Search

អំពីយើង

វិុបសាយយើង ត្រូវបាន បង្កើតឡើង នាថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2011។ ជំនាន់នោះ ក្រុមហ៊ុន Apple ទើបតែ ចេញ iPhone បាន 4 ម៉ូដែលប៉ុណ្ណោះ (iPhone, iPhone 3G, iPhone 3GS និង iPhone 4)។ វា មានការពេញនិយមខ្លាំងឡើងៗ នៅប្រទេសយើង ប៉ុន្តែ អ្នកដែលចេះប្រើវាច្បាស់ មានមិនច្រើននោះទេ។ ដោយឃើញបែបនេះ ហើយ ទើបយើង បង្កើត វិុបសាយ www.ioskhmer.com នេះឡើង ដើម្បីផ្តល់​ព័ត៌មានច្បាស់លាស់មួយ ទាក់ទងនឹង ផលិតផល Apple ព្រមទាំង ណែនាំ ពន្យល់អំពី របៀបប្រើប្រាស់ ផលិតផល, កម្មវិធី និងគន្លឹះប្រើប្រាស់ សំខាន់ៗ ដទៃទៀត ដោយឥតគិតថ្លៃ។

គេហទំព័រយើងខ្ញុំ ផ្តោតខ្លាំង ទៅលើ ព័ត៌មាន ផលិតផល iDevice របស់ Apple ដែលរួមមាន iPhone, iPad និងប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់វា។ ក្រៅពីនេះ ក៏មាន ផ្តល់ជូន នូវការណែនាំ និងបង្រៀន អំពីរបៀបប្រើប្រាស់ (ឧបករណ៍ និងកម្មវិធី) គន្លឹះក្នុងការដោះស្រាយបញ្ហា ព្រមទាំង វិធីដំឡើង ឬទំលាក់ ប្រព័ន្ធប្រតិបត្តិការណ៍ ជាដើម៕