[អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM
សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។
វិធីដោះកូដ iPhone 4, iPhone 3GS និង iPhone 3G ជាមួយកម្មវិធី UltraSn0w 1.2.3
UltraSn0w 1.2.3 គឺជាកម្មវិធីស៊េរីចុងក្រោយរបស់ក្រុមការងារ iPhone Deav Team ដែលអាចប្រើដោះកូដ iPhone 4, iPhone 3GS និង iPhone 3G។ ខាងក្រោមនេះ គឺជាការណែនាំទាក់ទងនឹងវិធីដោះកូដដោយប្រើកម្មវិធីនេះ។ តំរូវការជាមូលដ្ឋានៈ 1. ទូរស័ព្ទ iPhone 4, iPhone 3GS និង iPhone 3G ដែល Jailbreak រូចហើយ 2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ 3. iPhone 4 ដែលមាន Baseband ស៊េរី 01.59.00 ឫទាបជាងនេះ 4. iPhone 3G/3GS ដែលមាន Baseband ស៊េរី 04.26.08, 05.11.07, 05.12.01, 05.13.04, 06.15.00 ឫទាបជាងនេះ 5. [...]
ស្វែងយល់ពីភាសារបស់ iPhone? អ្វីទៅ Jailbreak, ដោះកូដ និង Cydia?
សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ Activation នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation [...]

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |





















