www.soklyphone.com

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុនដៅទីតាំង GPS ក្នុងអាគារ ‘WiFiSLAM’ ក្នុងតំលៃ $20 លានដុល្លារ

wifislam

បើតាមរបាយការណ៍ កាលពីពេលថ្មីៗនេះ ពី Wall Street Journal បានអោយដឹងថា ក្រុមហ៊ុន Apple បានសំរេចទិញយក ក្រុមហ៊ុនសេវាកម្ម GPS ក្នុងអាគារ ‘WiFiSLAM’ ក្នុងតំលៃ $20 លានដុល្លារ។ ក្រុមហ៊ុន WiFiSLAM ត្រូវបានបង្កើតឡើង ដោយ Stanford CS grad និងអតីតអ្នកសរសេរកូដអោយ Google លោក Joseph Huang ហើយផ្តល់ មធ្យោបាយមួយ អោយ ស្មាតហ្វូន អាចកំណត់ ទីតាំងរបស់ពួកគេ កាន់តែច្បាស់ រហូតកំរិតរង្វង់ 2.5 ម៉ែត្រ បើទោះជា សេវា WiFi ខ្សោយក៏ដោយ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] LG មិនត្រឹមតែចង់ធ្វើ នាឡិកាឆ្លាតវ៉ៃទេ ថែមទាំងចង់បង្កើត វ៉ែនតាឆ្លាតវ៉ៃ ដូច Google Glass ទៀតផង

lg_smartwatch

ទំនងជាមិនចង់អោយ គេទាត់ចេញ ពីការប្រកួតប្រជែង ក្នុងទីផ្សារឧបករណ៍ចល័ត បើតាមរបាយការណ៍ថ្មី បានអោយដឹងថា ក្រុមហ៊ុន LG ក៏មានគំរោង នឹងបង្កើត នាឡិកាឆ្លាតវ័យ ដូច Apple, Samsung និង Google ហើយមិនត្រឹមតែ នាឡិកាទេ សូម្បីតែ វ៉ែនតាឆ្លាតវ័យ ដូច Google Glass ក៏ LG ចង់ធ្វើដែរ… នេះ បើតាមរបាយការណ៍ពី The Korea Times។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល

Stephen-Elop---NOKIA

នៅអំឡុងពេលសម្ភាស ជាមួយ ទូរទស្សន៍ MTV3 របស់ ហ្វាំងឡង់ នាយកប្រតិបត្តិ Nokia លោក Stephen Elop ត្រូវបានចោទសួរច្រើនពី ស្មាតហ្វូន Lumia 928 និងម៉ូដែល 920 ដែលមិនទាន់ចេញនៅឡើយ។ ពិធីករលោក Hjallis Harkimo បានចោទសួរថា តើអ្នកប្រើប្រាស់ អាចរំពឹងអ្វី បានពីស្មាតហ្វូន ទាំងនេះ។ លោក Elop បានតបវិញថា លោកមិនដឹងនោះទេ ព្រោះ Nokia មិនទាន់បានប្រកាសពី Lumia 928 ផង។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple បង្កើន សុវត្ថិភាពគណនី Apple ID ជាមួយ សេវាត្រួតពិនិត្យឆែកមើលពីរតង់

Apple ID 2 Step Verification

ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញនូវ សេវាត្រួតពិនិត្យឆែកមើលពីរតង់ សំរាប់គណនី iCloud និង Apple ID សំរាប់ អតិថិជន Apple នៅ អាមេរិក អង់គ្លេស អូស្ត្រាលី អៀឡង់ និង ញ៉ូសេឡែន។ សេវាសុវត្ថិភាពពីរតង់នេះ តំរូវអោយ អ្នកប្រើប្រាស់ វាយលេខកូដសំងាត់មួយតង់ទៀត ពេលឡុកចូលគណនីរបស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរ ព័ត៌មាន ឬ ប្រើឧបករណ៍ iDevice ថ្មី ទិញកម្មវិធី ឬ ឥវ៉ាន់ពី iTunes/ App Store ហើយលេខកូដនេះ បានមកពី សារជាអក្សរ ឬកម្មវិធី Find My iPhone៕

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ថ្នាក់ដឹកនាំ Samsung ថា ខ្លួន ត្រៀមខ្លួនរួចជាស្រេច សំរាប់សង្វៀន នាឡិកាឆ្លាតវ៉ៃ

Samsung Smart Watch

នេះប្រហែលជា មិនជារឿងគួរអោយ ភ្ញាក់ផ្អើលទេ សំរាប់ប្រិយមិត្ត Apple នៅពេល ដែលយើង នឹងប្រាប់ថា ក្រុមហ៊ុន Samsung ក៏ចាប់អារម្មណ៍ ចង់បង្កើត នាឡិកាវ៉ៃឆ្លាត ដូច Apple iWatch ដែរ។ បើតាម Bloomberg បានអោយដឹងថា ថ្នាក់ដឹកនាំ Samsung បានប្រាប់អោយដឹងថា ខ្លួន កំពុងធ្វើការ ដើម្បីបង្កើត នូវឧបករណ៍ឆ្លាតវ៉ៃ ដែលអាច ពាក់បាន។ ប្រភពបានបន្តទៀតថា Samsung កំពុងអភិវឌ្ឍ នាឡិកាឆ្លាតវ៉ៃ ដើម្បី ប្រកួតប្រជែង ជាមួយ Apple។ លោក Lee Young Hee នាយករង Samsung ផ្នែកធុរកិច្ចឧបករណ៍ចល័ត បានប្រាប់អោយដឹងថា Samsung បានចាប់ផ្តើមអភិវឌ្ឍ គំរោងនាឡិកា ឆ្លាតវៃ៉នេះ យូរមកហើយ ប៉ុន្តែ គាត់ មិនបាន បង្ហើប អំពី [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3

Lock-Screen-Bug iOS 6.x

កំណែទំរង់ថ្មី iOS 6.1.3 ត្រូវបានបញ្ចេញមក ដើម្បីដោះស្រាយ ចន្លោះប្រហោងសុវត្ថិភាព ពេលចាក់សោរអេក្រង់ ដោយអ្នកប្រើប្រាស់ អាចដោះសោរបាន ដោយហៅចេញទៅលេខសង្គ្រោះបន្ទាន់ ហើយមិនចាំបាច់ វាយលេខសំងាត់ នោះទេ។ ប៉ុន្តែ ឥឡូវចន្លោះប្រហោងថ្មី ត្រូវបានរកឃើញ ដោយអ្នកប្រើប្រាស់ Youtube ម្នាក់ឈ្មោះ “videosdebarraquito” អាចអោយគាត់ ឆែកមើល លេខទូរស័ព្ទ និងរូបភាពផ្សេងៗពីក្នុង iPhone ពីអេក្រង់ចាក់សោរបាន ដោយមិនចាំបាច់ វាយលេខសំងាត់ដោះកូដនោះទេ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Foxconn បដិសេធ មិនវិនិយោគលើ Sharp ក្រោយដឹងថា Samsung ទិញបាន ភាគហ៊ុន 3%

iPad-mini-iPad

ក្រុមហ៊ុន Sharp ដែលជា អ្នកផ្គត់ផ្គង់អេក្រង់ IGZ0 អោយ Apple iPad mini ទើបតែទទួលបាន ការវិនិយោគ $112 លានដុល្លារ ពី Samsung ជា ថ្នូរនឹង ភាគហ៊ុន 3%។ ដំណាលគ្នានេះ ដែរ ក្រុមហ៊ុនជប៉ុន ដែលមាន បញ្ហាហិរញ្ញវត្ថុ មួយនេះ ក៏កំពុងចរចារ ជាមួយ ក្រុមហ៊ុន Foxconn របស់ចិន ដើម្បីអោយ ក្រុមហ៊ុននេះ វិនិយោគប្រាក់ $700 លានដុល្លារ ជាថ្នូនឹង ភាគហ៊ុន 11% របស់ Sharp។ បើតាមដំណឹងចុងក្រោយ បានអោយដឹងថា នាយកប្រតិបត្តិ Foxconn លោក Terry Gou បាន ច្រានចោល ការចរចារនេះហើយ ក្រោយពីទទួលបានដំណឹង ពីការវិនិយោគ របស់ Samsung។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ

iOS-6.1.3

ក្រុមហ៊ុន Apple ថ្ងៃនេះ បានបញ្ចេញ កំណែទំរង់ថ្មី iOS 6.1.3 ថ្មី ហើយ កំណែទំរង់ថ្មីនេះ បានកែប្រែ កំហុសឆ្គងធំៗ ដូចជា បញ្ហា ដោះសោរចាក់អេក្រង់ ដោយមិនបាច់វាយលេខកូដ និងបិទចន្លោះប្រហោង 4 ក្នុងចំណោម 6 ដែលពួកហែកកូដ evad3rs ប្រើក្នុងការ បង្កើតកម្មវិធី Jailbreak iOS 6.x។ ក្រៅពីនេះ កំណែទំរង់ថ្មីនេះ ក៏បានធ្វើអោយប្រសើរឡើងនូវ កម្មវិធីផែនទី សំរាប់ ប្រទេសជប៉ុន ដោយផ្តោតទៅលើ ការប្រកាសជា សំលេង និងមុខងារនាំផ្លូវផ្សេងទៀត។ iOS 6.1.3 នេះ បានធ្វើអោយ កម្មវិធី evasi0n ប្រើលែងកើត ដូចនេះ លោកអ្នក ដែលចង់នៅប្រើ Jailbreak នៅឡើយ គួរជៀសវាង អាប់ដេត ទៅកាន់ កំណែទំរង់ថ្មីនេះ៕

[លឺគេថា] iPad mini Retina នឹងមកដល់នា ត្រីមាសទី 3 ឆ្នាំនេះ

ipad-mini

បើតាមប្រភពលេចលឺ កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ iPad mini ជំនាន់ទីពីរ របស់ខ្លួន នាត្រីមាសទី 3 (រវាងខែ កក្កដា-កញ្ញា) ឆ្នាំ 2013 ខាងមុខនេះ។ អ្នកវិភាគរបស់ក្រុមហ៊ុន DisplaySearch លោក Paul Semenza កាលពីពេលថ្មីៗនេះ ក៏បានអះអាង បញ្ជាក់ពី កាលបរិច្ឆេទនេះដែរ ដល់វិុបសាយ CNET ហើយបានប្រាប់ថា iPad mini ជំនាន់ទី 2 នេះ នឹងមាន បំពាក់ដោយ អេក្រង់ Retina ទំហំ 8 អីុង និង អាចបង្ហាញរូបភាព បានរហូតដល់ទៅ 2,048×1536 ភិចសែល ដូច iPad 3/4 ដែរ៕

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា» អានបន្ត

[ព័ត៌មាន] កម្មវិធីជជែកកំសាន្ត WhatsApp នឹងប្តូរ ពីគិតលុយ សំរាប់ការដោនឡូដ ទៅជា គិតលុយជាប្រចាំឆ្នាំ $1 វិញ

whatsapp

កម្មវិធីជជែកកំសាន្តជា សារជាអក្សរ WhatsApp សំរាប់ប្រព័ន្ធ iOS ដែលធម្មតា លក់នៅលើ App Store ក្នុងតំលៃ $0.99 អាចនឹង មានការផ្លាស់ប្តូរ របៀបគិតលុយ ពីអតិថិជន ដោយ ប្តូរពី គិតលុយតែម្តង $0.99 សំរាប់ការដោនឡូដ ទៅជា ការបង់ជាប្រចាំឆ្នាំ $1 ជារៀងរាល់ឆ្នាំវិញ… នេះបើតាម នាយកប្រតិបត្តិ WhatsApp លោក Jan Koum។ Koum បានបន្តអោយដឹងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឡើង នាឆ្នាំនេះ… WhatsApp គឺជា ប្រព័ន្ធផ្ញើសារ ដែលពេញនិយមបំផុត ដោយ ដោយមាន ការផ្ញើសារជាង 17 ពាន់លានសារ ជារៀងរាល់ថ្ងៃ។ សំរាប់ប្រព័ន្ធផ្សេងទៀត ដែលរួមមាន Android, BlackBerry, Nokia និង Windows Phone អ្នកប្រើប្រាស់ថ្មីៗ អាចដោនឡូដ [...]

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Apple ត្រូវបានគេប្តឹង ទាក់ទងនឹង បញ្ហាអេក្រង់ ចេញស្រមោល លើ Macbook Pro Retina

macbook-retina-lock

មានបណ្តឹងមួយ ត្រូវបាន គេដាក់ប្តឹង នៅតុលាការ សហព័ន្ធ ក្នុងរដ្ឋ California ដោយចោទប្រកាន់ថា Apple បានលាក់បាំង អតិថិជន របស់ខ្លួន ដោយ មិនបានប្រាប់ថា ម៉ាសីុន MacBook Pro អេក្រង់ Retina តាមការពិត មានអេក្រង់ពីរប្រភេទ មួយ គឺផលិតដោយ LG និង មួយទៀត ផលិតឡើងដោយ Samsung។ បញ្ហា គឺថា ម៉ាសីុន Macbook Pro ដែលប្រើ អេក្រង់ Retina ដែលផលិតដោយ LG មានបញ្ហា ស្រមោលព្រាល នៅពេលប្រើ យូរ តែ សំរាប់ ម៉ាសីុនដែលប្រើ អេក្រង់ របស់ Samsung មិនមាន បញ្ហា ដូចនេះទេ។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត

[ព័ត៌មាន] Mark Zuckerberg ក្លាយជា នាយកប្រតិបត្តិ ដែលគេពេញចិត្តបំផុត ក្នុងបណ្តា នាយកប្រតិបត្តិ នៅសហរដ្ឋ អាមេរិក

Mark Zuckerberg

បើតាម ការស្ទាបស្ទង់មតិ របស់ Glassdoor ទៅកាន់ បុគ្គលិកក្រុមហ៊ុនទាំងឡាយ ដែលធ្វើការនៅ សហរដ្ឋអាមេរិក បានអោយដឹងថា នាយកប្រតិបត្តិ ដែលគេ (អ្នកធ្វើការ) ពេញចិត្ត បំផុត សំរាប់ឆ្នាំនេះ គឺបានទៅលើ លោក Mark Zuckerberg របស់ Facebook ខណៈដែល អតីតជើងឯកឆ្នាំមុន លោក Tim Cook បានធ្លាក់ទៅលេខរៀងទី 18 វិញ។ Tim Cook នៅតែជា ទីស្រឡាញ់របស់ បុគ្គលិក Apple ដោយគ្រាន់តែ បុគ្គលិកគាត់ ស្រឡាញ់គាត់ តិចជាងឆ្នាំទៅមិញ ប៉ុណ្ណោះ គឺពីពិន្ទុ 97% ធ្លាក់មកនៅត្រឹម 93%។

ចុះផ្សាយក្នុង: ព័ត៌មាន» អានបន្ត
  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora