របៀបឆែកមើល UUID
ខាងក្រោមនេះ គឺរបៀបឆែកមើល UUID សំរាប់ម៉ាសីុន iPhone, iPod និង iPad។ UUID គឺគេ ត្រូវការ សំរាប់ អ្នកដែលចង់ក្លាយជា អ្នកតេស្តសាកល្បង កម្មវិធីតែប៉ុណ្ណោះ។ 1. ជាដំបូង សូមចូលទៅ App Store រួចចុច Search រួចវាយពាក្យ: ad hoc helper ក្នុងប្រអប់រាវរក។ បន្ទាប់មក រកមើល កម្មវិធី Ad Hoc Helper រួចចុច FREE-> INSTALL APP រួចវាយ គណនី Apple ID របស់លោកអ្នក ចូល ដើម្បីដោនឡូដ។
វិធីដំឡើង ឃីប៊ត និងពុម្ពអក្សរយូនីកូដខ្មែរ សំរាប់ ប្រព័ន្ធ iOS 6.x
សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 6.x ព្រមទាំង Jailbreak រួចហើយ លោកអ្នក អាចដំឡើង យូនីកូដ ភាសាខ្មែរ និងឃីប៊តខ្មែរ ដោយអនុវត្ត ដូចតទៅ: តំរូវការជាមូលដ្ឋានៈ 1.ទូរស័ព្ទ iPhone, iPad, iPod Touch ប្រព័ន្ធ iOS 6.0, 6.0.1, 6.1 ដែល Jailbreak រូចហើយ 2.ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 6.1 និងវិធី Jailbreak វា ដោយប្រើ កម្មវិធី evasi0n
ប្រព័ន្ធ iOS 6.1 ដែលមនុស្សជាច្រើន បានរង់ចាំជាយូរមកហើយ ទីបំផុត បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ដំណាលគ្នានេះដែរ ក្រុមមួយឈ្មោះ evad3rs ក៏បានចេញ កម្មវិធី evasi0n ដែលអាច Jailbreak បានទាំងម៉ាសីុន ដែលប្រើបន្ទៈឈីបចាស់ (A4) iPhone 4/3GS និងម៉ាសីុនដែលប្រើបន្ទៈឈីបថ្មីៗ (A5/A6) ដែលរួមមាន iPhone 5, iPhone 4S, iPad 2, iPad ថ្មី, iPad mini ជាដើម។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក [...]
ចែករំលែកវីដេអូខ្លីៗ ដូច GIF ជាមួយកម្មវិធីថ្មី Vine របស់ Twitter
ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter ថ្ងៃនេះ បានដាក់ចេញនូវ កម្មវិធីថ្មីមួយឈ្មោះ Vine ដែលជា កម្មវិធីចែករំលែកវីដេអូខ្លីៗ ប្រភេទដូច GIF។ កម្មវិធីនេះ អាចអោយ លោកអ្នក ថតយក វីដេអូខ្លីៗ បង្ហោះវា ចាក់លេងរហូតមិនឈប់ (ដូច Gif Animation) ទៅកាន់គណនី Vine ព្រមទាំងអាច ចែករំលែកវា បានយ៉ាងលឿន ទៅកាន់ មិត្តភក្តិ Twitter ឬ Facebook របស់លោកអ្នក។ ក្រៅពីនេះ លោកអ្នក ក៏អាច បន្ថែមមិត្តភក្តិ ដែលនៅលើ Vine បាន ផងដែរ។
វិធី Tethered Jailbreak iOS 6.0.1 សំរាប់ iPhone 3GS និង iPhone 4
បច្ចុប្បន្ន ប្រព័ន្ធ iOS 6.0.1 គឺអាច Jailbreak បានតែ នៅលើ ឧបករណ៍ A4 ប៉ុណ្ណោះ រួមមាន iPhone 4 និង 3GS ហើយការ Jailbreak ទៀតសោត គឺជាប្រភេទ Tethered Jailbreak ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីុនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ លោកអ្នក នឹងមិនអាចប្រើ កម្មវិធីកែកុនប្រព័ន្ធ ដែលបានដោនឡូដ ពី Cydia នោះទេ។
វិធីដំឡើងទៅកាន់ ប្រព័ន្ធ iOS 6.0.1
ប្រព័ន្ធ iOS 6.0.1 បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក ដែលនៅប្រើ ទ្រនាប់សីុមនៅឡើយ សូមធ្វើការដោះកូដ តាមរយៈ IMEI Unlock ដែលមានតំលៃប្រមាណពី $5-$15 មុននឹងដំឡើង ទៅវា ព្រោះពេលដំឡើងហើយ នឹងឡើង Baseband មិនខាន។ សំរាប់លោកអ្នក ដែលនៅចង់ប្រើ ឃីប៊ត និងភាសាខ្មែរ ក៏កុំទាន់ update ទៅដែរ ព្រោះ បច្ចុប្បន្ន វាអាចត្រឹមតែ Tethered Jailbreak (ពាក់កណ្តាល Jailbreak) ប៉ុណ្ណោះ ហើយ [...]
ChuonNathKH វចនានុក្រម ខ្មែរ-ខ្មែរ សម្តេចសង្ឃ ជួនណាត
ជាមួយនឹងកម្មវិធី ChuonNathKH លោកអ្នក អាចឆែកមើល និយមន័យ និងការពន្យល់ ទាក់ទង នឹងពាក្យខ្មែរ របស់យើង ដែលវចនានុក្រមនេះ ត្រូវបានចងក្រងឡើង ដោយ សម្តេចសង្ឃ ជួន ណាត។ កម្មវិធីនេះ មានភ្ជាប់ជាស្រេចនូវ ពុម្ពអក្សរ និងឃីប៊ត យូនីកូដខ្មែរ ដូចនេះ បើទោះជា ទូរស័ព្ទ iPhone ឬថេបប៉្លេត iPad របស់លោកអ្នក មិនបាន Jailbreak ក៏អាចប្រើវា វាយខ្មែរ និងមើលអក្សរខ្មែរ បានផងដែរ។ ក្រៅពីនេះ លោកអ្នក ក៏អាចចែករំលែក និយមន័យពាក្យ និមួយៗ ទៅកាន់ មិត្តភក្តិរបស់លោកអ្នក តាម Facebook, Twitter, Email និង សារខ្លី SMS ទៀតផង។
ផ្ញើរសារជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak ជាមួយកម្មវិធី PostInKhmer
ជាមួយនឹងកម្មវិធី PostInKhmer លោកអ្នក អាចសរសេរ សារ ជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak iPhone ឬ iPad របស់លោកអ្នក នោះទេ ហើយថែមទាំងអាច ភ្ជាប់រូបភាព និងចែករំលែកវា ទៅកាន់មិត្តភក្តិ តាមរយៈ Facebook, Twitter, Email និង SMS ជាដើម។ កម្មវិធីនេះ ផ្តល់ប្រយោជន៍ច្រើន ពិសេសលោកអ្នក ដែលទើបនឹង ទិញ iPhone 5, iPad Mini និង iPad 4 ដែល មិនទាន់អាច Jailbreak នៅឡើយ និងអ្នកដែលប្រើ iOS6 ជាដើម។
តាមដាន ខ្សែភាពយន្តល្បីៗ ដែលទើបនឹងចាក់ បញ្ចាំងថ្មីៗ ជាមួយ OneCinema
ជាមួយនឹងកម្មវិធី OneCinema លោកអ្នក អាចតាមដាន ខ្សែភាពយន្តល្បីៗ ដែលទើបនឹងចាក់ បញ្ចាំង នៅអាមេរិក ឬស្រុកខ្មែរ យើង ព្រមទាំង ព័ត៌មានផ្សេងៗទាក់ទង នឹងភាពយន្តនេះ ដូចជា ថ្ងៃចាក់ផ្សាយ តួអង្គ អ្នកដឹកនាំរឿង សង្ខេបរឿង ព្រមទាំង វីដេអូឃោសនា ផងដែរ។
តាមដានអត្រាប្តូរប្រាក់ ដោយឥតគិតថ្លៃ ជាមួយកម្មវិធី XchangeRate
ជាមួយនឹងកម្មវិធី XchangeRate លោកអ្នក អាចតាមដាន នូវអត្រាប្តូរប្រាក់ របស់ រូបិយប័ណ្ណល្បីៗដូចជា ដុល្លារអាមេរិក អឺរូ លុយយ៉េនជប៉ុន ឬថៃបាត ជាដើម។ ក្រៅពី អត្រាប្តូរប្រាក់ ដែលអាប់ដេត ជារៀងរាល់ថ្ងៃ ពីធនាគារ ហើយ លោកអ្នក ក៏អាចប្រើកម្មវិធីនេះ បំលែងចំនួនលុយ ទៅកាន់ រូបិយប័ណ្ណ ដែលចង់ប្តូរ បានយ៉ាងងាយស្រួលទៀតផង។
Appsfire Deals ណែនាំ កម្មវិធីដែលគេ ចុះថ្លៃ អោយដោនឡូដ ដោយមិនចំណាយប្រាក់
យើងធ្លាប់ណែនាំម្តងហើយ នូវកម្មវិធី AppsGoneFree ដែលនឹង ណែនាំលោកអ្នក នូវបណ្តាកម្មវិធី ដែលម្ចាស់កម្មវិធីគេ បញ្ចុះតំលៃដើមរបស់វា មកជា ឥតគិតថ្លៃ ដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែ ជាមួយនឹង រយៈពេលដោនឡូដ មានកំណត់ ហើយលោកអ្នក អាចដោនឡូដបានដោយ ស៊េរី នៅលើ App Store។ ប៉ុន្តែកម្មវិធី AppsGoneFree នេះ ណែនាំកម្មវិធីមិនសូវច្រើននោះទេ។ ថ្ងៃនេះ យើងសូមណែនាំនូវកម្មវិធីថ្មី មួយឈ្មោះ Appsfire Deals ដែលសម្បូរកម្មវិធីជាង។
អានរឿង ព្រះមហោសថ ជាមួយនឹង កម្មវិធី PreahMohoSot
កម្មវិធី PreahMohoSot គឺជាកម្មវិធី អានសៀវភៅរឿង អេឡិចត្រូនិកមួយ អំពី ព្រះមហោសថ ដែលជា ពោធិសត្វមួយអង្គ មានប្រាជ្ញាបារមីខ្ពស់ អាចដោះស្រាយ រាល់ ប្រស្នា និងបញ្ហា របស់អ្នកស្រុកភូមិ។ កម្មវិធីនេះ គឺជាកម្មវិធី Universal ហើយអាច ប្រើបានទាំងនៅលើ iPhone, iPod Touch និង iPad និងមានលក់ នៅលើ App Store ក្នុងតំលៃ $2.99។

ចំនួនអ្នកទស្សនា:
| Cambodia | 337980 | |
| South Korea | 10623 | |
| United States | 6978 | |
| Thailand | 6026 | |
| Vietnam | 4835 |
| ចំនួនទស្សនាសរុប: | 378176 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1097479 |






























