[ព័ត៌មានក្តៅ] Facebook បង្ហាញមុខងារ Facebook Home សំរាប់ Android… សំរាប់ iOS គាត់ថា “ទាល់តែសួរ Apple”
ក្រុមហ៊ុន Facebook កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញនូវ មុខងារថ្មីមួយឈ្មោះ Facebook Home សំរាប់ ប្រព័ន្ធ Android។ វា គឺជាផ្ទាំង Home ថ្មី ដែលនឹង មកជំនួស ផ្ទាំង Home Screen ចាស់ របស់ Android។ ផ្ទាំង Facebook Home នេះ នឹងបង្ហាញ រាល់រូបភាព និងសារថ្មីៗរបស់ មិត្តភក្តិលោកអ្នក ហើយ អាចអោយ លោកអ្នក តបសារ និងចុច “ចូលចិត្ត” តាមរបៀបថ្មី ដូចជា ចុចពីរដងលើអេក្រង់ជាដើម។ នាយកប្រតិបត្តិ Facebook លោក Zuckerberg បាននិយាយថា ផ្ទាំង Facebook Home ថ្មីនេះ នឹងផ្តោតសំខាន់ទៅលើ ទំនាក់ទំនង អ្នកប្រើប្រាស់ ជាជាង សង្កត់ធ្ងន់ទៅលើ រូបភាពអាយខន កម្មវិធី។
[ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ
ក្រុមហ៊ុន Apple ថ្ងៃនេះ បានបញ្ចេញ កំណែទំរង់ថ្មី iOS 6.1.3 ថ្មី ហើយ កំណែទំរង់ថ្មីនេះ បានកែប្រែ កំហុសឆ្គងធំៗ ដូចជា បញ្ហា ដោះសោរចាក់អេក្រង់ ដោយមិនបាច់វាយលេខកូដ និងបិទចន្លោះប្រហោង 4 ក្នុងចំណោម 6 ដែលពួកហែកកូដ evad3rs ប្រើក្នុងការ បង្កើតកម្មវិធី Jailbreak iOS 6.x។ ក្រៅពីនេះ កំណែទំរង់ថ្មីនេះ ក៏បានធ្វើអោយប្រសើរឡើងនូវ កម្មវិធីផែនទី សំរាប់ ប្រទេសជប៉ុន ដោយផ្តោតទៅលើ ការប្រកាសជា សំលេង និងមុខងារនាំផ្លូវផ្សេងទៀត។ iOS 6.1.3 នេះ បានធ្វើអោយ កម្មវិធី evasi0n ប្រើលែងកើត ដូចនេះ លោកអ្នក ដែលចង់នៅប្រើ Jailbreak នៅឡើយ គួរជៀសវាង អាប់ដេត ទៅកាន់ កំណែទំរង់ថ្មីនេះ៕
[ព័ត៌មានក្តៅ] iOS 6.1.3 ប្រហែលជា មិនអាច Jailbreak បាននោះទេ
បើតាម អ្នកហែកកូដរបស់ក្រុម Evad3rs លោក David Wang ហៅក្រៅ planetbeing បានអោយដឹងថា កំណែទំរង់ថ្មី iOS 6.1.3 របស់ Apple បានកែកុន ចន្លោះប្រហោងយ៉ាងហោចណាស់ ក៏មួយដែរ ដែលធ្វើ អោយ កម្មវិធី Evasi0n មិនអាច ដំណើរការបាន។ planetbeing បានអោយដឹងថា Apple បានកែ កំហុសឆ្គង ទាក់ទងនឹង ការកំណត់ ម៉ោងសកល (Time Zone) នៅក្នុងកំណែទំរង់ iOS 6.1.3 beta 2 របស់ខ្លួន ដែលជា ចន្លោះប្រហោងមួយ ក្នុងចំណោម 5 យកមកប្រើក្នុង កម្មវិធី Evasi0n ដើម្បី Jailbreak iPhone និង iPad។
[ព័ត៌មានក្តៅ] Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ
ទីបំផុត ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធ iOS 6.1 ហើយ ហើយវាមាន បន្ថែមមុខងារថ្មីតិចតួចណាស់ បើធៀបនឹង កំណែទំរង់ចាស់ iOS 6.0/6.0.1 ប៉ុន្តែ មនុស្សភាគច្រើន នឹងដំឡើងទៅវា ដោយមូលហេតុលទ្ធភាពនៃ ការ Jailbreak ប្រព័ន្ធថ្មីនេះ ទាំងនៅលើ ម៉ាសីុនម៉ូដែលចាស់ (A4: iPhone 3GS/4) និងម៉ូដែលថ្មី (iPhone 4s/5, iPad mini/2/3/4) ដែលគេ សង្ឃឹមថា នឹងបញ្ចេញដោយ ក្រុមហែកកូដប្រព័ន្ធ iOS ឈ្មោះ ‘evad3rs’ នាចុងសប្តាហ៍នេះ។ evad3rs បានណែនាំថា បើសិនជា លោកអ្នក ចង់ អាប់ដេត គួរអាប់ដេតតាម iTunes មិនមែនតាម OTA នោះទេ ទើប Jailbreak បាន ដោយមិនមានបញ្ហា។
[ព័ត៌មានក្តៅ] មានការបែកបាក់គ្នា ក្នុងក្រុម Chronic Dev Team
ក្រុមហែកកូដ ដ៏ល្បីល្បាញទី 2 បន្ទាប់ពី iPhone Dev Team ឈ្មោះ Chronic Dev Team ដែល ជាក្រុម បង្កើតកម្មវិធី Absinthe សំរាប់ Jailbreak iOS 5.0.1 និង 5.1.1 ឥឡូវ កំពុងមាន ការប្រេះស្រាំ រវាងសមាជិកពីររូប គឺ លោក p0sixninja និង លោក OPK រហូតឈាន ទៅដល់ ការគំរាម លក់វិុបសាយ http://greenpois0n.com ទៀតផង។ p0sixninja ទំនងជា ចង់ចាកចេញពី ក្រុម Chronic Dev Team ដោយគាត់ បានចំអកថា “ចូរទៅកាន់សុគតិភពចុះ @chronicdevteam” និងបានចោទថា OPK ដែលទំនងជា ម្ចាស់វិុបសាយរបស់ក្រុម មានបំណងចង់លក់វិុបសាយនេះ យកលុយ តែម្នាក់ឯង។
[ព័ត៌មានក្តៅ] Planetbeing មាន iPhone 5 Untethered Jailbreak ហើយថា នឹងបញ្ចេញវា ក្រោយ iOS 6.1 ចេញមក
អ្នកហែកកូដ iOS ដ៏ល្បីល្បាញ Planetbeing កាលពីពេលថ្មីៗនេះ បានផ្ញើរសារនៅលើ បណ្តាញ Reddit ដោយនិយាយថា គាត់មាន ក្នុងដៃ iPhone 5 iOS 6 ដែលបាន Jailbreak បែប Untethered រួចរាល់ហើយ តែគាត់ថា នឹងមិនទាន់បញ្ចេញអោយប្រើជា សាធារណៈនៅឡើយទេ ព្រោះទីមួយ ការចេញវាមក ឥឡូវ អាចនឹងធ្វើអោយ ចន្លោះប្រហោង េនះ នឹងត្រូវ កែកុនដោយ Apple ចំណែក ហេតុផលទីពីរ គឺ 6.1 ជិតចេញមកហើយ ហើយវា ប្រាកដជា មានកំហុសឆ្គងខ្លះ ដូចនេះ មិនគួរបង្ហើប កំហុសឆ្គងទាំងនោះ អោយ Apple ដឹងមុននោះទេ។
[ព័ត៌មានក្តៅ] ក្រុមការងារ Hackulous ប្រាប់ថា នឹងបិទ Installous ឆាប់ៗនេះ
ក្រុមការងារ Hackulous ដែលជា ម្ចាស់របស់កម្មវិធី Installous និង AppSync បាននិយាយប្រាប់ កាលពីពេលថ្មីៗនេះថា ខ្លួន គំរោងនឹង បិទគេហទំព័រ ពិភាក្សា របស់ខ្លួន ព្រមទាំង កម្មវិធី Installous និង AppSync ក្នុងពេលឆាប់ៗនេះ ដោយសារតែ គេហទំព័រ របស់ខ្លួន មានការ ការចូលរួមប្រើ តិចតួច រហូត ចង់ក្លាយជា ក្រុងខ្មោចទៅហើយ ហើយ វាពិបាកនឹង គ្រប់គ្រងសណ្តាប់ធ្នាប់ បើទោះជា មានបុគ្គលិក ចាំរៀបរយក៏ដោយ។ ពួកគេ បានបន្តទៀតថា ពួកគេ សង្ឃឹមថា សហគមន៍ Jailbreak នឹងរីកលូតលាស់ បើទោះអវត្តមាន ពួកគេ ក៏ដោយ។ គួររំលឹកថា កម្មវិធី Installous គឺជា កម្មវិធីមួយ ដែលអាច អោយលោកអ្នក ដោនឡូដ និងដំឡើង កម្មវិធី [...]
[ព័ត៌មានក្តៅ] កម្មវិធីផែនទី Google Maps ឥឡូវមានអោយដោនឡូដហើយ នៅលើ App Store
ទីបំផុត កម្មវិធីផែនទី Google Maps ដែលអ្នកប្រើប្រាស់ iPhone/iPad ប្រព័ន្ធ iOS 6 ទន្ទឹងរង់ចាំជាយូរ បានមកដល់ហើយ នៅលើ App Store ហើយ វាមកជាមួយនូវមុខងារ ពិេសសៗជាច្រើន រួមមាន ការរុករកកន្លែងក្នុងស្រុក, ការបង្ហាញផ្លូវពីកន្លែងមួយទៅមួយ, ការនាំផ្លូវដោយប្រើសម្លេង, ការស្វែងរកទីតាំងចំណតរថយន្តសាធារណៈ និងមុខងារ Street View ជាដើម។
[ព័ត៌មានក្តៅ] Apple សំរេចដកចេញ អ្នកគ្រប់គ្រងផ្នែកផែនទី សំរាប់ប្រព័ន្ធ iOS6
លោក Richard Williamson ដែលជា អ្នកគ្រប់គ្រងផ្នែកផែនទី សំរាប់ប្រព័ន្ធ iOS6 ត្រូវបាន គេដកចេញពីតំណែង កាលពីពេលថ្មីៗនេះ… នេះបើតាម ប្រភពពី Bloomberg។ Richard ត្រូវបាន ដេញចេញដោយ លោក Eddy Cue ដែលជា នាយករង Apple និងជាមេថ្មី គ្រប់គ្រង ផ្នែកផែនទី និង ជំនួយការសំលេង Siri ក្រោយពេល បិតាបង្កើតប្រព័ន្ធ iOS លោក Scott Forstall ត្រូវបាន គេដកចេញ កាលពីខែមុន ដោយសារ តែ Scott មិនព្រមធ្វើការ សុំទោស រឿងបញ្ហាផែនទីថ្មី លើប្រព័ន្ធ iOS 6 ដែលបង្ហាញ ព័ត៌មាន មិនត្រឹមត្រូវ។
[ព័ត៌មានក្តៅ] planetbeing បង្ហោះរូបភាព iPhone 5 ដែលបាន Jailbreak រួច
បើតាមធ្វីតចុងក្រោយរបស់ អ្នកហែកកូដ planetbeing គាត់ បានបង្ហោះរូបភាព iPhone 5 ដែលបាន Jailbreak រួចហើយ ហើយកំពុងប្រើ កម្មវិធី IntelliScreenX ពី Cydia ដែលជា កម្មវិធីកែកុនប្រព័ន្ធមួយ អាចអោយ អ្នកប្រើប្រាស់ ដាក់ សារដាស់តឿន លើអេក្រង់ចាក់សោរបាន។ planetbeing ដែលមានឈ្មោះដើម Yiduo David Wang គឺជាសមាជិកស្នូលម្នាក់ របស់ក្រុមបង្កើតកម្មវិធី Jailbreak ដ៏ល្បីល្បាញ “Dev Team”។ planetbeing បានបន្ត អោយដឹងថា គាត់នៅខ្វះ កន្លែងសំខាន់មួយ នៅក្នុងកូដគាត់ ដូចនេះ វាមិនទាន់អាចចេញជា សាធារណៈបាននោះទេ។
[ព័ត៌មានក្តៅ] MuscleNerd បង្ហាញរូបភាព Jailbreak iPad mini
ក្រោយពេល ចាប់ផ្តើមចេញលក់ជាសាធារណៈ នូវថេបប៉្លេតថ្មី iPad mini មិនទាន់បានប៉ុន្មានម៉ោងផង លោក MuscleNerd នៃក្រុម Dev Team បានធ្វីត បានបង្ហោះរូបភាព ដែលបង្ហាញពី ការ Jailbreak ជាជំហានដំបូងនូវ ម៉ាសីុនថ្មីនេះ។ បើតាម MuscleNerd បានអោយដឹងថា គាត់បានប្រើ វិធីសាស្ត្រ “Failbreak” ដែល Chpwn ប្រើ ក្នុងការ Jailbreak iPhone 5 តែវិធីនេះ គឺជា ជំហានដំបូងៗ និងអាចប្រើបាន តែជាមួយអ្នកអភិវឌ្ឍ តែប៉ុណ្ណោះ។
[ព័ត៌មានក្តៅ] Apple បញ្ចេញ iOS 6.0.1 ជាសាធារណៈ និងកំពុងតេស្ត iOS 6.1
ថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញ កំណែទំរង់ថ្មី iOS 6.0.1 ជាសាធារណៈ ដើម្បីកែប្រែកំហុសឆ្គង មួយចំនួន ដូចជា ធ្វើអោយ iPhone 5 អាចអាប់ដេត លើអាកាស (OTA), កែប្រែបញ្ហាភ្លើង Flash មិនភ្លឺ, ធ្វើអោយការភ្ជាប់ WPA2 WiFi Network មានស្ថេរភាពឡើង, ដោះស្រាយបញ្ហាទូរស័ព្ទ មិនអាចភ្ជាប់ អីុនធើណែតបណ្តាញទូរស័ព្ទ, ដោះស្រាយបញ្ហា លេខកូដចាក់សោរអេក្រង់ និង កំហុសឆ្គង តូចៗមួយចំនួនទៀត។

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |






























