អត្ថបទថ្មីចុងក្រោយ:
[ព័ត៌មាន] អង្គក្រាហ្វិក PowerVR ជំនាន់ក្រោយសំរាប់ iPad ខ្លាំងល្មមនឹង ប្រលងប្រណាំង ជាមួយ ម៉ាស៊ីនហ្គេមបានហើយ
Imagination Technologies ដែលជាក្រុមហ៊ុនធ្វើ អង្គ្កក្រាហ្វិក PowerVR ដ៏ល្បី ដែលប្រើលើ iPhone និង iPad កាលពីពេលថ្មីៗនេះ បានបង្ហាញពី លក្ខណៈសម្បត្តិរបស់ អង្គក្រាហ្វិកស៊េរីថ្មី PowerVR Series 6 គឺ G6400 និង G6200 ហើយថា វានឹងខ្លាំងជាង អង្គក្រាហ្វិក ម៉ូដែលបច្ចុប្បន្ន [ដែលប្រើលើ iPad 2] ដល់ទៅ 20 ដង និងសន្សំសំចៃភ្លើង បានរហូត 5 ដង។ អង្គក្រាហ្វិកស៊េរី 5 បច្ចុប្បន្ន PowerVR SGX543MP2 ដែលប្រើលើ iPad 2 និង iPhone 4S បានទទួលការសរសើរ យ៉ាងច្រើនពីសំណាក់ អ្នកលេងហ្គេម ចំពោះរូបភាព ក្រាហ្វិក ដ៏ល្អស្អាត ដែលវា អាចធ្វើបាន ពិសេសនៅលើហ្គេម Infinity Blade 2 និង Batman រួចទៅហើយ។
» អានបន្ត
[ព័ត៌មាន] Apple កំពុងធ្វើការស្ងាត់ៗ ក្នុងការបញ្ចូល Siri នៅលើ iPad
Apple កាលពីពេលថ្មីៗនេះ បានដាក់ចេញ iOS 5.1 beta 3 អោយអ្នកអភិវឌ្ឍ សាកល្បង ប៉ុន្តែ មានលាក់នូវ មុខងារមួយ សំរាប់ iPad 2។ Hacker ផ្នែកប្រព័ន្ធឈ្មោះ Sonny Dickinson បានរកឃើញមុខងារបង្កប់នេះ ហើយថា Apple កំពុងបង្កើត មុខងារ Siri សំរាប់ iPad 2។ មុខងារនេះ អាចរកឃើញនៅក្នុង Settings-> Gernal-> Keyboard។ យើងថា វាជារឿងមុន និងក្រោយប៉ុណ្ណោះ ហើយមិនយូរទេ អ្នកនឹងឃើញ Siri ជាផ្លូវការលើ iPhone 4/ 3GS/ iPad 1 មិនខាន៕
» អានបន្ត
[ព័ត៌មាន] Apple អាចប្រឈមនឹងបណ្តឹង 1.8 លានដុល្លារនៅចិន ពីបទលក់ សៀវភៅខុសច្បាប់លើ App Store

Apple នឹងតំរូវអោយ ការពារខ្លួន នៅតុលាការ ក្រុងប៉េកាំង ក្រោយពេល អាជ្ញាធរ យល់ព្រម ទទួលយកបណ្តឹង ដែលដាក់ដោយ អ្នកនិពន្ធជនជាតិចិន ល្បីឈ្មោះ 9 រូប ដែលបានប្តឹងទាមទារ ក្រុមហ៊ុននេះ អោយសងដល់ពួកគាត់ នូវទឹកប្រាក់ចំនួន 11.91 លានយន់ (ប្រមាណ USD 1.88 លាន) សំរាប់បទល្មើស ក្នុងការលក់ សៀវភៅ ដែលល្មើស កម្មសិទ្ធិ របស់ពួកគាត់ នៅលើ App Store។
» អានបន្ត
[លឺគេថា] Gorilla Glass 2 នឹងបង្ហាញខ្លួននៅ CES 2012
តើអ្នកណាទៅគិត ថា បច្ចេកវិទ្យាផលិតកញ្ចក់ ដែលរកឃើញ ក្នុងទសវត្ស 1960s បែរជា ពេញនិយមប្រើ នាសតវត្សទី 21 នោះ? នោះគឺ កញ្ចក់ការពារឆ្កូត គុណភាពខ្ពស់ Gorilla Glass របស់ក្រុមហ៊ុន Corning។ កញ្ចក់ Gorilla Glass លេចមុខដំបូងលើ iPhone 2G នៅពេលដែល Steve Jobs កំពុងស្វែងរក កញ្ចក់ដែលធន់ សំរាប់ ប្រើលើ ស្មាតហ្វូនម៉ូដែលដំបូងរបស់ Apple។ បើតាមសំដីរបស់ នាយកប្រតិបត្តិ Corning លោក Wendell Weeks បានអោយដឹងថា បើគ្មាន ការជំរុញពី Steve Jobs េទ នោះ គាត់ នឹងមិនអាចបង្កើតបាន Gorilla Glass នោះទេ។
» អានបន្ត
[ព័ត៌មាន] មើលសំបក iPhone 4 ដែលមានតំលៃ 1 ម៉ឺនដុល្លារ
ប្រហែលជា អ្នកធុញទ្រាន់ ដែល iPhone ជាទីស្រឡាញ់របស់លោកអ្នក មានរូបរាងដូច iPhone របស់អ្នកដទៃ។ បើអ្នកគិតដូចនេះ នោះសំបក iPhone ដែលផលិតដោយ Miansai នេះ ត្រូវចិត្តអ្នកហើយ។ ក្រុមហ៊ុនដែលមានទីតាំង នៅ Miami រដ្ឋ Florida មួយនេះ បានរចនា សំបក iPhone 4 ដែលធ្វើពី មាសសុទ្ធ 14K ហើយលក់ក្នុងតំលៃ មហាសាល $10,000។ បើមានប្រើមួយ មិនប្រាប់ ក៏គេអាចទាយដឹងថា លោកអ្នក ជាអ្នកមាន ហូរហៀរដែរ…
» អានបន្ត
[ព័ត៌មានខ្លីៗ] Untethered Jailbreak សំរាប់ iPhone 4s និង iPad 2 អាចនឹងចេញមក អាទិត្យក្រោយ

បើតាម ការ Tweet របស់ pod2g អ្នកដែលរកឃើញ Untethered Jailbreak សំរាប់ iPhone 3GS/4, iPad 1 ដែលដើរលើ iOS 5.0.1 បានអោយដឹងថា មានដំណើរការឈានទៅមុខ ខ្លះៗទាក់ទងនឹង បន្ទៈឈីប A5 (ដែលប្រើនៅលើ iPhone 4S/ iPad 2) ហើយគាត់រំពឹងថា នឹងដាក់វាចេញ អោយប្រើប្រាស់ ក្នុងពេល មួយអាទិត្យ៕
[ព័ត៌មានខ្លីៗ] Jony Ive ទទួលគោរម្យងារជា Sir Jony Ive
បើតាមប្រភពពី BBC បានអោយដឹងថា នាយករងផ្នែករចនាម៉ូដរបស់ Apple លោក Jonathan Ive ត្រូវបានគេ ផ្តល់បំពាក់ អស្សរយសជា Knighthood ដោយ ប្រទេសអង់គ្លេស។ Sir Jony Ive គឺជា អ្នកនៅពីក្រោយការ រចនាម៉ូដ iPod និង iPhone ដ៏ល្បីល្បាញ ហើយគាត់បាន អោយដឹងថា គាត់ពិតជា រំភើប មានមោទនភាព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ មុខងារនេះ។ ធំដឹងក្តីឡើងនៅ Chingford ប្រទេសអង់គ្លេស លោក Ive បានចាប់ផ្តើម ធ្វើការអោយ Apple ចាប់ពីឆ្នាំ 1992 មក ហើយក្នុងឆ្នាំ 1997 គាត់ ត្រូវបានគេ ដំឡើង តំណែង អោយកាន់ មុខដំណែងបច្ចុប្បន្ន ក្រោយពេល Steve Jobs ត្រឡប់មកវិញ។ គាត់អាច និយាយបានថា ជាមនុស្សជំនិតរបស់ Jobs ហើយឋិតក្រោម Steve Jobs តែម្នាក់គត់៕
វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
ទីបំផុត Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5.0.1 បានចេញមកហើយ។ ដើម្បី ធ្វើវា លោកអ្នក ត្រូវដំឡើង ប្រព័ន្ធទៅ កំណែទំរង់ 5.0.1 ជាមុនសិន។ សំរាប់លោកអ្នក ដែលប្រើ iPhone Locked ហើយត្រូវប្រើ ជើងស៊ីម Gevey និង Ultrasn0w ត្រូវរក្សា Baseband ដោយបង្កើត ឯកសារដំឡើង Custom Firmware ជាមុន មុននឹងតំឡើងទៅកាន់ iOS 5.0.1។ ចំណែក លោកអ្នក ដែលប្រើ iPhone Original ឬ iPhone Factory Unlock មិនចាំបាច់រក្សា Baseband នោះទេ គឺអាចប្រើ ឯកសារដំឡើងដើម Stock OS ដើម្បីដំឡើងតែម្តង។ សូមអនុវត្តដូចតទៅ:
» អានបន្ត
[ព័ត៌មាន] ប៊ូតុង Home របស់ iPad 3 លេចមុខនៅចិន… មានរូបរាងខុសមុនបន្តិច
អ្វីដែលអ្នក កំពុងមើលនេះ គឺជា រូបភាព ប្រៀបធៀបរវាង ប៊ូតុង Home របស់ iPad 2 និង iPad 3។ មើលពីក្រៅទៅ ហាក់ដូចជា មិនមាន អ្វីផ្លាស់ប្តូរច្រើន នោះទេ ក្រៅតែ រង្វង់បួនជ្រុង នៅក្នុងប៊ូតុង មានគែម ក្រាស់ជាងមុនបន្តិច ហើយចំណែក ប៊ូតុងរបស់វា មើលទៅ រាងតូច ជាងមុន។ ហើយអ្វី ដែលយើង អាចដឹងពី ការលេចចេញ រូបភាពនេះ គឺ: ទីមួយ iPad 3 នឹងមានពីរពណ៌ អោយជ្រើសរើស (ពណ៌ស និងខ្មៅ)។ ទីពីរ ការផលិត iPad 3 នឹងមានច្រើន ហើយទំនងនឹង ចេញមក នាដើមឆ្នាំក្រោយនេះ។ ការលេចលឺចុងក្រោយ ទាក់ទងនឹង iPad 3 នេះបានអោយដឹងថា វានឹងមកជាមួយនឹង អេក្រង់ Retina Display ហើយមានកំរាស់ក្រាស់ជាងមុនបន្តិច ព្រមទាំងមានទំហំ អេក្រង់តូចជាងមុន (7 អ៊ីង)។ ចាំមើលថា តើរូបរាងពិតប្រាកដ របស់វា នឹងទៅជាយ៉ាងណា?
[ព័ត៌មាន] Steve Jobs ឈ្នះបានពាន់រង្វាន់ Special Merit Grammy Awards
បើទោះជា មនុស្សបានស្លាប់ទៅហើយក្តី តែ កេរ្តិដំណែលរបស់គាត់ នៅតែរស់នៅ។ តាមរយៈប្រភពពី Mercury បានអោយដឹងថា Steve Jobs នឹងត្រូវបាន គេប្រគល់ពានរង្វាន់ Special Merit Awards ដែលជា រង្វាន់ ផ្តល់ជូន ដល់បុគ្គល ដែលមានឥទ្ធិពល លើវិស័យចំរៀង។
Steve Jobs ហើយនិង Apple បានធ្វើអោយ មានការផ្លាស់ប្តូរយ៉ាងច្រើន លើឧស្សាហកម្មចំរៀង តាមរយៈ ការបង្កើត ផលិតផល iPod និងទីផ្សារ iTunes Music Store ដែលបាន ជួយវិស័យនេះ អោយរស់រាន មានជីវិតឡើងវិញ នៅជំនាន់ពេលដែល ការលួចចំលង មានការរីក រាលដាល ស្ទើរទប់មិនឈ្នះ។
» អានបន្ត
[គំនូសក្រាហ្វិក] ផលិតផល Apple ដែលលេចមុខនៅក្នុងប្រវត្តិសាស្រ្ត ខ្សែភាពយន្ត
ផលិតផលអេឡិចត្រូនិក បច្ចុប្បន្ន មានរាប់លានគ្រឿង ហើយមួយឆ្នាំៗ មិនដឹងជា ចេញប៉ុន្មានម៉ូដែលនោះទេ។ សំរាប់ Apple ក៏មិនអន់ដែរ បើទោះជា ខ្លួន មានស្រឡាយ ផលិតផលតិច ក៏ដោយ តែប្រហែល ជាមានផលិតផល មួយចំនួន ដែលអ្នក មិនធ្លាប់បានជួប ឬធ្លាប់បានឃើញ។ ផលិតផលខ្លះរបស់ក្រុមហ៊ុននេះ ត្រូវបានគេ យកប្រើនៅក្នុង រឿងកុន ថែមទៀតផង ដែលេេនះ បានបង្ហាញយ៉ាងច្បាស់ ពីការពេញនិយមរបស់ ផលិតផលនេះ ក្នុងស្រទាប់អ្នកប្រើប្រាស់។ ដោយយល់ពីហេតុផលនេះ ទើបក្រុមការងារ Anyclip បានរៀបចេញ ជាគំនូសក្រាហ្វិកមួយ ដែលបង្ហាញពី ផលិតផលលេចធ្លោ ទាំងឡាយរបស់ Apple ចាប់តាំងពី ឆ្នាំ 1984 មករហូតបច្ចុប្បន្ន ហើយនិង ខ្សែភាពយន្ត ដែលពួកគេ បានលេចមុខ។ តើផលិតផលណាខ្លះ ដែលទាក់ចិត្តលោកអ្នក? សំរាប់ក្រុមការងារយើង Power Mac Cube គឺជា ផលិតផលមួយ ដែលយើងទាក់ចិត្តបំផុត។
» អានបន្ត
[ព័ត៌មាន] តុលាការ កាត់ថា HTC ល្មើសប៉ាតង់ Apple… បញ្ជូន រលករញ្ជួយ ទៅដល់ អ្នកផលិតស្មាតហ្វូន Android ដទៃទៀត
នៅទឹកចុងក្រោយនៃប្រដាល់ រវាង Apple និង Android ទីបំផុត សេចក្តីសំរេច បានមកដល់ ហើយ។ តុលាការ អាមេរិក បានសំរេច អោយ Apple ឈ្នះ ក្តីប៉ាតង់ទៅលើ HTC ហើយបាន យល់ព្រម បិទការនាំចូល និងហាមឃាត់ការលក់ ស្មាតហ្វូន Android របស់ HTC នៅសហរដ្ឋ អាមេរិក។ សេចក្តីសំរេច នេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី 19 ខែមេសា ឆ្នាំ 2012 ខាងមុខនេះ បើសិនជា មិនមានអ្វីផ្លាស់ប្តូរនោះទេ។ ការហាមឃាត់នេះ បានរួមបញ្ចូលនូវ ម៉ូដែល ដ៏ល្បីៗរបស់ HTC រួមមាន Sprint EVO 4G, Verizon Droid Incredible, AT&T Aria និង T-Mobile G2។
» អានបន្ត
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











