designed by Apple in California. Assembled in China”)។
» អានបន្ត

ចំនួនអ្នកទស្សនា:
| Cambodia | 342947 | |
| South Korea | 10836 | |
| United States | 7143 | |
| Thailand | 6093 | |
| Vietnam | 4888 |
| ចំនួនទស្សនាសរុប: | 383843 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1110949 |


















