www.soklyphone.com

វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 6.1 និងវិធី Jailbreak វា ដោយប្រើ កម្មវិធី evasi0n

Update-to-iOS-6.1

ប្រព័ន្ធ iOS 6.1 ដែលមនុស្សជាច្រើន បានរង់ចាំជាយូរមកហើយ ទីបំផុត បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ដំណាលគ្នានេះដែរ ក្រុមមួយឈ្មោះ evad3rs ក៏បានចេញ កម្មវិធី evasi0n ដែលអាច Jailbreak បានទាំងម៉ាសីុន ដែលប្រើបន្ទៈឈីបចាស់ (A4) iPhone 4/3GS និងម៉ាសីុនដែលប្រើបន្ទៈឈីបថ្មីៗ (A5/A6) ដែលរួមមាន iPhone 5, iPhone 4S, iPad 2, iPad ថ្មី, iPad mini ជាដើម។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក [...]

[លឺគេថា] iPad 5 ទំហំ 9.7 អីុង នឹងប្រើអេក្រង់ និងការរចនាម៉ូដ ដូច iPad mini ដែរ

ipad-5-ipad-mini-2

បើតាមប្រភពពី DigiTimes បានអោយដឹងថា ថេបប៉្លេត 9.7 អីុង ជំនាន់ក្រោយ របស់ Apple ឬដែលគេ សន្មត់ហៅថា iPad 5 នឹងប្រើ អេក្រង់ Touch Screen ហ្វីលស្តើង G/F2 (DITO) ដូចដែលប្រើលើ iPad mini ដែរ ដើម្បីធ្វើអោយ កំរាស់អេក្រង់ មានលក្ខណៈស្តើងជាងមុន និងសីុភ្លើងតិច។ ប្រភព បានបន្តទៀតថា iPad 5 នឹងមានគែមដូចនឹង iPad mini ដែរ ហើយចំណែក ការផ្គត់ផ្គង់គ្រឿងបន្លាស់វិញ ក៏ប្រើ អ្នកផ្គត់ផ្គង់តែមួយដែរ គឺក្រុមហ៊ុនជប៉ុន Nitto ដើម្បីផ្គត់ផ្គង់ វត្ថុធាតុដើមទាក់ទងនឹង ហ្វីល DITO និង ក្រុមហ៊ុន LG ព្រមទាំង Sharp ក្នុងការផលិត អេក្រង់របស់វា៕

ចុះផ្សាយក្នុង: លឺគេថា» អានបន្ត

[ព័ត៌មាន] evad3rs បញ្ចេញវិុបសាយផ្ទាល់ខ្លួន និងប្រាប់ថា កម្មវិធី Jailbreak ថ្មី អាច Jailbreak បានគ្រប់ម៉ាសីុន ដែលដើរលើ iOS 6.x

evasi0n - Jailbreak iOS 6.0/6.0.1/6.1

កម្មវិធី Jailbreak ប្រព័ន្ធ iOS 6.x ដែល មនុស្សជាច្រើន កំពុងរង់ចាំ នាចុងសប្តាហ៍នេះ នឹងមានឈ្មោះថា ‘evasi0n’ ជា ស្នាដៃ របស់ក្រុមហែកកូដ ថ្មីឈ្មោះ ‘evad3rs’ ដែលមាន អ្នកហែកកូដល្បីៗ 4 នាក់ជា សមាជិក គឺលោក musclenerd, pod2g, pimskeks និង planetbeing។ ក្រុមនេះ បានបង្ហោះវិុបសាយ ជាផ្លូវការ របស់ពួកគេហើយ គឺវិុបសាយ http://evasi0n.com។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple ប្រកាសពី iPad Retina ទំហំផ្ទុកថ្មី រហូត 128GB

iPad 4 Retina 128GB

ក្រុមហ៊ុន Apple ថ្ងៃនេះ បានបន្ថែម iPad Retina ទំហំផ្ទុកថ្មី រហូត 128GB ចូលទៅក្នុងស្រឡាយ ផលិតផល ថេបប៉្លេត របស់ខ្លួន។ iPad Retina ទំហំផ្ទុកថ្មីនេះ គឺជា ប្រភេទ iPad 4G ដែលមានទំហំអេក្រង់ 9.7 អីុង និងដើរដោយ បន្ទៈឈីប A6X។ iPad ស៊េរីថ្មីនេះ នឹងមាន ពីរពណ៌អោយជ្រើសរើស គឺ ស និងខ្មៅ ហើយមានតំលៃ $799 សំរាប់ម៉ូដែល WiFi និង $929 សំរាប់ម៉ូដែល WiFi+Cellular។ iPad Retina 128GB នេះ នឹងចាប់ផ្តើម មានលក់ ចាប់ពី ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2013 នេះតទៅ៕

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មានក្តៅ] Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ

iOS 6.1

ទីបំផុត ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ ហើយវាមាន បន្ថែមមុខងារថ្មីតិចតួចណាស់ បើធៀបនឹង កំណែទំរង់ចាស់ iOS 6.0/6.0.1 ប៉ុន្តែ មនុស្សភាគច្រើន នឹងដំឡើងទៅវា ដោយមូលហេតុលទ្ធភាពនៃ ការ Jailbreak ប្រព័ន្ធថ្មីនេះ ទាំងនៅលើ ម៉ាសីុនម៉ូដែលចាស់ (A4: iPhone 3GS/4) និងម៉ូដែលថ្មី (iPhone 4s/5, iPad mini/2/3/4) ដែលគេ សង្ឃឹមថា នឹងបញ្ចេញដោយ ក្រុមហែកកូដប្រព័ន្ធ iOS ឈ្មោះ ‘evad3rs’ នាចុងសប្តាហ៍នេះ។ evad3rs បានណែនាំថា បើសិនជា លោកអ្នក ចង់ អាប់ដេត គួរអាប់ដេតតាម iTunes មិនមែនតាម OTA នោះទេ ទើប Jailbreak បាន ដោយមិនមានបញ្ហា។

[ព័ត៌មាន] អតីតអ្នកហែកកូដ ប្រព័ន្ធ iOS ដ៏ល្បីល្បាញ GeoHot នឹងបញ្ចេញកម្មវិធី iOS ថ្មីឈ្មោះ ‘Reactions’

Reactions

បើតាម ធ្វីតថ្មីៗនេះ ពី អ្នកហែកកូដប្រព័ន្ធ iOS លោក MuscleNerd បានអោយដឹងថា អតីតអ្នកហែកកូដប្រព័ន្ធ iOS លោក Geohot គឺកំពុងតែ បង្កើត កម្មវិធី iOS ស្របច្បាប់ថ្មីមួយ ឈ្មោះ ‘Reactions’ ដែលនឹងមានលក់ឆាប់ៗនេះ នៅលើ App Store។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មានក្តៅ] មានការបែកបាក់គ្នា ក្នុងក្រុម Chronic Dev Team

RIP-ChronicDevTeam

ក្រុមហែកកូដ ដ៏ល្បីល្បាញទី 2 បន្ទាប់ពី iPhone Dev Team ឈ្មោះ Chronic Dev Team ដែល ជាក្រុម បង្កើតកម្មវិធី Absinthe សំរាប់ Jailbreak iOS 5.0.1 និង 5.1.1 ឥឡូវ កំពុងមាន ការប្រេះស្រាំ រវាងសមាជិកពីររូប គឺ លោក p0sixninja និង លោក OPK រហូតឈាន ទៅដល់ ការគំរាម លក់វិុបសាយ http://greenpois0n.com ទៀតផង។ p0sixninja ទំនងជា ចង់ចាកចេញពី ក្រុម Chronic Dev Team ដោយគាត់ បានចំអកថា “ចូរទៅកាន់សុគតិភពចុះ @chronicdevteam” និងបានចោទថា OPK ដែលទំនងជា ម្ចាស់វិុបសាយរបស់ក្រុម មានបំណងចង់លក់វិុបសាយនេះ យកលុយ តែម្នាក់ឯង។

[ព័ត៌មាន] Samsung ស្នើរសុំតុលាការ ឆែកមើលកូដទាំងមូល របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 របស់ Apple

iOS notification center

មហិច្ឆិតារបស់មនុស្ស ពិតជាគ្មានដែនកំណត់។ នៅក្នុងសំណើរទៅកាន់តុលាការ ក្រុងសេអ៊ូល របស់ប្រទេស កូរ៉េ ខាងត្បូង ក្នុងបណ្តឹង “ជំលោះប៉ាតង់ ក្រុមហ៊ុន Samsung និង Apple” កាលពីថ្ងៃ សុក្រ កន្លងទៅ ក្រុមហ៊ុន Samsung បានស្នើរសុំតុលាការ ឆែកមើលកូដទាំងមូល របស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 របស់ Apple ដោយសំអាងថា ខ្លួន ត្រូវការ មើលទិន្នន័យ ដ៏សំខាន់នេះ ដើម្បីបញ្ជាក់ថា ប្រព័ន្ធ iOS របស់ Apple ពិតជា បានល្មើសនឹង ប៉ាតង់ប្រព័ន្ធដាស់តឿន “Notification Center” របស់ខ្លួន។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] MuscleNerd, pimskeks, planetbeing និង pod2g បង្កើតក្រុមថ្មីឈ្មោះ ‘evad3rs’

http://greenpois0n.com/

pod2g បានធ្វីត កាលពីពេលថ្មីៗនេះថា ខ្លួន និងសមាជិក 3 នាក់ទៀត ដែលជា អ្នកជំនាញខាងហែកកូដប្រព័ន្ធ iOS របស់ iPhone/iPad នឹង បង្កើតក្រុមមួយថ្មី ឈ្មោះថា evad3rs។ pod2g មិនបានប្រាប់ច្បាស់ ពីគោលដៅនៃក្រុមថ្មីនេះទេ តែបើតាម ការវិភាគ ក្រុមថ្មីនេះ ទំនងជា ក្រុមប្រមូលឡើង សំរាប់រកវិធី Jailbreak ប្រព័ន្ធ iOS6 ហើយមើលទៅ ដោយយោងទៅតាម សកម្មភាព Jailbreak ដ៏មមាញឹក កន្លងមករបស់ pod2g និង planetbeing គួបផ្សំ នឹងការ ធ្វីតថ្មីនេះ របស់ planetbeing ថា “មានការរីកចំរើនច្រើន ប៉ុន្មានថ្ងៃនេះ… អនាគត មើលទៅ ភ្លឺស្រឡះ សំរាប់ ការ Jailbreak” កាន់តែបញ្ជាក់ច្បាស់ គឺគោដៅនៃក្រុម evad3rs ថ្មីនេះ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Samsung និយាយថា ខ្លួន នឹងមិនបន្ថយការវិនិយោគលើ បន្ទៈឈីប ទេ បើទោះជា មិនមានជំនួញ ជាមួយ Apple ក៏ដោយ

apple-samsung-a6

ក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះ បានប្រកាសអំពី ប្រាក់ចំណេញ ប្រមាណជាង $8.3 ពាន់លានដុល្លារ ពីប្រាក់ចំណូលសរុប ប្រមាណ $52.45 ពាន់លានដុល្លារ កាលពីត្រីមាសមុន ហើយស្របពេលជាមួយគ្នា នោះដែរ បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួន នឹងមិនបន្ថយការវិនិយោគលើ បន្ទៈឈីប ទេ បើទោះជា មិនមានជំនួញ ជាមួយ Apple ក៏ដោយ។ គួររំលឹកថា ក្រុមហ៊ុន Apple គឺជា អតិថិជន ដ៏ធំមួយ របស់ Samsung និងជា ជំនួញមួយ ដែលផ្តល់ ប្រាក់ចំណេញ មួយភាគធំ ដល់ Samsung តាមរយៈការកម្ម៉ង់ទិញ គ្រឿងបន្លាស់ សំរាប់ iPhone និង iPad។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] DigitTimes ថា Apple នឹងបញ្ចេញ iPhone ពីរម៉ូដែលថ្មី ឆ្នាំនេះ ហើយមួយក្នុងចំណោមនោះ នឹងជា iPhone តំលៃមធ្យម

4.8 inch iphone by  AppleDigger.ru

បើតាមប្រភពពី DigiTimes ដែលជា សារព័ត៌មានមួយ ច្រើនរាយការណ៍ពី ការលេចលឺ ផលិតផលថ្មីៗរបស់ Apple (ជួនត្រូវ ជួនមិនត្រូវ) កាលពីពេលថ្មីនេះៗ បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចេញ iPhone ពីរម៉ូដែលថ្មីទៀត មានអេក្រង់ 4 អីុង ហើយមួយក្នុងចំណោមនោះ គឺ ជាប្រភេទ iPhone តំលៃមធ្យម (ដូច iPad mini)។

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] LG វ៉ា Apple ឈោងយក តំណែងជា ក្រុមហ៊ុនផលិត ស្មាតហ្វូន ធំទី 2 នៅសហរដ្ឋ អាមេរិក

lg-optimus

មើលទៅ ទីបំផុត ក្រុមហ៊ុន LG បានរកឃើញ ជំហររបស់ខ្លួន ជាថ្មីហើយ ដោយបាន វ៉ាក្រុមហ៊ុន Apple ឈោងយក តំណែងជា ក្រុមហ៊ុនផលិត ស្មាតហ្វូន ដែលធំទី 2 នៅសហរដ្ឋ អាមេរិក… នេះ បើតាម របាយការណ៍ពី សារព័ត៌មាន Yonhap News។ បើតាម តួលេខនៃការលក់ ទូរស័ព្ទសរុប (ទាំង ទូរស័ព្ទធម្មតា និងស្មាតហ្វូន) នៅក្នុងខែ ធ្នូ ឆ្នាំ 2012 កន្លងទៅ បានបង្ហាញថា ក្រុមហ៊ុន LG អាចដណ្តើមបាន ចំណែកទីផ្សារ 13% នៅ សហរដ្ឋអាមេរិក ខណៈដែល Apple មានចំណែកទីផ្សារ 12% រីឯ ក្រុមហ៊ុនដែលឈរលំដាប់ទីមួយ គឺក្រុមហ៊ុន Samsung ជាមួយនឹង ចំណែកទីផ្សាររហូត 33%។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora