www.soklyphone.com

[ព័ត៌មាន] Apple ស្នើរសុំប៉ាតង់ រចនាម៉ូដ iPad ពីរម៉ូដែល នៅចិន

iPad-mini

ក្រុមហ៊ុន Apple កាលពីថ្ងៃ សុក្រ កន្លងទៅនេះ បានដាក់សំណើរ ស្នើរសុំប៉ាតង់ រចនាម៉ូដ iPad ពីរម៉ូដែល នៅឯ ការិយាល័យប៉ាតង់ និងផ្លាកសញ្ញា របស់ ប្រទេសចិន។ ក្រុមហ៊ុន Apple ទើបនឹង ដោះស្រាយ ជំលោះប៉ាតង់ ផ្លាកសញ្ញាឈ្មោះ iPad កាលពីឆ្នាំទៅ ជាមួយក្រុមហ៊ុន Proview របស់ចិន ដោយ សុខចិត្តបង់លុយរហូត $60 លានដុល្លារ ដើម្បីទទួលបាន សិទ្ធិឈ្មោះផ្លាកសញ្ញានេះ ហើយ ក្រោយមក ក្រុមហ៊ុននេះ បានក្លាយ ជាមុខសញ្ញា បណ្តឹងប៉ាតង់ ពីក្រុមហ៊ុនចិន ដោយក្រុមហ៊ុនទាំងនោះ ទំនងជាយល់ថា អាចជំរិតយកលុយពី Apple បានស្រួល ព្រោះ ប្រព័ន្ធប៉ាតង់ នៅចិន នៅមាន ការខ្វះចន្លោះច្រើន។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ចោរលួចគាស់ផ្ទះ លោក Jobs កាលពីឆ្នាំទៅ ត្រូវបានគេ កាត់ទោស អោយជាប់គុក 7 ឆ្នាំ

Steve-Jobs-House-at-Palo-Alto

នៅចាំ រឿងចោរ ចូលគាស់ផ្ទះ អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs កាលពីឆ្នាំទៅបានទេ? ឥឡូវ ចោរនោះ ត្រូវតុលាការ កាត់ទោស អោយជាប់ ពន្ធធនាគារ 7 ឆ្នាំ ហើយត្រូវបាន ឃុំខ្លួន នៅក្នុង គុក របស់រដ្ឋ កាលីហ្វ័រនីញ៉ា ពីបទចោរកម្ម លើផ្ទះលោក Jobs និងកន្លែងផ្សេងទៀត ដែល គាត់បានរាតត្បាត។ ចោរម្នាក់នោះ ត្រូវបានគេ អោយដឹងថា មានឈ្មោះ Kariem McFarlin មានអាយុ 35 ឆ្នាំ និងត្រូវបាន ចាប់ខ្លួន កាលពី ខែ សីហា ឆ្នាំទៅ ក្រោយពេល លួចចូលផ្ទះលោក Jobs ហើយលួចបានទ្រព្យសម្បត្តិ រាប់សែន ដុល្លារ ក្នុងនោះរួមមាន ម៉ាសីុន iMacs 2 គ្រឿង, [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] pod2g និង planetbeing រកឃើញ ចន្លោះប្រហោងថ្មី 2 សំរាប់ Jailbreak ប្រព័ន្ធ iOS6

planetbeingtweet

នេះជា ដំណឹងល្អ សំរាប់អ្នកដែលរង់ចាំ Jailbreak។ អ្នកហែកកូដ ដ៏ល្បីពីរនាក់ គឺលោក pod2g និង លោក planetbeing បានធ្វីត កាលពីពេលថ្មីៗនេះថា ពួកគាត់ បានរកឃើញ ចន្លោះប្រហោងថ្មី 2 សំរាប់ប្រព័ន្ធ iOS6 ហើយអ្វីដែលគាត់ ខ្វះ គឺកូដដំបូង (មិនដឹងកូដអីដែរ???) សំរាប់ ដំណើរការ កម្មវិធី Jailbreak ជាសាធារណៈ ប៉ុណ្ណោះ។ នេះ គឺជា ដំណឹងល្អ ព្រោះយ៉ាងហោចណាស់ ក៏យើង ដឹងដែរថា iOS6 មានលទ្ធភាព អាចនឹង ត្រូវបានគេ Jailbreak៕

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Opera បង្ហាញ កម្មវិធីបើកមើលវិុបសាយ Opera Ice សំរាប់ Android និង iOS

Opera

ក្រុមហ៊ុនកម្មវិធីបើកមើលវិុបសាយ Opera កាលពីពេលថ្មីៗនេះ បានបង្ហាញនូវ កម្មវិធីបើកមើលវិុបសាយថ្មីមួយ សំរាប់ប្រព័ន្ធ iOS និង Android ដែលមានឈ្មោះថា “Opera Ice”។ Opera Ice ត្រូវបានគេ បង្កើតឡើង សំរាប់ អេក្រង់តូច ដូចជា ស្មាតហ្វូន និងថេបប៉្លេត ហើយគឺជាប្រភេទ កម្មវិធីបើកមើលវិុបសាយ ដែលមានមូលដ្ឋានលើ បច្ចេកវិទ្យា WebKit ដូច Safari ដែរ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Facebook ណែនាំមុខងារថ្មី Social Graph Search

Graph-Search

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសពី មុខងារថ្មីមួយ ឈ្មោះ “Social Graph Search” ដែលជា មុខងាររាវរកមួយ ទាក់ទងនឹង ខ្លួនលោកអ្នក និងក្រុមគ្រួសារ ឬមិត្តភក្តិលោកអ្នក ដូចជា រូបភាពដែលលោកអ្នក ចូលចិត្ត, ទីកន្លែងដែលមិត្តភក្តិរបស់លោកអ្នកចូលចិត្ត ឬវីដេអូ និងចំរៀង ដែលពួកគេ ចូលចិត្តជាដើម។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] តំលៃនៃអញ្ញត្តិថ្មីពីរ ត្រូវបានរកឃើញ ក្នុង Object-C និងសន្មត់ថា Apple កំពុងតេស្ត អេក្រង់ Super Retina ជាមួយនឹង ភាពហ្មត់ 4x

Super Retina 4x

អ្នកប្រើប្រាស់ iPhone (iPhone 4S/5) និង iPad (3/4) ដែលមានអេក្រង់ Retina ប្រាកដ ជាយល់ច្បាស់ ពីភាពហ្មត់ 2x របស់ អេក្រង់នេះ បើធៀបនឹង iPhone (3GS) និង iPad (1/2/mini) ដែលប្រើ អេក្រង់ធម្មតា។ តើវា កាន់តែច្បាស់ប៉ុណ្ណា បើសិន Apple ចេញអេក្រង់ Super Retina ដែលមាន ភាពច្បាស់រហូត 4x បើធៀបនឹង អេក្រង់ធម្មតា? មានអ្នកអភិវឌ្ឍ កម្មវិធីកែកុន ល្បីឈ្មោះម្នាក់ឈ្មោះ Ryan Petrich ដែលជា ម្ចាស់លើ កម្មវិធីកែកុន នៅលើ Cydia រួមមាន BrowserChooser, FullForce និង Display Recorder បានរកឃើញ Constant (តំលៃនៃអញ្ញត្តិដែលបានកំណត់ទុកមុន ហើយឋេរ [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] WSJ ថា Apple កាត់បន្ថយការកម៉្មង់ គ្រឿងបន្លាស់ iPhone 5 ដោយសារ តំរូវការតិចជាង ការរំពឹងទុក

iPhone 5

បើតាមប្រភពពី Wall Street Journal បានអោយដឹងថា ក្រុមហ៊ុន Apple បានកាត់បន្ថយ ការកម៉្មង់ គ្រឿងបន្លាស់ iPhone 5 ហើយ ដោយសារតែ មូលហេតុ តំរូវការតិចជាង ការរំពឹងទុក។ របាយការណ៍ បានលើកឡើងថា Apple បានកាត់បន្ថយ តំរូវការអេក្រង់ iPhone 5 រហូត ពាក់កណ្តាល សំរាប់ខែ មករា ដល់ខែ មីនា ឆ្នាំ 2013 នេះ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] នាឡិកាវៃឆ្លាត Pebble នឹងចាប់ផ្តើមចេញលក់ នាថ្ងៃទី 23 មករា ខាងមុខនេះ

pebble

ក្រុមហ៊ុន Pebble ដែលជា ក្រុមហ៊ុន ផលិតនាឡិកាដៃវៃឆ្លាត Pebble បានអោយដឹងថា ខ្លួននឹង ចាប់ផ្តើមដាក់លក់ នាឡិកាដៃនេះ ចាប់ពីថ្ងៃទី 23 ខែមករា នេះតទៅ ក្នុងតំលៃរវាង $115-$125។ នាឡិកាដៃវៃឆ្លាត Pebble នេះ គឺមានរូបរាង ឬអីុនធើហ្វេស ដែលអាច ផ្លាស់ប្តូរបាន ព្រមទាំងអាចដោនឡូដ កម្មវិធីបានទៀតផង។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 5-6)

JamStik

Zivix បង្ហាញហ្គីតា JamStik ដែលអាចរៀនដេញបានតាម iPad: ហ្គីតា Jamstik MIDI របស់ Zivix មួយនេះ អាចអោយ លោកអ្នក ដេញ និងរៀនលេងហ្គីតា តាមរយៈ iPad ដោយឥតប្រើខ្សែឡើយ។ ហ្គីតាមួយនេះ មានខ្សែដេញ ដូចរបស់ពិតដូច្នោះដែរ តែគ្រាន់តែ សម្លេងវា នឹងបញ្ចេញទៅកាន់ iPad ប៉ុណ្ណោះ។ Zivix នឹងផ្តល់ជូននូវ កម្មវិធី 3 បើសិនជា លោកអ្នក ទិញហ្គីតារបស់ពួកគេ គឺកម្មវិធីបង្រៀនដេញ JamTutor guitar teaching suite, ហ្គេមលេងដេញហ្គីតា JamHero និងកម្មវិធីមិក Jam Live music remixer។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] នាយកផ្នែក ហិរញ្ញវត្ថុ របស់ Xerox នឹងមកធ្វើការជា អ្នកគ្រប់គ្រងផ្នែកសាជីវកម្ម អោយ Apple

luca-maestri

ក្រុមហ៊ុន Xerox បានប្រកាស កាលពីពេលថ្មីៗេនះថា លោក Luca Maestri ដែលជា នាយកផ្នែក ហិរញ្ញវត្ថុ របស់ខ្លួន នឹងចាកចេញពី តំណែងបច្ចុប្បន្ន ក្រោយធ្វើការបានជិត 2 ឆ្នាំ ដើម្បីទៅធ្វើការជា អ្នកគ្រប់គ្រង ផ្នែកសាជីវកម្ម (Corporate Controller) សំរាប់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Xerox ដែលជា ក្រុមហ៊ុនមួយ ផលិតម៉ាសីុនព្រីន និងម៉ាសីុនកូពី បានអោយដឹងថា ខ្លួន កំពុងរក អ្នកមកជំនួស តំណែងរបស់ Maestri។ គួររំលឹកថា Maestri ធ្លាប់ ធ្វើការជា នាយកផ្នែកហិរញ្ញវត្ថុ អោយ Nokia មុននឹង ផ្លាស់មកធ្វើការអោយ Xerox ក្នុងឆ្នាំ 2011។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ផ្ទាំង iPhone យក្ស ត្រូវបាន គេដាក់តាំងនៅ រុស្សី ដើម្បីរំលឹកដល់ Steve Jobs

Sunny-QR

ផ្ទាំងអេក្រង់អេឡិចត្រូនិក Touch Screen ដែលមានរូបរាងដូច iPhone 5 ត្រូវបាន គេ ដាក់តាំងបង្ហាញ កាលពីពេលថ្មីៗនេះ នៅ សកលវិទ្យាល័យ ស្រាវជ្រាវ St. Petersburg របស់ ប្រទេស រុស្សី ដើម្បីរំលឹកដល់ អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs។ អេក្រង់មួយនេះ មានទំហំបិុន ជំហរមនុស្សធំ ហើយធ្វើការបង្ហាញនូវស្លាយ ជាមួយនឹង រូបភាព និងវីដេអូ ទាក់ទងនឹង ជីវិតរបស់ Steve Jobs ព្រមទាំង ពាក្យពេច ដែលគាត់ ធ្លាប់បាន និយាយកន្លងមក។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 3-4)

Romo

Romotive បង្ហាញមនុស្សយន្ត Romo: Romo គឺជា មនុស្សយន្ត ដែលមាន iPhone ជាមុខ និងខួរក្បាល ហើយផលិតឡើង ដោយ ក្រុមហ៊ុន Romotive នៅរដ្ឋ Las Vegas។ ក្រៅពីអាចប្រើវា ជាជើងទំរ សាកថ្ម iPhone របស់លោកអ្នកហើយ លោកអ្នក ក៏អាចបញ្ជារវា តាមរយៈ កម្មវិធី Romo App ពីឧបករណ៍ផ្សេងទៀត ដូចជា iPhone/ iPad ដើម្បីអោយវា រំកិលទៅទីតាំងផ្សេងៗ ព្រមទាំងអាច មើលនូវរូបភាព តាមរយៈកាម៉េរា iPhone ដែលបានសាកលើវា ទៀតផង។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora