www.soklyphone.com

Maps+ ជំរើស កម្មវិធីផែនទី Google Maps ដ៏ល្អមួយ ជំនួសអោយ កម្មវិធី Maps របស់ប្រព័ន្ធ iOS 6

Maps+

សំរាប់លោកអ្នក ដែលប្រើ iOS 6 ហើយចង់ប្រើផែនទី Google Maps ដែល សម្បូរទិន្នន័យជាង ថ្ងៃនេះ វិុបសាយ ioskhmer.com យើងខ្ញុំ សូមធ្វើការ ណែនាំ នូវកម្មវិធី ផែនទីមួយ ឈ្មោះ Maps+ ដែលជា ជំរើសបណ្តោះអាសន្ន ខណៈដែល Apple កែកុន កម្មវិធីផែនទីរបស់ខ្លួន។ កម្មវិធីនេះ អាចប្រើ មុខងារមូលដ្ឋាន ដោយឥតគិតថ្លៃ ហើយបើ ពេញចិត្ត អាចទិញវា ក្នុងតំលៃ $2.99 នៅពេលក្រោយបាន។

របៀបរក្សា Google Maps web app នៅលើ អេក្រង់ Home Screen

Google-Maps-App

ប្រហែលជា លោកអ្នក មិនចូលចិត្ត កម្មវិធីផែនទីថ្មី របស់ប្រព័ន្ធ iOS 6 ដែល មិនសូវសម្បូរទិន្នន័យ។ ខណៈដែល លោកអ្នក កំពុងរង់ចាំ ការកែកុន របស់ Apple លោកអ្នក អាចងាក មកប្រើ កម្មវិធីផែនទី Google Maps ជាលក្ខណៈ web app វិញក៏បាន (កម្មវិធីដែលបើក ដោយប្រើ Safari)។ ខាងក្រោមនេះ គឺជា វិធីសំរាប់ បន្ថែម Google Maps web app ទៅលើ ផ្ទាំង Home Screen របស់លោកអ្នក ដើម្បី ងាយស្រួលបើកប្រើ នៅពេលក្រោយ។

វិធីដំឡើងទៅកាន់ ប្រព័ន្ធ iOS 6

How to install iOS 6

ប្រព័ន្ធ iOS 6 បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី និង iPod Touch 4G/5G។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក ដែលនៅប្រើ ទ្រនាប់សីុមនៅឡើយ សូមកុំទាន់ដំឡើងទៅកាន់វា អោយសោះ ព្រោះ មិនទាន់មានវិធី រក្សា Baseband បាននៅឡើយទេ។ សំរាប់លោកអ្នក ដែលនៅចង់ប្រើ ឃីប៊ត និងភាសាខ្មែរ ក៏កុំទាន់ update ទៅដែរ ព្រោះ បច្ចុប្បន្ន វាអាចត្រឹមតែ Tethered Jailbreak (ពាក់កណ្តាល Jailbreak) ប៉ុណ្ណោះ ហើយ ទ្រទ្រង់តែ ជាមួយ iPhone 4 និង 3GS។

ស្វែងយល់ត្រួសៗពី ប្រព័ន្ធ iOS 6 GM (វគ្គបញ្ចប់)

Apple-iOS-6-GM

…តពីវគ្គមុន: http://wp.me/p1DX6F-1MG ការរួមបញ្ចូល Facebook: Facebook ឥឡូវ ត្រូវបានគេ រួមបញ្ចូល ក្នុងប្រព័ន្ធ ដូច Twitter ដែរ។ ចូលទៅ Settings-> Facebook ហើយចុច INSTALL បើអ្នក មិនទាន់ដំឡើងវា បន្ទាប់មក វាយ គណនី និងលេខសំងាត់ Facebook ចូល រួចចុច Sign In។ នោះវា នឹងចេញផ្ទាំង ប្រាប់ថា វានឹង បញ្ចូល លេខទំនាក់ទំនង មិត្តភក្តិ ពី Facebook ចូលសៀវភៅទូរស័ព្ទអ្នក, បញ្ចូលព្រឹត្តិការណ៍របស់មិត្តិភក្តិ ក្នុង Facebook (ដូចជាថ្ងៃកំណើត) ចូល ប្រតិទិន និង បើកលទ្ធភាព អោយ លោកអ្នក បង្ហោះរូបភាពពី កម្មវិធី Photos ចូល Facebook ជាដើម។

ស្វែងយល់ត្រួសៗពី ប្រព័ន្ធ iOS 6 GM (ភាគមួយ)

Apple-iOS-6-GM

ក្រោយប្រកាសពី iPhone 5 កាលពីថ្ងៃទី 12 ខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple ទីបំផុត បានបញ្ចេញ iOS 6 កំណែទំរង់ GM ឬ Golden Master ហើយ ដែលនេះ គឺជា កំណែទំរង់ចុងក្រោយមុន នឹងចេញ iOS 6 ជា សាធារណៈ។ ជាផ្លូវការ Apple តំរូវអោយ លោកអ្នក ជាអ្នកអភិវឌ្ឍកម្មវិធី iOS និងប្រើគណនី អ្នកអភិវឌ្ឍនេះ ទើបដំឡើង iOS 6 GM បាន តែយើង ក៏បានដឹងថា មានវិធីដំឡើង កំណែទំរង់នេះ ដោយមិនចាំបាច់មាន គណនីអ្នកអភិវឌ្ឍកម្មវិធីដែរ (បើចង់ដឹង សូម Google ពីវា)។ ក្រុមការងារយើង បានដំឡើងទៅកាន់ កំណែទំរង់ iOS 6 [...]

គន្លឹះទាំង 8 ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone

Apple-iPhone-Headset

ជារៀងរាល់ថ្ងៃ អ្នកបានប្រើ iPhone ដើម្បីលើកនិយាយទូរស័ព្ទ តែអ្នក ប្រហែលជា មិនចាប់អារម្មណ៍ ផលប្រយោជន៍ របស់ កាសស្តាប់ត្រចៀកវា ទេ។ កាស iPhone មានប្រយោជន៍ប្រើការ ច្រើនជាង កាសរបស់ទូរស័ព្ទដទៃ (ចឹងហើយទើបថ្លៃ ប្រមាណ $30) ដូចនេះ យើងគួររៀនទាញប្រយោជន៍ពីវា។ ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone:  

វីធីដំឡើង វចនានុក្រម ខ្មែរ-ខ្មែរ សម្តេចសង្ឃ ជួន ណាត

Chuon-Nath-Dictionary-for-Apple iOS

កម្មវិធីវចនានុក្រម សំរាប់ ប្រព័ន្ធ iOS ឥឡូវនេះ សម្បូរច្រើនណាស់ តែច្រើនជា ការបកប្រែពី ភាសាមួយ ទៅភាសាមួយ (ខ្មែរ-អង់គ្លេស, អង់គ្លេស-ខ្មែរ…)។ សំរាប់ លោកអ្នក ដែលត្រូវការ វចនានុក្រម សំរាយភាសាខ្មែរ ថ្ងៃនេះ ក្រុមការងារ យើង សូមលើកយក វិធីដំឡើង វចនានុក្រម ខ្មែរ-ខ្មែរ របស់ សម្តេចសង្ឃ មកធ្វើការបង្ហាញ ដូចតទៅ។

តាមដានព័ត៌មានរហ័សពី Apple, iPhone, iPod និង iPad តាមរយៈកម្មវិធី⁣ iKhmerNews

iKhmerNews

កម្មវិធី iKhmerNews គឺជា កម្មវិធីផ្លូវការ មិនគិតថ្លៃ របស់វិុបសាយយើង www.ioskhmer.com ហើយជា universal app ដែលអាចប្រើបាន ទាំងនៅលើ iPhone, iPod Touch និង iPad។ ក្រៅពី បង្ហាញព័ត៌មានទាំងឡាយ ទាក់ទងនឹង iPhone, iPod និង iPad របស់ Apple ដែលទាញចេញពី វិុបសាយ ioskhmer.com ហើយ កម្មវិធីនេះ ក៏មាន អត្ថបទណែនាំ អំពី វិធីប្រើ កម្មវិធី-ហ្គេម, សិក្សាស្វែងយល់ និងគន្លឹះក្នុងការប្រើប្រាស់ iPhone-iPod-iPad ផងដែរ។

ស្តាប់វិទ្យុខ្មែរអនឡាញ ឬរៀនភាសាអង់គ្លេស ជាមួយនឹងកម្មវិធី Podcasts របស់ Apple

Apple-Podcasts-App

បើសិនជា លោកអ្នក ជាអ្នកដែលចូលចិត្ត ស្តាប់វិទ្យុអនឡាញ ស្តាប់រឿង ឬរៀនភាសា តាមរយៈការស្តាប់ កម្មវិធីមួយនេះ របស់ Apple ដែលមានឈ្មោះថា Podcasts ប្រាកដជា ត្រូវចិត្តរបស់លោកអ្នកមិនខាន។ ក្រៅពីការស្តាប់ ជាសម្លេង ហើយ ប៉ុស្តិខ្លះ ក៏មានការផ្តល់ជូន ជាខ្សែវីដេអូដែរ។

វិធីធ្វើអោយ ភ្លើង Flash ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន

iPhone-strobe-flash-light

បង្កប់ក្នុង ប្រព័ន្ធ iOS 5 គឺមុខងារមួយ ដែលអាច អោយអ្នកប្រើប្រាស់ បើក ភ្លើង Flash អោយវា បញ្ចេញពន្លឺ ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន ដូចជា សារថ្មីជាដើម។ តំរូវការជាមូលដ្ឋានៈ – iPhone ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ – មិនចាំបាច់ ត្រូវការ Jailbreak នោះទេ

វិធីផ្លាស់ប្តូរ​ហាងទំនិញ App Store មកប្រើ​ App Store ប្រទេសកម្ពុជា

How to Change App Store to App Store Cambodia

សំរាប់លោកអ្នក​ ដែលចង់ផ្លាស់ប្តូរ គណនី Apple ID ដែលប្រើ App Store បរទេស (U.S, Singapor …etc) ហើយចង់ ផ្លាស់ប្តូរមកប្រើ ហាងទំនិញ App Store សំរាប់ប្រទេសកម្ពុជាវិញ គឺអាចធ្វើបានយ៉ាងងាយស្រួល ប៉ុន្តែ ការផ្លាស់ប្តូរនេះ គឺអាចធ្វើបាន លុះត្រាតែ លោកអ្នក​ មានកាត VISA, Master ឬ Amex ព្រោះវា នឹងមិនមានជំរើសទូទាត់ប្រាក់ None នោះទេ។ បើចង់ប្រើ ការទូទាត់ None នៅលើ App Store ប្រទេសកម្ពុជា លោកអ្នក គួរបង្កើតគណនីថ្មី​ល្អជាង។ សូមមើលវិធីបង្កើត គណនី Apple ID ថ្មី សំរាប់ Store នៅកម្ពុជា ពីទីនេះ: http://wp.me/p1DX6F-n6។ សំរាប់អ្នកដែលចង់ផ្លាស់ប្តូរ App Store [...]

វិធីបង្កើត Apple ID សំរាប់ App Store ប្រទេសកម្ពុជា ដោយមាន ឬមិនមាន VISA កាត

App Store របស់ Apple គឺសម្បូរទៅដោយ មិនត្រឹមតែ កម្មវិធី និងហ្គេម ត្រូវបង់លុយនោះទេ តែវាក៏សម្បូរ កម្មវិធី និងហ្គេម Free ច្រើនដែររួមមាន Facebook, Twitter, Skype និង Yahoo! Messenger ជាដើម។ ដើម្បីអាចដោនឡូដកម្មវិធី និងសេវា មិនគិតថ្លៃ មួយចំនួនរបស់ Apple តំរូវអោយលោកអ្នក ត្រូវបង្កើតគណនី Apple ID ជាមុនសិន។ បច្ចុប្បន្ន Apple បានបង្កើត App Store សំរាប់ប្រទេសកម្ពុជាហើយ ដូចនេះ លោកអ្នក អាចចុះឈ្មោះ ដោយប្រើ អសយដ្ឋាន ដែលនៅ ប្រទេសកម្ពុជាបាន ហើយ សំរាប់ការទូទាត់ ការទិញទំនិញវិញ គឺមាន 4 ជំរើស គឺ តាមរយៈកាត VISA, Master, Amex [...]

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322415
South Korea 10002
United States 6445
Thailand 5796
Vietnam 4709
ចំនួនទស្សនាសរុប: 360541
ចំនួនទំព័រទស្សនាសរុប: 1055540
Powered By Google Analytics
Download Aurora