វិធីធ្វើអោយ ភ្លើង Flash ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន
បង្កប់ក្នុង ប្រព័ន្ធ iOS 5 គឺមុខងារមួយ ដែលអាច អោយអ្នកប្រើប្រាស់ បើក ភ្លើង Flash អោយវា បញ្ចេញពន្លឺ ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន ដូចជា សារថ្មីជាដើម។ តំរូវការជាមូលដ្ឋានៈ – iPhone ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ – មិនចាំបាច់ ត្រូវការ Jailbreak នោះទេ
ផ្លាស់ប្តូរ ឈ្មោះអាយខន ជាភាសាខ្មែរ ជាមួយ Icon Renamer
តាមការពិត គេ មាន កញ្ចប់ Khmer Localization ដែលបាន បកប្រែ អីុនធើហ្វេស ប្រព័ន្ធ iOS ជាភាសាខ្មែរ រួចទៅហើយ។ តែសំរាប់ លោកអ្នក ដែលមិនចង់ ផ្លាស់ប្តូរ ភាសា ក្នុង Settings [ចង់នៅប្រើ អ៊ីនធើហ្វេស អង់គ្លេស] ឬ មិនពេញចិត្ត ឈ្មោះអាយខន ជាភាសាខ្មែរ ដែលគេ បកប្រែ ស្រាប់… លោកអ្នក អាចធ្វើការ បកប្រែវា ដោយខ្លួនឯងបាន តាមរយៈការប្រើ កម្មវិធី Icon Renamer។
វិធីផ្លាស់ប្តូរហាងទំនិញ App Store មកប្រើ App Store ប្រទេសកម្ពុជា
សំរាប់លោកអ្នក ដែលចង់ផ្លាស់ប្តូរ គណនី Apple ID ដែលប្រើ App Store បរទេស (U.S, Singapor …etc) ហើយចង់ ផ្លាស់ប្តូរមកប្រើ ហាងទំនិញ App Store សំរាប់ប្រទេសកម្ពុជាវិញ គឺអាចធ្វើបានយ៉ាងងាយស្រួល ប៉ុន្តែ ការផ្លាស់ប្តូរនេះ គឺអាចធ្វើបាន លុះត្រាតែ លោកអ្នក មានកាត VISA, Master ឬ Amex ព្រោះវា នឹងមិនមានជំរើសទូទាត់ប្រាក់ None នោះទេ។ បើចង់ប្រើ ការទូទាត់ None នៅលើ App Store ប្រទេសកម្ពុជា លោកអ្នក គួរបង្កើតគណនីថ្មីល្អជាង។ សូមមើលវិធីបង្កើត គណនី Apple ID ថ្មី សំរាប់ Store នៅកម្ពុជា ពីទីនេះ: http://wp.me/p1DX6F-n6។ សំរាប់អ្នកដែលចង់ផ្លាស់ប្តូរ App Store [...]
វិធីបង្កើត Apple ID សំរាប់ App Store ប្រទេសកម្ពុជា ដោយមាន ឬមិនមាន VISA កាត
App Store របស់ Apple គឺសម្បូរទៅដោយ មិនត្រឹមតែ កម្មវិធី និងហ្គេម ត្រូវបង់លុយនោះទេ តែវាក៏សម្បូរ កម្មវិធី និងហ្គេម Free ច្រើនដែររួមមាន Facebook, Twitter, Skype និង Yahoo! Messenger ជាដើម។ ដើម្បីអាចដោនឡូដកម្មវិធី និងសេវា មិនគិតថ្លៃ មួយចំនួនរបស់ Apple តំរូវអោយលោកអ្នក ត្រូវបង្កើតគណនី Apple ID ជាមុនសិន។ បច្ចុប្បន្ន Apple បានបង្កើត App Store សំរាប់ប្រទេសកម្ពុជាហើយ ដូចនេះ លោកអ្នក អាចចុះឈ្មោះ ដោយប្រើ អសយដ្ឋាន ដែលនៅ ប្រទេសកម្ពុជាបាន ហើយ សំរាប់ការទូទាត់ ការទិញទំនិញវិញ គឺមាន 4 ជំរើស គឺ តាមរយៈកាត VISA, Master, Amex [...]
[អត្ថបទណែនាំ] មើលលេខកូដបណ្តាញទូរស័ព្ទជាមួយកម្មវិធី CamTelCodes
កម្មវិធី CamTelCodes នេះ អាចអោយលោកអ្នក ឆែកមើល បណ្តាលេខកូដទាំងឡាយ របស់បណ្តាញ ទូរស័ព្ទ GSM ទាំង 7 ដែលកំពុងដំណើរការ នៅប្រទេសកម្ពុជាយើង ដែលរួមមាន ប្រព័ន្ធ Beeline, Hello, Metfone, Mfone, Mobitel, Smart និង QB ។ ដូចនេះ សំរាប់លោកអ្នក ដែលប្រើស៊ីមកាតច្រើន មិនចាំបាច់ខ្វល់ ត្រូវចាំលេខកូដ ដ៏ច្រើននោះទេ ហើយលេខកូដទាំងនេះ មានដូចជា លេខបំរើអតិថិជន, លេខកូដបញ្ចូលទឹកប្រាក់, លេខកូដមើលទឹកប្រាក់, លេខកូដហៅក្រៅប្រទេស, លេខកូដចុះឈ្មោះ សេវាបង្វែរលេខ, លេខកូដចុះឈ្មោះលេខ Private, លេខកូដវេរលុយ, លេខកូដចុះឈ្មោះ និងទិញ សំលេងរោទ៍, លេខកូដទិញកញ្ចប់អ៊ីនធើណែត ព្រមទាំង របៀបកំណត់ អ៊ីនធើណែត និង MMS ជាដើម។
ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5.1.1
សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 5.1.1 ព្រមទាំង Jailbreak រួចហើយ លោកអ្នក អាចដំឡើង យូនីកូដ ភាសាខ្មែរ និងឃីប៊តខ្មែរ 5 ជួរ ដោយអនុវត្ត ដូចតទៅ: តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone, iPad, iPod Touch ប្រព័ន្ធ iOS 5.1.1 ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
វីធីដំឡើងទៅកាន់ iOS 5.1.1 និង Jailbreak iPhone, iPad, iPod Touch ជាមួយកម្មវិធី Absinthe
ជាមួយនឹងកម្មវិធី Absinthe លោកអ្នក អាចធ្វើការ Jailbreak iPhone 3GS, iPhone 4, iPhone 4S, iPad 1, iPad 2, The new iPad, iPod Touch 3G និង iPod Touch 4G បានយ៉ាងស្រួល ហើយអ្វីដែលលោកអ្នក ត្រូវធ្វើ នោះគឺដំឡើងទៅកាន់ប្រព័ន្ធ iOS 5.1.1 ជាមុនសិន ទើបបាន។ សូមចំណាំ: សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ ហើយដោះកូដដោយប្រើ Ultrasn0w ឬទ្រានាប់ស៊ីម Gevey ត្រូវរក្សា Baseband ជាមុនសិន មុននឹងឡើងទៅ iOS 5.1.1។ សូមអនុវត្តដូចតទៅ:
[អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM
សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។
[អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
បច្ចុប្បន្ន Apple បានឈប់ Sign iOS 5.0.1 ហើយ ក្រោយពេល ដែលពួកគេ បានចេញ iOS 5.1។ ខុសពី វិធី Restore ទៅកាន់ កំណែទំរង់ iOS 4 ការ Restore ទៅកាន់ iOS 5 គឺ មានការធ្វើខុសពីមុន ដោយវា មិនចាំបាច់ត្រូវការ កម្មវិធី Tiny Umbrella នោះទេ។ ដើម្បី Restore ទៅកាន់ iOS កំណែទំរង់ 5 អោយបានជោគជ័យ ក្រៅពី ត្រូវការ SHSH សំរាប់ កំណែទំរង់ដែលចង់ Restore ទៅហើយនោះ លោកអ្នក ត្រូវការ កម្មវិធីដែលអាចភ្ជាប់ សំបុត្រ APTicket (ប្រព័ន្ធសុវត្ថិភាពថ្មី ដែល Apple បានបង្កើតឡើង [...]
[អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui
កម្មវិធី SimFengShui នេះ អាចអោយលោកអ្នក ឆែកមើលថា តើលេខទូរស័ព្ទមួយណា នឹងនាំសំណាងដល់លោកអ្នក។ វាជាជំនឿមួយ ដែលនិយមជឿ ដោយអ្នកលេងលេខទូរស័ព្ទ នៅស្រុកខ្មែរយើង។ លោកអ្នក មិនចាំបាច់ គិតម៉ាស៊ីនគិតលេខទៀតទេ ព្រោះឥឡូវ មាន App ហើយសំរាប់មុខងារនេះ ហើយវា អាចដោនឡូដ ដោយឥតគិតថ្លៃទៀតផងពី Apple App Store។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone (3GS/4/4S), iPod Touch ឫ iPad 1/2 ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ 2. គណនី Apple ID (មើលវិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត) 3. កម្មវិធី SimFengShui ដោនឡូដដោយស៊េរីពី App Store ឬតាមរយៈ [...]
Zephyr កម្មវិធីបន្ថែមមុខងារបញ្ជារប្រើដោយកាយវិការ
Zephyr គឺជាកម្មវិធី មួយដែល បន្ថែមនូវមុខងារបញ្ជារប្រើដោយកាយវិការ យ៉ាងអស្ចារ្យ សំរាប់ប្រព័ន្ធ iOS 5។ ជាមួយនឹងកម្មវិធីនេះ លោកអ្នក អាចបើកមើលកម្មវិធីដែលបានបើកចោល ដោយគ្រាន់តែ អូសម្រាមដៃ ពីក្រោមឡើងលើ នៅផ្ទាំង Home Screen ជំនួសអោយការចុចពីរដង លើប៊ូតុង Home និងអាចផ្លាស់ប្តូរពីផ្ទាំង កម្មវិធីមួយ ទៅកម្មវិធីមួយទៀត ដោយអូសម្រាមដៃ ពីស្តាំ មកឆ្វេងជាដើម (ដូចការបញ្ជារប្រើលើ Nokia N9)។
វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
ទីបំផុត Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5.0.1 បានចេញមកហើយ។ ដើម្បី ធ្វើវា លោកអ្នក ត្រូវដំឡើង ប្រព័ន្ធទៅ កំណែទំរង់ 5.0.1 ជាមុនសិន។ សំរាប់លោកអ្នក ដែលប្រើ iPhone Locked ហើយត្រូវប្រើ ជើងស៊ីម Gevey និង Ultrasn0w ត្រូវរក្សា Baseband ដោយបង្កើត ឯកសារដំឡើង Custom Firmware ជាមុន មុននឹងតំឡើងទៅកាន់ iOS 5.0.1។ ចំណែក លោកអ្នក ដែលប្រើ iPhone Original ឬ iPhone Factory Unlock មិនចាំបាច់រក្សា Baseband នោះទេ គឺអាចប្រើ ឯកសារដំឡើងដើម Stock OS ដើម្បីដំឡើងតែម្តង។ សូមអនុវត្តដូចតទៅ:

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |





























