[អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM
សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។
វិធី Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា
ដូចដែលលោកអ្នក ដឹងហើយថា Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ ខាងក្រោមនេះ គឺវិធី Tethered Jailbreak iOS 5 និងវិធី Boot វា។
វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 5 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
ប្រព័ន្ធ iOS5 បានចេញមកហើយ ជាមួយនឹងមុខងារជាច្រើនដូចជា iCloud, មុខងារដាស់តឿនថ្មី, iMessage និងមុខងារជាច្រើនទៀត។ សំរាប់បច្ចុប្បន្ន ការ Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ សំរាប់អ្នកដែលប្រើ iPhone Original អាចដោនឡូដ iOS 5 Stock OS ហើយដំឡើងយកតែម្តងនៅលើ iTunes មិនចាំបាច់ បង្កើត Custom Firmware នោះទេ។ តែសំរាប់អ្នក ដែលប្រើ iPhone Locked [...]
វិធី Restore ឬ ទំលាក់ស៊េរីទៅកាន់ iOS 4.3.3
Apple បានឈប់ អនុញ្ញាតិអោយ Restore ទៅកាន់ iOS 4.3.3 ហើយ ហើយបើសិន លោកអ្នក ព្យាយាម Restore តាម iTune នោះនឹងជួប សារ Error មិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នក ត្រូវប្រើកម្មវិធី TinyUmbrella ដើម្បីបញ្ឆោត iTune ទើបវា អនុញ្ញាតិអោយ Restore ឬទំលាក់ស៊េរី។ យើងសូមលើកយក វិធី Restore នៅលើ iPhone 4 មកបង្ហាញដូចតទៅ:
វិធីរក្សាទុកកូនសោរ SHSH សំរាប់ iOS version 4.3.3 នៅលើ iPhone 4, iPhone 3G/3GS និង iPad1/2
នៅពេលដែលលោកអ្នកចង់ ទំលាក់ស៊េរី OS ទៅកាន់ស៊េរីចាស់ៗ នោះ Apple នឹងមិនអនុញ្ញាតិអោយលោកអ្នក ធ្វើដូច្នេះឡើយ។ និយាយរួម ពេលលោកអ្នក ដំឡើង (upgrade) ហើយ គេមិនអនុញ្ញាតិអោយលោកអ្នក អោយលោកអ្នកទំលាក់ឡើយ (downgrade)។ វិធីដែល Apple អាចទប់ស្កាត់លោកអ្នកនោះ គឺនៅពេលដែល លោកអ្នក ធ្វើការ Restore, ទំលាក់ ឫដំឡើង តាមរយៈកម្មវិធី iTune នោះ iTune ត្រូវទាក់ទងទៅ Sever របស់ Apple ដើម្បីផ្ទៀងផ្ទាត់ថា តើ OS ស៊េរីណា ដែលវា អនុញ្ញាតិអោយដំឡើង។ បើ version របស់ OS ដែលលោកអ្នក ចង់ដំឡើងនោះ មិនដូចនឹង version ដែល Apple អនុញ្ញាតិនោះទេ នោះ iTune នឹងលោតចេញផ្ទាំង error មិនខាន។ [...]
វិធីដោះកូដ iPhone 4, iPhone 3GS និង iPhone 3G ជាមួយកម្មវិធី UltraSn0w 1.2.3
UltraSn0w 1.2.3 គឺជាកម្មវិធីស៊េរីចុងក្រោយរបស់ក្រុមការងារ iPhone Deav Team ដែលអាចប្រើដោះកូដ iPhone 4, iPhone 3GS និង iPhone 3G។ ខាងក្រោមនេះ គឺជាការណែនាំទាក់ទងនឹងវិធីដោះកូដដោយប្រើកម្មវិធីនេះ។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone 4, iPhone 3GS និង iPhone 3G ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ 3. iPhone 4 ដែលមាន Baseband ស៊េរី 01.59.00 ឫទាបជាងនេះ 4. iPhone 3G/3GS ដែលមាន Baseband ស៊េរី 04.26.08, 05.11.07, 05.12.01, 05.13.04, 06.15.00 ឫទាបជាងនេះ 5. [...]
ស្វែងយល់ពីភាសារបស់ iPhone? អ្វីទៅ Jailbreak, ដោះកូដ និង Cydia?
សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ Activation នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation [...]

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |

























