[ព័ត៌មាន] មន្ត្រីបារាំង រិះគន់ នយោបាយ App Store របស់ Apple ក្រោយពេល Apple ដកកម្មវិធី AppGratis របស់ ក្រុមហ៊ុនបារាំង
នៅក្នុងបទសំភាសមួយ ជាមួយ កាសែត LeMonde Informatique កាលពីថ្ងៃ ព្រហស្បត្តិ ម្សិលមិញ មន្ត្រី ផ្នែកឧស្សាហកម្មឌីជីថល របស់ ប្រទេស បារាំង អ្នកនាង Fleur Pellerin បានរិះគន់ យ៉ាងចាស់ដៃ ទៅលើ ក្រុមហ៊ុន Apple ក្រោយពេល ក្រុមហ៊ុននេះ បានដកចេញ នូវកម្មវិធី AppGratis របស់ក្រុមហ៊ុន បារាំងមួយ ពី App Store ដោយសារតែ កម្មវិធីនេះ មានលក្ខណៈស្រដៀងនឹង កម្មវិធី App Store របស់ Apple ហើយមាន ទំនោរនឹងណែនាំ កម្មវិធីដទៃ ព្រមទាំង បញ្ជូនសារ ជាពាណីជ្ជកម្ម ទៅកាន់ ឧបករណ៍របស់ អ្នកប្រើប្រាស់ ដែលខុសពីក្រិតក្រម របស់ Apple ទៀតផង។ អ្នកនាង Pellerin បានអោយដឹងថា [...]
[ព័ត៌មាន] Apple ដក Samsung ពីអ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ហើយជំនួសដោយ TSMC វិញ
បើតាមប្រភពពី The Korea Times ក្រុមហ៊ុន Apple បានសំរេចចិត្តជាផ្លូវការ ដក ក្រុមហ៊ុន Samsung ចេញពី បញ្ជីរអ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ថ្មីរបស់ខ្លួនហើយ ដោយងាកអោយ ក្រុមហ៊ុន Taiwan TSMC ជា អ្នកផលិតជំនួស អោយវិញ។ របាយការណ៍នេះ បានបញ្ជាក់កាន់តែច្បាស់ ហើយត្រូវគ្នា ជាមួយ ព័ត៌មានលេចលឺ កន្លងមក។ បន្ទៈឈីប A7 ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញមុខ នាពាក់កណ្តាលឆមាសទីមួយ ឆ្នាំ 2013 ហើយបើតាម បុគ្គលិកម្នាក់របស់ Samsung បានអោយដឹងទៀតថា Apple បានចែករំលែក ព័ត៌មានសំខាន់ៗ ជាមួយ TSMC ដើម្បីអោយ ក្រុមហ៊ុនេះ អាចចាប់ផ្តើម ផលិត បន្ទៈឈីប អោយខ្លួន ដោយប្រើ បច្ចេកវិទ្យាផលិត 20 Nanometer។
[ព័ត៌មាន] Apple ទិញសិទ្ធិប្រើប្រាស់ ប៉ាតង់ របស់ Palm ក្នុងតំលៃប្រមាណ $10 លានដុល្លារ
ក្រុមហ៊ុន Apple បានសំរេចកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន ACCESS របស់ជប៉ុន ដើម្បីទិញសិទ្ធិប្រើប្រាស់ ប៉ាតង់ មានតំលៃប្រមាណ $10 លានដុល្លារ ដែលបង្កើតឡើង ដោយ ក្រុមហ៊ុន Palm និង PalmSource។ ប៉ាតង់ផ្សេងទៀត របស់ ក្រុមហ៊ុន Bell Communications និង Geoworks ក៏រាប់បញ្ចូល ក្នុងកិច្ចព្រមព្រៀង នេះដែរ។ បើតាមប្រភពបានអោយដឹងថា ប៉ាតង់ទាំងនេះ គឺជា ប្រភេទប៉ាតង់សំរាប់ប្រើ មុខងារធម្មតា តែប៉ុណ្ណោះ ហើយ មិនមែនជា ប៉ាតង់បច្ចេកវិទ្យាអស្ចារ្យ ដែលនឹងធ្វើអោយ Apple លេចធ្លោ នោះទេ។ ការទិញសិទ្ធិប្រើប្រាស់នេះ គឺដើម្បីការពារ Apple ពីការយាយី បណ្តឹងប៉ាតង់ ផ្សេងៗ។
[ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា
អ្នកផលិតស្មាតហ្វូនជាច្រើន ដូចជា Samsung, LG និង HTC មានស្មាតហ្វូតច្រើនប្រភេទ ហើយមាន អេក្រង់ទំហំផ្សេងៗគ្នា ចាប់ពីតូច 3 អីុង រហូត 8 អីុង ប៉ុន្តែ មានតែ Apple ទេ ដែលនៅតែយល់ថា មិនទាន់មានតំរូវការ នឹងប្រឡូកចូលទីផ្សារ អេក្រង់ធំ។ សូម្បីតែ ស្មាតហ្វូន iPhone 5 ដែលមាន អេក្រង់ 4 អីុង នៅតែ ត្រូវបានគេយល់ថា តូចនៅឡើយ សំរាប់ ស្តង់ដារទីផ្សារ បច្ចុប្បន្ន។
[ព័ត៌មាន] Apple កំពុងចរចារ បន្ថែម សេវាផ្សេងៗទៀត របស់ Yahoo ចូលទៅក្នុង ប្រព័ន្ធ iOS
បើតាមដំណឹង កាលពីម្សិលមិញ បានអោយដឹងថា ក្រុមហ៊ុន Apple និង Yahoo កំពុងចរចារគ្នា ដើម្បីបញ្ចូល សេវាផ្សេងៗទៀត របស់ Yahoo ចូលទៅក្នុង ប្រព័ន្ធ iOS។ គួររំលឹកថា Apple បានប្រើ សេវាជាច្រើន របស់ Yahoo ទៅហើយ ដូចជា ទិន្នន័យហិរញ្ញវត្ថុ, អាកាសធាតុ និងកីឡា ជាដើម ចូលទៅក្នុងកម្មវិធី Weather, Stock និងកម្មវិធីជំនួយការសំលេង Siri។ ប្រភពបានបន្តទៀតថា ក្រុមហ៊ុនទាំង 2 ចង់អោយមាន ការសហការណ៍ ច្រើនជាងនេះ។ ប្រភព បានអោយដឹងថា ទិន្នន័យផ្សេងទៀត ដូចជា ព័ត៌មានទូទៅពី Yahoo News អាចបញ្ចូលជាមុន ក្នុងប្រព័ន្ធ iOS ដើម្បីអោយ Siri អាចរាវរកព័ត៌មាន បានកាន់ តែរហ័ស និងច្រើនឡើង។
[ព័ត៌មាន] Apple បន្តស្នើរសុំ ផ្លាកសញ្ញាពាណីជ្ជកម្ម ‘iPad mini’
ការព្យាយាម របស់ Apple ក្នុងការ ការពារផ្លាកសញ្ញាពាណីជ្ជកម្មពាក្យ “iPad mini” នឹងមិនមាន ថ្ងៃបញ្ចប់នោះទេ។ ទីបំផុត ការិយាល័យផ្លាកសញ្ញា និងប៉ាតង់ អាមេរិក USPTO បានបើក ភ្លើងខៀវ ទទួលយកការស្នើរសុំជាថ្មី របស់ Apple វិញហើយ ក្រោយពេលជំទាស់ កាលពីលើកដំបូង ដោយនិយាយថា ពាក្យថា ‘mini’ វា ហាក់ដូចជា ទូទៅពេក និងជា ការពិពណ៌នា ច្រើនជាង ‘ការសំគាល់ ភាពពិសេសដោយឡែក‘ របស់ ផលិតផល។
[ព័ត៌មាន] Ron Johnson អាចនឹងត្រឡប់មកកាន់ការងារនៅ Apple វិញ
អ្នកប្រហែលជា មិនស្គាល់ Ron Johnson នោះទេ។ គាត់ គឺជា មនុស្សដំបូងៗ ដែលធ្វើការ ជាមួយ Steve Jobs ហើយជួយបង្កើត បណ្តាញហាងទំនិញ លក់ផលិតផល Apple ប៉ុន្តែ ក្នុងឆ្នាំ 2011 គាត់បាន ចាកចេញពី Apple ទៅធ្វើការជា នាយកប្រតិបត្តិអោយ បណ្តាញហាងទំនិញសំលៀកបំពាក់ JC Penny ដែលជួបបញ្ហា។ របៀបធ្វើការ របស់គាត់ នៅ Apple មិនបានជួយគាត់ទេ នៅ JC Penney ដោយ ក្រុមហ៊ុនទាំងពីរនេះ មានរបៀបធ្វើ ពាណីជ្ជកម្ម ខុសគ្នា ដូចនេះ លទ្ធផលចេញមក មិនសូវល្អ ដូចនៅ Apple នោះឡើយ។ នេះជា ហេតុធ្វើអោយ ក្រុមប្រឹក្សាភិបាល JC Penny មិនសប្បាយចិត្ត ហើយបាន សំរេច [...]
[ព័ត៌មាន] តុលាការអាល្លឺម៉ង់ ច្រានចោល ប៉ាតង់ “អូសដើម្បីដោះសោរអេក្រង់” របស់ Apple
តុលាការប៉ាតង់ នៅប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានច្រានចោល មិនយកជាផ្លូវការនូវ ប៉ាតង់ “អូសដើម្បី ដោះសោរអេក្រង់ (Slide To Unlock)” របស់ Apple ដែលនេះគឺជា ដំណឹងល្អ សំរាប់ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដូចជា Motorola និង Samsung ជាដើម។ Apple បានស្នើរកែ 14 ចំណុច ដើម្បីអោយ ប៉ាតង់នេះ អាចប្រើការជា ផ្លូវការបាន តែ តុលាការប៉ាតង់ របស់ អាល្លឺម៉ង់ បានរកឃើញថា ការដោះសោរអេក្រង់ ដោយប្រើ កាយវិការ (អូសលើអេក្រង់) របស់ Apple នេះ មិនស្រប តាមតំរូវការ នៅក្រោមច្បាប់ ប៉ាតង់ របស់ សហព័ន្ធអឺរ៉ុប ឡើយ។ ដូចនេះ តុលាការនេះ បានច្រានចោល ការស្នើរសុំប៉ាតង់ នេះហើយ។
[ព័ត៌មាន] Samsung ត្រូវបានរកឃើញថា ល្មើសប៉ាតង់ “ជ្រើសយកអត្ថបទ” របស់ Apple
តុលាការពាណីជ្ជកម្មអន្តរជាតិ របស់ សហរដ្ឋ អាមេរិក ITC បានចេញសេចក្តីសំរេចជា ជំហានដំបូងថា ក្រុមហ៊ុន Samsung ត្រូវបានគេរកឃើញថា បានល្មើសនឹង ប៉ាតង់ “ការជ្រើសយកអត្ថបទ (Text Selection)” របស់ ក្រុមហ៊ុន Apple… នេះបើតាមប្រភពពី Reuters។ លោកតុលាការ Thomas Pender បាននិយាយថា ក្រុមហ៊ុន Samsung បានយកប្រើនូវ បច្ចេកវិទ្យានេះ ដោយល្មើសច្បាប់ នៅលើ ស្មាតហ្វូន និងថេបប៉្លេត របស់ខ្លួន តែតុលាការ មិនបានរកឃើញថា គាត់ល្មើសនឹង ប៉ាតង់មួយទៀតដែល Apple បានចោទប្តឹងនោះទេ គឺទាក់ទងនឹង បច្ចេកវិទ្យា សំគាល់ មីក្រូហ្វូន និងឧបករណ៍ដទៃទៀត នៅពេលដោតវា ទៅកាន់ រន្ធដោតកាសស្តាប់ត្រចៀក។
[ព័ត៌មាន] ប៉ាតង់ថ្មីរបស់ Apple អាចអោយអ្នក បើកប្រើកម្មវិធី iOS ដោយផ្ទាល់ពី អេក្រង់ចាក់សោរ
កម្មវិធីកែកុនប្រព័ន្ធទាក់ទងនឹង អេក្រង់ចាក់សោរ ដូចជា LockInfo ដែលអាច អោយអ្នកប្រើប្រាស់ មើលព័ត៌មានបន្ថែម ដូចជា អីុម៉ែល ប្រតិទិន សារ និងអាកាសធាតុ គឺពេញនិយមខ្លាំងណាស់ សំរាប់ អ្នកប្រើប្រាស់ iPhone/iPad ដែល Jailbreak រួច។ ហើយការនិយមនេះ មិនមែន Apple មិនដឹងនោះទេ។ បើតាម ប៉ាតង់ថ្មីមួយ ដែលស្នើរដោយ Apple កាលពីពេលថ្មីៗនេះ បានបង្ហាញថា Apple នឹងបំពាក់ មុខងារថ្មីមួយ នៅលើ ឧបករណ៍ iOS ក្រោយៗ ដោយអាច អោយអ្នកប្រើប្រាស់ បើកប្រើ កម្មវិធីសំខាន់ៗមួយចំនួន ដោយផ្ទាល់ នៅលើ អេក្រង់ចាក់សោរ។
[ព័ត៌មានក្តៅ] Facebook បង្ហាញមុខងារ Facebook Home សំរាប់ Android… សំរាប់ iOS គាត់ថា “ទាល់តែសួរ Apple”
ក្រុមហ៊ុន Facebook កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញនូវ មុខងារថ្មីមួយឈ្មោះ Facebook Home សំរាប់ ប្រព័ន្ធ Android។ វា គឺជាផ្ទាំង Home ថ្មី ដែលនឹង មកជំនួស ផ្ទាំង Home Screen ចាស់ របស់ Android។ ផ្ទាំង Facebook Home នេះ នឹងបង្ហាញ រាល់រូបភាព និងសារថ្មីៗរបស់ មិត្តភក្តិលោកអ្នក ហើយ អាចអោយ លោកអ្នក តបសារ និងចុច “ចូលចិត្ត” តាមរបៀបថ្មី ដូចជា ចុចពីរដងលើអេក្រង់ជាដើម។ នាយកប្រតិបត្តិ Facebook លោក Zuckerberg បាននិយាយថា ផ្ទាំង Facebook Home ថ្មីនេះ នឹងផ្តោតសំខាន់ទៅលើ ទំនាក់ទំនង អ្នកប្រើប្រាស់ ជាជាង សង្កត់ធ្ងន់ទៅលើ រូបភាពអាយខន កម្មវិធី។
[ព័ត៌មាន] Apple នឹងនាំយកមុខងារ “Street View” មកប្រើ ដូចក្នុង ផែនទីរបស់ Google ដែរ
ការស្នើរសុំប៉ាតង់ថ្មីមួយ របស់ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន មួយនេះ ទំនងនឹង បង្កើតមុខងារថ្មីមួយ សំរាប់កម្មវិធីនាំផ្លូវ និងមើលផែនទីរបស់ខ្លួន ដែលអាច អោយអ្នកប្រើប្រាស់ ចុចលើទីតាំងណាមួយ ដើម្បីមើលរូបភាពទេសភាពបែប 3D របស់វា ដូចនឹងមុខងារ “Street View” របស់ Google ដែរ។ មុខងារថ្មីនេះ អាចអោយ អ្នកប្រើប្រាស់ មើលរូបភាព ហើយបង្វិលវា មើលបរិយាកាសជុំវិញ 360 ដឹក្រ បែប 3D ដោយប្រើ បន្ទៈសិុនស័រ នៅលើ iPhone ឬ iPad។ ក្រៅពីប្រើវា មើលទេសភាពខាងក្រៅ អ្នកប្រើប្រាស់ ក៏អាចប្រើវា មើលទេសភាព ខាងក្នុងអាគារ បានថែមទៀតផង៕

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |





























