Search

FAQ: សំណួរដែល អ្នកប្រើ iPhone ច្រើនសួរ

iPhone FAQ
ខាងក្រោមនេះ គឺជា អ្វីដែល អ្នកប្រើ iPhone/iPad ច្រើនសួរ ហើយយើង នឹងព្យាយាម អាប់ដេត ទំព័រនេះ នៅពេល មានសំណួរ ថ្មីៗមកទៀត។

តើ យើងអាចដំឡើង ភាសាខ្មែរ និងឃីប៊ត ខ្មែរ នៅលើ iPhone/iPad បានដែរ ឬទេ?

ចំលើយ: បាន! សំរាប់ អ្នកប្រើប្រាស់ iOS 7 ឬ ទាបជាងនេះ ត្រូវ Jailbreak វា ជាមុនសិន រួចដំឡើង កញ្ចប់ពុម្ពអក្សរខ្មែរ និង ឃីប៊ត ពីក្នុង Cydia។ សំរាប់ អ្នកប្រើ iOS 8, 9 ឡើងទៅ ពុម្ពអក្សរខ្មែរ គឺមានស្រាប់នៅក្នុងប្រព័ន្ធ។ ដោយឡែក ឃីប៊តវិញ ត្រូវដោនឡូដ ដំឡើងពី App Store: កម្មវិធី KdarChuch
 

តើ iPhone របស់ខ្ញុំ មកពីប្រទេសណា?

ចំលើយ: សូមមើលអត្ថបទនេះ: របៀបឆែកមើល ថាតើ iPhone របស់អ្នក ផលិតសំរាប់ ប្រទេសមួយណា
 

ខ្ញុំចង់បង្កើត គណនី Apple ID តើត្រូវធ្វើដូចម៉្តេច?

ចំលើយ: សំរាប់ អ្នកចង់បង្កើត គណនី Apple ID សំរាប់ App Store ប្រទេសកម្ពុជា សូមចុចត្រង់នេះ ចំណែក អ្នកដែលចង់បង្កើត Apple ID សំរាប់ App Store នៅអាមេរិក សូមចុចត្រង់នេះ
 

កាលនៅ iOS 6.1.3 ខ្ញុំ អាចសួរទឹកលុយ ដោយវាយ *xxx# តែពេលឡើងមក iOS 7 មិនអាចសួរបាន។ ពេលវាយទៅ ម៉េចវា ទៅ ហៅចេញទៅវិញ?

ចំលើយ: នេះ ច្រើនកើតលើ ទូរស័ព្ទជាប់កូដ ដែលប្រើទ្រនាប់សីុម ដូចជា Gevey Sim… ត្រូវរង់ចាំ ទ្រនាប់សីុមថ្មី ដែលទ្រទ្រង់ iOS 7។
 

តើទូរស័ព្ទជាប់កូដ (Locked) អាចដោះកូដ តាមវិធីណាខ្លះ?

បច្ចុប្បន្ន វិធីដោះកូដ (ឬ Unlock) ដែលពេញនិយមបំផុត គឺ ដោះកូដ តាមរយៈ IMEI ដោយលោកអ្នក គ្រាន់តែ ផ្តល់ជូន នូវលេខ IMEI ទូរស័ព្ទ តាមរយៈ ការចូលទៅ Settings-> General -> About រួចរកមើលពាក្យ IMEI ទៅអោយជាង តែប៉ុណ្ណោះ។ ការដោះកូដតាម លេខ IMEI នឹងប្រែក្លាយ ទូរស័ព្ទលោកអ្នក ដូច ទូរស័ព្ទ Original ដែរ។ តំលៃ ដោះកូដ អាចថ្លៃថោក អាស្រ័យថា តើទូរស័ព្ទ របស់លោកអ្នក ជាប់កូដ របស់បណ្តាញ ទូរស័ព្ទមួយណា របស់ ប្រទេសណា។ តំលៃដោះកូដ ទូរស័ព្ទ បណ្តាញ AT&T របស់ អាមេរិក គឺរវាង $5-15 ចំណែក iPhone របស់បណ្តាញ Verizon អាមេរិក គឺប្រមាណ $100។ សូមសួរ តាមហាងទូរស័ព្ទ ឬជាង ដើម្បី ដឹងពីតំលៃច្បាស់។ ចំណែក វិធីមួយទៀត គឺប្រើ ទ្រនាប់សីុម (Gevey/TPSim) ដោយ ដាក់ទ្រនាប់នេះ នៅពីក្រោម សីុមកាតយើង។ តំលៃទ្រនាប់សីុម អាចមានពី $5-20 ឡើងទៅ អាស្រ័យលើ ប្រភេទ ទូរស័ព្ទ។ អ្នកដែលប្រើ ទ្រនាប់សីុម ត្រូវប្រុងប្រយ័ត្ន មិនគួរអាប់ដេត ប្រព័ន្ធប្រតិបត្តិការណ៍ទេ ត្រូវឆែកមើលសិនថា តើទ្រនាប់សីុមនោះ ទ្រទ្រង់ ប្រព័ន្ធប្រតិបត្តិការណ៍ ដែលអាប់ទៅ ឬឥត។
 

អ្វីទៅ CDMA? ហើយអ្វីទៅ GSM?

ចំលើយ: GSM/CDMA សំដៅលើ ប្រព័ន្ធបណ្តាញទូរស័ព្ទ។ នៅស្រុកខ្មែរ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ភាគច្រើន ដូចជា Mobitel, Smart, QB, Beeline ជាក្រុមហ៊ុនបណ្តាញ GSM ហើយមានតែមួយទេ ដែលជាបណ្តាញ CDMA គឺក្រុមហ៊ុន Excel 018។ បណ្តាញ GSM ប្រើសីុមកាត ចំណែក បណ្តាញ CDMA មិនចាំបាច់ប្រើ សីុមកាតនេះទេ។ ដូចនេះ បើ iPhone របស់លោកអ្នក អាចដាក់សីុម ស្រុកខ្មែរបាន នោះ 98% វាជា iPhone ប្រព័ន្ធ GSM។
 

អ្វីទៅ Unlock ឬដោះកូដ?

ចំលើយ: Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈ ការប្រើ ទ្រនាប់សីុម ឬ តាម IMEI Unlock។
 

អ្វីទៅ Baseband ឬ Modem Firmware?

ចំលើយ: Baseband (Setting-> General -> About) គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។

 

អ្វីទៅ Activation?

ចំលើយ: នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTunes និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។
– ស្វែងយល់បន្ថែមពី​ មុខងារ Activation Lock សូមអានអត្ថបទនេះ: http://wp.me/p1DX6F-2Sw
– វិធីឆែកមើល iPhone ឬ iPad យើង ជាប់ Activation Lock (ជាប់ iCloud) ឬអត់? ចុចមើលអត្ថបទនេះ
 

អ្វីទៅ Jailbreak?

ចំលើយ: ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version
 

អ្វីទៅ Cydia?

ចំលើយ: Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។
 

អ្វីទៅ ការ Restore iPhone?

ចំលើយ: ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។
 

អ្វីទៅ កូនសោរ SHSH?

ចំលើយ: កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕
  

សូមជួយកែតំរូវ បើមានចំណុចខ្វះខាត…