[ព័ត៌មាន] Apple បង្កើត បច្ចេកវិទ្យាថ្មីមួយ សំរាប់ការប្រើ បិុច លើអេក្រង់ Touch Screen
ក្រុមហ៊ុន Apple តែងតែ ចេញមុខប្រឆាំង នឹងគំនិតដែលចង់ប្រើ បិុចសំរាប់បញ្ជារអេក្រង់ Touch Screen ហើយតែងតែ លើកឡើងថា ប្រព័ន្ធ iOS របស់ខ្លួន គឺផលិតឡើង សំរាប់ ចុចប្រើ ដោយ ម្រាមដៃ… មិនមែនបិុចនោះទេ។ អតីតនាយកប្រតិបត្តិ Steve Jobs ធ្លាប់បានលើកឡើងថា លោកអ្នក មិនត្រូវការ បិុចដើម្បីចុចបញ្ជារនោះទេ ព្រោះលោកអ្នក មានវា ដប់ទៅហើយ (ម្រាមដៃ)។ ទោះជាជំហរបែបនេះក៏ដោយ ក៏មិនប្រាកដថា ក្រុមហ៊ុន Apple នឹងមិនអភិវឌ្ឍ បច្ចេកវិទ្យាដែលទាក់ទងនឹង បិុចចុចលើអេក្រង់ ដែរ… នេះបើតាមប្រភពពី Patently Apple។
[ព័ត៌មាន] ហាង Apple Store នៅបារាំង ត្រូវចោរចូលប្លន់ ចំថ្ងៃបុណ្យចូលឆ្នាំសកល
ខណៈដែល ពិភពលោក កំពុងអបអរសាទរ ពិធីចូលឆ្នាំសកលថ្មី 2013 មានចោរមួយក្រុម បានពាក់ម៉ាសបិទមុខ សំរុកចូល ហាង Apple Store ក្នុងក្រុង ប៉ារីស ប្រទេសបារាំង ហើយបាន ប្រមូលយក iPad, iPhone និង ម៉ាសីុន Mac គិតជាប្រាក់ អស់ប្រមាណ $1.32 លានដុល្លារ… នេះបើតាមប្រភពពី Wall Street Journal។ ជនល្មើស បានសំរុកចូលតាម ច្រកទ្វារបុគ្គលិក ហើយបានធ្វើអោយ របួស អ្នកបោសសំអាត ម្នាក់ និងអ្នកយាម ម្នាក់។
[ព័ត៌មានក្តៅ] ក្រុមការងារ Hackulous ប្រាប់ថា នឹងបិទ Installous ឆាប់ៗនេះ
ក្រុមការងារ Hackulous ដែលជា ម្ចាស់របស់កម្មវិធី Installous និង AppSync បាននិយាយប្រាប់ កាលពីពេលថ្មីៗនេះថា ខ្លួន គំរោងនឹង បិទគេហទំព័រ ពិភាក្សា របស់ខ្លួន ព្រមទាំង កម្មវិធី Installous និង AppSync ក្នុងពេលឆាប់ៗនេះ ដោយសារតែ គេហទំព័រ របស់ខ្លួន មានការ ការចូលរួមប្រើ តិចតួច រហូត ចង់ក្លាយជា ក្រុងខ្មោចទៅហើយ ហើយ វាពិបាកនឹង គ្រប់គ្រងសណ្តាប់ធ្នាប់ បើទោះជា មានបុគ្គលិក ចាំរៀបរយក៏ដោយ។ ពួកគេ បានបន្តទៀតថា ពួកគេ សង្ឃឹមថា សហគមន៍ Jailbreak នឹងរីកលូតលាស់ បើទោះអវត្តមាន ពួកគេ ក៏ដោយ។ គួររំលឹកថា កម្មវិធី Installous គឺជា កម្មវិធីមួយ ដែលអាច អោយលោកអ្នក ដោនឡូដ និងដំឡើង កម្មវិធី [...]
[លឺគេថា] Apple ចាប់ដៃ Intel បង្កើត នាឡិកាឆ្លាតវៃ សំរាប់ iPhone/ iPod Touch
ក្រុមហ៊ុន Apple និង Intel កំពុងតែ ចាប់ដៃគ្នា បង្កើតនូវ នាឡិកាដៃ ដ៏ឆ្លាតវៃមួយ សំរាប់ឆ្នាំ 2013 ខាងមុខនេះ… នេះបើតាម ប្រភពលេចលឺពី វិុបសាយចិន TGbus។ ប្រភពបានបន្តទៀតថា នាឡិកាដៃនេះ អាចភ្ជាប់ជាមួយ iPhone/ iPod Touch ហើយអាច អោយអ្នកប្រើប្រាស់ បញ្ជារប្រើ ទូរស័ព្ទ ពីនាឡិកាដៃបាន ដូចជា ផ្ញើរសារ ទទួលទូរស័ព្ទ ឬអាប់ដេតសារ នៅលើ Facebook បានថែមទៀតផង។
[ព័ត៌មាន] Apple ត្រូវតុលាការ បង្គាប់ អោយបង់ $1.65 សែនដុល្លារ ក្នុងជំលោះ កម្មសិទ្ធិបញ្ញា នៅចិន
តុលាការប្រទេសចិន កាលពីម្សិលមិញនេះ បានបង្គាប់អោយ ក្រុមហ៊ុន Apple បង់ប្រាក់ជំងឺចិត្ត 1.03 លានយន់ ឬប្រមាន $165 ពាន់ដុល្លារ ទៅក្រុម អ្នកនិពន្ធមួយក្រុម ដែលបាន ចោទប្រកាន់ ក្រុមហ៊ុនមួយនេះថា បានលក់ នូវស្នាដៃចម្លងមិនស្របច្បាប់ របស់ពួកគេ នៅលើ App Store។ តុលាការ នៅប៉េកាំង បានរកឃើញថា ក្រុមហ៊ុន Apple ពិតជាមាន កំហុស ដោយបានអនុញ្ញាតិ អោយដាក់លក់ នូវស្នាដៃចម្លង ល្មើសច្បាប់ របស់ អ្នកនិពន្ធក្នុងស្រុក 8 រូប។ គេបានរកឃើញថា មានអ្នកអភិវឌ្ឍកម្មវិធីប្រព័ន្ធ iOS បានបំលែង សៀវភៅកម្មសិទ្ធិបញ្ញាទាំងនោះ ហើយបានអភិវឌ្ឍ និប្រែក្លាយវា ជាកម្មវិធី iOS (app) ព្រមទាំងដាក់លក់យកលុយ នៅលើ App Store ទៀតផង។
[លឺគេថា] Apple កំពុងសម្លឹងមើល លទ្ធភាព ប្រើអេក្រង់ IGZO លើផលិតផល ក្រោយៗ របស់ខ្លួន
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា កំពុងនិយាយជាមួយ ក្រុមហ៊ុន Sharp ដើម្បីយក បច្ចេកវិទ្យាអេក្រង់ IGZO (Indium gallium zinc oxide) មកប្រើ លើ ផលិតផល iPhone និង iPad ជំនាន់ក្រោយៗ របស់ខ្លួន… នេះបើតាមប្រភពពី DigiTimes។ ប្រភព បានបន្ត អោយដឹងទៀតថា ក្រុមហ៊ុន Apple កំពុងវាយតំលៃថា តើ ការផ្គត់ផ្គង់ អេក្រង់ IGZO នឹងមាន ចំនួនប៉ុន្មាន សំរាប់ប្រើ នាឆ្នាំ 2013 ប្រសិនបើ ក្រុមហ៊ុន មួយនេះ សំរេចថា នឹងប្រើវា នៅលើ ផលិតផលក្រោយៗ របស់ខ្លួន។
[ព័ត៌មាន] ប៉ាតង់ថ្មី បង្ហាញថា Apple ចាប់អារម្មណ៍ នឹងបច្ចេកវិទ្យា កញ្ចក់កោង
កញ្ចក់អេក្រង់កោង មិនមែនជារឿងថ្មីនោះទេ! វាមានប្រើយូរហើយ ដូចជា នៅលើ ស្មាតហ្វូន Galaxy Nexus និង Dell Venue Pro ជាដើម តែហាក់ដូច ជាមិនទាន់ពេញនិយមនៅឡើយ។ ពាក្យចចាមអារ៉ាម ដែលថា Apple អាចនឹង បញ្ចេញ iPhone ដែលមាន កញ្ចក់អេក្រង់កោង បានលេចលឺ ច្រើនដងហើយ កាលពី អតីតកាល ប៉ុន្តែ បើតាម Patently Apple បានអះអាង កាលពីពេលថ្មីៗនេះថា Apple អាចនឹង សាកល្បង បច្ចេកវិទ្យានេះ… នេះបើតាម ការរកឃើញ ប៉ាតង់ថ្មីមួយ ដែលស្នើរដោយ Apple ទាក់ទងនឹង ការផលិត កញ្ចក់អេក្រង់កោង។
[ព័ត៌មាន] Twitter បញ្ចេញ ស្ថិតិ ទាក់ទងនឹង អ្នកប្រើប្រាស់ ធ្វីតធើ ប្រចាំឆ្នាំ 2012
មិនមែនមានតែ Google ទេ ដែលមានទិន្នន័យ ទាក់ទងនឹង អ្នកប្រើប្រាស់បណ្តាញអីុនធើណែត ក្រុមហ៊ុន Twitter ក៏មានដូចនេះដែរ។ Twitter បានបញ្ចេញ ស្ថិតិមួយចំនួនទាក់ទងនឹង ការសន្ទនាគ្នា ប្រចាំឆ្នាំ 2012។ តំណែង សម្លេងចាបមាស ឬ Golden Tweet ដែលមានការបន្ទរច្រើនជាងគេ “Most Retweet” បានទៅលើ សាររបស់ ប្រធានាធិបតីយ លោក Barrack Obama ដែលប្រាប់ពីជ័យជំនះ របស់គាត់ ជាលើកទីពីរលើ តំណែងប្រធានធិបតីយ សហរដ្ឋអាមេរិក ទទួលបាន ការបន្ទរ 810,000 ដង តាមដោយ សាររបស់ អ្នកចំរៀង Justin Bieber អំពី ការលាចាកលោក របស់ប្រិយមិត្ត អាយុ 6 ឆ្នាំ នាង Avalanna Routh ដែលបាន ស្លាប់ដោយ មហារីកខួរក្បាល [...]
ទទួលបានកាដូគ្រិស្តមាសពី Apple ជាមួយកម្មវិធី iTunes 12 Days of Gifts
សំរាប់ជា ការអបអរសារទរ ចុងឆ្នាំចាស់ និងទទួលឆ្នាំថ្មី 2013 ខាងមុខនេះ ក្រុមហ៊ុន Apple បានបញ្ចេញ កម្មវិធី iTunes 12 Days of Gifts ដែលជា កម្មវិធី ផ្តល់នូវ បទចំរៀង, សៀវភៅ, រឿងកុន, កម្មវិធី, ហ្គេម និងអ្វីផ្សេងៗ អោយដោនឡូដ ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ប៉ុន្តែ ការផ្តល់ជូន សំរាប់ថ្ងៃនីមួយៗ មានសុពលភាពដោនឡូដ តែ 24 ម៉ោងប៉ុណ្ណោះ។ ដូចនេះ លោកអ្នក ត្រូវឆែកវា ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន កាដូ ឥតគិតថ្លៃទាំងនោះ។
[ព័ត៌មាន] i0n1c ព្រមានថា បើចង់ Jailbreak iOS 6.0 ចូរកុំអាប់ដេតទៅ 6.1
បើសិនជា លោកអ្នក ចង់ Jailbreak iOS 6 នៅលើ iPhone 4s/5 និង iPad 2/3/4 ចូរកុំអាប់ដេត ទៅកាន់ កំណែទំរង់ 6.1 អោយសោះ… នេះបើតាម ការព្រមានពី អ្នកហែកកូដ i0n1c។
[ព័ត៌មាន] ចិន ប្តេជ្ញាថា នឹងបង្ក្រាប ការចុះឈ្មោះផ្លាកសញ្ញា មិនត្រឹមត្រូវ
ការគ្រប់គ្រង ការចុះឈ្មោះ ផ្លាកសញ្ញាផលិតផល នៅប្រទេសចិន គឺកំពុងចោទជា បញ្ហា ហើយបើតាម Reuters បានអោយដឹងថា ប្រទេស មួយនេះ បានប្តេជ្ញាថា នឹងដោះស្រាយ ការចុះឈ្មោះផ្លាកសញ្ញាដែល មិនត្រឹមត្រូវ។ អាជ្ញាធរចិន បានអោយដឹងថា ពួកគេ នឹងពិនិត្យ ការចុះឈ្មោះផ្លាកសញ្ញា កន្លងមក ហើយនឹងធ្វើការ បោសសំអាត ការចុះឈ្មោះណា ដែលមានលក្ខណៈបន្លំ និងមាន គោលបំណង ដើម្បីជំរិតប្រាក់ ពីម្ចាស់ផ្លាកសញ្ញា ដែលមានឈ្មោះល្បី។
[ព័ត៌មាន] កប៉ាល់ Venus របស់ Jobs ឥឡូវ មានសេរីភាពហើយ ក្រោយជំលោះថ្លៃឈ្នួល បានដោះស្រាយរួច
ជំលោះបញ្ហាថ្លៃទូទាត់ រវាង អ្នករចនាម៉ូដ Philippe Starck ជាមួយ គ្រួសារលោក Jobs បានរកឃើញ ដំណោះស្រាយ ជាបណ្តោះអាសន្នហើយ ហើយកប៉ាល់ Venus របស់អតីនាយកប្រតិបត្តិ Apple លោក Steve Jobs ទីបំផុត មានសេរីភាព នឹងធ្វើដំណើរលើ មហាសាគរ បានហើយ។ មេធាវី តំណាងគ្រួសារលោក Jobs បានប្រាប់ កាសែតបារាំង Le Monde ថា ដំណោះស្រាយមួយបានរកឃើញ ហើយមានការតំកល់លុយ នៅធនាគារ ដើម្បីជា ការធានាអោយ កប៉ាល់នេះ អាចធ្វើដំណើរបាន។

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |






























