វិធី Restore ទៅកាន់ iOS 5.0 ដោយប្រើកម្មវិធី iFaith
បច្ចុប្បន្ន បើសិនជា លោកអ្នក ចង់ Restore ទៅកាន់ iOS 5.0 នោះមានតែ កម្មវិធី iFaith ប៉ុណ្ណោះ ដែលអាច ធ្វើបាន ព្រោះវា អាចបង្កើត Custom Firmware ដែលមានភ្ជាប់មកជាមួយ SHSH និង APTicket ដែលចាំបាច់ សំរាប់ការ Restore ដោយ ជោគជ័យ និងរំលង ការត្រួតពិនិត្យរបស់ Apple។ វិធីនេះ តំរូវអោយមាន SHSH សំរាប់ iOS 5.0 ដែលទាញដោយ iFaith តែប៉ុណ្ណោះ។
វិធីរក្សា SHSH របស់ iOS ដែលកំពុងប្រើ នៅលើ iPhone/ iPad តាមរយៈកម្មវិធី iFaith
ជា ធម្មតា យើងអាចប្រើ កម្មវិធី Tiny Umbrella ឬ iSHSHit ដើម្បីរក្សា SHSH តែវា អាចរក្សា SHSH ដែល Apple កំពុង Sign តែប៉ុណ្ណោះ ពិសេស SHSH របស់ប្រព័ន្ធ iOS ដែលថ្មីចុងក្រោយបំផុត។ តែសំរាប់ លោកអ្នក ដែលកំពុងប្រើ ប្រព័ន្ធចាស់ ដូចជា iOS កំណែទំរង់ 4.3.3, 4.3.5 ឬ 5.0 នៅលើម៉ាស៊ីន នោះលោកអ្នក មិនអាចប្រើកម្មវិធីទាំងពីរខាងលើនេះ ដើម្បីទាញយក SHSH របស់ប្រព័ន្ធ ដែលកំពុងប្រើបាននោះទេ។ តែមានវិធីផ្សេង ដែលអាចរក្សាវាបាន ដោយប្រើកម្មវិធី iFaith របស់លោក ih8sn0w។
កម្មវិធី មើលវ៉ិបសាយ ព័ត៌មានខ្មែរ ដោយមិនចាំបាច់ Jailbreak ឬដំឡើងពុម្ភអក្សរ យូនីកូដខ្មែរ
ថ្ងៃនេះ វ៉ិបសាយ ioskhmer.com យើងខ្ញុំ សូមធ្វើការ ណែនាំនូវកម្មវិធី ចំនួនពីរ សំរាប់បើកមើល វ៉ិបសាយភាសាខ្មែរបាន បើទោះជា iPhone/ iPad របស់លោកអ្នក មិនដំឡើង ពុម្ពអក្សរខ្មែរ ក៏ដោយ។ កម្មវិធី iPK Khmer Browser: កម្មវិធី ដែលអ្នកប្រើ iPhone 4S និង iPad 2 ទន្ទឹងរង់ចាំ ជាយូរមកហើយ បានមកដល់ហើយ។ iPK Khmer Browser គឺជាស្នាដៃរបស់ ក្រុមការងារ iPhone Khmer ហើយជាមួយកម្មវិធីនេះ លោកអ្នក ដែលប្រើ iPhone ឬ iPad ដែលមិនអាច Jailbreak ឬមិនបានដំឡើង ពុម្ភអក្សរខ្មែរ ក៏អាចប្រើកម្មវិធីនេះ បើកមើលវ៉ិបសាយ ព័ត៌មាន ដែលប្រើ យូនីកូដខ្មែរ បានដែរ ដូចជា ដើមអំពិល, [...]
AppsGoneFree ណែនាំកម្មវិធី អាចដោនឡូដ ដោយសេរី ដោយមិនចាំបាច់ចំណាយប្រាក់
សំរាប់អ្នក ដែលប្រើ iPhone/ iPad មិនទាន់ Jailbreak (ពិសេស iPhone 4S និង iPad 2 iOS 4.3.5 ឡើង) ពិតជានឹង ស្រឡាញ់កម្មវិធីមួយនេះ មិនខាន។ AppsGoneFree គឺជាកម្មវិធី ដែលនឹងណែនាំ លោកអ្នក នូវបណ្តាកម្មវិធី ដែលម្ចាស់កម្មវិធីគេ បញ្ចុះតំលៃដើមរបស់វា មកជា ឥតគិតថ្លៃ ដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែ ជាមួយនឹង រយៈពេលដោនឡូដ មានកំណត់ ហើយលោកអ្នក អាចដោនឡូដដោយ ស៊េរី នៅលើ App Store។ ដូចនេះ មិនបាច់មាន Jailbreak ក៏អាចលេងកម្មវិធី និងហ្គេម បានដែរ។
វិធីរក្សា SHSH ដោយផ្ទាល់នៅលើ iPhone តាមរយៈកម្មវិធី iSHSHit
ការរក្សា SHSH តាម Tiny Umbrella អាចនឹង សាំញាំបន្តិច ព្រោះត្រូវ ដោត iPhone ទៅកុំព្យូទ័រ រួចប្រើកម្មវិធី Tiny Umbrella ដើម្បីទាញយក SHSH។ ថ្ងៃនេះ វ៉ិបសាយ iOSkhmer យើង សូមធ្វើការណែនាំ នូវកម្មវិធី iSHSHit ដែលដំណើរការលើ iPhone ហើយអាច ទាញយក SHSH បានយ៉ាងស្រួលដូច Tiny Umbrella ដែរ ថែមទាំងមាន មុខងារ អាចអ៊ីម៉ែល ឯកសារ SHSH នោះ ទៅកាន់ អាសយដ្ឋាន អ៊ីម៉ែល ផ្ទាល់ខ្លួនរបស់យើងទៀតផង។ សូមអនុវត្ត ដូចតទៅ:
BatterySense កម្មវិធីផ្តល់ព័ត៌មានពីថ្ម និងណែនាំវិធីសន្សំសំចៃថ្ម
BatterSense គឺជាកម្មវិធីព័ត៌មានពីថ្ម ដែលបង្កើតដោយ ក្រុមហ៊ុន Philips។ ក្រៅពីប្រាប់លោកអ្នក អោយដឹងថា តើថ្មរបស់ទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នក នៅសល់ថ្មប៉ុន្មានភាគរយ និងអាចប្រើបាន ប៉ុន្មាននាទីហើយ វាក៏បានផ្តល់ដំបូន្មាន ដល់លោកអ្នក ថាធ្វើយ៉ាងណា ដើម្បីសន្សំសំចៃថ្ម ទៀតផង។ កម្មវិធីនេះ គឺជាកម្មវិធីមិនគិតប្រាក់ ហើយអាចដោនឡូដបានពី App Store តែត្រូវប្រើ WiFi ទើបអាចដោនឡូដបាន ពីព្រោះវាមានទំហំធំជាង 20MB ឬលោកអ្នក អាចដោនឡូដ តាមរយៈ iTunes រួចសឹម Sync ជាមួយ iPhone/iPad តាមក្រោមក៏បាន។
បណ្តាកម្មវិធីដែលលោកអ្នកគួរមាននៅលើប្រព័ន្ធ iOS 5
សំរាប់លោកអ្នក ដែលបានដំឡើងទៅ iOS 5 ហើយ យើងសូម ធ្វើការណែនាំនូវបណ្តាកម្មវិធីល្អៗមួយចំនួនដូចតទៅ: តំរូវការជាមូលដ្ឋាន: – iPhone ដែលដើរដោយប្រព័ន្ធ iOS 5 ហើយ Jailbreak រួចហើយ – ភ្ជាប់អ៊ីនធើណែតតាមរយៈ បណ្តាញទូរស័ព្ទ ឬ WiFi – កម្មវិធីខាងក្រោមនេះ អាចដំឡើងបានពី Cydia
ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5
សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 5 ព្រមទាំង Tethered Jailbreak រួចហើយ យើងសូមណែនាំ កម្មវិធី ចាំបាច់មួយចំនួន ដែលលោកអ្នក គួរមាននៅលើ iOS 5 ដូចតទៅ: តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone iOS 5 ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
វិធី Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា
ដូចដែលលោកអ្នក ដឹងហើយថា Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ ខាងក្រោមនេះ គឺវិធី Tethered Jailbreak iOS 5 និងវិធី Boot វា។
វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 5 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
ប្រព័ន្ធ iOS5 បានចេញមកហើយ ជាមួយនឹងមុខងារជាច្រើនដូចជា iCloud, មុខងារដាស់តឿនថ្មី, iMessage និងមុខងារជាច្រើនទៀត។ សំរាប់បច្ចុប្បន្ន ការ Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ សំរាប់អ្នកដែលប្រើ iPhone Original អាចដោនឡូដ iOS 5 Stock OS ហើយដំឡើងយកតែម្តងនៅលើ iTunes មិនចាំបាច់ បង្កើត Custom Firmware នោះទេ។ តែសំរាប់អ្នក ដែលប្រើ iPhone Locked [...]
វិធីរក្សាលេខទូរស័ព្ទ នៅលើ iPhone តាមរយៈគណនី Dropbox
សំរាប់លោកអ្នក ដែលចូលចិត្ត Restore/ Update ប្រព័ន្ធ iOS ច្រើន ប្រាកដជា ច្រើនជួបបញ្ហា រក្សាលេខទូរស័ព្ទ មិនខាន។ តែមិនអីទេ យើងមានវិធី អាចអោយលោកអ្នក រក្សាលេខទូរស័ព្ទ របស់លោកអ្នក បាន តាមរយៈ iPhone របស់លោកអ្នក ទៅកាន់ គណនី Dropbox នៅលើអ៊ីនធើណែត ផ្ទាល់តែម្តង ហើយក៏អាចទាញយកមកវិញ បានងាយស្រួលដែរ។ សូមអនុវត្ត ដូចតទៅ:
វិធីថតរូបបណ្តោយវែងបែប Panorama
សំរាប់លោកអ្នក ដែលចូលចិត្តថតរូប ប្រាកដនឹងចូលចិត្តកម្មវិធីនេះ មិនខាន។ កម្មវិធី Panoramatic 360 អាចអោយលោកអ្នក ថតរូបបណ្តោយវែង ឬរូបភាពបន្តកន្ទុយគ្នា ហៅថា Panorama បានយ៉ាងស្រួល ហើយសាកសម សំរាប់ថតរូបទេសភាពព្រៃភ្នំ និងធម្មជាតិ ព្រោះវាជាប្រភេទ រូបភាពហ្នឹង ហើយថែមទាំងអាចមើលទេសភាព បានជុំវិញទៀតផង។

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |





























