[ព័ត៌មានខ្លីៗ] Facebook ចេញកំណែទំរង់ថ្មី 5.5 ជាមួយនឹងមុខងារ ហៅចេញតាមអីុនធើណែត (VOIP)
នេះ អាចជា ដំណឹងមួយមិនល្អ សំរាប់ ក្រុមហ៊ុនដែលផ្តល់សេវាហៅចេញតាមអីុនធើណែត ទាំងឡាយ ដូចជា Skype, Tango… ក្រោយពេល Facebook បញ្ចូលនូវ មុខងារថ្មី ការហៅចេញតាមអីុនធើណែត (VOIP) នៅក្នុង កំណែទំរង់ 5.5 របស់ខ្លួន តែមុខងារនេះ អាចប្រើបាន តែនៅ សហរដ្ឋអាមេរិក និងកាណាដា ប៉ុណ្ណោះ។ Facebook មានកម្មវិធី ជជែកកំសាន្ត រួចទៅហើយ ដែលធ្វើអោយ ប៉ះពាល់មិនតិចទេ ដល់កម្មវិធីស្រដៀងនេះ ដូចជា WhatsApp ជាដើម… ឥឡូវ មានមុខងារ ហៅចេញជា សម្លេងទៀត។ ដូចនេះ ជំហានបន្ទាប់ ប្រាកដជា ការហៅចេញជា វីដេអូ មិនខាន៕ ប្រភព: Apple
[ព័ត៌មាន] Apple នឹង ប្រកាសពី iPod Touch ថ្មីជាមួយទំហំបង្ហាញរូបភាព 1136×640 ភិចសែល
Apple ចូលចិត្ត បញ្ចេញ ផលិតផលផ្សេងទៀតអម នៅពេល ប្រកាសពីផលិតផលថ្មីៗ ហើយបើតាម អ្នកអភិវឌ្ឍកម្មវិធី iOS លោក Will Strafach ឈ្មោះហៅក្រៅថា Chronic បានអោយដឹងថា ផលិតផល iPod Touch ថ្មី នឹងមានអេក្រង់ 4 អីុង ជាមួយនឹង ទំហំរូបភាព 1136×640 ភិចសែល ព្រមទាំងបំពាក់ដោយ បន្ទៈឈីបថ្មីចុងក្រោយ A5 បច្ចេកវិទ្យាផលិត 32-nanometer ដែលមានល្បឿនលឿន។ iPod Touch ថ្មីនេះ មានឈ្មោះកូដថា N78AP និងត្រូវបានគេ ហៅខាងក្នុងកាត់ថា iPod 5,1៕
[ព័ត៌មានខ្លីៗ] Apple នឹងបង្កើត ព្រឹត្តិការណ៍ពីរផ្សេងគ្នា សំរាប់ iPhone 5 និង iPad Mini
បើតាមប្រភពពី AllThingsD បានអោយដឹងថា Apple នឹងបង្កើត ព្រឹត្តិការណ៍ពីរ ផ្សេងគ្នា ដើម្បី ប្រកាសពី iPhone 5 និង iPad Mini។ iPhone 5 ត្រូវបានគេ រំពឹងថា នឹងត្រូវប្រកាស នាថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ ខណៈដែល ព្រឹត្តិការណ៍ iPad Mini នឹងត្រូវគេ ប្រកាស នាខែ តុលា ឆ្នាំនេះ។ iPad Mini នឹងជា ផលិតផលថ្មី ដែលនឹង បំពេញចន្លោះ ទីផ្សារថេបប៉្លេតថ្នាក់កណ្តាល ដែលបច្ចុប្បន្ន កំពុងគ្រប់គ្រង ទាំងស្រុងដោយ ថេបប៉្លេតប្រព័ន្ធ Android៕ ប្រភព: AllThingsD
[ព័ត៌មានខ្លីៗ] App Store មានតារាងថ្មីពីម្ហូបអាហារ “Food and Drink”
កាលពីខែមុន Apple បានសន្យាថា នឹងបង្កើតតារាងម្ហូបអាហារ “Food and Drink” សំរាប់ កម្មវិធី App Store របស់ខ្លួន ដើម្បី អោយអ្នក ប្រើប្រាស់ អាចស្វែងរក បណ្តា កម្មវិធីទាក់ទង នឹងភេសជ្ជៈ និងម្ហូបអាហារ បានកាន់តែស្រួល។ ឥឡូវ តារាងនេះ ត្រូវបានគេ ដាក់អោយប្រើប្រាស់ហើយ ហើយមាន កម្មវិធីម្ហូបអាហារ ជាង 3000 apps នៅក្នុងនោះ ដែលរួមមាន កម្មវិធី ធ្វើម្ហូប, កម្មវិធីស្វែងរកភោជនីយដ្ឋាន និង កម្មវិធីសិក្សាអំពីអាហារ ជាដើម។ បើអ្នក រកវាមិនឃើញ… វានៅក្នុង Categories-> Food & Drink៕
[ព័ត៌មានខ្លីៗ] iPad mini 7 អីុង នឹងមានលក់នៅ ខែតុលា ខាងមុខនេះ
បើតាមប្រភពពី unwiredview.com បានអោយដឹងថា iPad mini ដែលជា ថេបប្ល៉េត អេក្រង់ ខ្នាតតូច 7 ឬ 8 អ៊ីុង របស់ Apple នឹងចាប់ផ្តើមចេញលក់ នាខែ តុលា ឆ្នាំ 2012 នេះ ហើយថា វា នឹងមានតំលៃ រវាង $249 ទៅ $299 ដើម្បីនឹង ប្រកួតប្រជែង នឹង ថេបប្ល៉េត ថ្នាក់ទាប និងមធ្យមប្រព័ន្ធ Android។ ប្រភពបាន បន្តទៀតថា iPad mini ថ្មីនេះ នឹងមិនប្រើ អេក្រង់ Retina នោះទេ គឺប្រើ អេក្រង់ IGZO LCD ដែលផលិតឡើង ដោយ Sharp។ ចំណែកកំរាស់វិញ វា នឹងមានកំរាស់ ប្រហាក់ប្រហែល [...]
[ព័ត៌មានខ្លីៗ] Apple ប្រកាស ពីកាលបរិច្ឆេទ សំរាប់ព្រឹត្តិការណ៍ WWDC 2012
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាស ពីកាលបរិច្ឆេទ សំរាប់ព្រឹត្តិការណ៍ WWDC 2012 ឬ ‘WorldWide Developers Conference 2012′ ដែលនឹង ប្រព្រឹត្តិទៅ រវាង ថ្ងៃទី 11-15 ខែមិថុនា នៅទីក្រុង San Francisco សហរដ្ឋ អាមេរិក។ ព្រឹត្តិការណ៍នេះ ត្រូវបានគេ ដឹងថា ជាប្រវត្តិសាស្ត្រថា ជា ព្រឹត្តិការណ៍ ដែល Apple តែងប្រកាសពី កំណែទំរង់ថ្មី សំរាប់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS សំរាប់ iPhone, iPod Touch, ATV, iPad និងប្រព័ន្ធប្រតិបត្តិការណ៍ OS X សំរាប់ Mac។ នាយកប្រតិបត្តិ Apple លោក Tim Cook ត្រូវបានគេរំពឹងថា នឹងជា [...]
[ព័ត៌មាន] Apple ផ្លាស់ប្តូរការផ្សាយពាណីជ្ជកម្មពី “iPad+4G” មកជា “iPad+Cellular” វិញ
ក្រោយមាន ការត្អូញត្អែរ ជុំវិញពិភពលោក (ពិសេសនៅ អូស្ត្រាលី និងអង់គ្លេស) ទាក់ទង នឹងការផ្សាយពាណីជ្ជកម្ម iPad ថ្មី ដែលដាក់ថា 4G-LTE ហើយធ្វើ អោយ អតិថិជន យល់ច្រឡំថា ពួកគេ អាចបើកប្រើ អ៊ីនធើណែត ល្បឿនលឿន 4G បើទោះ ប្រព័ន្ធបណ្តាញទូរស័ព្ទ របស់ពួកគេ មាន 4G ក៏ដោយនោះ ឥឡូវ Apple បាន យល់ព្រម ផ្លាស់ប្តូរ ការផ្សាយនេះហើយ ដោយផ្លាស់ពី “iPad WiFi+4G” ទៅជា “iPad WiFi+ Cellular” វិញ៕
[ព័ត៌មានខ្លីៗ] Apple ដាក់បញ្ចេញអោយដោនឡូដ iOS 5.1.1
មិនទាន់ទាំងបានប្រើ iOS 5.1 ផង ឥឡូវ Apple បាន ដាក់បញ្ចេញអោយដោនឡូដ iOS 5.1.1 ទៅហើយ ហើយបើតាម Apple កំណែទំរង់ថ្មីនេះ បញ្ចេញមក ដើម្បីកែ កំហុសឆ្គង មួយចំនួនដូចជា កែបញ្ហា លេងវីដេអូ តាម AirPlay, កែបញ្ហា iPad ថ្មី ដែលមិនអាចផ្លាស់ប្តូររវាង បណ្តាញ 2G និង 3G និងកែបញ្ហាតូចតាច មួយចំនួន។
[ព័ត៌មាន] បុរសនៅពីក្រោយប្រព័ន្ធ iOS ប្រមូលបាន $38 លានដុល្លារ ពីការលក់ហ៊ុន Apple
នេះគឺជាបុរស ដែលជា ប្រធានក្រុមបង្កើត ប្រព័ន្ធ iOS សំរាប់ iPhone និង iPad។ លោក Scott Forstall កាលពីពេលថ្មីៗនេះ បានសំរេច ចិត្តលក់ ភាគហ៊ុន Apple របស់គាត់ ប្រមាណ 64,000 ហ៊ុន ក្នុងតំលៃប្រមាណ $38.7 លានដុល្លារ ដោយទុកនៅក្នុងដៃ ចំនួនហ៊ុន 2,988 ហ៊ុនប៉ុណ្ណោះ។ នេះ សបញ្ជាក់អោយឃើញថា គ្រាន់តែ ធ្វើការអោយ Apple អ្នកក៏អាចក្លាយជា សេដ្ឋីវាល់លានបានដែរ។ បើទោះជា ភាគហ៊ុនបច្ចុប្បន្នក្នុងដៃ មានតិចតួចក្តី តែ គាត់អាចនឹងទទួលបាន ភាគហ៊ុនបន្ថែមប្រមាណ 250,000 ហ៊ុន ពី Apple នាឆ្នាំ 2013 ដែលជា ភាគលាភ ជាថ្នូរនឹងការនៅធ្វើការរយៈពេលយូរអោយ Apple។ គួរបញ្ជាក់ផងដែរថា ប្រាក់បៀវត្សប្រចាំឆ្នាំ របស់ Forstall [...]
[ព័ត៌មាន] Angry Birds Space ត្រូវបានគេដោនឡូដ 50 លានដង ក្នុងរយៈពេលតែ 35 ថ្ងៃ
ក្រុមហ៊ុន Rovio ដែលជាម្ចាស់ហ្គេមដ៏ល្បីល្បាញ Angry Birds បានប្រកាសថា ខ្លួនបានបំបែក ឯកត្តកម្មថ្មី សំរាប់ Franchise Angry Birds តាមរយៈ ហ្គេមចុងក្រោយ របស់ខ្លួន កំហឹងសត្វចាបលើលំហរអាកាស ‘Angry Birds Space’ ជាហ្គេមដែលមាន ការរីកចំរើន លឿនជាងគេ ជាមួយនឹងការដោនឡូដ 50 លានដង ក្នុងរយៈពេលតែ 35 ថ្ងៃប៉ុណ្ណោះ ក្រោយពេលវា ចាប់ផ្តើមដាក់លក់ កាលពី ថ្ងៃទី 22 ខែ មីនា កន្លងមក។
[ព័ត៌មានខ្លីៗ] កម្មវិធីការិយាល័យ Microsoft Office សំរាប់ iPad នឹងមកដល់ App Store ឆាប់ៗនេះ
កម្មវិធីការិយាល័យ Microsoft Office សំរាប់ ឧបករណ៍ iPad អាចនឹង ត្រូវគេ ដាក់ទៅកាន់ Apple App Store ក្នុងពេលឆាប់ៗនេះ… នេះបើតាមប្រភពពី The Daily។ The Daily បានតេស្តកម្មវិធីថ្មីនេះ ហើយថា អ៊ីនធើហ្វេសរបស់វា ស្រដៀងនឹង អ៊ីនធើហ្វេស របស់កម្មវិធី OneNote ដែរ ហើយយក លំនាំខ្លះរបស់ អ៊ីនធើហ្វេស Metro UI របស់ Windows 8។ ឯកសារ Word, Excel និង Powerpoint អាចបង្កើត និងកែកុន បាន ហើយរក្សាទុក នៅលើ iPad ឬនៅលើ អនឡាញ។ សំរាប់កម្មវិធីផ្សេងទៀត ដែលច្រើន ភ្ជាប់មកជាមួយ Microsoft Office មិនត្រូវបាន បង្ហើបថា នឹងមាននៅក្នុងកញ្ចប់ [...]
[ព័ត៌មានខ្លីៗ] Rovio ដាក់ចេញ Angry Bird សំរាប់ Facebook
ស៊េរីហ្គេម Angry Bird ទីបំផុត បានដាក់ចេញ អោយលេងហើយ នៅលើ Facebook កាលពីម្សិលមិញ ចំថ្ងៃ Valentine’s Day ដែល ត្រូវនឹងគំរោង ដែល Rovio បានរៀបចំ។ ហ្គេម Angry Bird សំរាប់ Facebook នេះ មានការលេងដូច ហ្គេមនៅលើ ស្មាតហ្វូន ដែរ តែមានបន្ថែមនូវ វគ្គថ្មីខ្លះ និងសូពើពិសេសមួយចំនួនដូចជា កំពូលឥន្ទ្រី, រញ្ជួយដី និងជំពាមតំរង់ទិស ជាដើម។ លោកអ្នក អាចចូលទៅលេងវាបាន តាមរយៈ លីង នេះ: https://apps.facebook.com/angrybirds/៕

ចំនួនអ្នកទស្សនា:
| Cambodia | 325713 | |
| South Korea | 10160 | |
| United States | 6576 | |
| Thailand | 5840 | |
| Vietnam | 4735 |
| ចំនួនទស្សនាសរុប: | 364345 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1064752 |





























