[ព័ត៌មានក្តៅ] បិតាអ្នកបង្កើត ប្រព័ន្ធ iOS ត្រូវបានដកដំណែង ដោយសារមិនព្រម សុំទោស រឿងបញ្ហាផែនទីថ្មី នៅលើប្រព័ន្ធ iOS 6
លោក Scott Forstall បិតា និងជា អ្នកបង្កើត ប្រព័ន្ធ iOS របស់ iPhone និង iPad ថ្ងៃនេះ ត្រូវបាន គេ ស្នើរអោយចាកចេញ ពីមុខតំណែង បច្ចុប្បន្ន (បណ្តេញចេញ) ដោយសារតែ គាត់ បដិសេធ មិនព្រម ធ្វើការ សុំទោស ចំពោះបញ្ហា កម្មវិធីផែនទីថ្មី លើប្រព័ន្ធ iOS 6… នេះបើតាម ប្រភពពី Wall Street Journal។ ប្រភព បានបន្តទៀតថា Forstall បានប្រកែកថា Apple មិនចាំបាច់ ធ្វើការសុំទោសនោះទេ តែ នាយកប្រតិបត្តិ Apple លោក Tim Cook និងថ្នាក់ដឹកនាំកំពូល ដទៃរបស់ Apple មិនយល់ដូច្នោះទេ ហើយទីបំផុត គឺលោក Tim [...]
[ព័ត៌មានក្តៅ] Apple ប្រកាសពី iPad mini 7.9 អីុង តំលៃចាប់ពី $329
នាយករង Apple ផ្នែកគ្រប់គ្រងទីផ្សារសកលលោក លោក Phil Schiller ថ្ងៃនេះ បានឡើងលើឆាក ហើយប្រកាសពី ថេបប៉្លេតថ្មី iPad mini ដែលមនុស្សជាច្រើន កំពុងទន្ទឹងរង់ចាំ។ របស់លេងថ្មី របស់ Apple មួយគ្រឿងនេះ មានបំពាក់ដោយ អេក្រង់តូចជាងម៉ូដែលមុន គឺត្រឹមតែ 7.9 អីុង តែប៉ុណ្ណោះ និងមានកំរាស់ 7.2 ម.ម ហើយចំណែកតំលៃវិញ គឺចាប់ផ្តើមពី $329 សំរាប់ម៉ូដែល 16GB WiFi។
[ព័ត៌មានក្តៅ] ហ្គេម សត្វជ្រូកចង្រៃ មានលក់ហើយនៅ App Store
ពីម្ចាស់ អ្នកបង្កើតហ្គេម ដ៏ល្បីល្បាញ កំហឹងសត្វចាប (Angry Birds) ហ្គេមថ្មី សត្វជ្រូកចង្រៃ (Bad Piggies) ទីបំផុត បានចេញលក់ហើយ នៅលើ App Store។ ហើយខុសពី ការលេងរបស់ហ្គេមកំហឹងសត្វចាប ហ្គេមថ្មីនេះ តំរូវអោយ លោកអ្នក បង្កើត មធ្យោបាយ ធ្វើដំណើរអោយ សត្វជ្រូក ដូចជា រទេះរុញ និងប៉ាល់ឡុង ហោះជាដើម រួចដឹកនាំ ពួកគេ ទៅកាន់ គោលដៅរបស់គេ ដើម្បីសំរេចផែនការអាក្រក់ លួចស៊ុត របស់សត្វចាប។
[ព័ត៌មានក្តៅ] Apple បានបញ្ចេញ iOS 6 ជាសាធារណៈហើយ
ទីបំផុត Apple បានបញ្ចេញជា ផ្លូវការ ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 6 ហើយ ហើយវា អាចប្រើបានជាមួយនឹង iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី និង iPod Touch 4G/5G។ ដើម្បីដំឡើង លោកអ្នក ត្រូវការដោនឡូដ កម្មវិធី iTunes 10.7 ជាមុនសិន។
[ព័ត៌មានក្តៅ] Apple ប្រកាសពី iPod nano ជំនាន់ទី 7 និង iPod Touch ថ្មី ជំនាន់ទី 5
ក្រៅពី ប្រកាសជា ផ្លូវការ នូវស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន iPhone 5 ហើយ ក្រុមហ៊ុន Apple ក៏បានប្រកាសពី ជំនាន់ទី 7 នៃផលិតផល iPod Nano និងជំនាន់ទី 5 នៃ iPod Touch ផងដែរ។
[ព័ត៌មានក្តៅ] Apple ប្រកាសពី iPhone 5 និងអ្វីដែលអ្នក គួរដឹងពីវា
ទីបំផុត Apple បានប្រកាសពីវាហើយ ហើយវាមាន ឈ្មោះជា ផ្លូវការថា “iPhone 5″។ iPhone 5 និងផ្នែករឹងរបស់វា: iPhone 5 មានអេក្រង់ Retina ទំហំ 4 អីុង ធំជាង ម៉ូដែលមុនៗ ហើយមានទំហំបង្ហាញរូបភាព 1136×640 ភិចសែល ជាមួយនឹងភាពហ្មត់ 326 ppi (ភិចសែលក្នុងមួយអីុង) និងវិមាត្រ 16:9។ ទ្រវែងជាងមុន iPhone5 អាចបង្ហាញ អាយខន កម្មវិធី បាន 6 ជួរ លើសម៉ូដែលមុនៗ មួយជួរ។
[ព័ត៌មានក្តៅ] Apple ឈ្នះក្តីប្រចាំសតវត្ស… Samsung ត្រូវពិន័យបង់ជាង $1 ពាន់លានដុល្លារ
ក្រោយរយៈពេល 21 ម៉ោង នៃការពិភាក្សា គណៈវិនិច្ឆ័យតុលាការ បានសំរេច អោយ Apple ឈ្នះលើក្តី ប៉ាតង់ រវាង Apple និង Samsung ហើយបានបង្គាប់ អោយ Samsung បង់ប្រាក់ល្មើសប៉ាតង់ ជាង $1 ពាន់លានដុល្លារ ជាថ្លៃជំងឺចិត្ត។ គណៈវិនិច្ឆ័យ បានរកឃើញថា Samsung ល្មើស ប៉ាតង់ 5 ក្នុងចំណោម 6 ដែល Apple បានចោទប្រកាន់។
[ព័ត៌មានក្តៅ] Facebook កំណែទំរង់ថ្មី 5.0 រំកិលមើលសារលឿនជាងមុន
ការរង់ចាំ ទីបំផុតបាន បញ្ចប់ហើយ… កម្មវិធី Facebook កំណែទំរង់ថ្មី 5.0 បានមកដល់ហើយ មកជាមួយនឹង ការកែកុនធំៗជាច្រើន ដូចជា ល្បឿនរំកិល មើលអត្ថបទ បានលឿនជាងមុន, មានផ្ទាំងដាស់តឿន ពេលមានសារថ្មីៗ និងអាចបើកមើល រូបភាពបាន កាន់តែលឿន ជាងមុន។ គួររំលឹកថា កម្មវិធីថ្មីនេះ ត្រូវបានសរសេរឡើងវិញ ដោយប្រើ កូដ Native Object-C ដែលខុសពី កំណែទំរង់មុនៗ ដែលសរសេរ មូលដ្ឋានច្រើន លើ Web Service (UIWebView)។
[ព័ត៌មានក្តៅ] ប្រព័ន្ធ OS X® Moutain Lion ចេញលក់ហើយ នៅលើ Mac App Store ថ្ងៃនេះ
ថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់លក់ជា ផ្លូវការហើយ នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ចុងក្រោយ សំរាប់ ម៉ាស៊ីន Mac: Macbook, Macbook Pro, Macbook Air, iMac, Mac Mini របស់ខ្លួន គឺប្រព័ន្ធ OS X® Moutain Lion នៅលើ Mac App Store។ ប្រព័ន្ធថ្មីនេះ បើតាម Apple បានអោយដឹងថា នឹងនាំ មកជាមួយនូវ មុខងារថ្មីៗជាង 200 មុខ ហើយមុខងារ ដែលអ្នកប្រើប្រាស់ អោយចំណាប់អារម្មណ៍ច្រើនជាងគេ គឺ កម្មវិធី Message ដែលទ្រទ្រង់ ការផ្ញើ iMessage ដូចនៅលើ iPhone/iPad, មុខងារ iCloud, ប្រព័ន្ធដាស់តឿនថ្មី, ការរួមបញ្ចូល Twitter/Facebook, មុខងារ Game [...]
[ព័ត៌មានក្តៅ] Apple ពង្រីក App Store ទៅកាន់ 32 តំបន់ទៀត ក្នុងនោះមាន កម្ពុជា យើងផងដែរ
ដូចដែលបាន សន្យា កាលពី ព្រឹត្តិការណ៍ WWDC នាយកប្រតិបត្តិ Apple លោក Tim Cook បានពង្រីក ការគ្របដណ្តប់របស់ ហាងទំនិញកម្មវិធី App Store ទៅកាន់ 32 តំបន់ថ្មីទៀត ហើយក្នុងនោះ ច្រើនជា ប្រទេស ក្នុងតំបន់ អាហ្វ្រិក អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើអោយ ចំនួនតំបន់គ្របណ្តប់សរុប មានរហូតដល់ទៅ 155 តំបន់។ ក្នុងចំណោម ប្រទេសថ្មី ដែលត្រូវបាន រាប់បញ្ចូល ក៏មាន ប្រទេសកម្ពុជា យើងផងដែរ ដែលនេះ មានន័យថា លោកអ្នក អាចចុះឈ្មោះ គណនី Apple ID ដោយប្រើ អាសយដ្ឋាន ពិតប្រាកដ នៅកម្ពុជា បានហើយ។
[ព័ត៌មានក្តៅ] pod2g នឹងបញ្ចេញ Untethered Jailbreak សំរាប់ 5.1 និង 5.1.1 ពីរអាទិត្យខាងមុខ
ដំណឹងល្អ សំរាប់អ្នក ប្រើ iOS 5.1 និង 5.1.1 ព្រោះ pod2g បានចេញមកនិយាយថា វិធី Jailbreak Untethered សំរាប់ កំណែទំរង់នេះ នឹងដាក់ចេញ អោយប្រើប្រាស់ 2 អាទិត្យ ខាងមុខនេះ ហើយ គាត់ បានបង្កើត សំណួរចំលើយ នៅក្នុងប្ល៉ក របស់ គាត់ អំពី ចំងល់ទាំងឡាយ ទាក់ទងនឹង ការ Jailbreak នេះ ក្រោយពេល គាត់ធ្វើការ ស្ទង់មតិថា តើគួរបញ្ចេញ កម្មវិធី Jailbreak នេះ ឥឡូវ ឬទុកចាំ iOS 6.0។ លទ្ធផល ឃើញថា មាន 64% ចង់បានវា យកមកប្រើ ឥឡូវ ខណៈដែល 33% ទៀតថា ទុកចាំប្រើ [...]
[ព័ត៌មានក្តៅ] pod2g សំរេចក្នុងការ Untethered Jailbreak iPhone 4 របស់គាត់
ដំណឹងចុងក្រោយពី pod2g តាមរយៈការធ្វីតរបស់គាត់ បានអោយដឹងថា គាត់បានសំរេច ក្នុងការ Jailbreak iPhone 4 របស់គាត់ បែប Untether។ នេះពិត ជាដំណឹងល្អ ពិតមែន ពីបុរសម្នាក់ ដែលជា អ្នករកឃើញផងដែរ នូវវិធី Jailbreak iOS 5.0.1។ ប៉ុន្តែ កុំទាន់អាលអរខ្លាំងពេល ព្រោះការដាក់ចេញ កូដអោយប្រើ ជាសាធារណៈ អាចនឹង ចំណាយពេលបន្តិច ទំរាំ គាត់បានតេស្តវា ស្រួលបួល នៅលើគ្រប់ A4 devices ដែលរួមមាន iPhone 4, iPhone 3GS, iPod Touch និង iPad 1។ សំរាប់ A5 Device ដូចជា iPhone 4S, iPad 2 និង iPad [...]

ចំនួនអ្នកទស្សនា:
| Cambodia | 342397 | |
| South Korea | 10819 | |
| United States | 7130 | |
| Thailand | 6087 | |
| Vietnam | 4882 |
| ចំនួនទស្សនាសរុប: | 383233 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1109641 |





























