www.soklyphone.com

[ព័ត៌មាន] Rovio ដាក់ចេញ វីដេអូ Trailer ពីហ្គេមជ្រូកចង្រៃ “Bad Piggies”

Rovio Bad Piggies

គំរោងនឹងចេញលក់ នាថ្ងៃទី 27 ខែកញ្ញា ខាងមុខនេះ ហ្គេមថ្មីរបស់ Rovio “Bad Piggies” ឬសត្វជ្រូកចង្រៃ ផ្តោតសំខាន់ ទៅលើ តួអង្គសត្វជ្រូក និងការហោះរបស់វា តែដោយសារ តែពួកវា មិនមាន ស្លាប ដូចនេះ កាតព្វកិច្ច ត្រូវធ្លាក់ មកលើ លោកអ្នក ក្នុងការ សាងសង់ ឧបករណ៍ហោះហើរ ដោយប្រើ បាល់បាលូន និងកន្ទុំរុយតូច ហើយត្រូវ នាំផ្លូវវា។ Rovio បានបញ្ចេញ វីដេអូ Trailer ដែលបង្ហាញ ថាតើ អ្នក អាចរំពឹងអ្វីខ្លះ ពីហ្គេមមួយនេះ៕

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[ព័ត៌មាន] ក្រុមហ៊ុនចិន GooPhone លួចចំលងម៉ូដ iPhone 5 ហើយស្នើរប៉ាតង់រចនាម៉ូដវា នៅចិន ទៀត

GooPhone i5

នេះ អាចនឹងស្តាប់ទៅ គួរអោយហួសចិត្ត។ បើតាមប្រភពពី gizchina.com បានអោយដឹងថា មានក្រុមហ៊ុន មួយ របស់ចិន ឈ្មោះ Goophone បានលួចចម្លងម៉ូដ iPhone 5 តាមរយ:រូបភាព លេចធ្លាយ តាមអ៊ីនធើណែត រួចបង្កើត ទូរស័ព្ទមួយឈ្មោះ GooPhone i5 ហើយអ្វីដែលអស្ចារ្យនោះ គឺថា ក្រុមហ៊ុនមួយនេះ បានស្នើរសុំ ប៉ាតង់រចនាម៉ូដនេះ របស់ខ្លួន នៅចិន រួចហើយ។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[ព័ត៌មាន] ផ្លាស់ប្តូរ iPhone 4/4S ទៅជា iPhone 5 ជាមួយនឹង សម្បក iPhone 5 Mod Kit

iPhone-5-Mod-Kit

មិនចាំបាច់ផ្លាស់ប្តូរទៅកាន់ iPhone 5 ទេ ព្រោះ លោកអ្នក ក៏អាចប្រែក្លាយ iPhone 4/4S របស់លោកអ្នក អោយមានរូបរាងដូច iPhone 5 ដែរ ជាមួយនឹង សម្បកខាងក្រោយ ‘iPhone 5 Conversion Back Plate Mod Kit’ ផលិតផលរបស់ វិុបសាយ http://iphone5mod.com។ សម្បកផ្លាស់ប្តូរនេះ មានពីរពណ៌ អោយ ជ្រើសរើស គឺ ខ្មៅ និងស ហើយអាច ជាវបាន តាមរយៈអនឡាញ ពី iPhone5mod.com ក្នុងតំលៃ $30៕

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

វិធីធ្វើអោយ ភ្លើង Flash ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន

iPhone-strobe-flash-light

បង្កប់ក្នុង ប្រព័ន្ធ iOS 5 គឺមុខងារមួយ ដែលអាច អោយអ្នកប្រើប្រាស់ បើក ភ្លើង Flash អោយវា បញ្ចេញពន្លឺ ភ្លឺភ្លឹបភ្លែត ពេលមានគេ តេរចូល និងមានសារដាស់តឿន ដូចជា សារថ្មីជាដើម។ តំរូវការជាមូលដ្ឋានៈ – iPhone ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ – មិនចាំបាច់ ត្រូវការ Jailbreak នោះទេ

[ព័ត៌មាន] Amazon ប្រកាសពីសេវា GameCircle ដូច GameCenter របស់ Apple ដែរ

Amazone-GameCircle

ក្រៅពី ផលិតថេបប្ល៉េតប្រព័ន្ធ Android: Kindle Fire ដែលមានតំលៃថោក ដើម្បីប្រកួតប្រជែងនឹង Apple iPad ហើយ ថ្ងៃនេះ ក្រុមហ៊ុន Amazone បានប្រកាសពី សេវា Gaming Service ថ្មីមួយ ឈ្មោះ ‘GameCircle’ សំរាប់ Kindle Fire របស់ខ្លួន ដែលមានមុខងារ ស្រដៀងនឹង Apple Game Center សំរាប់ iPhone, iPod និង iPad ដែរ។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] វីដេអូអំពីការជ្រើសរើសបុគ្គលិក ែដលបង្ហាញពី វប្បធម៌ធ្វើការនៅឯ Apple

Apple Recruitment Video

វីដេអូអំពី ការជ្រើសរើស បុគ្គលិកមួយនេះ របស់ Apple នឹងប្រាប់ លោកអ្នក ថាតើ វាមានអារម្មណ៍ យ៉ាងដូចម្ត៉េច នៅពេល ធ្វើការអោយ Apple? តើអ្នក ត្រូវការអ្វីខ្លះ ដើម្បីក្លាយខ្លួនជា បុគ្គលិក Apple? ក្រៅពីនេះ វាក៏បង្ហាញពី របៀបគិត និងវប្បធម៌ ធ្វើការនៅ ឯ Apple ផងដែរ។ លោកអ្នក នឹងបានឃើញ ថាតើ ក្រុមវិស្វករ Apple បង្កើត សំបកម៉ាញ៉េទិច Smart Cover សំរាប់ iPad 2 និង ថ្មសំរាប់ ម៉ាស៊ីន Mac ថ្មី យ៉ាងដូចម្ត៉េច? វីដេអូនេះ⁣ គួរតែមើល បើសិនជា អ្នក ជាប្រិយមិត្ត Apple។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] pod2g បង្ហាញវីដេអូ អំពី Untethered Jailbreak ដំបូងគេ សំរាប់ប្រព័ន្ធ iOS 5

pod2g.First Untethered iOS 5 Video

ក្រុមការងារ Dev Team ថ្ងៃនេះ បានបង្ហាញនូវ រូបភាពវីដេអូ ដែលបង្ហាញពី Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5 ដំបូងគេ លើលោក។ សមាជិកក្រុមនេះ គឺលោក pod2g គឺជាអ្នក បង្ហាញវីដេអូនេះ ហើយបើតាមគាត់ ធ្លាប់បានធ្វីតប្រាប់ បានអោយដឹងថា ដំណោះស្រាយ Untethered Jailbreak នេះ គឺនឹងដើរតែនៅលើ iOS 5.0 ប៉ុណ្ណោះ ព្រោះ Apple បាន កែកុន ចន្លោះប្រហោង​សុវត្ថិភាពមួយចំនួន ដែលមានលើ 5.0 រួចហើយ នៅពេលដែល ពួកគេ ដាក់ចេញ iOS 5.0.1។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] ថ្នាក់ដឹកនាំ Microsoft និយាយថា: Siri គ្មានអី អស្ចារ្យនោះទេ.. យើងមានវា ជាងមួយឆ្នាំ មកហើយ

Craig Mundie

Microsoft និង Apple មានការយល់ឃើញផ្សេងគ្នា អំពីរបៀបបញ្ជារប្រើ ដោយចុចលើអេក្រង់។ នៅពេលដែល Apple នាំយក បច្ចេកវិទ្យា ចុចបញ្ជារប្រើលើ អេក្រង់ នៅលើទូរស័ព្ទដៃ ទៅកាន់ សាធារណៈជន ក្នុងឆ្នាំ 2007 តាមរយៈ ការដាក់ចេញ iPhone ជំនាន់ដំបូង… Microsoft បានបង្កើត នូវតុកុំព្យូទ័រ ដែលប្រើបច្ចេកវិទ្យា ចុចលើអេក្រង់ ដែលមានឈ្មោះថា Surface ផងដែរ ហើយវា ត្រូវបានរំពឹងថា នឹងដាក់លក់ ក្នុងឆ្នាំ 2012 ក្នុងតំលៃ $8,400។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] ពាណិជ្ជកម្មថ្មីមួយរបស់ Samsung ពេបជ្រាយ អោយអតិថិជន ដែលតំរង់ជួរទិញ iPhone 4S

New Samsung TV Ad Takes a Stab at iPhone Users

យើងដឹងថា ទំនាក់ទំនងរវាង Samsung និង Apple ប៉ុន្មានខែនេះ មិនសូវល្អទេ បើគិតដល់ បណ្តឹង ប្តឹងផ្តល់ កន្លងមក។ ឥឡូវមើលទៅ សង្គ្រាមនេះ កាន់តែរាលដាលហើយ រហូតដល់ ស្ប៉តពាណិជ្ជកម្ម។ ស្ប៉តចុងក្រោយមួយរបស់ Samsung អំពី Samsung Galaxy S II បានពេបជ្រាយ ដល់ អតិថិជន Apple ដែលតំរង់ជួរទិញ iPhone 4S ដោយបានលើក តាំងពី បញ្ងា ស៊ីថ្មរបស់វា និងការរចនាម៉ូដ ដែលគ្មានការផ្លាស់ប្តូរថ្មីរបស់វា។​ តើអ្នកយល់យ៉ាងម៉េចដែរ ចំពោះស៉្បតថ្មីនេះ?

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] CBSNewsOnline បញ្ចេញវីដេអូ 60 នាទី អំពី Steve Jobs និងជីវិតរបស់គាត់

60mn CBSNewsOnline About Steve Jobs

អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs ដឹងថា ខ្លួនមានជំងឺធ្ងន់ ណាស់ទៅហើយ ដោយជំងឺមហារីក នៅពេល ស្នើរអោយ អ្នកនិពន្ធ Walter Isaacson សរសេរ សៀវភៅអំពី ជីវៈប្រវត្តិរបស់គាត់។ គាត់ បានប្រាប់ Isaacson អោយសរសេរ សៀវភៅមួយនេះ ប្រកបដោយភាព ស្មោះត្រង់ ដូចដែលគាត់ និយាយថា “មិនមាន គ្រោងឆ្អឹង ក្នុងទូរខោអាវ ដែលអ្នកផ្សេង មិនអាចបើកមើលបាននោះទេ”។ នេះ គឺវីដេអូ ដែល CBSNewsOnline ថតឡើង ស្តីអំពីជីវិត Steve Jobs ហើយនិង អាថ៌កំបាំងមួយចំនួនអំពី បុរសម្នាក់នេះ ព្រមទាំងមានការសំភាសជាមួយ អ្នកនិពន្ធ Isaacson ផងដែរ៕ លីង: វីដេអូ CBSNewsOnline អំពី Steve Jobs (វគ្គទីមួយ)        វីដេអូ [...]

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] Bloomberg | Game Changers: វីដេអូឯកសារអំពីជីវិតការងាររបស់ Steve Jobs

Steve Jobs Timeline

នេះ គឺជាខ្សែវីដេអូឯកសារ អំពីជីវិតការងាររបស់ Steve Jobs ស្ថាបនិក និងអតីតនាយកប្រតិបត្តិ Apple ដែលបាន ចាក់ផ្សាយលើទូរទស្សន៍ Bloomberg កាលពី ថ្ងៃទី 14 ខែតុលា ឆ្នាំ 2010។ Jobs ត្រូវបានគេហៅថា ជានាយកប្រតិបត្តិម្នាក់ ដែលមានគំនិតច្នៃប្រឌីតខ្ពស់ ហើយជាមនុស្សដែល ហ៊ានប្រថុយទៀតផង។ គាត់គឺជានិមិត្តរូបម្នាក់ ដែលបានផ្លាស់ប្តូរ ពិភពនៃបច្ចេកវិទ្យា និងការកំសាន្ត។ ក្រុមហ៊ុនដែលគាត់ បង្កើតពី រោងដាក់ឡានរបស់គាត់ ឥឡូវមានតំលៃជាង $200 ពាន់លានដុល្លារ។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត

[វីដេអូ] ការវិវត្តន៍របស់ iPhone

iPhone The Animated Journey

វ៉ិបសាយ Cnet.co.uk បានបង្កើត វីដេអូមួយ ដែលរៀបរាប់ពី ការវិវត្តន៍របស់ iPhone។ វីដេអូមួយនេះ ក៏បានរៀបរាប់ផងដែរពី ការវិវត្តន៍របស់បច្ចេកវិទ្យាទូរស័ព្ទចល័ត, ឧបករណ៍ចាក់ភ្លេង, បច្ចេកវិទ្យា អ៊ីនធើណែត, ការវិវត្តន៍ពីប្រព័ន្ធ OSX->iOS និងជាចុងក្រោយ អំពី ការវិវត្តន៍ផ្នែករឹងរបស់ iPhone ជំនាន់ទីមួយ រហូត iPhone 4។ សូមមើលវីដេអូ នៅខាងក្នុង។

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322415
South Korea 10002
United States 6445
Thailand 5796
Vietnam 4709
ចំនួនទស្សនាសរុប: 360541
ចំនួនទំព័រទស្សនាសរុប: 1055540
Powered By Google Analytics
Download Aurora