www.ioskhmer.com

[អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM

Unlock-iPhone​​​ 3GS/4/4S-Using-SAM

សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner ‏ @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។  

[អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1

Downgrade-to-ios-5.0.1

បច្ចុប្បន្ន Apple បានឈប់ Sign iOS 5.0.1 ហើយ ក្រោយពេល ដែលពួកគេ បានចេញ iOS 5.1។ ខុសពី វិធី Restore ទៅកាន់ កំណែទំរង់ iOS 4 ការ Restore ទៅកាន់ iOS 5 គឺ មានការធ្វើខុសពីមុន ដោយវា មិនចាំបាច់ត្រូវការ កម្មវិធី Tiny Umbrella នោះទេ។ ដើម្បី Restore ទៅកាន់ iOS កំណែទំរង់ 5 អោយបានជោគជ័យ ក្រៅពី ត្រូវការ SHSH សំរាប់ កំណែទំរង់ដែលចង់ Restore ទៅហើយនោះ លោកអ្នក ត្រូវការ កម្មវិធីដែលអាចភ្ជាប់ សំបុត្រ APTicket (ប្រព័ន្ធសុវត្ថិភាពថ្មី ដែល Apple បានបង្កើតឡើង [...]

[អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui

Sim FengShui

កម្មវិធី SimFengShui នេះ អាចអោយលោកអ្នក ឆែកមើលថា តើលេខទូរស័ព្ទមួយណា នឹងនាំសំណាងដល់លោកអ្នក។ វាជាជំនឿមួយ ដែលនិយមជឿ ដោយអ្នកលេងលេខទូរស័ព្ទ នៅស្រុកខ្មែរយើង។ លោកអ្នក មិនចាំបាច់ គិតម៉ាស៊ីនគិតលេខទៀតទេ ព្រោះឥឡូវ មាន App ហើយសំរាប់មុខងារនេះ ហើយវា អាចដោនឡូដ ដោយឥតគិតថ្លៃទៀតផងពី Apple App Store។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone (3GS/4/4S), iPod Touch ឫ iPad 1/2 ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ 2. គណនី Apple ID (មើលវិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត) 3. កម្មវិធី SimFengShui ដោនឡូដដោយស៊េរីពី App Store ឬតាមរយៈ [...]

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

របៀប Back Up កម្មវិធីដែលបានដោនឡូដពី Install0us និងវិធីដំឡើងកម្មវិធី IPA ដោយផ្ទាល់ពី iPhone/iPad

Back Up Install0us Files with iFunBox

សំរាប់លោកអ្នក ដែលតែងដោនឡូដ កម្មវិធី និងហ្គេមផ្សេងៗ តាមរយៈកម្មវិធី Install0us ហើយចង់រក្សា ឯកសារ ដែលបានដោនឡូដនេះ ទុកប្រើនៅពេលក្រោយ សំរាប់ដំឡើង ដោយមិនចាំបាច់ដោនឡូដ ម្តងទៀត ដូចជា ក្រោយករណី ដំឡើងស៊េរី ប្រព័ន្ធប្រតិបត្តិការណ៍ ថ្មី និង Restore ជាដើម។ ថ្ងៃនេះ ក្រុមការងារយើងខ្ញុំ នឹងបង្ហាញពីវិធី Back Up ឯកសារទាំងនេះ ដូចតទៅ។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone, iPad ឫ iPod Touch Jailbreak រូចហើយ 2. កម្មវិធី Install0us 3. កម្មវិធី iFunBox ដោនឡូដបាន Free ពី: http://www.mediafire.com/?1tbcfziqudw12si

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

Zephyr កម្មវិធីបន្ថែមមុខងារបញ្ជារប្រើដោយកាយវិការ

Zephyr

Zephyr គឺជាកម្មវិធី មួយដែល បន្ថែមនូវមុខងារបញ្ជារប្រើដោយកាយវិការ យ៉ាងអស្ចារ្យ សំរាប់ប្រព័ន្ធ iOS 5។ ជាមួយនឹងកម្មវិធីនេះ លោកអ្នក អាចបើកមើលកម្មវិធីដែលបានបើកចោល ដោយគ្រាន់តែ អូសម្រាមដៃ ពីក្រោមឡើងលើ នៅផ្ទាំង Home Screen ជំនួសអោយការចុចពីរដង លើប៊ូតុង Home និងអាចផ្លាស់ប្តូរពីផ្ទាំង កម្មវិធីមួយ ទៅកម្មវិធីមួយទៀត ដោយអូសម្រាមដៃ ពីស្តាំ មកឆ្វេងជាដើម (ដូចការបញ្ជារប្រើលើ Nokia N9)។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1

Untethered Jailbreak iOS 5.0.1

ទីបំផុត Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5.0.1 បានចេញមកហើយ។ ដើម្បី ធ្វើវា លោកអ្នក ត្រូវដំឡើង ប្រព័ន្ធទៅ កំណែទំរង់ 5.0.1 ជាមុនសិន។ សំរាប់លោកអ្នក ដែលប្រើ iPhone Locked ហើយត្រូវប្រើ ជើងស៊ីម Gevey និង Ultrasn0w ត្រូវរក្សា Baseband ដោយបង្កើត ឯកសារដំឡើង Custom Firmware ជាមុន មុននឹងតំឡើងទៅកាន់ iOS 5.0.1។ ចំណែក លោកអ្នក ដែលប្រើ iPhone Original ឬ iPhone Factory Unlock មិនចាំបាច់រក្សា Baseband នោះទេ គឺអាចប្រើ ឯកសារដំឡើងដើម Stock OS ដើម្បីដំឡើងតែម្តង។ សូមអនុវត្តដូចតទៅ:

វិធី Restore ទៅកាន់ iOS 5.0 ដោយប្រើកម្មវិធី iFaith

How To Restore to iOS 5.0 with iFaith v1.4

បច្ចុប្បន្ន បើសិនជា លោកអ្នក ចង់ Restore ទៅកាន់ iOS 5.0 នោះមានតែ កម្មវិធី iFaith ប៉ុណ្ណោះ ដែលអាច ធ្វើបាន ព្រោះវា អាចបង្កើត Custom Firmware ដែលមានភ្ជាប់មកជាមួយ SHSH និង APTicket ដែលចាំបាច់ សំរាប់ការ Restore ដោយ ជោគជ័យ និងរំលង ការត្រួតពិនិត្យរបស់ Apple។ វិធីនេះ តំរូវអោយមាន SHSH សំរាប់ iOS 5.0 ដែលទាញដោយ iFaith តែប៉ុណ្ណោះ។  

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធីរក្សា SHSH របស់​ iOS ដែលកំពុងប្រើ នៅលើ iPhone/ iPad តាមរយៈកម្មវិធី iFaith

iFaith v1.4 for iOS 5

ជា ធម្មតា យើងអាចប្រើ កម្មវិធី Tiny Umbrella ឬ iSHSHit ដើម្បីរក្សា SHSH តែវា អាចរក្សា SHSH ដែល Apple កំពុង Sign តែប៉ុណ្ណោះ ពិសេស SHSH របស់ប្រព័ន្ធ iOS ដែលថ្មីចុងក្រោយបំផុត។ តែសំរាប់ លោកអ្នក ដែលកំពុងប្រើ ប្រព័ន្ធចាស់ ដូចជា iOS កំណែទំរង់ 4.3.3, 4.3.5 ឬ 5.0 នៅលើម៉ាស៊ីន នោះលោកអ្នក មិនអាចប្រើកម្មវិធីទាំងពីរខាងលើនេះ ដើម្បីទាញយក SHSH របស់ប្រព័ន្ធ ដែលកំពុងប្រើបាននោះទេ។ តែមានវិធីផ្សេង ដែលអាចរក្សាវាបាន ដោយប្រើកម្មវិធី iFaith របស់លោក ih8sn0w។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

កម្មវិធី មើលវ៉ិបសាយ ព័ត៌មានខ្មែរ ដោយមិនចាំបាច់ Jailbreak ឬដំឡើងពុម្ភអក្សរ យូនីកូដខ្មែរ

iPK-Khmer-Browser

ថ្ងៃនេះ វ៉ិបសាយ ioskhmer.com យើងខ្ញុំ សូមធ្វើការ ណែនាំនូវកម្មវិធី ចំនួនពីរ សំរាប់បើកមើល វ៉ិបសាយភាសាខ្មែរបាន បើទោះជា iPhone/ iPad របស់លោកអ្នក មិនដំឡើង ពុម្ពអក្សរខ្មែរ ក៏ដោយ។ កម្មវិធី iPK Khmer Browser: កម្មវិធី ដែលអ្នកប្រើ iPhone 4S និង iPad 2 ទន្ទឹងរង់ចាំ ជាយូរមកហើយ បានមកដល់ហើយ។ iPK Khmer Browser គឺជាស្នាដៃរបស់ ក្រុមការងារ iPhone Khmer ហើយជាមួយកម្មវិធីនេះ លោកអ្នក ដែលប្រើ iPhone ឬ iPad ដែលមិនអាច Jailbreak ឬមិនបានដំឡើង ពុម្ភអក្សរខ្មែរ ក៏អាចប្រើកម្មវិធីនេះ បើកមើលវ៉ិបសាយ ព័ត៌មាន ដែលប្រើ យូនីកូដខ្មែរ បានដែរ ដូចជា ដើមអំពិល, [...]

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

AppsGoneFree ណែនាំកម្មវិធី អាចដោនឡូដ ដោយសេរី ដោយមិនចាំបាច់ចំណាយប្រាក់

AppsGoneFree

សំរាប់អ្នក ដែលប្រើ iPhone/ iPad មិនទាន់ Jailbreak (ពិសេស iPhone 4S និង iPad 2 iOS 4.3.5 ឡើង) ពិតជានឹង ស្រឡាញ់កម្មវិធីមួយនេះ មិនខាន។ AppsGoneFree គឺជាកម្មវិធី ដែលនឹងណែនាំ លោកអ្នក នូវបណ្តាកម្មវិធី ដែលម្ចាស់កម្មវិធីគេ បញ្ចុះតំលៃដើមរបស់វា មកជា ឥតគិតថ្លៃ ដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែ ជាមួយនឹង រយៈពេលដោនឡូដ មានកំណត់ ហើយលោកអ្នក អាចដោនឡូដដោយ ស៊េរី នៅលើ App Store។ ដូចនេះ មិនបាច់មាន Jailbreak ក៏អាចលេងកម្មវិធី និងហ្គេម បានដែរ។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធីរក្សា SHSH ដោយផ្ទាល់នៅលើ iPhone តាមរយៈកម្មវិធី iSHSHit

iSHSHit

ការរក្សា SHSH តាម Tiny Umbrella អាចនឹង សាំញាំបន្តិច ព្រោះត្រូវ ដោត iPhone ទៅកុំព្យូទ័រ រួចប្រើកម្មវិធី Tiny Umbrella ដើម្បីទាញយក SHSH។ ថ្ងៃនេះ វ៉ិបសាយ iOSkhmer យើង សូមធ្វើការណែនាំ នូវកម្មវិធី iSHSHit ដែលដំណើរការលើ iPhone ហើយអាច ទាញយក SHSH បានយ៉ាងស្រួលដូច Tiny Umbrella ដែរ ថែមទាំងមាន មុខងារ អាចអ៊ីម៉ែល ឯកសារ SHSH នោះ ទៅកាន់ អាសយដ្ឋាន អ៊ីម៉ែល ផ្ទាល់ខ្លួនរបស់យើងទៀតផង។ សូមអនុវត្ត ដូចតទៅ:  

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

BatterySense កម្មវិធីផ្តល់ព័ត៌មានពីថ្ម និងណែនាំវិធីសន្សំសំចៃថ្ម

BatterySense

BatterSense គឺជាកម្មវិធីព័ត៌មានពីថ្ម ដែលបង្កើតដោយ ក្រុមហ៊ុន Philips។ ក្រៅពីប្រាប់លោកអ្នក អោយដឹងថា តើថ្មរបស់ទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នក នៅសល់ថ្មប៉ុន្មានភាគរយ និងអាចប្រើបាន ប៉ុន្មាននាទីហើយ វាក៏បានផ្តល់ដំបូន្មាន ដល់លោកអ្នក ថាធ្វើយ៉ាងណា ដើម្បីសន្សំសំចៃថ្ម ទៀតផង។ កម្មវិធីនេះ គឺជាកម្មវិធីមិនគិតប្រាក់ ហើយអាចដោនឡូដបានពី App Store តែត្រូវប្រើ WiFi ទើបអាចដោនឡូដបាន ពីព្រោះវាមានទំហំធំជាង 20MB ឬលោកអ្នក អាចដោនឡូដ តាមរយៈ iTunes រួចសឹម Sync ជាមួយ iPhone/iPad តាមក្រោមក៏បាន។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+
SimFengShui-Banner.png
DonationBox.png

ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ

LinkShare_234x60

មើលហ៊ុងស៊ុយលេខទូរស័ព្ទ


សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323

Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 78422
South Korea 2543
Thailand 1348
United States 1130
Malaysia 569
សរុបចំនួនប្រទេស: 76
សរុបចំនួនអ្នកទស្សនា: 86673
សរុបទំព័រទស្សនា: 275614
Powered By Google Analytics
Download Aurora