[ព័ត៌មាន] អតិថិជន iPhone 5 និង iPad mini ខ្លះថា iOS កំណែទំរង់ថ្មី 6.0.2 សីុថ្ម
ក្រុមហ៊ុន Apple ទើបតែបញ្ចេញ iOS កំណែទំរង់ថ្មី 6.0.2 ហើយគោលដៅចម្បងគឺ ដើម្បីកែបញ្ហា ការតភ្ជាប់ ប្រព័ន្ធ WiFi។ តែបើតាម TidBITs និងអ្នកប្រើប្រាស់ iPhone 5 និង iPad mini ជាច្រើននាក់ ដែលបាន ចូលទៅ វេទិកាពិភាក្សាអនឡាញរបស់ Apple បាន ត្អូញត្អែរពី បញ្ហា សីុថាមពលថ្ម របស់ កំណែទំរង់ថ្មីនេះ។ បើតាមលោក Michael Cohen និង Adam C. Engst របស់ TidBIT បានអោយដឹងថា បញ្ហានេះ អាចបណ្តាលមកពី កំណែទំរង់នេះ ព្យាយាម ស្កែនរបស់ Access Point របស់ បណ្តាញ WiFi ញឹកញាប់ជាងមុន ដូចនេះហើយ ទើបវា ត្រូវការ ថាមពល [...]
[ព័ត៌មាន] Nielsen បញ្ចេញ តារាងកម្មវិធី iOS ទាំង 10 ដែលពេញនិយមប្រើប្រាស់បំផុត សំរាប់ឆ្នាំ 2012
ក្រុមហ៊ុន ស្រាវជ្រាវទិន្នន័យ Nielsen កាលពីពេលថ្មីៗនេះ បានបញ្ចេញ តារាង កម្មវិធី iOS ដែលពេញនិយមប្រើប្រាស់បំផុត សំរាប់ឆ្នាំ 2012។ ទិន្នន័យនេះ បង្ហាញពី ចំនួនអ្នកប្រើប្រាស់កម្មវិធីជាមធ្យម ដែលធ្វើការប្រមូល រវាង ត្រីមាសទី 1 ដល់ទី 3 នៃឆ្នាំ 2012 នេះ។ គួរអោយភ្ញាក់ផ្អើល កម្មវិធីផែនទីរបស់ Apple គឺជា កម្មវិធីពេញនិយមបំផុត បន្ទាប់មកគឺ កម្មវិធី Facebook និង Youtube។
[ព័ត៌មាន] Samsung បកប្តឹង Apple វិញម្តងថា ល្មើសប៉ាតង់ប្រព័ន្ធដាស់តឿនរបស់ Android
ខណៈដែលប្រិយមិត្ត Apple តែងតែប្រកែកថា ប្រព័ន្ធ Android គឺជា ប្រព័ន្ធលួចចម្លងពី iOS តែក៏ពិបាកប្រកែកដែរថា មានចំណុចខ្លះ ដែល Apple លួចពី Android វិញដែរ ដូចជា ប្រព័ន្ធដាស់តឿន Notification Center (យកដៃអូសលើអេក្រង់ពីលើចុះក្រោម) ដែល ដូចនឹង ប្រព័ន្ធដាស់តឿន របស់ Android ដែរ។ ហើយហេតុផលនេះហើយ ដែល ក្រុមហ៊ុន Samsung បានលើកយកមកប្តឹង Apple នៅទឹកដីគិមឈី ប្រទេសកូរ៉េខាងត្បូង របស់ខ្លួន។
[ព័ត៌មាន] កប៉ាល់ Venus របស់ Steve Jobs ត្រូវគេ កាក់ទុកនៅ ហ៊ូឡង់ ព្រោះចោទថា បង់លុយមិនគ្រប់
នៅចាំកប៉ាល់ Venus បានទេ? កប៉ាល់ iYatch ដែល Steve Jobs បានអោយ គេសាងសង់ មុននឹងគាត់ ស្លាប់? វា ត្រូវបានសាងសង់ រួចរាល់យូរហើយ តែ មិនទាន់បានប្រើ ព្រោះនៅ ជាប់គាំង នៅកំពង់ផែ Amsterdam របស់ ហ៊ូឡង់ ដោយសារតែ មានជំលោះ លើថ្លៃវិក័យប័ត្រ ដែលត្រូវ បង់ទៅ អ្នករចនាម៉ូដ Philippe Starck… នេះបើតាមប្រភពពី Reuters។
[ព័ត៌មាន] ទស្សនាវដ្តី TIME ធ្វើបទសំភាស អំពីជីវិតធ្វើការ និងទស្សនៈ របស់ Tim Cook
ទស្សនាវដ្តី TIME បានជ្រើសរើស ប្រធានាធិបតីយ អាមេរិក ជា “បុរសប្រចាំឆ្នាំ 2012” ហើយអ្នកដែលឈរ លេខរៀងទីពីរ គឺ នាយកប្រតិបត្តិ Apple លោក Tim Cook។ បើទោះជា មិនបានលេខមួយក្តី តែ ទស្សនាវដ្តី TIME ក៏មិនទុកឪកាស អោយឥតប្រយោជន៍ដែរ ដោយគេ បានសំរេច ធ្វើការ សំភាស និងសិក្សាអំពី ប្រវត្តិរបស់គាត់ នៅឯ Apple។ ហើយនេះ គឺអ្វីដែល គេបានដឹង អំពី កាលវិភាគ និងវិជ្ជាជីវៈធ្វើការរបស់គាត់: Cook មានអ្វីមួយចំនួន ដែលដូច Steve Jobs។ គាត់ ជាមនុស្សដែល ងប់នឹងការធ្វើការ។ គាត់ ក្រោកតាំងពីម៉ោង 3:45 AM ព្រឹមព្រហាម ដើម្បី ឆែកមើល អីុម៉ែល បន្ទាប់មក ទៅហាត់ប្រាណ [...]
[វីដេអូ] Youtube បញ្ចេញតារាង វីដេអូ ដែលគេមើលច្រើនបំផុត ប្រចាំឆ្នាំ 2012
តើវីដេអូមួយណា ដែលគេ មើលច្រើនបំផុត ក្នុងឆ្នាំ 2012? មិនបាច់គិតទេ ព្រោះក្រុមហ៊ុន Youtube មានចំលើយ សំរាប់លោកអ្នក គឺ ចំរៀងវីដេអូ “Gangnam Style” របស់ អ្នកចំរៀងកូរ៉េ PSY ជាមួយនឹង ការចូលមើលជាង 985 លានដង ខិតជិត 1 ពាន់លានទស្សនាហើយ។
[ព័ត៌មាន] ក្រោយទទួលបានប្រតិកម្មអវិជ្ជមាន Instagram ថាខ្លួននឹងកែ លក្ខខណ្ឌនៃការប្រើប្រាស់ សេវាកម្មថ្មី របស់ខ្លួន
កាលពីម្សិលមិញ ក្រុមហ៊ុន Instagram ដែលឥឡូវជាផ្នែកមួយនៃ Facebook បានធ្វើការ ផ្លាស់ប្តូរ លក្ខខណ្ឌ នៃការប្រើប្រាស់សេវាកម្ម (Terms of Service) ដោយ អនុញ្ញាតិ អោយក្រុមហ៊ុនមួយនេះ អាចយក រូបភាពរបស់អ្នកប្រើប្រាស់ ទៅធ្វើការផ្សាយពាណីជ្ជម្ម ដោយមិនមាន ការអនុញ្ញាតិពីពួកគេ។ ក្រោយផ្លាស់ប្តូរភ្លាម មានក្រសែ មិនពេញចិត្តជាច្រើន ចេញពី អ្នកប្រើប្រាស់ Instagram ទាក់ទងនឹង ភាពជាឯកជនផ្ទាល់ខ្លួន ហើយពិសេស អ្នកប្រើប្រាស់ ដែលមាន អាជីព ទាក់ទងនឹង ការថតរូប ដែលមិនទទួលបាន កំរៃអ្វីសោះ ពីលក្ខខណ្ឌ នៃការប្រើប្រាស់ សេវាកម្មថ្មីនេះ។
[ព័ត៌មាន] តុលាការ ច្រាលចោល ការស្នើរសុំ ហាមឃាត់ការលក់ ផលិតផល Samsung ដែលល្មើសប៉ាតង់ របស់ Apple
ជំលោះរវាង ក្រុមហ៊ុន Apple និង Samsung នៅមិនទាន់ចប់ទេ ហើយកំពុងស្ថិតក្នុង បណ្តឹងឧទ្ទរ ដោយ Apple បានស្នើរសុំ ហាមឃាត់ការលក់ ផលិតផល Samsung ដែលបានរកឃើញថា ល្មើសប៉ាតង់ Apple ខណៈដែល Samsung បានស្នើរអោយ ច្រានចោល ការវិនិច្ឆ័យ កន្លងទៅ ដោយសំអាងថា ប្រធាន គណៈវិនិច្ឆ័យ លោក Hogan មានភាពលំអៀង ទៅលើ Apple ដោយសំអាងថា ក្រុមហ៊ុន Seagate ដែល Samsung មានភាគហ៊ុននៅក្នុងនោះ ធ្លាប់ បានប្តឹង លោក Hogan អោយក្ស័យធន កាលពី 20 ឆ្នាំមុន។
[ព័ត៌មាន] Apple កំពុងចរចារ ទាញយកទិន្នន័យផែនទី Foursquare មកប្រើលើ Apple Maps
បើតាម ប្រភពពី Wall Street Journal បានអោយដឹងថា ក្រុមហ៊ុន Apple គឺកំពុងតែ ចរចារជាមួយ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Foursquare ដើម្បីបន្ថែមទិន្នន័យផែនទី របស់ក្រុមហ៊ុននេះ ចូលទៅក្នុងកម្មវិធី Apple Maps។ គួររំលឹកថា កម្មវិធី Foursquare គឺជា កម្មវិធីបណ្តាញ ទំនាក់ទំនងសង្គមមួយ ដែលអាច អោយអ្នកប្រើប្រាស់ ប្រាប់ពីទីតាំង ដែលខ្លួនកំពុងស្ថិត នៅលើផែនទី ព្រមទាំងអាចចែករំលែកសារ ទៅកាន់ មិត្តភក្តិបានទៀតផង ហើយតាមរយៈនេះហើយ ដែលក្រុមហ៊ុននេះ បានប្រមូលទិន្នន័យផែនទី ទាក់ទងនឹង ទីតាំងហាងទំនិញ ឬទីតាំងពាណីជ្ជកម្ម ដែលគេ ចូលចិត្ត ចូលទៅកាន់។ Apple កំពុងស្វះស្វែង ធ្វើអោយ កម្មវិធីផែនទីរបស់ខ្លួន កាន់តែប្រសើរឡើង បើទោះជា ក្រុមហ៊ុន Google ទើបតែ បញ្ចេញ កម្មវិធីផែនទី Google Maps សំរាប់ ប្រព័ន្ធ [...]
[ព័ត៌មាន] សំរាប់ចុងសប្តាហ៍កន្លងទៅ Apple អាចលក់ iPhone 5 បាន 2 លានគ្រឿង នៅចិន
ក្រុមហ៊ុន Apple បានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួនបានលក់ iPhone 5 បាន 2 លានគ្រឿង សំរាប់ការបើកលក់ដំបូង នៅ ប្រទេសចិន នាចុងសប្តាហ៍កន្លងទៅនេះ។ នាយកប្រតិបត្តិលោក Tim Cook បានអោយដឹងថា ការឆ្លើយតបរបស់ អតិថិជន ចំពោះ iPhone 5 នៅប្រទេសចិន គឺពិតជា អស្ចារ្យណាស់ ហើយបាន បង្កើតជា ឯកត្តកម្មថ្មី ជាការលក់ដាច់បំផុតនាចុងសប្តាហ៍ ក្នុងប្រទេសចិន។ លោក បានបន្តទៀតថា ប្រទេសចិន គឺជា ទីផ្សារដ៏សំខាន់មួយ សំរាប់យើង ហើយពួកគេ ទន្ទឹងចង់បាន ផលិតផល Apple ប្រើប្រាស់ក្នុងដៃ៕
[ព័ត៌មាន] Facebook ជាប់ជាក្រុមហ៊ុនលំដាប់ទីមួយ ដែលគេចង់ទៅធ្វើការអោយបំផុត សំរាប់ឆ្នាំ 2013
វិុបសាយការងារ Glassdoor បានចេញនូវ តារាងប្រចាំឆ្នាំលើកទី 5 របស់ខ្លួន ទាក់ទងនឹង កន្លែងធ្វើការ 50 កន្លែង ដែលល្អបំផុត សំរាប់ឆ្នាំ ក្រោយ។ ក្រុមហ៊ុន Facebook ត្រូវបាន អ្នកធ្វើការ បោះឆ្នោតថា ជា កន្លែងល្អ លំដាប់លេខមួយ សំរាប់ធ្វើការ នៅក្នុងឆ្នាំ 2011, លេខ 3 ក្នុងឆ្នាំ 2012 ហើយសំរាប់ឆ្នាំ 2013 ខាងមុខនេះ ក្រុមហ៊ុននេះ បានឡើងមក លំដាប់លេខ 1 វិញហើយ ខណៈដែល Google ជាប់លេខ 6 រីឯ Apple វិញ ធ្វើបានត្រឹមតែលេខ 34 ប៉ុណ្ណោះ។
[ព័ត៌មាន] គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ កម្មវិធីផែនទី Google Maps បានក្លាយជា កម្មវិធីដែលត្រូវបានដោនឡូដ ច្រើនបំផុត
ក្រោយដាក់អោយដោនឡូដ មិនទាន់បាន ប៉ុន្មានម៉ោងផង កម្មវិធីផែនទី Google Maps បានឈរតារាងទីមួយ ទៅហើយ សំរាប់កម្មវិធី ឥតគិតថ្លៃ ដែលត្រូវបានគេ ដោនឡូដ ច្រើនបំផុត ព្រមទាំងទទួលបាន ការដាក់ពិន្ទុ 4.5/5 ជាង 1,026 មតិពី អ្នកផ្តល់យោបល់ សំរាប់ហាងទំនិញ នៅឯ អង់គ្លេស ទៀតផង។ កម្មវិធីផែនទីថ្មីនេះ មានមុខងារនាំផ្លូវ ដោយប្រើសម្លេង ដែល Apple ធ្លាប់ស្នើរ Google អោយបញ្ចូល នៅលើ Apple Maps កាលជំនាន់ iOS 5 តែ Google បដិសេធ ហើយទីបំផុត Apple បានសំរេចទំលាក់ផែនទី Google ហើយងាកមកប្រើ ផែនទីផ្ទាល់ខ្លួនវិញ នៅលើ ប្រព័ន្ធ iOS 6។ ឥឡូវ យើងអាចនិយាយបានថា Apple ទីបំផុត [...]

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |





























