www.soklyphone.com

[ព័ត៌មាន] Phil Schiller ប្រាប់ថា Apple នឹងមិនធ្វើ iPhone តំលៃថោកនោះទេ

Phil-Schiller

ពាក្យអាចាមអារាម ដែលថា ក្រុមហ៊ុន Apple អាចនឹងបង្កើត iPhone ដែលមានតំលៃថោក មើលទៅ នឹងមិនអាចទៅរួចទេ… នេះបើតាម នាយកផ្នែកទីផ្សារ Apple លោក Phil Schiller និយាយប្រាប់ សារព័ត៌មាន Shanghai Evening News កាលពីពេលថ្មីនេះៗ ក្នុងដំណើរទស្សនកិច្ចទៅ ប្រទេសចិន ជាមួយ នាយកប្រតិបត្តិ Tim Cook។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple ចាប់ផ្តើម បោសសំអាត កម្មវិធីក្លែងក្លាយ ចេញពី App Store

ake-app-on-the-appstore-ask-a-refund-from-apple

តើអ្នក ធ្លាប់ដោនឡូដកម្មវិធី នៅលើ App Store ហើយបែរជា បើកចេញមក ជាកម្មវិធីផ្សេងទេ? នេះ មិនមែនជា លើកទីមួយទេ ព្រោះនេះជា វិធី ដែលអ្នកអភិវឌ្ឍកម្មវិធី បោកប្រាស់ តែងធ្វើ ក្រោយពេល ដែលកម្មវិធីរបស់ពួកគេ បានឆ្លងផុត ការតេស្តសាកល្បងរបស់ Apple។ ប៉ុន្តែរឿងនេះ ប្រហែលជា មិនកើតឡើង ទៀតទេ ព្រោះក្រុមហ៊ុន Apple បានប្រាប់អោយដឹងថា ចាប់ពីថ្ងៃទី 9 ខែមករា នេះតទៅ រូបភាពកម្មវិធី ដែលដាក់នៅលើ App Store មុនឆ្លងកាត់ ការតេស្តសាកល្បងដោយ Apple នឹងមិនអនុញ្ញាតិ អោយអ្នក អភិវឌ្ឍកម្មវិធី ផ្លាស់ប្តូរវា ពេលក្រោយជាដាច់ខាត។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 2)

Griffin-PowerDock-5

Griffin បង្ហាញទំរសាកថ្ម ដែលអាចសាកបានម្តង 5 គ្រឿង: ក្រុមហ៊ុន Griffin Technology បានដាក់បង្ហាញនូវ ទំរសាកថ្ម PowerDock 5 ដែលអាច អោយលោកអ្នក សាកថ្ម ឧបករណ៍ iDevice របស់លោកអ្នក បានរហូត 5 គ្រឿង ក្នុងពេលតែមួយ រួមមាន iPhone, iPod Nano, iPod Touch, iPad និង iPad mini របស់លោកអ្នក។ ចំពោះតំលៃរបស់វា គឺប្រមាណ $100។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] WSJ ថា Apple នឹងផលិត iPhone ថ្នាក់ធម្យម តំលៃទាប នាឆ្នាំ 2013 នេះ

iPhone-mini

សារព័ត៌មាន The Wall Street Journal កាលពីម្សិលមិញ បានអះអាងថា ក្រុមហ៊ុន Apple អាចនឹង មានគំរោង ផលិត iPhone ថ្នាក់ធម្យម តំលៃសមរម្យ (ដូចដែលធ្លាប់ធ្វើជាមួយ iPad mini) នាឆមាសទីពីរ ឆ្នាំ 2013 នេះ។ ម៉ូដែលថ្មីនេះ នឹងស្រដៀងច្រើននឹង iPhone បច្ចុប្បន្ន ហើយអាច នឹងខុសគ្នាខ្លះៗ ផ្នែកខាងក្រៅ។ WSJ បានលើកឡើងថា Apple អាចប្រើ សម្បក ជ័រប៉ូលីកាបោន ឬសម្បក iPhone ដែលប្រើ ម្តងហើយ ដើម្បីកាត់បន្ថយ តំលៃ។ WSJ ក៏បានបង្ហើបផងដែរថា Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មី “iPhone 5s” នាខែ មិថុនា ខាងមុខនេះ៕

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013

CES-2013

ព្រឹត្តិការណ៍ ពិព័រណ៌អេឡិចត្រូនិក ដ៏ធំបំផុត នៅអាមេរិក CES 2013 បានចាប់ផ្តើមហើយ ហើយផលិតផល ដែលទាក់ទងនឹង Apple ក៏ទទួលបាន ការចាប់អារម្មណ៍ មិនតិចដែរ។ ខាងក្រោមនេះ គឺជា ផលិតផលដែលបានតាំងបង្ហាញ ដ៏គួរអោយទាក់ទាញ សំរាប់ប្រិយមិត្ត Apple:

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ចោរចូលគាស់ ការិយាល័យ Microsoft តែបែរជា លួចយកតែ Apple iPad

iPad Stolen

កាសែត The Daily Post របស់ អាមេរិក ថ្ងៃនេះ មានរឿង គួរអោយ អស់សំណើចមួយ។ កាសែតនេះ បានរាយការណ៍ អំពីចោរកម្មមួយ ដែលកើតឡើង នៅការិយាល័យក្រុមហ៊ុន Microsoft នៅឯ Palo Alto សហរដ្ឋអាមេរិក អំឡុងពេល ឈប់សំរាក ចូលឆ្នាំថ្មីនេះ រវាងថ្ងៃ 19-26 ខែធ្នូ ឆ្នាំ 2012 កន្លងទៅ។ ពួកចោរ បានលួច Apple iPads 5 គ្រឿង តែមិនបាន យកផលិតផល របស់ Microsoft នោះទេ បើទោះជា មានផលិតផល Microsoft ច្រើននៅក្នុងនោះ ក៏ដោយ។ ប៉ូលីស បាននិយាយថា វា ប្រហែលជា ចោរកម្ម ដែលមាន អ្នកក្នុង អោយដៃ ពីព្រោះ ប៉ូលីស [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មានក្តៅ] Planetbeing មាន iPhone 5 Untethered Jailbreak ហើយថា នឹងបញ្ចេញវា ក្រោយ iOS 6.1 ចេញមក

iOS6 Jailbroken

អ្នកហែកកូដ iOS ដ៏ល្បីល្បាញ Planetbeing កាលពីពេលថ្មីៗនេះ បានផ្ញើរសារនៅលើ បណ្តាញ Reddit ដោយនិយាយថា គាត់មាន ក្នុងដៃ iPhone 5 iOS 6 ដែលបាន Jailbreak បែប Untethered រួចរាល់ហើយ តែគាត់ថា នឹងមិនទាន់បញ្ចេញអោយប្រើជា សាធារណៈនៅឡើយទេ ព្រោះទីមួយ ការចេញវាមក ឥឡូវ អាចនឹងធ្វើអោយ ចន្លោះប្រហោង េនះ នឹងត្រូវ កែកុនដោយ Apple ចំណែក ហេតុផលទីពីរ គឺ 6.1 ជិតចេញមកហើយ ហើយវា ប្រាកដជា មានកំហុសឆ្គងខ្លះ ដូចនេះ មិនគួរបង្ហើប កំហុសឆ្គងទាំងនោះ អោយ Apple ដឹងមុននោះទេ។

[ព័ត៌មាន] Waze បដិសេធ ការទិញយករបស់ Apple ហើយកំពុង បង្កើតអ្វីមួយ ដែលធំ ហើយអស្ចារ្យ

Waze

វាជា ការកំរណាស់ ដែលក្រុមហ៊ុន តូចតាច បដិសេធ ការទិញយករបស់ក្រុមហ៊ុនធំ និងមានអំណាចបំផុតលើលោក ដូចជា Apple។ យើង ធ្លាប់ចុះ ម្តងហើយ ពីការលេចលឺ នៃការចរចារទិញយក ក្រុមហ៊ុនផែនទី Waze ដោយ Apple។ Waze ត្រូវបានគេ បង្ហើបថា បានទាមទារ $750 លានដុល្លារពី Apple ខណៈដែល Apple ស្នើរត្រឹម $400 លានដុល្លារប៉ុណ្ណោះ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Corning ប្រកាសពី កញ្ចក់ការពារឆ្កូត Gorilla Glass 3 មុន CES 2013

gorilla-glass-3-promo

សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៌អេឡិចត្រូនិក ដ៏ធំ CES 2013 នឹងប្រព្រិត្តទៅ នៅរដ្ឋ Las Vegas សហរដ្ឋ អាមេរិក ហើយប្រហែលជា មិនអាចរង់ចាំយូរ ក្រុមហ៊ុន Corning ដែលជា ម្ចាស់របស់ កញ្ចក់ការពារឆ្កូត Gorilla បានធ្វើការ បង្ហើបអំពី កញ្ចក់ការពារឆ្កូត ជំនាន់ទី 3 របស់ខ្លួន ហៅថា Gorilla Glass 3 ដែលមានមុខងារថ្មីឈ្មោះថា ការធន់នឹងការឆ្កូតដោយធម្មជាតិ “Native Damage Resistance”។ មុខងារថ្មីនេះ អាចកាត់បន្ថយ ការឆ្កូតរហូត 40% ច្រើនជាងម៉ូដែលមុន (Gorilla 2) និងធ្វើអោយ កញ្ចក់ធន់ឡើង 50% ខ្លាំងជាងមុន ផងដែរ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] តុលាការច្រានចោទ ការប្តឹងរបស់ Apple ទៅលើ Amazon ចំពោះពាក្យ Appstore

Amazon-AppStore

បើតាមប្រភពពី Bloomberg បានអោយដឹងថា ក្រុមហ៊ុនលក់អីវ៉ាន់អនឡាញ Amazon បានទទួលជោគជ័យ ដ៏ធំលើ ក្រុមហ៊ុន Apple នៅក្នុងបណ្តឹង លើការប្រើពាក្យ AppStore។ Apple បានព្យាយាមជំទាស់ Amazon តាំងពី ខែមិនា ឆ្នាំ 2011 មកម៉្លេះ អោយឈប់ប្រើពាក្យ AppStore តំណាងអោយ ហាងទំនិញកម្មវិធី Android របស់ Amazon ដោយចោទប្រកាន់ថា ការប្រើពាក្យនេះ អាចនាំអោយ អតិថិនជន Apple ច្រឡំនឹង ហាងទំនិញកម្មវិធី App Store សំរាប់ iPhone និង iPad ដែលជា ផ្លាកសញ្ញារបស់ខ្លួន។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] Apple កំពុងចរចារទិញក្រុមហ៊ុនផែនទី Waze

waze

ក្រោយបង្ខំអោយ Google បញ្ចេញកម្មវិធីផែនទីថ្មី Google Maps ជាមួយនឹងមុខងារនាំផ្លូវ មក ជំហានបន្ទាប់របស់ Apple គឺការធ្វើកំណែទំរង់លើ ទិន្នន័យផែនទី Apple Maps របស់ខ្លួន។ ដូចនេះ វានឹងមិនគួរអោយ ភ្ញាក់ផ្អើល នោះទេ បើសិនជា មានដំណឹងលេចលឺ អំពី ការទិញយក ក្រុមហ៊ុនផលិតផែនទីផ្សេងទៀត ដោយ Apple។ ធ្លាប់មានដំណឹងលេចលឺថា Apple អាចនឹងទិញយក ក្រុមហ៊ុនផែនទី Tom Tom តែក្រោយមក បានស្ងាត់ទៅវិញ។ ឥឡូវបើតាមដំណឹងថ្មីចុងក្រោយពី TechCrunch បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងចរចារជាមួយ ក្រុមហ៊ុនផលិតផែនទីឈ្មោះ Waze។

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] Apple កំពុងមមាញឹកតេស្ត iPhone 6 និងប្រព័ន្ធ iOS 7

iPhone-6,0

ក្រុមហ៊ុន Apple ប្រហែលជា កំពុងមមាញឹកខ្លាំង នាដើមឆ្នាំថ្មី 2013 នេះ ក្នុងការតេស្តសាកល្បង iPhone ជំនាន់ក្រោយ ដែលគេជឿថា បើមិន iPhone 6 ទេ ក៏ iPhone 5s ដែរ … នេះបើតាម របាយការណ៍ដែលប្រមូលបានពី អ្នកអភិវឌ្ឍន៍កម្មវិធី សំរាប់ iPhone មួយចំនួន។ របាយការណ៍នេះ បានបង្ហាញនូវ ផលិតផលថ្មីមួយ ដែលមានអក្សរកូដសំគាល់ថ្មី “iPhone6,1″ ដើរដោយប្រព័ន្ធថ្មី iOS 7 ហើយត្រូវបានគេ ជឿថា ជា iPhone ជំនាន់ក្រោយ ព្រោះ iPhone 5 បច្ចុប្បន្ន មានអក្សរកូដសំគាល់ “iPhone5,1″ ឬ “iPhone5,2″ ប៉ុណ្ណោះ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora