Search

[ព័ត៌មាន] Apple បញ្ជារឱ្យ កម្មវិធីជជែកកំសាន្តចិន WeChat បិទមុខងារ “ឱ្យលុយធីប”

ក្រុមហ៊ុន Apple បានប្រថុយខ្លួន ដោយបានបញ្ជារប្រាប់ឱ្យ ក្រុមហ៊ុនជជែកកំសាន្ត និងបណ្តាញសង្គម ជាច្រើន នៅប្រទេសចិន ឱ្យបិទមុខងារ “ឱ្យលុយធីប” ចេញ ដើម្បីឱ្យវា ស្របនឹង គោលនយោបាយ ហាងកម្មវិធី App Store របស់ខ្លួន… នេះបើតាម ថ្នាក់ដឹកនាំម្នាក់របស់ កម្មវិធី WeChat។

មុខងារ “ឱ្យលុយធីប” នេះ គឺពេញនិយមណាស់ នៅប្រទេសចិន ដោយអ្នកប្រើប្រាស់ អាចធីបលុយ ឬឱ្យអាំងប៉ាវ ទៅឱ្យអ្នកបង្កើតកម្មវិធី, អ្នកនិពន្ធ ឬអ្នកលក់ឥវ៉ាន់ នៅក្នុង កម្មវិធី (Theme, អាយខន, ស្ទីកខើ… ជាដើម) ហើយលុយទាំងអស់នោះ នឹងវេរចូល កាបូបលុយចល័តរបស់ពួកគេ ដែលភ្ជាប់នឹង គណនី ធនាគារ។
Wechat Lucky Money

បើតាម The Wall Street Journal បានឱ្យដឹងថា Apple យល់ឃើញថា មុខងារ “ឱ្យលុយធីប” គឺស្រដៀងនឹង ការទិញឥវ៉ាន់ នៅក្នុង កម្មវិធី ឬហ្គេម ហើយខ្លួន គួរទទួលបាន ប្រយោជន៍ 30% ពីប្រតិបត្តិការណ៍ នីមួយៗ។ Apple ធ្វើដូចនេះ ដើម្បីចង់បង្កើនចំណូលពី ទីផ្សារប្រទេសចិន ពីព្រោះបើតាម ទិន្នន័យពី IDC បានបង្ហាញថា ចំណែកទីផ្សារ Apple នៅប្រទេសបានធ្លាក់ពី 16% មកនៅត្រឹម 9% នាត្រីមាសទី 1 ឆ្នាំ 2017 ហើយប្រេនរបស់ iPhone បានធ្លាក់មកលេខ 4 បន្ទាប់ពី Oppo, Huawei និង Vivo។
Wechat Lucky Money

ប្រភព បានបន្តឱ្យដឹងថា Apple បានគំរាមថា បើ ក្រុមហ៊ុនជជែកកំសាន្ត និងបណ្តាញសង្គម របស់ចិន ទាំងនោះ មិនព្រមធ្វើតាមសំណើរខ្លួន នោះខ្លួន អាចបដិសេធ មិនបង្ហោះ កម្មវិធីអាប់ដេតថ្មីរបស់ពួកគេ ឬក៏អាចដក កម្មវិធីបច្ចុប្បន្ន ពី App Store ក៏ថាបាន។ ថ្នាក់ដឹកនាំ របស់ ក្រុមហ៊ុនទាំងនោះ មិនពេញចិត្តនឹងទង្វើនេះ នោះទេ ហើយបានស្នើសុំ ក្រសួងបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ខ្លួន ឱ្យចូលមក ធ្វើអន្តរាគមន៍។

ចាំមើលថាតើ Apple ខ្លាំង ឬក៏ចិន ខ្លាំង?
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook