[ព័ត៌មាន] Pod2g: “យើងនឹងមិនធ្វើការងារ Jailbreak iOS 6.1.3 នោះទេ”
អ្នកដែលរង់ចាំ Jailbreak iOS 6.1.3 ប្រហែលជា ត្រូវអស់សង្ឃឹមហើយ ព្រោះបើតាម ការធ្វីតចុងក្រោយ របស់ pod2g បានអោយដឹងថា ក្រុម evad3rs របស់លោក នឹងមិនធ្វើការបង្កើត វិធី Jailbreak iOS 6.1.3 នោះទេ ព្រោះវា នឹងជា ការចំណាយកំលាំងញើសឈាម ច្រើន សំរាប់ អ្វីដែលមានការអាប់ដេត តិចតួច នៅលើ iOS 6.1.3។ ពួកគាត់ រង់ចាំ កំណែទំរង់ធំរបស់ Apple វិញ ដែលនេះ មានន័យថា ប្រហែលជា iOS 7.0 ហើយ មើលទៅ។
[ព័ត៌មាន] Apple ត្រូវបានប្តឹងថា ល្មើសឈ្មោះផ្លាកសញ្ញា “EarPods”
បើតាមប្រភពថ្មីៗនេះ ពី AppleInsider បានអោយដឹងថា ក្រុមហ៊ុន Randolph Divisions បានសំរេចចិត្ត ដាក់ពាក្យប្តឹង ក្រុមហ៊ុន Apple ទៅកាន់ តុលាការប្រចាំតំបន់ Hawaii រដ្ឋធានី Honolulu របស់ អាមេរិក កាលពីអាទិត្យមុន ដោយបានចោទប្តឹងថា ក្រុមហ៊ុន Apple បានប្រើ ឈ្មោះកាសស្តាប់ត្រចៀក “EarPods” ស្រដៀងនឹង ឈ្មោះកាសជំនួយអ្នកត្រចៀកធ្ងន់ “HearPods” ដែលជា ផ្លាកសញ្ញា របស់ខ្លួន និងបានចុះបញ្ជីរតាំងពី ចុងឆ្នាំ 2007 មកម៉្លេះ។
[ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!
ប្រព័ន្ធ BlackBerry 10 របស់ក្រុមហ៊ុន BlackBerry (អតីតក្រុមហ៊ុន RIM) បានចេញមកហើយ ហើយ ក្រុមហ៊ុននេះ បានព្យាយាម យ៉ាងខ្លាំង ក្នុងការ ឃោសនា ពីប្រព័ន្ធថ្មីនេះ ព្រមទាំង ស្មាតហ្វូន BlackBerry Z10 ដែលដើរដោយវា។ BlackBerry បានលក់ដាច់ Z10 នៅ កាណាដា ជាង 1 លានគ្រឿងហើយ ហើយដើម្បី ទាក់ទាញ អតិថិជនអ្នកប្រើ ប្រព័ន្ធ Apple iOS និង Android ក្រុមហ៊ុននេះ បាន បង្កើតនូវ វិុបសាយមួយ ដែលអាច អោយអ្នកប្រើប្រព័ន្ធទាំងនោះ អាចឆែកមើលនូវ មុខងារត្រួសៗ របស់ BlackBerry 10 ដោយ គ្រាន់តែ បើកកម្មវិធីវិុបសាយ នៅលើទូរស័ព្ទ (Safari) ហើយចូលទៅកាន់ អសយដ្ឋាននេះ ប៉ុណ្ណោះ: [...]
[ព័ត៌មាន] Tim Cook ធ្វើការសុំទោស ហើយ បន្ថែម នយោបាយ 4 ថ្មី ដើម្បីយកចិត្ត អតិថិជន Apple នៅចិន
នៅក្នុងសារមួយ ដែលបានផ្សាយ នៅលើ វិុបសាយ Apple សំរាប់ប្រទេសចិន នាយកប្រតិបត្តិ Apple លោក Tim Cook បានធ្វើការ សុំទោសជា សាធារណៈ ចំពោះជនជាតិចិន ព្រមទាំងបាន ពន្យល់យ៉ាងច្បាស់លាស់ អំពី គោលនយោបាយ ធានាផលិតផលរបស់ Apple នៅចិន ក្រោយពេល សារព័ត៌មានរដ្ឋ និងទូរទស្សន៍រដ្ឋ CCTV របស់រដ្ឋាភិបាលចិន បានចេញព័ត៌មាន វាយប្រហារ Apple ដោយចោទថា ក្រុមហ៊ុននេះ មានស្តង់ដារពីរ ចំពោះសេវាធានាផលិតផលរបស់ខ្លួន។ CCTV បានលើកឡើងថា Apple បានប្តូរគ្រឿងចាស់ ដើម្បីជួសជុល iPhone ដែលខូច ដល់អតិថិជន ជនជាតិចិន ជាជាង ដូរគ្រឿងថ្មីអោយ ដូចដែលខ្លួន ធ្វើនៅអាមេរិក។
[ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ
ចោរកម្ម iPhone បានក្លាយជា បញ្ហាមួយដ៏ធំ នៅទីក្រុងទំនើបៗ នៅសហរដ្ឋ អាមេរិក ដូចជា ទីក្រុង New York និង San Francisco ជាដើម ហើយស្មាក្តីប្រចាំតំបន់ លោក George Gascon ធ្លាប់ស្វែងរក មធ្យោបាយ ដើម្បីទប់ស្កាត់វា តាមរយៈ ការស្នើរសុំអោយ ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទ និងក្រុមហ៊ុន ផលិតទូរស័ព្ទ បំពាក់នូវ មុខងារម៉្យាងហៅថា “Kill Switch” ដែលអាចអោយ ម្ចាស់ទូរស័ព្ទ អាចបិទទូរស័ព្ទមិនអោយដំណើរការ ពីចំងាយ នៅពេល ដែលបាត់វា។ តែបេសកកម្មរបស់ Gascon មិនបានទទួល ចម្លើយអ្វីជាផ្លែផ្កា នោះទេ ហើយ លោកបានជួប នឹងតំណាងរបស់ ក្រុមហ៊ុន Apple លោក Michael Foulkes។
[ព័ត៌មាន] រូបភាពកាលពីវិទ្យាល័យ បង្ហាញថា ភាពជោគជ័យរបស់ Tim Cook គឺបានមកពី ការឧស្សាហ៍ព្យាយាម រៀនសូត្រ
Steve Jobs, Mark Zuckerberg និង Bill Gates សុទ្ធតែ ជាអ្នកមិនបានបញ្ចប់ការសិក្សា តែពួកគេ បានក្លាយជា នាយកប្រតិបត្តិ ក្រុមហ៊ុនធំ និងមានប្រាក់ រាប់ពាន់លានដុល្លារ។ បើអ្នកគិតថា អ្នកមិនបញ្ចប់ការសិក្សា ហើយនឹងមានសំណាងដូចពួកគេ នោះអ្នកគិតខុសហើយ។ ករណីរបស់ពួកគេ គឺជារឿងលើកលែងប៉ុណ្ណោះ… ហើយពួកគេ សុទ្ធតែជា មនុស្សដែលមានបញ្ហាឆ្លាតវ៉ៃ បំផុត។ សំរាប់ឧទាហរណ៍ អ្នកដែលបានបញ្ចប់ ការសិក្សា ខ្ពង់ខ្ពស់ ហើយកាន់តំណែងធំ លោកអ្នក មិនបាច់ មើលទៅណាឆ្ងាយនោះទេ… មើលតែ នាយកប្រតិបត្តិ Apple បច្ចុប្បន្ន លោក Tim Cook ទៅបានហើយ។ មានរូបភាព កាលពីវ័យសិក្សា របស់លោក Tim Cook បានលេចធ្លាយ នៅលើ អីុនធើណែត ហើយបានបង្ហាញថា នាយកប្រតិបត្តិ មួយនេះ បានខិតខំរៀនសូត្រ តាំងពី វ័យក្មេង [...]
[ព័ត៌មាន] សេវាវិទ្យុអនឡាញ Apple iRadio នឹងចេញមុខ នាត្រីមាសទី 3 ឆ្នាំ 2013 នេះ
បើតាមប្រភពកាលពីពេលថ្មីៗនេះ ពី វិុបសាយ The Verge បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងតែ ញាប់ដៃញាប់ជើង ដើម្បីបញ្ចេញ សេវាវិទ្យុថ្មី “iRadio” ដែលអាច អោយអ្នកប្រើប្រាស់ ស្តាប់ចំរៀងបាន ដោយមិនចាំបាច់ដោនឡូដនោះទេ ឬដែលគេ ហៅថា “Streaming” នោះឯង។ សេវាថ្មី iRadio នេះ នឹងចេញមុខនា អំឡុង ត្រីមាសទី 3 ឆ្នាំ 2013 នេះ (រវាង ខែមិថុនា និង សីហា) ហើយនឹងជា គូរប្រកួតប្រជែង ដោយផ្ទាល់ជាមួយ សេវាវិទ្យុអនឡាញ បច្ចុប្បន្ន ដែលល្បីៗរួមមាន Pandora និង Spotify។
[លឺគេថា] iPhone 5S នឹងចេញមុខ នាខែ មិថុនា ខាងមុខនេះ
iPhone ជំនាន់ក្រោយ ឬ iPhone 5S ត្រូវបានគេជឿថា នឹងចេញមុខនាខែ មិថុនា ខាងមុខនេះ ហើយអ្នកប្រើប្រាស់ អាចនឹងទិញវាបាន នាខែ កក្កដា… នេះបើតាមប្រភពពី វិុបសាយជប៉ុន Macotakara។ ប្រភពនេះ បានបន្តទៀតថា Apple នឹងប្រកាសពី ផលិតផលថ្មីនេះ នាថ្ងៃទី 20 ខែ មិថុនា ខាងមុខនេះ ហើយថា iPhone ម៉ូដែលធូរថ្លៃ ដែលផលិតឡើង សំរាប់ទីផ្សារ ប្រទេសចិន និងឥណ្ឌា នឹងត្រូវបានគេ ប្រកាស នាខែ សីហា។ សំរាប់លក្ខណៈសម្បត្តិវិញ iPhone 5S នឹងដំណើរការដោយ បន្ទៈឈីបថ្មី A7, កាម៉េរាច្បាស់ជាងមុន ហើយប្រហែលជា អាចប្រើ បច្ចេកវិទ្យា សំគាល់ស្នាមម្រាមដៃ ទៀតផង ដើម្បីបង្កើន សុវត្ថិភាព៕
[ព័ត៌មាន] គណនី iMessage របស់ ក្រុមអ្នកអភិវឌ្ឍ កម្មវិធី សំរាប់ iOS ត្រូវបាន វាយប្រហារ
មានសារ iMessage ជាច្រើន ត្រូវបាន បញ្ជូនទៅកាន់ ក្រុមអ្នកអភិវឌ្ឍ កម្មវិធី សំរាប់ iOS ហើយបានធ្វើអោយ កម្មវិធី iMessage របស់ពួកគាត់ គាំងមិនដំណើរការ។ ការវាយប្រហារនេះ ត្រូវបានគេ ហៅថា Denial of Service (DoS) គឺគេ បញ្ជូនសារជាច្រើន ទៅកាន់ ម៉ាសីុនមួយ (ក្នុងករណីនេះ គឺគណនី iMessage) ដើម្បីអោយ វាគាំង ឬ Overload ព្រោះតែ មិនអាច ទទួល ការបញ្ជូនទិន្នន័យ ដ៏ច្រើនសន្ធឹកសន្វាប់នេះ។
[ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ
នេះ ប្រហែលជា ដំណឹងល្អ សំរាប់អ្នកប្រើ iOS 6.1.3 ឡើងទៅ ព្រោះថា បើតាម ការធ្វីត កាលពីពេលថ្មីៗនេះ ដោយ កំពូលអ្នកហែកកូដ iOS និងអតីតសមាជិកក្រុម Chronic Dev Team លោក p0sixninja បានអោយដឹងថា គាត់បានរកឃើញ ចន្លោះប្រហោងថ្មីច្រើន គ្រប់គ្រាន់ ដើម្បីបង្កើត កម្មវិធី Jailbreak iOS 6 កំណែទំរង់ក្រោយៗ បើទោះជា ចន្លោះប្រហោងចាស់ ដែលរកឃើញដោយ ក្រុម evad3rs ត្រូវបាន បិទដោយ Apple ពេលអាប់ដេតទៅ 6.1.3 ក៏ដោយ។
[ព័ត៌មាន] អ្នកប្រើប្រាស់ iOS 6.1.3 ខ្លះ កំពុងត្អូញត្អែរអំពី បញ្ហាសីុថ្ម និងការតភ្ជាប់ WiFi/ ប្លូធូស
កំណែទំរង់ចុងក្រោយ 6.1.3 របស់ប្រព័ន្ធ iOS សំរាប់ iPhone, iPod និង iPad កំពុងត្រូវបាន គេរាយការណ៍ថា បានធ្វើអោយ ថាមពលថ្ម ថមថយចុះ ច្រើនជាងមុន ហើយការតភ្ជាប់ WiFi និង ប្លូធូស ក៏មានបញ្ហាដែរ។ បើតាម CNET បានអោយដឹងថា សូម្បីតែ ការធ្វើការ Restore ក៏មិនអាច ដោះស្រាយបញ្ហានេះបានដែរ។ ក្រៅពីបញ្ហាខាងលើនេះ 6.1.3 ក៏នៅមានបញ្ហា សុវត្ថិភាពពេលចាក់សោរអេក្រង់ សំរាប់ ឧបករណ៍ iDevice ដែលប្រើ បន្ទៈឈីប A4 រួមមាន iPhone 4/3GS ជាដើម ដោយ អ្នកប្រើប្រាស់ អាចឆែកមើល លេខទូរស័ព្ទ និងរូបភាព ដោយមិនចាំបាច់ វាយលេខកូដសំងាត់នោះទេ៕
[ព័ត៌មាន] សារព័ត៌មានរដ្ឋ របស់ចិន កំពុងវាយប្រហារ គោលការណ៍ធានាផលិតផល របស់ Apple
សារព័ត៌មាន ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលចិន បានបន្ត វាយប្រហារ ទៅលើ ក្រុមហ៊ុន Apple កាលពីថ្ងៃ ច័ន្ទ កន្លងទៅនេះ ដោយបាន រាយការណ៍ថា ការឆ្លើយតប របស់ Apple “ចំពោះការចោទប្រកាន់ដែលថា ក្រុមហ៊ុននេះ មានភាពលំអៀង ចំពោះ គោលការណ៍ធានាផលិតផល ចំពោះជនជាតិចិន” គឺទទេរឥតប្រយោជន៍ និងលើកដំកើនខ្លួន។ សារព័ត៌មាន The People’s Daily របស់ចិន បានដាក់នៅលើ ទំព័រមុខ របស់ខ្លួន រិះគន់ ការបិទទ្វារទំនាក់ទំនងសាធារណៈរបស់ Apple និងការមិនព្រមផ្តល់បទសំភាស ជំុវិញ ការរិះគន់ ដែលបានចាក់ផ្សាយដោយ ទូរទស្សន៍ CCTV របស់ចិន។ គួររំលឹកថា កាលពីពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋ CCTV របស់ចិន បានចាក់ផ្សាយនូវ យុទ្ធនាការមួយ ប្រឆាំងនឹង Apple ដោយបាន ចោទប្រកាន់ថា ក្រុមហ៊ុននេះ មានភាពលំអៀង [...]

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |






























