Mobile Notifier Beta5 ប្រព័ន្ធជំនួយដាស់តឿនសារ
Mobile Notifier Beta5 គឺជាកម្មវិធី Tweak មួយ ដែលសរសេរឡើងដោយ លោក Peter Hajas ដែលឥឡូវ ត្រូវបាន Apple ជួលអោយទៅធ្វើការ កែប្រែ ប្រព័ន្ធដាស់តឿន សំរាប់ iOS 5 បាត់ទៅហើយ។ ទំរាំតែ iOS 5 ចេញមក ប្រហែលជារាងយូរបន្តិចហើយ ហើយបើមិនចង់រង់ចាំយូរ លោកអ្នក អាចសាកល្បងប្រើកម្មវិធីនេះ ល៎មើលបាន។ កម្មវិធីនេះ នឹងជួយផ្តល់នូវការដាស់តឿន នៅពេលមានសារថ្មីចូលមក ហើយលោកអ្នក ក៏អាចឆ្លើយតបសារ តាមរយៈវាបានផងដែរ។
ធ្វើអោយអាយខនកម្មវិធី មានរាងតូច ជាមួយកម្មវិធី Bigify (វិធីដំឡើងងាយជាងការដំឡើង Shrink)
យើងធ្លាប់ណែនាំ កម្មវិធី Shrink ដែលនឹងជួយធ្វើអោយ អាយខនកម្មវិធី មានទំហំតូច ម្តងហើយ តែមើលទៅវិធីដំឡើងរបស់វា ហាក់មានភាពស្មុគស្មាញបន្តិច។ ម្តងនេះ យើងសូមណែនាំកម្មវិធី Bigify វិញម្តង ដែលមិនត្រឹមតែធ្វើអោយ អាយខនកម្មវិធី មានទំហំតូចប៉ុណ្ណោះទេ វាថែមទាំងអាចពង្រីក ទំហំអាយខន អោយធំបានទៀតផង ហើយចំណែក វិធីដំឡើងវិញទៀតសោត ក៏មានលក្ខណៈងាយស្រួលទៀតផង។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone iOS 4.0 ឫខ្ពស់ជាងនេះ 2. ទូរស័ព្ទ iPhone បាន Jailbreak រូចហើយ
ដាក់អាយខនកម្មវិធីបានកាន់តែច្រើនក្នុង Folder ជាមួយកម្មវិធី InfiniFolders
Infinifolders អាចអោយលោកអ្នក ដាក់អាយខនកម្មវិធី កាន់ច្រើនក្នុងថត Folder នីមួយៗ ដែលធម្មតា Apple កំណត់អោយដាក់បានត្រឹមតែ 12 អាយខន ក្នុងមួយថត តែប៉ុណ្ណោះ។
ប្រែក្លាយបទចំរៀងក្នុង iPhone របស់លោកអ្នក ជាសំលេងរោទ៍ ជាមួយកម្មវិធី AnyRing 5.20
សំរាប់លោកអ្នក ដែលចង់ដាក់បទចំរៀងដែលមានក្នុងទូរសព័្ទ iPhone របស់លោកអ្នក ជាសំលេងរោទ៌ ពេលមានគេហៅចូល ហើយមិនចង់ស្មុគស្មាញក្នុងការកាត់ត បទចំរៀង នៅក្នុងកុំព្យូទ័រ រួច Sync វាជាមួយ iTune នោះ ឥឡូវ មានវិធីដែលងាយស្រួលបំផុត ហើយអាចធ្វើបានដោយផ្ទាល់លើ iPhone របស់លោកអ្នក តាមរយៈកម្មវិធី AnyRing។
ដំឡើងអក្សរយូនីកូដ និងឃីប៊ត ភាសាខ្មែរ សំរាប់ iPhone/iPod Touch/iPad ស៊េរី iOS 4.3.3
អត្ថបទនេះ អាចនឹងរាងចាស់បន្តិចហើយ សំរាប់លោកអ្នក ដែលថ្នឹកនឹង iPhone តែសំរាប់ អ្នក ទើបនឹងចាប់ផ្តើមប្រើវាដំបូង នឹងផ្តល់នូវចំណេះដឹងបន្ថែម ក្នុងការដំឡើង ភាសាខ្មែរ ដោយខ្លួនឯង។
4 កម្មវិធីដែលលោកអ្នកគួរមាននៅលើ iPad, iPhone និង iPod Touch
តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ 1.កម្មវិធី SBSettings: កម្មវិធីនេះ ផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការបិទ-បើក មុខងារសំរាប់ការតភ្ជាប់ផ្សេងៗ ដូចជា Airplane Mode, WiFi, Bluetooth និងអ៊ីនធើណែតនៅលើទូរសព័្ទជាដើម។
វិធីរក្សាទុកកូនសោរ SHSH សំរាប់ iOS version 4.3.3 នៅលើ iPhone 4, iPhone 3G/3GS និង iPad1/2
នៅពេលដែលលោកអ្នកចង់ ទំលាក់ស៊េរី OS ទៅកាន់ស៊េរីចាស់ៗ នោះ Apple នឹងមិនអនុញ្ញាតិអោយលោកអ្នក ធ្វើដូច្នេះឡើយ។ និយាយរួម ពេលលោកអ្នក ដំឡើង (upgrade) ហើយ គេមិនអនុញ្ញាតិអោយលោកអ្នក អោយលោកអ្នកទំលាក់ឡើយ (downgrade)។ វិធីដែល Apple អាចទប់ស្កាត់លោកអ្នកនោះ គឺនៅពេលដែល លោកអ្នក ធ្វើការ Restore, ទំលាក់ ឫដំឡើង តាមរយៈកម្មវិធី iTune នោះ iTune ត្រូវទាក់ទងទៅ Sever របស់ Apple ដើម្បីផ្ទៀងផ្ទាត់ថា តើ OS ស៊េរីណា ដែលវា អនុញ្ញាតិអោយដំឡើង។ បើ version របស់ OS ដែលលោកអ្នក ចង់ដំឡើងនោះ មិនដូចនឹង version ដែល Apple អនុញ្ញាតិនោះទេ នោះ iTune នឹងលោតចេញផ្ទាំង error មិនខាន។ [...]
វិធីដោះកូដ iPhone 4, iPhone 3GS និង iPhone 3G ជាមួយកម្មវិធី UltraSn0w 1.2.3
UltraSn0w 1.2.3 គឺជាកម្មវិធីស៊េរីចុងក្រោយរបស់ក្រុមការងារ iPhone Deav Team ដែលអាចប្រើដោះកូដ iPhone 4, iPhone 3GS និង iPhone 3G។ ខាងក្រោមនេះ គឺជាការណែនាំទាក់ទងនឹងវិធីដោះកូដដោយប្រើកម្មវិធីនេះ។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone 4, iPhone 3GS និង iPhone 3G ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ 3. iPhone 4 ដែលមាន Baseband ស៊េរី 01.59.00 ឫទាបជាងនេះ 4. iPhone 3G/3GS ដែលមាន Baseband ស៊េរី 04.26.08, 05.11.07, 05.12.01, 05.13.04, 06.15.00 ឫទាបជាងនេះ 5. [...]
វិធី Sync បទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម ទៅកាន់ iPhone តាមរយៈកម្មវិធី iTune
ដើម្បីផ្ទេរ បទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម ទៅកាន់ iPhone គឺអាចធ្វើបានតាមរយៈកម្មវិធី iTune។ សូមអនុវត្តតាមវិធីដូចតទៅ។
ស្វែងយល់ពីភាសារបស់ iPhone? អ្វីទៅ Jailbreak, ដោះកូដ និង Cydia?
សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ Activation នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation [...]

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |




























