www.soklyphone.com

អត្ថបទថ្មីចុងក្រោយ:

[ព័ត៌មាន] ចោរចូលគាស់ ការិយាល័យ Microsoft តែបែរជា លួចយកតែ Apple iPad

iPad Stolenកាសែត The Daily Post របស់ អាមេរិក ថ្ងៃនេះ មានរឿង គួរអោយ អស់សំណើចមួយ។ កាសែតនេះ បានរាយការណ៍ អំពីចោរកម្មមួយ ដែលកើតឡើង នៅការិយាល័យក្រុមហ៊ុន Microsoft នៅឯ Palo Alto សហរដ្ឋអាមេរិក អំឡុងពេល ឈប់សំរាក ចូលឆ្នាំថ្មីនេះ រវាងថ្ងៃ 19-26 ខែធ្នូ ឆ្នាំ 2012 កន្លងទៅ។ ពួកចោរ បានលួច Apple iPads 5 គ្រឿង តែមិនបាន យកផលិតផល របស់ Microsoft នោះទេ បើទោះជា មានផលិតផល Microsoft ច្រើននៅក្នុងនោះ ក៏ដោយ។ ប៉ូលីស បាននិយាយថា វា ប្រហែលជា ចោរកម្ម ដែលមាន អ្នកក្នុង អោយដៃ ពីព្រោះ ប៉ូលីស រកមិនឃើញ ការទំលុះទ្វារ ចូលនោះទេ ហើយ Microsoft បានអោយដឹងថា បុគ្គលិក របស់ខ្លួនទាំងអស់ សុទ្ធតែ អាចចូលទៅក្នុង អាគារ ដោយប្រើ កូនសោរអេឡិចត្រូនិក។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

ChuonNathKH វចនានុក្រម ខ្មែរ-ខ្មែរ សម្តេចសង្ឃ ជួនណាត

ChuonNathKH
ជាមួយនឹងកម្មវិធី ChuonNathKH លោកអ្នក អាចឆែកមើល និយមន័យ និងការពន្យល់ ទាក់ទង នឹងពាក្យខ្មែរ របស់យើង ដែលវចនានុក្រមនេះ ត្រូវបានចងក្រងឡើង ដោយ សម្តេចសង្ឃ ជួន ណាត។ កម្មវិធីនេះ មានភ្ជាប់ជាស្រេចនូវ ពុម្ពអក្សរ និងឃីប៊ត យូនីកូដខ្មែរ ដូចនេះ បើទោះជា ទូរស័ព្ទ iPhone ឬថេបប៉្លេត iPad របស់លោកអ្នក មិនបាន Jailbreak ក៏អាចប្រើវា វាយខ្មែរ និងមើលអក្សរខ្មែរ បានផងដែរ។ ក្រៅពីនេះ លោកអ្នក ក៏អាចចែករំលែក និយមន័យពាក្យ និមួយៗ ទៅកាន់ មិត្តភក្តិរបស់លោកអ្នក តាម Facebook, Twitter, Email និង សារខ្លី SMS ទៀតផង។
» អានបន្ត

[ព័ត៌មានក្តៅ] Planetbeing មាន iPhone 5 Untethered Jailbreak ហើយថា នឹងបញ្ចេញវា ក្រោយ iOS 6.1 ចេញមក

iOS6 Jailbroken
អ្នកហែកកូដ iOS ដ៏ល្បីល្បាញ Planetbeing កាលពីពេលថ្មីៗនេះ បានផ្ញើរសារនៅលើ បណ្តាញ Reddit ដោយនិយាយថា គាត់មាន ក្នុងដៃ iPhone 5 iOS 6 ដែលបាន Jailbreak បែប Untethered រួចរាល់ហើយ តែគាត់ថា នឹងមិនទាន់បញ្ចេញអោយប្រើជា សាធារណៈនៅឡើយទេ ព្រោះទីមួយ ការចេញវាមក ឥឡូវ អាចនឹងធ្វើអោយ ចន្លោះប្រហោង េនះ នឹងត្រូវ កែកុនដោយ Apple ចំណែក ហេតុផលទីពីរ គឺ 6.1 ជិតចេញមកហើយ ហើយវា ប្រាកដជា មានកំហុសឆ្គងខ្លះ ដូចនេះ មិនគួរបង្ហើប កំហុសឆ្គងទាំងនោះ អោយ Apple ដឹងមុននោះទេ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានក្តៅ

ផ្ញើរសារជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak ជាមួយកម្មវិធី PostInKhmer

PostInKhmer
ជាមួយនឹងកម្មវិធី PostInKhmer លោកអ្នក អាចសរសេរ សារ ជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak iPhone ឬ iPad របស់លោកអ្នក នោះទេ ហើយថែមទាំងអាច ភ្ជាប់រូបភាព និងចែករំលែកវា ទៅកាន់មិត្តភក្តិ តាមរយៈ Facebook, Twitter, Email និង SMS ជាដើម។ កម្មវិធីនេះ ផ្តល់ប្រយោជន៍ច្រើន ពិសេសលោកអ្នក ដែលទើបនឹង ទិញ iPhone 5, iPad Mini និង iPad 4 ដែល មិនទាន់អាច Jailbreak នៅឡើយ និងអ្នកដែលប្រើ iOS6 ជាដើម។
» អានបន្ត

[ព័ត៌មាន] Waze បដិសេធ ការទិញយករបស់ Apple ហើយកំពុង បង្កើតអ្វីមួយ ដែលធំ ហើយអស្ចារ្យ

Waze
វាជា ការកំរណាស់ ដែលក្រុមហ៊ុន តូចតាច បដិសេធ ការទិញយករបស់ក្រុមហ៊ុនធំ និងមានអំណាចបំផុតលើលោក ដូចជា Apple។ យើង ធ្លាប់ចុះ ម្តងហើយ ពីការលេចលឺ នៃការចរចារទិញយក ក្រុមហ៊ុនផែនទី Waze ដោយ Apple។ Waze ត្រូវបានគេ បង្ហើបថា បានទាមទារ $750 លានដុល្លារពី Apple ខណៈដែល Apple ស្នើរត្រឹម $400 លានដុល្លារប៉ុណ្ណោះ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Corning ប្រកាសពី កញ្ចក់ការពារឆ្កូត Gorilla Glass 3 មុន CES 2013

gorilla-glass-3-promoសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៌អេឡិចត្រូនិក ដ៏ធំ CES 2013 នឹងប្រព្រិត្តទៅ នៅរដ្ឋ Las Vegas សហរដ្ឋ អាមេរិក ហើយប្រហែលជា មិនអាចរង់ចាំយូរ ក្រុមហ៊ុន Corning ដែលជា ម្ចាស់របស់ កញ្ចក់ការពារឆ្កូត Gorilla បានធ្វើការ បង្ហើបអំពី កញ្ចក់ការពារឆ្កូត ជំនាន់ទី 3 របស់ខ្លួន ហៅថា Gorilla Glass 3 ដែលមានមុខងារថ្មីឈ្មោះថា ការធន់នឹងការឆ្កូតដោយធម្មជាតិ “Native Damage Resistance”។ មុខងារថ្មីនេះ អាចកាត់បន្ថយ ការឆ្កូតរហូត 40% ច្រើនជាងម៉ូដែលមុន (Gorilla 2) និងធ្វើអោយ កញ្ចក់ធន់ឡើង 50% ខ្លាំងជាងមុន ផងដែរ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] តុលាការច្រានចោទ ការប្តឹងរបស់ Apple ទៅលើ Amazon ចំពោះពាក្យ Appstore

Amazon-AppStore
បើតាមប្រភពពី Bloomberg បានអោយដឹងថា ក្រុមហ៊ុនលក់អីវ៉ាន់អនឡាញ Amazon បានទទួលជោគជ័យ ដ៏ធំលើ ក្រុមហ៊ុន Apple នៅក្នុងបណ្តឹង លើការប្រើពាក្យ AppStore។ Apple បានព្យាយាមជំទាស់ Amazon តាំងពី ខែមិនា ឆ្នាំ 2011 មកម៉្លេះ អោយឈប់ប្រើពាក្យ AppStore តំណាងអោយ ហាងទំនិញកម្មវិធី Android របស់ Amazon ដោយចោទប្រកាន់ថា ការប្រើពាក្យនេះ អាចនាំអោយ អតិថិនជន Apple ច្រឡំនឹង ហាងទំនិញកម្មវិធី App Store សំរាប់ iPhone និង iPad ដែលជា ផ្លាកសញ្ញារបស់ខ្លួន។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[លឺគេថា] Apple កំពុងចរចារទិញក្រុមហ៊ុនផែនទី Waze

wazeក្រោយបង្ខំអោយ Google បញ្ចេញកម្មវិធីផែនទីថ្មី Google Maps ជាមួយនឹងមុខងារនាំផ្លូវ មក ជំហានបន្ទាប់របស់ Apple គឺការធ្វើកំណែទំរង់លើ ទិន្នន័យផែនទី Apple Maps របស់ខ្លួន។ ដូចនេះ វានឹងមិនគួរអោយ ភ្ញាក់ផ្អើល នោះទេ បើសិនជា មានដំណឹងលេចលឺ អំពី ការទិញយក ក្រុមហ៊ុនផលិតផែនទីផ្សេងទៀត ដោយ Apple។ ធ្លាប់មានដំណឹងលេចលឺថា Apple អាចនឹងទិញយក ក្រុមហ៊ុនផែនទី Tom Tom តែក្រោយមក បានស្ងាត់ទៅវិញ។ ឥឡូវបើតាមដំណឹងថ្មីចុងក្រោយពី TechCrunch បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងចរចារជាមួយ ក្រុមហ៊ុនផលិតផែនទីឈ្មោះ Waze
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា

[ព័ត៌មាន] Apple កំពុងមមាញឹកតេស្ត iPhone 6 និងប្រព័ន្ធ iOS 7

iPhone-6,0
ក្រុមហ៊ុន Apple ប្រហែលជា កំពុងមមាញឹកខ្លាំង នាដើមឆ្នាំថ្មី 2013 នេះ ក្នុងការតេស្តសាកល្បង iPhone ជំនាន់ក្រោយ ដែលគេជឿថា បើមិន iPhone 6 ទេ ក៏ iPhone 5s ដែរ … នេះបើតាម របាយការណ៍ដែលប្រមូលបានពី អ្នកអភិវឌ្ឍន៍កម្មវិធី សំរាប់ iPhone មួយចំនួន។ របាយការណ៍នេះ បានបង្ហាញនូវ ផលិតផលថ្មីមួយ ដែលមានអក្សរកូដសំគាល់ថ្មី “iPhone6,1″ ដើរដោយប្រព័ន្ធថ្មី iOS 7 ហើយត្រូវបានគេ ជឿថា ជា iPhone ជំនាន់ក្រោយ ព្រោះ iPhone 5 បច្ចុប្បន្ន មានអក្សរកូដសំគាល់ “iPhone5,1″ ឬ “iPhone5,2″ ប៉ុណ្ណោះ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Apple បង្កើត បច្ចេកវិទ្យាថ្មីមួយ សំរាប់ការប្រើ បិុច លើអេក្រង់ Touch Screen

Apple-Active-Stylus
ក្រុមហ៊ុន Apple តែងតែ ចេញមុខប្រឆាំង នឹងគំនិតដែលចង់ប្រើ បិុចសំរាប់បញ្ជារអេក្រង់ Touch Screen ហើយតែងតែ លើកឡើងថា ប្រព័ន្ធ iOS របស់ខ្លួន គឺផលិតឡើង សំរាប់ ចុចប្រើ ដោយ ម្រាមដៃ… មិនមែនបិុចនោះទេ។ អតីតនាយកប្រតិបត្តិ Steve Jobs ធ្លាប់បានលើកឡើងថា លោកអ្នក មិនត្រូវការ បិុចដើម្បីចុចបញ្ជារនោះទេ ព្រោះលោកអ្នក មានវា ដប់ទៅហើយ (ម្រាមដៃ)។ ទោះជាជំហរបែបនេះក៏ដោយ ក៏មិនប្រាកដថា ក្រុមហ៊ុន Apple នឹងមិនអភិវឌ្ឍ បច្ចេកវិទ្យាដែលទាក់ទងនឹង បិុចចុចលើអេក្រង់ ដែរ… នេះបើតាមប្រភពពី Patently Apple។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] ហាង Apple Store នៅបារាំង ត្រូវចោរចូលប្លន់ ចំថ្ងៃបុណ្យចូលឆ្នាំសកល

apple-store-paris-franceខណៈដែល ពិភពលោក កំពុងអបអរសាទរ ពិធីចូលឆ្នាំសកលថ្មី 2013 មានចោរមួយក្រុម បានពាក់ម៉ាសបិទមុខ សំរុកចូល ហាង Apple Store ក្នុងក្រុង ប៉ារីស ប្រទេសបារាំង ហើយបាន ប្រមូលយក iPad, iPhone និង ម៉ាសីុន Mac គិតជាប្រាក់ អស់ប្រមាណ $1.32 លានដុល្លារ… នេះបើតាមប្រភពពី Wall Street Journal។ ជនល្មើស បានសំរុកចូលតាម ច្រកទ្វារបុគ្គលិក ហើយបានធ្វើអោយ របួស អ្នកបោសសំអាត ម្នាក់ និងអ្នកយាម ម្នាក់។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មានក្តៅ] ក្រុមការងារ Hackulous ប្រាប់ថា នឹងបិទ Installous ឆាប់ៗនេះ

Installousក្រុមការងារ Hackulous ដែលជា ម្ចាស់របស់កម្មវិធី Installous និង AppSync បាននិយាយប្រាប់ កាលពីពេលថ្មីៗនេះថា ខ្លួន គំរោងនឹង បិទគេហទំព័រ ពិភាក្សា របស់ខ្លួន ព្រមទាំង កម្មវិធី Installous និង AppSync ក្នុងពេលឆាប់ៗនេះ ដោយសារតែ គេហទំព័រ របស់ខ្លួន មានការ ការចូលរួមប្រើ តិចតួច រហូត ចង់ក្លាយជា ក្រុងខ្មោចទៅហើយ ហើយ វាពិបាកនឹង គ្រប់គ្រងសណ្តាប់ធ្នាប់ បើទោះជា មានបុគ្គលិក ចាំរៀបរយក៏ដោយ។ ពួកគេ បានបន្តទៀតថា ពួកគេ សង្ឃឹមថា សហគមន៍ Jailbreak នឹងរីកលូតលាស់ បើទោះអវត្តមាន ពួកគេ ក៏ដោយ។ គួររំលឹកថា កម្មវិធី Installous គឺជា កម្មវិធីមួយ ដែលអាច អោយលោកអ្នក ដោនឡូដ និងដំឡើង កម្មវិធី Crack នៅលើ iPhone/ iPad របស់លោកអ្នក ខណៈដែរ AppSync គឺជា កម្មវិធីដែលចាំបាច់ ដែលអាច អោយលោកអ្នក ដំឡើងកម្មវិធី Crack តាម iTunes ចូល iPhone/ iPad៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានក្តៅ
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 362033
South Korea 11575
United States 7651
Thailand 6336
Vietnam 5115
ចំនួនទស្សនាសរុប: 405231
ចំនួនទំព័រទស្សនាសរុប: 1159093
Powered By Google Analytics
Download Aurora