Search

[ព័ត៌មាន] Apple ចាប់ផ្តើម ការផលិត iPhone នៅ ឥណ្ឌា ហើយ

រោងចក្រ Wiston ដែលជា ដៃគូផ្គុំ និងផលិត iPhone សំរាប់ Apple បានសំរេចបានជោគជ័យ ក្នុងការផលិតសាកល្បង iPhone SE នៅប្រទេស ឥណ្ឌាហើយ… នេះបើតាម របាយការណ៍ពី The Wall Street Journal។ រោងចក្រថ្មីនេះ ស្ថិតនៅ ខាងត្បូង រដ្ឋ Karnatak ប្រទេស ឥណ្ឌា។

iPhone SE made in india
បើតាម Apple បានឱ្យដឹងថា ខ្លួនបាន ចាប់ផ្តើម ការផលិត iPhone SE ក្នុង បរិមាណតូច ហើយនឹងចាប់ផ្តើម ការផ្គត់ផ្គង់ ស្មាតហ្វូនស៊េរីនេះ សំរាប់ អតិថិជន ក្នុងស្រុក នាខែ នេះ តែម្តង។

ចំណែកតម្លៃវិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើតម្លៃដែលគេដាក់លក់ តាមហាងមិនផ្លូវការនានា នៅឥណ្ឌា គឺ ប្រមាណ $320 ក្នុងមួយគ្រឿង។ ប៉ុន្តែ បើតាមអ្នកវិភាគ Faisal Kawoosa បានឱ្យដឹងថា តម្លៃនេះ ហាក់ខ្ពស់ណាស់ សំរាប់ ប្រជាជន នៅក្នុងប្រទេសនេះ។ Faisal បានបន្តថា គេគួរកំណត់តម្លៃវា យ៉ាងហោចណាស់ ឱ្យទាបជាង $250 ដែរ បើចង់ ទាក់ទាញអតិថិជន ឥណ្ឌា ហើយក្នុងរយៈពេលពី 3 ទៅ 5 ឆ្នាំ អ្នកប្រើប្រាស់ទាំងអស់នេះ នឹងអាចទទួលយក តម្លៃស្តង់ដារនេះបានហើយ៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook