www.soklyphone.com

វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen

HTC-Widget-Khmer

មុខងារមួយ ដែលអ្នកប្រើ iPhone ច្រណែន នឹងអ្នកដែលប្រើប្រព័ន្ធ Android គឺមុខងារ Widget ដែលអាចដាក់បង្ហាញ ព័ត៌មានអាកាសធាតុ។ ពេលនេះ មិនបាច់ច្រណែនទេ ព្រោះ អ្នកប្រើ iPhone ក៏អាចប្រើមុខងារវ៉ីដចេត នេះបានដូចគ្នា ហើយអ្វីដែល ឡូយជាង Android គឺវា អាចបង្ហាញ ព័ត៌មាន អាកាសធាតុ ជាភាសាខ្មែរថែមទៀតផង។ សូមអនុវត្ត ដូចតទៅ:

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធី Restore ឬ ទំលាក់ស៊េរីទៅកាន់ iOS 4.3.3

Downgrade-Restore iOS 4.3.3

Apple បានឈប់ អនុញ្ញាតិអោយ Restore ទៅកាន់ iOS 4.3.3 ហើយ ហើយបើសិន លោកអ្នក ព្យាយាម Restore តាម iTune នោះនឹងជួប សារ Error មិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នក ត្រូវប្រើកម្មវិធី TinyUmbrella ដើម្បីបញ្ឆោត iTune ទើបវា អនុញ្ញាតិអោយ Restore ឬទំលាក់ស៊េរី។ យើងសូមលើកយក វិធី Restore នៅលើ iPhone 4 មកបង្ហាញដូចតទៅ:

គន្លឹះនៃការប្រើ iPhone 4 ដែលអ្នក អាចដឹង ឫមិនដឹង

iPhone-Tips-and-Tricks

Tips 1# Scroll to the top fast: ត្រឡប់មកផ្នែកខាងលើបានលឿន នៅពេលដែល លោកអ្នក បើកមើលវ៉ិបសាយ ដោយប្រើកម្មវិធី Safari រួចធ្វើការរំកិល ទំព័រចុះក្រោម ហើយបើចង់ឡើងមក ផ្នែកខាងលើគេបំផុត វិធីងាយៗ គឺគ្រាន់តែយកម្រាមដៃ ចុចលើ Status Bar (ផ្នែកសលើគេនៃអេក្រង់ដែលបង្ហាញ កាំសេវា ម៉ោង និងថ្ម) ជាការស្រេច។ វិធីនេះ ក៏ប្រើបានជាមួយ កម្មវិធីអ៊ីម៉ែល និងពេលបើកមើលសារជាអក្សរដែរ។

ប្រែក្លាយ iPhone និង iPod Touch ជាតេឡេបញ្ជារចាក់ចំរៀងនៅ iTune តាមរយៈកម្មវិធី Apple Remote

Apple-Remote

ជាមួយកម្មវិធី Apple Remote លោកអ្នក អាចប្រែក្លាយ iPhone ឫ iPod Touch ជាតេឡេបញ្ជារ កម្មវិធី iTune នៅលើម៉ាស៊ីនកុំព្យូទ័រ ឫម៉ាស៊ីន Mac ដើម្បីចាក់ចំរៀង និងវីដេអូ បានយ៉ាងស្រួល។ វិធីនេះ អាចដំណើរការបាន តាមរយៈប្រព័ន្ធ WiFi តែលោកអ្នក មិនចាំបាច់ដំឡើងប្រព័ន្ធបណ្តាញ WiFi ក៏បាន ព្រោះយើង អាចប្រើមុខងារ WiFi HotSpot (PdaNet ឫ MyWi) ជំនួសប្រព័ន្ធបណ្តាញ WiFi បាន។ សូមអនុវត្តន៍ដូចតទៅ:

ចែករំលែកអ៊ីនធើណែតពី iPhone iOS 4.3 មកប្រើលើកុំព្យូទ័រ តាមរយៈមុខងារ Personal Hotspot

Personal-Hotspot

យើងដឹងថា មុខងារ Personal Hotspot អាចអោយលោកអ្នក ចែលរំលែកលើអ៊ីនធើណែតពី iPhone មកប្រើលើកុំព្យូទ័របាន (ដូចមុខងាររបស់កម្មវិធី PdaNet និង MyWi) តែមុខងារនេះ មានតែនៅលើ iOS 4.3 ឫខ្ពស់ជាងនេះ តែប៉ុណ្ណោះ ហើយមុខងារនេះ អាចមាន ឫមិនមែន អាស្រ័យលើ ប្រព័ន្ធទូរស័ព្ទដែលលោកអ្នក ប្រើ។ ឥឡូវនេះ យើងមានវិធីអាចអោយលោក បើកប្រើមុខងារនេះបានហើយ។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

Manga Browser កម្មវិធីអានសៀវភៅរឿងតុក្កតា Naruto នៅលើ iPhone, iPad និង iPod Touch

Manga Browser

បើសិនជា លោកអ្នក ជាប្រិយមិត្តចូលចិត្តអាន សៀវភៅរឿងតុក្កតា និនចារ Naruto និងសៀវភៅរឿងតុក្កតាផ្សេងៗទៀតរបស់ជប៉ុន នោះលោកអ្នក នឹងត្រូវចិត្តជាមួយកម្មវិធីមួយនេះ មិនខាន។ កម្មវិធី Manga Browser អាចអោយលោកអ្នក ដោនឡូដ សៀវភៅរឿងតុក្កតា ហើយបើកអានវាយ៉ាងស្រួលនៅលើ iPhone, iPad និង iPod Touch របស់លោកអ្នក។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

កំណត់ពេលវេលាបិទ កម្មវិធីចាក់ចំរៀង iPod ដោយស្វ័យប្រវត្តិ ពេលចាក់វាស្តាប់ មុនពេលគេង

iPod-Count-Down-Timer

សំរាប់លោកអ្នក ដែលចូលចិត្តចាក់ស្តាប់ចំរៀង មុនពេលគេង ហើយខ្ជិលងើបមកបិទ iPhone នោះ [Yes! That's U!] ពេលនេះ យើងមាន គន្លឹះខ្លីៗ ដែលអាចអោយ លោកអ្នក កំណត់ពេលវេលា បិទកម្មវិធី ចាក់ចំរៀង iPod ដោយស្វ័យប្រវត្តិ បានហើយ។ វិធីនេះ មិនត្រូវការប្រើ កម្មវិធីបន្ថែមនោះទេ គឺត្រូវប្រើ កម្មវិធីនាឡិការ រាប់ម៉ោងថយក្រោយ Clock ដែលមានស្រាប់មកជាមួយ iPhone​​ តែប៉ុណ្ណោះ។ សូមអនុវត្ត តាមជំហានខាងក្រោម។

តើអ្វីទៅជា សេវា iCloud?

Cloud

iCloud គឺជាសេវាមួយថ្មីក្នុងប្រព័ន្ធ iOS 5 ដែលអាចអោយលោកអ្នក ផ្ទុកឯកសារទាំងឡាយរបស់លោកអ្នក មិនថា បទចំរៀង, រូបភាព, ទិន្នន័យកម្មវិធី-ហ្គេម, ឯកសារការិយាល័យ, សៀវភៅទូរស័ព្ទ, អ៊ីម៉ែល និងឯកសារដទៃទៀត នៅលើ ផ្ទៃផ្ទុកទិន្នន័យអនឡាញ។ អ្វីៗដែលលោកអ្នក បានរក្សាទុក លើ ផ្ទៃផ្ទុកទិន្នន័យអនឡាញ នេះ នឹងចែករំលែក ហើយរុញទៅកាន់ ឧបរកណ៍ដទៃទៀត ដូចជា iPad, Mac និង iPhone ដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធអ៊ីនធើណែត។ ដូចនេះ លោកអ្នក អាចទាញប្រើឯកសារទាំងឡាយ បានគ្រប់ទីកន្លែង។

ចែករំលែកអ៊ីនធើណែតពី iPhone មកប្រើលើកុំព្យូទ័រ តាមរយៈខ្សែ USB ឫ WiFi ជាមួយកម្មវិធី PdaNet 5.0.2

PdaNet

ជាមួយកម្មវិធី PdaNet លោកអ្នក មិនចាំបាច់ត្រូវការ USB Modem ទៀតទេ ព្រោះលោកអ្នក អាចទាញយកអ៊ីនធើណែតដោយផ្ទាល់ ពី iPhone មកប្រើលេងអ៊ីនធើណែត លើកុំព្យូទ័រ ឫម៉ាស៊ីន Mac របស់លោកអ្នកបាន។ មិនតែប៉ុណ្ណោះ លោកអ្នក ក៏អាចប្រែក្លាយ iPhone របស់លោកអ្នក ជា WiFi Router និងបង្កើត WiFi HotSpot ដើម្បីចែករំលែក អ៊ីនធើណែត ទៅកាន់ឧបរកណ៍ដែលប្រើ WiFi ដទៃទៀត បានច្រើនគ្រឿង ទៀតផង។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធីចុចថតរូប ដោយប្រើប៊ូតុងដំឡើងសំលេង

CameraButtons

យើងដឹងថា ការចុចថតរូបលើអេក្រង់ ពិតជាមិនងាយស្រួលនោះទេ។ មិនត្រឹមតែ មិនស្រួលចុច ហើយជួលកាលថែមទាំងញ័រដៃ ទៀតផង។ ដើម្បីដោះស្រាយបញ្ហានេះ យើងសូមណែនាំ កម្មវិធី CameraButtons ដែលអាចអោយលោកអ្នក កំណត់ប្រើ ប៊ូតុងដំឡើងសំលេង ជាប៊ូតុងចុចថតរូបបាន។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត

វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត សំរាប់ App Store (United State)

App Store របស់ Apple គឺសម្បូរទៅដោយ មិនត្រឹមតែ កម្មវិធី និងហ្គេម ត្រូវបង់លុយនោះទេ តែវាក៏សម្បូរ កម្មវិធី និងហ្គេម Free ច្រើនដែររួមមាន Facebook, Twitter, Skype និង Yahoo! Messenger ជាដើម។ ដើម្បីអាចដោនឡូដកម្មវិធី និងសេវា មិនគិតថ្លៃ មួយចំនួនរបស់ Apple តំរូវអោយលោកអ្នក ត្រូវបង្កើតគណនី Apple ID ជាមុនសិន។ ដើម្បីបង្កើតគណនីនេះ សូមអនុវត្តន៍ តាមវិធី ដូចខាងក្រោមនេះ។

វិធីដំឡើង Theme នៅលើ iPhone

ខាងក្រោមនេះ គឺវិធីសំរាប់ដំឡើង Theme នៅលើ iPhone។ តំរូវការជាមូលដ្ឋាន – iPhone iOS 4.3.3 ឫទាបជាងនេះ ដែល Jailbreak រួច – ភ្ជាប់អ៊ីនធើណែតតាមរយៈ ទូរស័ព្ទ ឫ WiFi – កម្មវិធី Winterboard (ដោនឡូដបានពី Cydia) – កម្មវិធីកុំព្យូទ័រ iPhoneBrowser 1.9.3 (ដោនឡូតពីៈ http://bit.ly/qxfdZ3) វិធីដំឡើង 1.ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅកាន់ Search ហើយវាយពាក្យ Winterboard។ ចុចលើពាក្យ Winterboard -> Install -> Confirm ដើម្បីដំឡើង។ បន្ទាប់មក ចុច Reboot Device ដើម្បី Restart ម៉ាស៊ីន។

ចុះផ្សាយក្នុង: អត្ថបទណែនាំ» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 323870
South Korea 10099
United States 6513
Thailand 5818
Vietnam 4723
ចំនួនទស្សនាសរុប: 362287
ចំនួនទំព័រទស្សនាសរុប: 1059677
Powered By Google Analytics
Download Aurora