Search

[ព័ត៌មាន] Google បង្ហាញខ្លួន ប្រព័ន្ធប្រតិបត្តិការណ៍ Android Go សំរាប់ ស្មាតហ្វូនលក្ខណៈសម្បត្តិទាប

Google កំពុងផ្តោតទៅលើការ ច្បាមយកចំណែកទីផ្សារ ស្មាតហ្វូនថ្នាក់ទាប តាមរយៈការបង្កើត ប្រព័ន្ធប្រតិបត្តិការណ៍ស្តើងមួយឈ្មោះ “Android Go” សំរាប់ស្មាតហ្វូន ដែលមាន លក្ខណៈសម្បត្តិទាប។ Android Go គឺជា ការកែកុនប្រព័ន្ធប្រតិបត្តិការណ៍ Android O ជំនាន់ចុងក្រោយ ឱ្យស្តើង ហើយស្រាល ដើម្បីប្រើជាមួយ ស្មាតហ្វូន ដែលមានអង្គចងចាំទំហំ 1GB និងទាបជាងនេះ… ដែលភាគច្រើន គឺជា ស្មាតហ្វូនថ្នាក់ទាប ដែលមានតម្លៃសមរម្យ សំរាប់ទីផ្សារកំពុងអភិវឌ្ឍ។
Android Go

Android Go នឹងធ្វើឱ្យ ស្មាតហ្វូនទាំងអស់នោះ ដើរលឿន និងរក្សាថាមពលប្រើប្រាស់ បានយូរផងដែរ។ Google ក៏និងកំពុង កែកុនកម្មវិធី Android ទាំងអស់ របស់ខ្លួន ឱ្យប្រើប្រាស់ អង្គចងចាំ និងទំហំទំនេរទាបផងដែរ ដើម្បីដំណើរការ លើ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ ដូចជា កម្មវិធី YouTube Go, Chrome និង ឃីប៊ត Gboard ជាដើម។

នេះ មិនមែនជា យុទ្ធសាស្ត្រដំបូងទេ ដែល Google ព្យាយាម ច្បាមយក ចំណែកទីផ្សារថ្នាក់ទាប។ ក្រុមហ៊ុននេះ ធ្លាប់បង្កើត គំរោង Android One ម្តងហើយ ដោយសហការណ៍ជាមួយ អ្នកផលិតស្មាតហ្វូនក្នុងស្រុក បង្កើត ស្មាតហ្វូនគុណសម្បត្តិទាប សំរាប់ទីផ្សារនីមួយៗ ដោយ Google ជាអ្នក រៀបចំ លក្ខណៈសម្បត្តិផ្នែករឹង ហើយអ្នកផលិត គឺចាំតែផលិត តែប៉ុណ្ណោះ។ ប៉ុន្តែ គំរោងនេះ ហាក់ដូចជា មិនសូវទទួលបាន ជោគជ័យប៉ុន្មាននោះទេ។ ដោយឡែក ម្តងនេះ Google បានងាកមកប្តូរយុទ្ធសាស្ត្រ មកបង្កើតផ្នែកទន់ទាបវិញម្តង។ តែតើវា នឹងទទួលបាន ជោគជ័យដែរ ឬទេ?
ប្រភព: Google




Loading...

ចូលរួមមតិតាមរយៈ Facebook