[លឺគេថា] iPhone 5S នឹងចេញមុខ នាខែ មិថុនា ខាងមុខនេះ
iPhone ជំនាន់ក្រោយ ឬ iPhone 5S ត្រូវបានគេជឿថា នឹងចេញមុខនាខែ មិថុនា ខាងមុខនេះ ហើយអ្នកប្រើប្រាស់ អាចនឹងទិញវាបាន នាខែ កក្កដា… នេះបើតាមប្រភពពី វិុបសាយជប៉ុន Macotakara។ ប្រភពនេះ បានបន្តទៀតថា Apple នឹងប្រកាសពី ផលិតផលថ្មីនេះ នាថ្ងៃទី 20 ខែ មិថុនា ខាងមុខនេះ ហើយថា iPhone ម៉ូដែលធូរថ្លៃ ដែលផលិតឡើង សំរាប់ទីផ្សារ ប្រទេសចិន និងឥណ្ឌា នឹងត្រូវបានគេ ប្រកាស នាខែ សីហា។ សំរាប់លក្ខណៈសម្បត្តិវិញ iPhone 5S នឹងដំណើរការដោយ បន្ទៈឈីបថ្មី A7, កាម៉េរាច្បាស់ជាងមុន ហើយប្រហែលជា អាចប្រើ បច្ចេកវិទ្យា សំគាល់ស្នាមម្រាមដៃ ទៀតផង ដើម្បីបង្កើន សុវត្ថិភាព៕
[លឺគេថា] iPad mini Retina នឹងមកដល់នា ត្រីមាសទី 3 ឆ្នាំនេះ
បើតាមប្រភពលេចលឺ កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ iPad mini ជំនាន់ទីពីរ របស់ខ្លួន នាត្រីមាសទី 3 (រវាងខែ កក្កដា-កញ្ញា) ឆ្នាំ 2013 ខាងមុខនេះ។ អ្នកវិភាគរបស់ក្រុមហ៊ុន DisplaySearch លោក Paul Semenza កាលពីពេលថ្មីៗនេះ ក៏បានអះអាង បញ្ជាក់ពី កាលបរិច្ឆេទនេះដែរ ដល់វិុបសាយ CNET ហើយបានប្រាប់ថា iPad mini ជំនាន់ទី 2 នេះ នឹងមាន បំពាក់ដោយ អេក្រង់ Retina ទំហំ 8 អីុង និង អាចបង្ហាញរូបភាព បានរហូតដល់ទៅ 2,048×1536 ភិចសែល ដូច iPad 3/4 ដែរ៕
[លឺគេថា] TSMC នឹងជា អ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ថ្មី អោយ Apple ជំនួស Samsung
បើតាមប្រភពលេចលឺពី DigiTimes បានអោយដឹងថា ក្រុមហ៊ុនផលិតបន្ទៈឈីប តៃវ៉ាន់ TSMC ត្រូវបានគេរំពឹងថា នឹងសំរេចរួចរាល់នូវ ការរចនាម៉ូដផលិតកម្ម បន្ទៈឈីប A7 ថ្មី របស់ Apple នាខែ មីនា 2013 នេះ ហើយ គំរោងនឹង ផលិតសាកល្បង អំឡុងខែ ឧសភា-មិថុនា 2013 ដើម្បី ត្រៀមខ្លួន ផ្គត់ផ្គង់ សំរាប់តំរូវការ នាត្រីមាសទីមួយ ឆ្នាំ 2014។ បន្ទៈឈីប A7 ថ្មីនេះ នឹងត្រូវគេ យកទៅប្រើ នៅលើ ជំនាន់ក្រោយនៃ ស្រឡាយផលិតផល iDevices របស់ Apple ដែលរួមមាន iPhone, iPad និង iPod ហើយក៏ ជាការគូសគំណូសថ្មីមួយ ដែល Apple បានកាត់ផ្តាច់ ទំនាក់ទំនង អ្នកផ្គត់ផ្គង់ និងអតិថិជន [...]
[លឺគេថា] Apple អាចនឹងងាកមកប្រើ Intel អោយផលិតបន្ទៈឈីបស៊េរី A ជំនួសអោយ Samsung
បើតាមប្រភពពី AppleInsider បានអោយដឹងថា មានកិច្ចចរចារមួយ កំពុងធ្វើឡើង រវាង ក្រុមហ៊ុន Apple និង Intel ដើម្បីអោយ Intel ជួយ ផលិត បន្ទៈឈីប ស៊េរី A ប្រភេទ ARM សំរាប់ប្រើលើ ឧបករណ៍ iDevice ដែលរួមមាន iPhone, iPad និង iPod Touch របស់ Apple។ ប្រភព បានបន្តទៀតថា Apple បានចរចារជាមួយ Intel យូរហើយ អំពីលទ្ធភាព កិច្ចសហប្រតិបត្តិការណ៍នេះ តែ មិនទាន់បានសំរេច ជាលទ្ធផល នៅឡើយ។ របាយការណ៍លេចលឺនេះ មិនមែន ជាការរាយការណ៍លើកទីមួយនោះទេ ព្រោះកាលពី ខែឧសភា ឆ្នាំ 2011 ក៏ធ្លាប់លេចលឺ ព័ត៌មានដែលថា Intel ចាប់អារម្មណ៍ ស្នើរខ្លួន ផលិតបន្ទៈឈីប [...]
[លឺគេថា] នាឡិកា Apple iWatch នឹងមកដល់ចុងឆ្នាំ 2013 នេះ
នាឡិកាឆ្លាតវ័យ iWatch របស់ Apple ឥឡូវ បានក្លាយជា ចំណុចចាប់អារម្មណ៍ របស់ មហាជន និង The Wall Street Journal ហើយ ហើយបើតាម របាយការណ៍ថ្មីបំផុត ពី Bloomberg បានអោយដឹងថា អ្នកប្រើប្រាស់ អាចនឹងបានឃើញ រូបរាងវា នាចុងឆ្នាំនេះ។ ប្រភពដែលបាន ផ្តល់ព័ត៌មាន ដល់ Bloomberg គឺជា មនុស្សតែមួយ ដែលបាន បង្ហើបអោយដឹងថា Apple បានបង្កើតក្រុមមួយ មានបន្ទុកផ្ទាល់ ក្នុងការបង្កើត គំរោង នាឡិការឆ្លាតវ័យ iWatch។
[លឺគេថា] Apple នឹងផលិត iPhone តំលៃថោក ទំហំអេក្រង់ 4.5 អីុង ហើយប្រើសម្បកជ័រថ្លា ដូច 3GS នាឆ្នាំក្រោយ
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា អាចនឹង រចនាម៉ូដ iPhone ថ្មី តំលៃថោក ហើយគំរោងនឹងចេញលក់ នាឆ្នាំ 2014 ខាងមុខនេះ… នេះបើតាម ប្រភពពី វិុបសាយជប៉ុន Macotakara ដែលជា វិុបសាយមួយ ធ្លាប់ផ្សាយដំណឹងលេចលឺ ពីផលិតផល Apple ហើយច្រើន តែត្រូវ។ វិុបសាយ Macotakara បានបន្តអោយដឹងថា iPhone តំលៃថោកនេះ នឹងប្រើ សម្បក ប៊ូលីកាបូណេត ដូចដែលធ្លាប់ប្រើលើ ម៉ូដែលចាស់ៗរបស់ Macbook Pro និង iPhone 3GS ដែរ។
[លឺគេថា] iPad 5 ទំហំ 9.7 អីុង នឹងប្រើអេក្រង់ និងការរចនាម៉ូដ ដូច iPad mini ដែរ
បើតាមប្រភពពី DigiTimes បានអោយដឹងថា ថេបប៉្លេត 9.7 អីុង ជំនាន់ក្រោយ របស់ Apple ឬដែលគេ សន្មត់ហៅថា iPad 5 នឹងប្រើ អេក្រង់ Touch Screen ហ្វីលស្តើង G/F2 (DITO) ដូចដែលប្រើលើ iPad mini ដែរ ដើម្បីធ្វើអោយ កំរាស់អេក្រង់ មានលក្ខណៈស្តើងជាងមុន និងសីុភ្លើងតិច។ ប្រភព បានបន្តទៀតថា iPad 5 នឹងមានគែមដូចនឹង iPad mini ដែរ ហើយចំណែក ការផ្គត់ផ្គង់គ្រឿងបន្លាស់វិញ ក៏ប្រើ អ្នកផ្គត់ផ្គង់តែមួយដែរ គឺក្រុមហ៊ុនជប៉ុន Nitto ដើម្បីផ្គត់ផ្គង់ វត្ថុធាតុដើមទាក់ទងនឹង ហ្វីល DITO និង ក្រុមហ៊ុន LG ព្រមទាំង Sharp ក្នុងការផលិត អេក្រង់របស់វា៕
[លឺគេថា] DigitTimes ថា Apple នឹងបញ្ចេញ iPhone ពីរម៉ូដែលថ្មី ឆ្នាំនេះ ហើយមួយក្នុងចំណោមនោះ នឹងជា iPhone តំលៃមធ្យម
បើតាមប្រភពពី DigiTimes ដែលជា សារព័ត៌មានមួយ ច្រើនរាយការណ៍ពី ការលេចលឺ ផលិតផលថ្មីៗរបស់ Apple (ជួនត្រូវ ជួនមិនត្រូវ) កាលពីពេលថ្មីនេះៗ បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចេញ iPhone ពីរម៉ូដែលថ្មីទៀត មានអេក្រង់ 4 អីុង ហើយមួយក្នុងចំណោមនោះ គឺ ជាប្រភេទ iPhone តំលៃមធ្យម (ដូច iPad mini)។
[លឺគេថា] WSJ ថា Apple នឹងផលិត iPhone ថ្នាក់ធម្យម តំលៃទាប នាឆ្នាំ 2013 នេះ
សារព័ត៌មាន The Wall Street Journal កាលពីម្សិលមិញ បានអះអាងថា ក្រុមហ៊ុន Apple អាចនឹង មានគំរោង ផលិត iPhone ថ្នាក់ធម្យម តំលៃសមរម្យ (ដូចដែលធ្លាប់ធ្វើជាមួយ iPad mini) នាឆមាសទីពីរ ឆ្នាំ 2013 នេះ។ ម៉ូដែលថ្មីនេះ នឹងស្រដៀងច្រើននឹង iPhone បច្ចុប្បន្ន ហើយអាច នឹងខុសគ្នាខ្លះៗ ផ្នែកខាងក្រៅ។ WSJ បានលើកឡើងថា Apple អាចប្រើ សម្បក ជ័រប៉ូលីកាបោន ឬសម្បក iPhone ដែលប្រើ ម្តងហើយ ដើម្បីកាត់បន្ថយ តំលៃ។ WSJ ក៏បានបង្ហើបផងដែរថា Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មី “iPhone 5s” នាខែ មិថុនា ខាងមុខនេះ៕
[លឺគេថា] Apple កំពុងចរចារទិញក្រុមហ៊ុនផែនទី Waze
ក្រោយបង្ខំអោយ Google បញ្ចេញកម្មវិធីផែនទីថ្មី Google Maps ជាមួយនឹងមុខងារនាំផ្លូវ មក ជំហានបន្ទាប់របស់ Apple គឺការធ្វើកំណែទំរង់លើ ទិន្នន័យផែនទី Apple Maps របស់ខ្លួន។ ដូចនេះ វានឹងមិនគួរអោយ ភ្ញាក់ផ្អើល នោះទេ បើសិនជា មានដំណឹងលេចលឺ អំពី ការទិញយក ក្រុមហ៊ុនផលិតផែនទីផ្សេងទៀត ដោយ Apple។ ធ្លាប់មានដំណឹងលេចលឺថា Apple អាចនឹងទិញយក ក្រុមហ៊ុនផែនទី Tom Tom តែក្រោយមក បានស្ងាត់ទៅវិញ។ ឥឡូវបើតាមដំណឹងថ្មីចុងក្រោយពី TechCrunch បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងចរចារជាមួយ ក្រុមហ៊ុនផលិតផែនទីឈ្មោះ Waze។
[លឺគេថា] Apple ចាប់ដៃ Intel បង្កើត នាឡិកាឆ្លាតវៃ សំរាប់ iPhone/ iPod Touch
ក្រុមហ៊ុន Apple និង Intel កំពុងតែ ចាប់ដៃគ្នា បង្កើតនូវ នាឡិកាដៃ ដ៏ឆ្លាតវៃមួយ សំរាប់ឆ្នាំ 2013 ខាងមុខនេះ… នេះបើតាម ប្រភពលេចលឺពី វិុបសាយចិន TGbus។ ប្រភពបានបន្តទៀតថា នាឡិកាដៃនេះ អាចភ្ជាប់ជាមួយ iPhone/ iPod Touch ហើយអាច អោយអ្នកប្រើប្រាស់ បញ្ជារប្រើ ទូរស័ព្ទ ពីនាឡិកាដៃបាន ដូចជា ផ្ញើរសារ ទទួលទូរស័ព្ទ ឬអាប់ដេតសារ នៅលើ Facebook បានថែមទៀតផង។
[លឺគេថា] Apple កំពុងសម្លឹងមើល លទ្ធភាព ប្រើអេក្រង់ IGZO លើផលិតផល ក្រោយៗ របស់ខ្លួន
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា កំពុងនិយាយជាមួយ ក្រុមហ៊ុន Sharp ដើម្បីយក បច្ចេកវិទ្យាអេក្រង់ IGZO (Indium gallium zinc oxide) មកប្រើ លើ ផលិតផល iPhone និង iPad ជំនាន់ក្រោយៗ របស់ខ្លួន… នេះបើតាមប្រភពពី DigiTimes។ ប្រភព បានបន្ត អោយដឹងទៀតថា ក្រុមហ៊ុន Apple កំពុងវាយតំលៃថា តើ ការផ្គត់ផ្គង់ អេក្រង់ IGZO នឹងមាន ចំនួនប៉ុន្មាន សំរាប់ប្រើ នាឆ្នាំ 2013 ប្រសិនបើ ក្រុមហ៊ុន មួយនេះ សំរេចថា នឹងប្រើវា នៅលើ ផលិតផលក្រោយៗ របស់ខ្លួន។

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |






























