www.soklyphone.com

[ព័ត៌មានក្តៅ] iOS 6.1.3 ប្រហែលជា មិនអាច Jailbreak បាននោះទេ

evasi0n

បើតាម អ្នកហែកកូដរបស់ក្រុម Evad3rs លោក David Wang ហៅក្រៅ planetbeing បានអោយដឹងថា កំណែទំរង់ថ្មី iOS 6.1.3 របស់ Apple បានកែកុន ចន្លោះប្រហោងយ៉ាងហោចណាស់ ក៏មួយដែរ ដែលធ្វើ អោយ កម្មវិធី Evasi0n មិនអាច ដំណើរការបាន។ planetbeing បានអោយដឹងថា Apple បានកែ កំហុសឆ្គង ទាក់ទងនឹង ការកំណត់ ម៉ោងសកល (Time Zone) នៅក្នុងកំណែទំរង់ iOS 6.1.3 beta 2 របស់ខ្លួន ដែលជា ចន្លោះប្រហោងមួយ ក្នុងចំណោម 5 យកមកប្រើក្នុង កម្មវិធី Evasi0n ដើម្បី Jailbreak iPhone និង iPad។

[ព័ត៌មាន] Apple ដោះស្រាយបណ្តឹង ទាក់ទងនឹងការទិញអីវ៉ាន់ក្នុងហ្គេម ដោយក្មេង ជាមួយ កាត iTunes

Inapp Purchase

ក្រុមហ៊ុន Apple កាលពីថ្ងៃ ច័ន្ទ កន្លងទៅ បានយល់ព្រម ដោះស្រាយ បណ្តឹងមួយ ដែលដាក់ពាក្យប្តឹង ដោយអាណាព្យាបាល ក្មេង ក្រោយពេល ពួកគេ រកឃើញថា កូនៗ របស់ពួកគេ បានចំណាយលុយច្រើន ទិញអីវ៉ាន់ ក្នុងកម្មវិធី ឬហ្គេម ដោយប្រើ កាត Credit របស់ឪពុកម្តាយខ្លួន។ បណ្តឹងនេះ បានធ្វើឡើង តាំងពី ខែ មេសា ឆ្នាំ 2011 មកម៉្លេះ ហើយទីបំផុត ក្រុមហ៊ុន Apple បានសំរេច បញ្ចប់បញ្ហានេះ ដោយ ការចេញសំណងជា កាត iTunes ដែលមាន តំលៃ ស្មើនឹងលុយ ដែលបានចំណាយ។ ដើមបណ្តឹង បានអោយដឹងថា កូនៗ របស់ពួកគាត់ បានទិញអីវ៉ាន់ ក្នុងហ្គេម ដោយគិតថា វា ជាការទិញលេងធម្មតា… មិនបាច់ [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មានខ្លីៗ] Facebook ចេញកំណែទំរង់ថ្មី 5.5 ជាមួយនឹងមុខងារ ហៅចេញតាមអីុនធើណែត (VOIP)

Facebook-Free-Call

នេះ អាចជា ដំណឹងមួយមិនល្អ សំរាប់ ក្រុមហ៊ុនដែលផ្តល់សេវាហៅចេញតាមអីុនធើណែត ទាំងឡាយ ដូចជា Skype, Tango… ក្រោយពេល Facebook បញ្ចូលនូវ មុខងារថ្មី ការហៅចេញតាមអីុនធើណែត (VOIP) នៅក្នុង កំណែទំរង់ 5.5 របស់ខ្លួន តែមុខងារនេះ អាចប្រើបាន តែនៅ សហរដ្ឋអាមេរិក និងកាណាដា ប៉ុណ្ណោះ។ Facebook មានកម្មវិធី ជជែកកំសាន្ត រួចទៅហើយ ដែលធ្វើអោយ ប៉ះពាល់មិនតិចទេ ដល់កម្មវិធីស្រដៀងនេះ ដូចជា WhatsApp ជាដើម… ឥឡូវ មានមុខងារ ហៅចេញជា សម្លេងទៀត។ ដូចនេះ ជំហានបន្ទាប់ ប្រាកដជា ការហៅចេញជា វីដេអូ មិនខាន៕ ប្រភព: Apple

[ព័ត៌មាន] មកមើលថាតើ វ៉ែនតាឆ្លាតវ័យ Google Glass អាចធ្វើបានអ្វីខ្លះ

នាឡិកាឆ្លាតវ័យ iWatch ពិតជា អស្ចារ្យ ប៉ុន្តែ អ្វីដែលអស្ចារ្យជាងនេះ ប្រហែលមិនមែន ចេញមកពីក្រុមហ៊ុន Apple នោះទេ តែពីដៃគូរប្រកួតប្រជែងរបស់ខ្លួន ទៅវិញ។ គំរោង វ៉ែនតាឆ្លាតវ័យ របស់ Google ហៅថា “Google Glass” បានចាប់ផ្តើម មុនគំរោង iWatch យូរគួរសមដែរហើយ ហើយត្រូវបានគេ ទទួលស្គាល់ និងកោត សរសើរខ្លាំង និងអាច និយាយបានថា “នេះគឺផលិតផលមួយ ដែលនឹងទទួលបាន ការពេញនិយមបំផុត នាអនាគត (The Next Big Thing)“។ ជាមួយនឹង វ៉ែនតាឆ្លាតវ័យនេះ ពាក់លើមុខរបស់អ្នក លោកអ្នក អាចបញ្ជារវា អោយរាវរក ព័ត៌មាន, បង្ហាញរូបភាព, ផ្ញើរសារ, បកប្រែសំលេង, ជជែកកំសាន្តជាវីដេអូ ព្រមទាំង ប្រើវាជា កាម៉េរាថតរូប និងវីដេអូទៀតផង។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple សារភាពថា ខ្លួនត្រូវបានវាយប្រហារតាមអីុនធើណែត ដោយក្រុមហែកកូដចិន

Apple HQ

ក្រុមហ៊ុន Apple កាលពីថ្ងៃ អង្គារ កន្លងទៅ បានសារភាពថា ខ្លួន បានក្លាយជា ជនរងគ្រោះ នៃការវាយប្រហារ តាមរយៈអីុនធើណែត ដោយក្រុមអ្នកហែកកូដ ចិន មួយក្រុម និងជា ក្រុមតែមួយ ដែលបាន វាយប្រហារលើ Facebook និងក្រុមហ៊ុនធំៗ ដទៃទៀត។ នេះ គឺជា ការចេញមកថ្លែងការណ៍មួយ ដែល សារព័ត៌មាន Reuters បានហៅថា “ជាការចេញមកសារភាព អំពីការវាយប្រហារទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានកន្លងមក ដោយ Apple“។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple ចេញកំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់

ios-6.1.2

ថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ កំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់ ហើយសំរាប់ លោកអ្នក ដែលចង់ Jailbreak ចម្លើយគឺ “បាទ.. វានៅអាច Jailbreak បានដោយប្រើ កម្មវិធី evasi0n 1.4។ សំរាប់របៀប Jailbreak គឺ ដូចទៅនឹង ការ Jailbreak iOS 6.0 ដែរ។ គួររំលឹកថា អតិថិជន ដែលកំពុងប្រើ iOS 6.0/6.1 បានត្អូញត្អែរ អំពី បញ្ហា ការភ្ជាប់ អីុម៉ែល Exchange ហើយថា កំហុសឆ្គងនេះ បាននាំ ទៅកាន់ ការប្រើប្រាស់ថាមពលច្រើន ដែលធ្វើអោយ ឆាប់អស់ថ្ម។ ចំណែក បញ្ហាមួយទៀត គឺសុវត្ថិភាពពេលចាក់សោរអេក្រង់ ដោយប្រើ [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ចោរម្នាក់ គប់បំបែកកញ្ចក់ហាង Apple Store តំលៃប្រមាណ $1 សែនដុល្លារ ដើម្បីចូលលួចយក ផលិតផល ដែលមានតំលៃសរុបតែជាង $6 មឺុនដុល្លារ

AppleStore in Boulder

ហាងទំនិញ Apple Retail Store មួយទៀតហើយ នៅក្នុងក្រុង Boulder រដ្ឋ Colorado សហរដ្ឋ អាមេរិក បានក្លាយ ជាចំណី នៃចោរកម្ម កាលពីថ្ងៃ សៅរ៌ កន្លងទៅ។ ចោរម្នាក់ ដោយមានក្រណាត់ហ៊ុំក្បាល បានចោលដុំថ្ម 3 ដុំ កំទេច កញ្ចក់ហាង ដែលមានតំលៃប្រមាណ $100,000 ដុល្លារ មុននឹង ចូលទៅលួច ផលិតផលក្នុងនោះ ដែលរួមមាន MacBook, iPad និង iPhone ដែលមាន តំលៃសរុបប្រមាណ $64,000 ប៉ុណ្ណោះ … នេះបើតាម របាយការណ៍ពី ABC 7 News។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple នឹងចេញ iOS 6.1.2 ដើម្បីដោះស្រាយ បញ្ហាសុវត្ថិភាព ពេលចាក់សោរអេក្រង់

iPhone Passcode

ប្រព័ន្ធ iOS 6.1 របស់ Apple ត្រូវបានគេ បង្ហាញអោយឃើញថា មានចន្លោះប្រហោង សុវត្ថិភាព ដ៏ធំមួយ ទាក់ទងនឹង អេក្រង់ចាក់សោរ ដោយ អ្នកប្រើប្រាស់ អាចដោះសោរ ដោយមិនបាច់វាយ លេខកូដសំងាត់ តាមរយៈការវាយ ទៅកាន់លេខសង្គ្រោះបន្ទាន់ បាន។ បើតាមរបាយការណ៍ពី AppleInsider បានអោយដឹងថា ក្រុមហ៊ុន Apple បានដឹងពី បញ្ហានេះហើយ ហើយមាន គំរោងនឹងចេញ កំណែទំរង់ថ្មី iOS 6.1.2 នាថ្ងៃទី 20 ខែកុម្ភៈនេះ ដើម្បី ដោះស្រាយវា៕

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Samsung នឹងចេញស្មាតហ្វូន ដើរដោយប្រព័ន្ធថ្មី Tizen ដើម្បីប្រកួតប្រជែងនឹង iOS របស់ Apple

Tizen

ក្រុមហ៊ុន Samsung ធ្លាប់បានប្រាប់ម្តងហើយថា ខ្លួន នឹងបញ្ចេញ ឧបករណ៍ ដែលដើរដោយ ប្រព័ន្ធ Tizen ដែលជា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយ ខ្លួនរំពឹងថា នឹងអាច ប្រកួតប្រជែងបាន ជាមួយនឹង ប្រព័ន្ធ iOS របស់ Apple និង Android របស់ Google។ Tizen គឺជា ស្នាដៃ សហការណ៍រួម រវាង Samsung និង Intel ហើយមាន ដើមកំណើតចេញពី ប្រព័ន្ធ Linux និងជា ប្រព័ន្ធមួយថ្មី អភិវឌ្ឍបន្តពី ប្រព័ន្ធ MeeGo ដែល Intel ធ្លាប់ចាប់ដៃ Nokia ធ្វើ តាំងពីដើម ឆ្នាំ 2010 មកម៉្លេះ តែមិនបាន ទទួលជោគជ័យនោះទេ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Bloomberg អះអាងថា Apple កំពុងបង្កើត នាឡិការ Apple iWatch

ប៉ុន្មានថ្ងៃនេះ ទាំង The Wall Street Journal និង New York Times បានលើកឡើង ជារឿយៗអំពី នាឡិកាឆ្លាតវ័យ iWatch របស់ Apple ហើយថ្ងៃនេះ Bloomberg បានចេញមុខបញ្ជាក់ថា នាឡិការ Apple iWatch គឺជា រឿងពិត ហើយបាន រាយការណ៍បន្ថែមទៀតថា មាន ក្រុមការងារដ៏ធំមួយ នៅឯ Apple ដែលមានគ្នាជាង 100 នាក់ និងដឹកនាំដោយ វិស្វករ James Foster កំពុងអភិវឌ្ឍវា។ បច្ចុប្បន្ន ព័ត៌មានលំអិត អំពីវា គឺមានតិចតួចណាស់។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Tim Cook ច្រានចោលពាក្យលេចលឺ ទាក់ទងនឹង អេក្រង់ OLED និង iPhone ម៉ូដែលថ្មី តំលៃទាប

cook-ipad

កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឡើង និយាយនៅឯ សន្និសីទ Goldman Sachs Technology and Interactive Conference នៅឯ ទីក្រុង San Francisco សហរដ្ឋ អាមេរិក។ គាត់ បាននិយាយច្រើន ទាក់ទង នឹងការវិវឌ្ឍថ្មីៗរបស់ ក្រុមហ៊ុន Apple។ គាត់ បានលើកឡើងថា ពេលដែល អតីតបិតាបង្កើត ប្រព័ន្ធ iOS លោក Scott Forstall ត្រូវបានដកចេញ… ការងារច្រើន ត្រូវបាន ទទួលបន្ទុកដោយ អ្នករចនាម៉ូដ iPhone/iPad លោក Jony Ive ហើយ Tim Cook ជឿជាក់ថា Apple មានមនុស្ស មាន សមត្ថភាព គ្រប់គ្រាន់ ក្នុងការធ្វើការងារនេះ។ [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

វិធីដំឡើង ឃីប៊ត និងពុម្ពអក្សរយូនីកូដខ្មែរ សំរាប់ ប្រព័ន្ធ iOS 6.x

Khmer-Font-and-Keyboard-for-iOS-6.x

សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 6.x ព្រមទាំង Jailbreak រួចហើយ លោកអ្នក អាចដំឡើង យូនីកូដ ភាសាខ្មែរ និងឃីប៊តខ្មែរ ដោយអនុវត្ត ដូចតទៅ: តំរូវការជាមូលដ្ឋានៈ 1.ទូរស័ព្ទ iPhone, iPad, iPod Touch ប្រព័ន្ធ iOS 6.0, 6.0.1, 6.1 ដែល Jailbreak រូចហើយ 2.ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora