www.soklyphone.com

[ព័ត៌មានក្តៅ] pod2g សំរេចក្នុងការ Untethered Jailbreak iPhone 4 របស់គាត់

ដំណឹងចុងក្រោយពី pod2g តាមរយៈការធ្វីតរបស់គាត់ បានអោយដឹងថា គាត់បានសំរេច ក្នុងការ Jailbreak iPhone 4 របស់គាត់ បែប Untether។ នេះពិត ជាដំណឹងល្អ ពិតមែន ពីបុរសម្នាក់ ដែលជា អ្នករកឃើញផងដែរ នូវវិធី Jailbreak iOS 5.0.1។ ប៉ុន្តែ កុំទាន់អាលអរខ្លាំងពេល ព្រោះការដាក់ចេញ កូដអោយប្រើ ជាសាធារណៈ អាចនឹង ចំណាយពេលបន្តិច ទំរាំ គាត់បានតេស្តវា ស្រួលបួល នៅលើគ្រប់ A4 devices ដែលរួមមាន iPhone 4, iPhone 3GS, iPod Touch និង iPad 1។ សំរាប់ A5 Device ដូចជា iPhone 4S, iPad 2 និង iPad [...]

[ព័ត៌មានក្តៅ] iPad ថ្មីមកដល់ហើយ! អេក្រង់ Retina ហើយទ្រទ្រង់បណ្តាញ LTE និងចាប់ផ្តើម មានលក់ ថ្ងៃទី 16 ខែមីនា ក្នុងតំលៃ $499

Apple-new-ipad

iPad ថ្មីរបស់ Apple ទីបំផុត ត្រូវបាន ប្រកាសជាសាធារណៈហើយ ដោយ នាយកប្រតិបត្តិ Apple លោក Tim Cook។ ដូចនឹង ពាក្យលេចលឺ កន្លងមក iPad ថ្មីនេះ ត្រូវបានបំពាក់ដោយ អេក្រង់ មានភាពហ្មត់ខ្ពស់ Retina​ ទំហំ 9.7 អ៊ីង អាចបង្ហាញរូបភាពបាន ក្នុងទំហំ 2048×1536 ភិចសែល (ហ្មត់ជាង ម៉ូដែល iPad 2 ដល់ទៅ 2x)។ វា ក៏មានបំពាក់ផងដែរ នូវបន្ទៈឈីបថ្មី A5X ដែលមាន អង្គគណនាប្រភេទ Dual Cores ព្រមទាំង មានការបង្កើន សមត្ថភាពក្រាហ្វិក ទៅជា អង្គក្រាហ្វិក ប្រភេទ Quad Cores ខ្ពស់ និងខ្លាំងជាងមុន ទៅទៀត។

[ព័ត៌មានក្តៅ] Facebook ស្នើរលក់ហ៊ុន ជាសាធារណៈ ជាលើកដំបូង ក្នុងតំលៃ $5 ពាន់លានដុល្លារ

Facebook

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Facebook បានស្នើរឯកសារ ដល់ ក្រសួងគ្រប់គ្រងទីផ្សារភាគហ៊ុន (U.S Securities and Exchange Commision) ជាដំណាក់ដំបូងរបស់ពួកគេ ក្នុងការឈានទៅដល់ ការលក់ហ៊ុន ជាសាធារណៈ ឬដែលគេហៅកាត់ថា IPO (Initial Public Offering)។ Facebook បាននិយាយថា ពួកគេ រំពឹងថា ការលក់ដំបូងនេះថា​​ នឹងប្រមូលលុយបាន ប្រមាណ $5 ពាន់លានដុល្លារ ហើយមាន អ្នកទន្ទឹងរង់ចាំ ទិញជាច្រើន រួមទាំង ពួកអ្នកវិនិយោគទូទៅ និងអ្នកនៅ Wall Street ផងដែរ។

[ព័ត៌មានក្តៅ] វ៉ិបសាយ​​ MegaUpload ត្រូវបានបិទ​​ និងរឹបអូស​ ដោយរដ្ឋាភិបាលអាមេរិក

MegaUpload

វ៉ិបសាយ បង្ហោះ និងចែករំលែក ឯកសារដ៏ល្បីល្បាញ​ megaupload.com ថ្ងៃនេះ​ ត្រូវបាន បិទដោយ រដ្ឋាភិបាលអាមេរិក ហើយមនុស្ស 4 នាក់ ត្រូវបានចាប់ខ្លួន និង 3 នាក់ ត្រូវបាន គេប្តឹង ក្នុងបទល្មើស កម្មសិទ្ធិបញ្ញា។ ការបិទនេះ កើតឡើង ក្រោយពេល មានយុទ្ធនាការ តវ៉ា យ៉ាងច្រើន ប្រឆាំងនឹង ច្បាប់កម្មសិទ្ធិបញ្ញាថ្មីពីរ SOPA និង PIPA ដែល មានគោលដៅ ផ្តល់សិទ្ធិកាន់តែខ្លាំងឡើង អោយម្ចាស់កម្មសិទ្ធិបញ្ញា អាចបិទវ៉ិបសាយ ដែលបង្ហោះ ឯកសាររបស់ខ្លួន ខុសច្បាប់ ដូចជា ចំរៀង និងវីដេអូ ជាដើម។

វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1

Untethered Jailbreak iOS 5.0.1

ទីបំផុត Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5.0.1 បានចេញមកហើយ។ ដើម្បី ធ្វើវា លោកអ្នក ត្រូវដំឡើង ប្រព័ន្ធទៅ កំណែទំរង់ 5.0.1 ជាមុនសិន។ សំរាប់លោកអ្នក ដែលប្រើ iPhone Locked ហើយត្រូវប្រើ ជើងស៊ីម Gevey និង Ultrasn0w ត្រូវរក្សា Baseband ដោយបង្កើត ឯកសារដំឡើង Custom Firmware ជាមុន មុននឹងតំឡើងទៅកាន់ iOS 5.0.1។ ចំណែក លោកអ្នក ដែលប្រើ iPhone Original ឬ iPhone Factory Unlock មិនចាំបាច់រក្សា Baseband នោះទេ គឺអាចប្រើ ឯកសារដំឡើងដើម Stock OS ដើម្បីដំឡើងតែម្តង។ សូមអនុវត្តដូចតទៅ:

[ព័ត៌មានក្តៅ] ប្រព័ន្ធ iOS 5 បានចេញមកហើយ

ios 5

ប្រព័ន្ធ iOS ទីបំផុត បានចេញមកហើយ។ វាមកជាមួយនូវ កំណែទំរង់ និងមុខងារថ្មីជាង 200 ដូចជា ប្រព័ន្ធដាស់តឿនថ្មី, ការរួមបញ្ចូល សេវា Twitter ជាស្រេចក្នុងប្រព័ន្ធ, ប្រព័ន្ធផ្ញើសារ iMessage, មុខងាររក្សាទិន្នន័យអនឡាញ iCloud និងមុខងារបញ្ជារដោយប្រើសំលេង Siri (សំរាប់ iPhone 4S​ តែប៉ុណ្ណោះ) ជាដើម។ iOS អាចដំឡើងបាននៅលើ iPhone 4S, iPhone 4, iPhone 3GS, iPod Touch 4G, iPod Touch 3G, iPad 2និង iPad 1។ iPhone 2G និង 3G មិនអាចដំឡើងបានទេ។ ចំណាំ: សំរាប់លោកអ្នក ដែលប្រើ Ultrasn0w និងជើងស៊ីម Gevey ដើម្បី [...]

[ព័ត៌មានក្តៅ] លោក Steve Jobs បានលាចាកលោកហើយ

Steve Jobs

ព័ត៌មានគួរអោយសោកស្តាយបំផុតមួយ បានអោយដឹងថា អតីតស្ថាបនិក និងនាយកប្រតិបត្តិ Apple លោក Steve Jobs បានលាចាកលោកហើយ ក្នុងអាយុ 56 ឆ្នាំ ដោយរោគមហារីក។ នេះ គឺជាសេចក្តីប្រកាសរបស់ Apple នៅលើវ៉ិបសាយរបស់ខ្លួន: “Apple បានបាត់បង់ អ្នកដែលមានទេពកោសល្យម្នាក់ ដែលពោរពេញទៅដោយ ទស្សនៈវិស័យ និងគំនិតច្នៃប្រឌីត ចំណែក ពិភពលោក បានបាត់បង់ មនុស្សម្នាក់ ដ៏អស្ចារ្យ។ អ្នកដែលមានសំណាងគ្រប់គ្រាន់ ដែលបានស្គាល់ និងធ្វើការជាមួយ Steve Jobs បានបាត់បង់ មិត្តភក្តិជិតស្និទ្ធម្នាក់ និងគ្រូម្នាក់ ដែលតែងតែ ជំរុញទឹកចិត្ត។ Steve បានចាកចេញ ក្រុមហ៊ុន ដែលមានតែគាត់ទេ ដែលអាច កតាំងឡើងបាន ហើយទស្សនៈ និងការតាំងចិត្តរបស់គាត់ នឹងនៅតែជា គោលការណ៍របស់ Apple ជានិច្ចនិរន្ត” បើសិនជាលោកអ្នក ចង់ផ្ញើរសារចួលរួមរំលែកទុក សូមផ្ញើរទៅកាន់អ៊ីម៉ែល: rememberingsteve@apple.com

[ព័ត៌មានក្តៅ] ជួបជាមួយនឹង iPhone 4S

iphone4s

អ្នកចូលរួមទស្សនា រំពឹងថា នឹងបានជួបជាមួយនឹង iPhone 5 ក្នុងព្រឹត្តិការណ៍ “Lets Talk About iPhone” កាលពីថ្ងៃទី 4 ខែតុលា ឆ្នាំ 2011 ម្សិលមិញនេះ។ តែអ្វីៗ មិនបានដូចដែលគេ រំពឹងទុកនោះទេ។ Apple បែរជាដាក់បង្ហាញ ស្មាតហ្វូន ស៊េរីថ្មីចុងក្រោយ iPhone 4S ដែលជា ម៉ូដែលមួយ កែកុនថ្មី ពី iPhone 4 ចាស់ទៅវិញ។

[ព័ត៌មានក្តៅ] Amazon Kindle Fire តាប្ល៉េតតំលៃ $199 ជំរើសជំនួសថ្មីនៃ iPad 2

Amazon Kindle Fire

ក្រោយពេលលេចលឺព័ត៌មាន អស់ជាច្រើនខែ ទីបំផុត Tablet ថ្មីរបស់ Amazon បានចេញមកហើយ។ អស់រយៈពេល ជាង 18 ខែ ដែល iPad បានចេញមកទីផ្សារ វាអាចចាប់យកទីផ្សារបានរហូតដល់ជិត 70% ខណៈ គូប្រកួតប្រជែងរបស់វា ដូចជា Motorola Xoom, HP Touch Pad, RIM Playbook, Samsung Galaxy Tab, HTC Flyer និង LG Optimus Pad ជាដើម រួមគ្នាទៅ ធ្វើបានត្រឹមតែ 30% ប៉ុណ្ណោះ… នេះបើតាមប្រភពពី IDC។ Tablet ថ្មីនេះរបស់ Amazon មានឈ្មោះថា Kindle Fire ហើយ​ជាជាង កូពី មុខងារ និងរូបរាងរបស់ iPad ឧបករណ៍នេះ គឺជា [...]

[ព័ត៌មានក្តៅ] i0n1c បង្ហាញពីវិធី ដែលគាត់ Jailbreak iPhone

iOS Exploit Tool

សហគមន៍ Jailbreak គឺជាសហគមន៍មួយដែលមមាញឹកជាងគេ។ មានកម្មវិធី Tweak និងកម្មវិធី Jailbreaks ជាច្រើន ត្រូវបានគេ បញ្ចេញមក ជាប្រចាំ នៅពេល Apple ចេញប្រព័ន្ធប្រតិបត្តិការណ៍ស៊េរីថ្មីៗ។ មនុស្សម្នាក់ ដែលនៅក្នុងចំណោមក្រុមការងារ Dev Team ដែលជាក្រុមការងារ Jailbreak ដ៏ល្បីនេះ គឺ i0n1c។ ថ្ងៃនេះ i0n1c ដែលមានឈ្មោះពេញថា Stefan Esser ដើមកំណើតនៅ អាល្លឺម៉ង់ បានដាក់បង្ហាញ នូវ Slide Presentation អំពីវិធីដែលគាត់ exploit Kernel របស់ប្រព័ន្ធ iOS ដោយគ្រាន់ប្រើ ឧបករណ៍ដែលមានតំលៃ មិនលើស 30 EUR ផងរួមមាន រេស៊ីស្តង់ 470kΩ, ខែ្ស mini USB ចំនួន 2, ឌុយ USB ទៅ [...]

[ព័ត៌មានក្តៅ] លោក Comex ម្ចាស់ JailbreakMe បាន Tweet ប្រាប់ថា គាត់នឹង ចូលធ្វើការអោយ Apple

Comex-or-Nicholas-Allegra

អ្នកដែលប្រើ iPhone ពិសេស iPad 2 ប្រាកដជា ស្គាល់ Nicholas Allegra (ឈ្មោះក្រៅ Comex) ម្ចាស់កម្មវិធី Jailbreakme.com ដ៏ពេញនិយម។ កាលពី 3 ម៉ោងមុន ក្នុងថ្ងៃនេះ គាត់បានបង្ហើបដំណឹង គួរអោយភ្ញាក់ផ្អើលមួយ គឺថា គាត់នឹងចូលធ្វើការ ជាអ្នកហាត់ការងារ នៅក្រុមហ៊ុន ដែលគាត់ ចូលចិត្ត hack ឧបករណ៍របស់ពួកគេគឺ ក្រុមហ៊ុន Apple! នេះ គឺជាដំណឹងមួយដ៏ល្អសំរាប់គាត់ តែអាចជាដំណឹងមួយ មិនសូវល្អ សំរាប់សហគមន៍ iPhone/iPad Jailbreak ព្រោះជាមួយនឹង ជំនាញដ៏ប៉ិនប្រសព្វរបស់គាត់ គាត់អាចនឹងធ្វើអោយ ការ Jailbreak iPhone/iPad នាពេលអនាគត កាន់តែលំបាកឡើង។ បើទោះជា យ៉ាងនេះក្តី ប្រតិកម្មតបជាមួយដំណឹងនេះ ពីសំណាក់ មិត្តភក្តិ និងប្រិយមិត្តរបស់គាត់ បែរទៅជា វិជ្ជមានទៅវិញ។  

[ព័ត៌មានក្តៅ] Steve Jobs លាលែងពី តំណែង នាយកប្រតិបត្តិ Apple

Steve Jobs

លោក Steve Jobs បានសំរេចចិត្ត សុំលាលែងពី តំណែង ជានាយកប្រតិបត្តិ (CEO) Apple នៅថ្ងៃនេះ ហើយបាន ឧទេស្ទនាម លោក Tim Cook ដែលកំពុងកាន់តំណែង ជានាយកគ្រប់គ្រងផ្នែក ប្រតិបត្តិការណ៍ (Chief Operating Officer ឫ COO) អោយឡើងជំនួសតំណែងគាត់។ គួររំលឹកដែរថា Steve Jobs បានសុំច្បាប់ សំរាកព្យាបាលជំងឺ តាំងពីខែ មករា មកម្ល៉េះ។ សមាជិកក្រុមប្រឹក្សាភិបាល លោក Art Levinson បានអោយដឹងថា បើទោះជា Jobs លែងជា នាយកប្រតិបត្តិ Apple ក្តី តែគាត់ នៅតែជា ប្រធានក្រុមប្រឹក្សាភិបាលរបស់ Apple ហើយនឹងនៅតែបន្ត បំរើ Apple ជាមួយនូវ ទស្សនៈ គំនិតច្នៃប្រឌីត និងកំលាំងចិត្តរបស់គាត់៕ ខាងក្រោមនេះ [...]

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 344041
South Korea 10880
United States 7169
Thailand 6111
Vietnam 4900
ចំនួនទស្សនាសរុប: 385071
ចំនួនទំព័រទស្សនាសរុប: 1113535
Powered By Google Analytics
Download Aurora