www.soklyphone.com

[ព័ត៌មាន] iPad ជំនាន់ក្រោយៗ នឹងអាចសាកថ្ម ដោយប្រើ គំរប Smart Cover

iPad mini Smart Cover

ក្រុមហ៊ុន Apple ត្រូវបានគេ អោយដឹងថា កំពុងរកវិធី ធ្វើអោយ ការសាកថ្ម ឧបករណ៍ iPad កាន់តែ មានភាពស្រួលឡើង… នេះបើតាម ប៉ាតង់ថ្មី ដែល Apple ទើបតែ ទទួលបាន។ ប៉ាតង់ថ្មីនេះ រៀបរាប់ពី វិធីប្រើ គំរប Smart Cover ជា ឧបករណ៍ សំរាប់ សាកថ្ម iPad ដោយ មិនចាំបាច់តខ្សែ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] TSMC នឹងជា អ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ថ្មី អោយ Apple ជំនួស Samsung

tsmc chip A7

បើតាមប្រភពលេចលឺពី DigiTimes បានអោយដឹងថា ក្រុមហ៊ុនផលិតបន្ទៈឈីប តៃវ៉ាន់ TSMC ត្រូវបានគេរំពឹងថា នឹងសំរេចរួចរាល់នូវ ការរចនាម៉ូដផលិតកម្ម បន្ទៈឈីប A7 ថ្មី របស់ Apple នាខែ មីនា 2013 នេះ ហើយ គំរោងនឹង ផលិតសាកល្បង អំឡុងខែ ឧសភា-មិថុនា 2013 ដើម្បី ត្រៀមខ្លួន ផ្គត់ផ្គង់ សំរាប់តំរូវការ នាត្រីមាសទីមួយ ឆ្នាំ 2014។ បន្ទៈឈីប A7 ថ្មីនេះ នឹងត្រូវគេ យកទៅប្រើ នៅលើ ជំនាន់ក្រោយនៃ ស្រឡាយផលិតផល iDevices របស់ Apple ដែលរួមមាន iPhone, iPad និង iPod ហើយក៏ ជាការគូសគំណូសថ្មីមួយ ដែល Apple បានកាត់ផ្តាច់ ទំនាក់ទំនង អ្នកផ្គត់ផ្គង់ និងអតិថិជន [...]

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV

Apple-Schiller

កាលពី អាទិត្យមុន នាយករង Apple គ្រប់គ្រងផ្នែកទីផ្សារសកលលោក លោក Phil Schiller ធ្លាប់បានធ្វីត ព្រមាន ម្តងហើយ ពីចន្លោះប្រហោង នៃប្រព័ន្ធ Android ដែលងាយនឹងត្រូវបាន គេ វាយលុក ដោយមេរោគ។ ឥឡូវ ដើម្បីជាកិច្ចស្វាគមន៍ថ្មី នៃការមកដល់របស់ Samsung Galaxy S IV លោក Schiller បានចេញមក បង្ហាញការយល់ឃើញ របស់លោក ម្តងទៀត ចំពោះប្រព័ន្ធ Android បើធៀបនឹង iOS របស់ Apple។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ហាងទំនិញ Apple Store នៅបារាំង ត្រូវបាន ហាមឃាត់ មិនអោយប្រើបុគ្គលិក ហួសម៉ោង

Apple Store in France

ហាងទំនិញ Apple Store ចំនួន 7 នៅប្រទេស បារាំង ត្រូវបាន តុលាការ ហាមឃាត់ មិនអោយ បង្ខំបុគ្គលិក ធ្វើការហួសម៉ោង ក្រោយពេល ដែល ហាងបិទទ្វារ… នេះក្រោយពេល មានការ ត្អូញត្អែរ ពីសហជីពការងារ។ ក្រៅពីនេះ តុលាការ បានបង្គាប់ អោយ ក្រុមហ៊ុន Apple បង់ប្រាក់ជំងឺចិត្ត ប្រមាណ $13,000 ទៅកាន់ សហជីពការងារ ហើយបើសិនជា នៅតែល្មើស ចំនួននេះ នឹងកើនដល់ $50,000។ បើតាម ច្បាប់ការងារ របស់ បារាំង បានចែងថា ការងារពេលយប់ គឺចាប់ពីម៉ោង 9 PM យប់ ដល់ 6 AM ព្រឹក ហើយតុលាការ បានរកឃើញថា ហាងទំនិញ Apple Store [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] តុលាការបើកផ្លូវអោយ Apple ប្តឹង Samsung លើបណ្តឹង ចម្លងមុខងារ Siri

Apple-Siri-vs.-Samsung-S-Voice

លោកស្រីតុលាការ Lucy Koh កាលពីពេលថ្មីៗនេះ ទីបំផុត បានសំរេចយល់ព្រម ទទួលពាក្យបណ្តឹង របស់ Apple ប្តឹងប្រឆាំងនឹង Samsung ថាបាន ល្មើសប៉ាតង់ កម្មវិធីជំនួយការសំលេង Siri របស់ខ្លួន ក្រោយពេលច្រានចោលពីដំបូងថា បទប្តឹងនេះ គួរចាត់ចូលទៅក្នុង បណ្តឹងដំបូង ដែល Apple ចោទ Samsung ថាបាន លួចចម្លងម៉ូដ iPhone និង iPad របស់ខ្លួន។ លោកស្រីតុលាការ Lucy Koh ដំបូង បានអោយដឹងថា គាត់ មិនយល់ស្របថា Apple គួរប្តឹង Samsung ក្នុងបណ្តឹង 2 ផ្សេងគ្នានោះទេ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] F-Secure ប្រាប់ថា ប្រព័ន្ធ Android របស់ Google ងាយស្រួល នឹងត្រូវបានគេ វាយលុកណាស់

schiller-malware-report

បើតាមរបាយការណ៍ពី ក្រុមហ៊ុនការពារសុវត្ថិភាពអីុនធើណែត F-Secure.com បានអោយដឹងថា មានការកើនឡើង នូវការ គំរាមកំហែង មកលើ ប្រព័ន្ធ ប្រតិបត្តិការណ៍ចល័ត ពិសេស គឺប្រព័ន្ធ Android របស់ Google។ របាយការណ៍ បានបង្ហាញថា មានការវាយលុយទ្រង់ទ្រាយធំ ជាង 301 ដង ទៅលើ ប្រព័ន្ធស្មាតហ្វូន កាលពីឆ្នាំ 2012 ហើយ ក្នុងនោះ ការវាយលុយ កើតឡើង 79% ទៅលើ ប្រព័ន្ធ Android ខណៈដែល 19% បានកើតឡើង លើប្រព័ន្ធ Symbian របស់ Nokia (បាទ! នៅមានអ្នកប្រើប្រព័ន្ធនេះ នៅឡើយ!)។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] Apple អាចនឹងងាកមកប្រើ Intel អោយផលិតបន្ទៈឈីបស៊េរី A ជំនួសអោយ Samsung

Apple A6 Soc

បើតាមប្រភពពី AppleInsider បានអោយដឹងថា មានកិច្ចចរចារមួយ កំពុងធ្វើឡើង រវាង ក្រុមហ៊ុន Apple និង Intel ដើម្បីអោយ Intel ជួយ ផលិត បន្ទៈឈីប ស៊េរី A ប្រភេទ ARM សំរាប់ប្រើលើ ឧបករណ៍ iDevice ដែលរួមមាន iPhone, iPad និង iPod Touch របស់ Apple។ ប្រភព បានបន្តទៀតថា Apple បានចរចារជាមួយ Intel យូរហើយ អំពីលទ្ធភាព កិច្ចសហប្រតិបត្តិការណ៍នេះ តែ មិនទាន់បានសំរេច ជាលទ្ធផល នៅឡើយ។ របាយការណ៍លេចលឺនេះ មិនមែន ជាការរាយការណ៍លើកទីមួយនោះទេ ព្រោះកាលពី ខែឧសភា ឆ្នាំ 2011 ក៏ធ្លាប់លេចលឺ ព័ត៌មានដែលថា Intel ចាប់អារម្មណ៍ ស្នើរខ្លួន ផលិតបន្ទៈឈីប [...]

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] Apple កាត់បន្ថយ ការផលិត iPad 9.7 អីុង ព្រោះ iPad mini ទទួលបាន ការពេញនិយមជាង

iPad and iPad mini

iPad mini អាចនឹងទទួលបាន ការពេញនិយម ហួសអ្វីដែល Apple បានរំពឹងទុក រហូតដល់ថ្នាក់ ធ្វើអោយ តំរូវការរបស់ iPad ទំហំ 9.7 អីុង មានការធ្លាក់ចុះ។ បើតាមប្រភពពី Digitimes បានអោយដឹងថា ក្រុមហ៊ុន Apple បានសំរេចចិត្ត កាត់បន្ថយ ការកម្ម៉ង់ផលិត iPad 9.7 អីុង ពី 60 លានគ្រឿង មកត្រឹម 33 លានគ្រឿងវិញ សំរាប់ 2013 នេះ ហើយនឹង បង្កើន ការផលិត iPad mini វិញពី 40 លានគ្រឿង ទៅជា 55 លានគ្រឿង សំរាប់ឆ្នាំនេះ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Tim Cook ជួបនាយកប្រតិបត្តិ Beats និយាយអំពី សេវាស្ត្រីមបទចំរៀង

Beats

កាលពីពេលថ្មីៗនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា មានជំនួបមិនផ្លូវការមួយ បានកើតឡើងរវាង នាយកប្រតិបត្តិ Apple លោក Tim Cook និង នាយកប្រតិបត្តិក្រុមហ៊ុន Beats លោក Jimmy Iovine ហើយជំនួបនេះ ត្រូវបានគេ ជឿថា ទាក់ទងនឹង កិច្ចសហប្រតិបត្តិការណ៍ បង្កើត សេវាស្រ្តីមបទចំរៀង (ចាក់េលងចំរៀងផ្ទាល់ ដោយមិនចាំបាច់ដោនឡូដជាមុន)។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] នាឡិកា Apple iWatch នឹងមកដល់ចុងឆ្នាំ 2013 នេះ

iWatch

នាឡិកាឆ្លាតវ័យ iWatch របស់ Apple ឥឡូវ បានក្លាយជា ចំណុចចាប់អារម្មណ៍ របស់ មហាជន និង The Wall Street Journal ហើយ ហើយបើតាម របាយការណ៍ថ្មីបំផុត ពី Bloomberg បានអោយដឹងថា អ្នកប្រើប្រាស់ អាចនឹងបានឃើញ រូបរាងវា នាចុងឆ្នាំនេះ។ ប្រភពដែលបាន ផ្តល់ព័ត៌មាន ដល់ Bloomberg គឺជា មនុស្សតែមួយ ដែលបាន បង្ហើបអោយដឹងថា Apple បានបង្កើតក្រុមមួយ មានបន្ទុកផ្ទាល់ ក្នុងការបង្កើត គំរោង នាឡិការឆ្លាតវ័យ iWatch។

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] ក្រុមហ៊ុន Apple នឹងទទួលបាន ប្រាក់សំណង តែពាក់កណ្តាល ប៉ុណ្ណោះ ពីការឈ្នះក្តី $1 ពាន់លានដុល្លារ លើ Samsung កាលពីឆ្នាំទៅមិញ

Apple-vs-Samsung-lawsuit

ក្រុមហ៊ុន Apple បានបាត់បង់ ប្រាក់សំណងជាង ពាក់កណ្តាល ដែល តុលាការ បានបង្គាប់ អោយ ក្រុមហ៊ុន Samsung សង នៅក្នុងបណ្តឹងជំលោះប៉ាតង់ ប្រចាំសតវត្ស រវាង Apple និង Samsung កាលពី ខែ សីហា ឆ្នាំទៅ។ នៅក្នុងសេចក្តីបង្គាប់ថ្មី ដែលចេញដោយ លោកស្រីតុលាការ Lucy Koh បានសំរេចថា Apple គួរតែទទួលបាន ប្រាក់សំណង ត្រឹម $550 លាន ដុល្លារប៉ុណ្ណោះ ពីប្រាក់សំណងដើម $1 ពាន់លានដុល្លារ… នេះបើតាម ការគណនាថ្មី ទៅលើ ផលិតផល អេឡិចត្រូនិក 14 មុខ របស់ Samsung ដែលល្មើសនឹង ប៉ាតង់ របស់ Apple។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[លឺគេថា] Apple នឹងផលិត iPhone តំលៃថោក ទំហំអេក្រង់ 4.5 អីុង ហើយប្រើសម្បកជ័រថ្លា ដូច 3GS នាឆ្នាំក្រោយ

Cheap-iPhone

ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា អាចនឹង រចនាម៉ូដ iPhone ថ្មី តំលៃថោក ហើយគំរោងនឹងចេញលក់ នាឆ្នាំ 2014 ខាងមុខនេះ… នេះបើតាម ប្រភពពី វិុបសាយជប៉ុន Macotakara ដែលជា វិុបសាយមួយ ធ្លាប់ផ្សាយដំណឹងលេចលឺ ពីផលិតផល Apple ហើយច្រើន តែត្រូវ។ វិុបសាយ Macotakara បានបន្តអោយដឹងថា iPhone តំលៃថោកនេះ នឹងប្រើ សម្បក ប៊ូលីកាបូណេត ដូចដែលធ្លាប់ប្រើលើ ម៉ូដែលចាស់ៗរបស់ Macbook Pro និង iPhone 3GS ដែរ។

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora