Search

[ព័ត៌មាន] នាយកប្រតិបត្តិ Apple ថាខ្លួន កំពុងតេស្តមុខងារ តាមដានជាតិស្ករ នៅលើ Apple Watch

នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់ឱ្យដឹងថា ខ្លួន កំពុងតេស្តសាកល្បង មុខងារតាមដានជាតិស្ករក្នុងឈាម “គ្លុយកូស” (តាមរយៈ នាឡិកាឆ្លាតវៃ Apple Watch) ដើម្បីស្វែងយល់ថាតើ មុខម្ហូបណាខ្លះ បង្កើនវា ហើយតើ ការហាត់ប្រាណរបៀបណា មានប្រសិទ្ធភាព ទៅលើវា។

បើតាម CNBC បានឱ្យដឹងថា ក្រុមហ៊ុន Apple មានក្រុមវិស្វករមួយក្រុម កំពុងធ្វើការលើ ឧបករណ៍ម៉្យាងដែលអាច គ្រប់គ្រង ជម្ងឺទឹកនោមផ្អែម តាមរយៈ ការតាមដាន ជាតិគ្លុយកូស ដោយមិនចាំបាច់ ជួសឈាមមើលនោះទេ។
Apple Tim Cook wearing Apple Watch

ប្រភព បានបន្តឱ្យដឹងថា Cook កំពុងពាក់ ដែលទំនងជា ខ្សែនាឡិកាឆ្លាតវៃម៉្យាង ភ្ជាប់ជាមួយ នាឡិកា Apple Watch ដែលមានមុខងារ តាមដាន ជាតិគ្លុយកូសនេះ ហើយគាត់ ថែមទាំងធ្លាប់បាន និយាយអំពីវា អំឡុងពេល ទទួលបាន សញ្ញាប័ត្រកិត្តិយស នៅសកលវិទ្យាល័យ Glasgow ទៀតផង។ គាត់ បានថ្លែងទៅកាន់ និសិត្សសកលវិទ្យាល័យនោះថា គាត់ បានពាក់ ឧបករណ៍តាមដានជាតិគ្លុយកូសនេះ ជាច្រើនអាទិត្យមកហើយ ហើយ គាត់ បានយល់ថាតើ ជាតិស្ករនៅក្នុងឈាមគាត់ មានប្រតិកម្ម យ៉ាងណា ជាមួយ អាហារដែលគាត់ បរិភោគ។ គាត់ បានធ្វើការកែសម្រួល អាហាររបស់គាត់ ដើម្បីរក្សា ជាតិស្កររបស់គាត់ ឱ្យនៅឋេរ។ ថ្នាក់ដឹកនាំនៅឯ Silicon Valley បានស្វែងយល់ថា ការកាត់បន្ថយជាតិស្ករនេះ បានធ្វើឱ្យពួកគេ កាត់បន្ថយទម្ងន់បាន។

បើសិនជា ផលិតផលនេះ បានតេស្តសាកល្បងជោគជ័យ នោះវា នឹងអាចផ្តល់ផលប្រយោជន៍ ដល់ អ្នកជម្ងឺទឹកនោមផ្អែម រាប់លាននាក់ ដើម្បីគ្រប់គ្រងកំរិត គ្លុយកូស របស់ពួកគេ៕
ប្រភព: CNBC




Loading...

ចូលរួមមតិតាមរយៈ Facebook