Search

[ព័ត៌មាន] Apple នឹងបង្ហាញខ្លួន ម៉ាសីុន Macbook ថ្មី 3 គ្រឿង នាព្រឹត្តិការណ៍ WWDC ខែក្រោយនេះ

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា មានគំរោងនឹង ដាក់បញ្ចេញ ម៉ាសីុនកុំព្យូទ័រយួរដៃ Macbook ថ្មី ចំនួន 3 គ្រឿង នាព្រឹត្តិការណ៍ជួបជុំអ្នកអភិវឌ្ឍ WWDC 2017 ខែមិថុនាក្រោយនេះ… នេះបើតាម ប្រភពពី Bloomberg។ យុទ្ធសាស្ត្រនេះ គឺដើម្បីទប់ស្កាត់ ការប្រកួតប្រជែងថ្មី របស់ ម៉ាសីុន Surface Book របស់ Microsoft និងប៉ះប៉ូវ ការធ្លាក់ចុះ ការលក់របស់ ថេបប៉្លេត iPad។

Apple Macbook Pro Touchbar Arm Chipset
បើតាម ប្រភពបានឱ្យដឹងថា ម៉ាសីុន Macbook Pro ស៊េរីខ្ពស់ នឹងត្រូវបានគេ អាប់ដេត ឱ្យប្រើប្រាស់ អង្គគណនាស៊េរី Kaby Lake ចុងក្រោយរបស់ Intel។ រីឯ ម៉ាសីុន Macbook អេក្រង់ 12 អីុង ក៏នឹងទទួលបាន ការអាប់ដេត អង្គគណនា Intel ដែលលឿនជាងមុន។ ដោយឡែក អ្នកប្រើប្រាស់ ក៏អាចនឹងបានឃើញ ម៉ាសីុន Macbook Air អេក្រង់ 13 អីុង ស៊េរីថ្មី ផងដែរ។

បើតាមដំណឹងលេចឮ កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងសម្ងំផលិត អង្គគណនា ប្រភេទ ARM សីុភ្លើងតិចមួយប្រភេទ ដែលអាចយក ទៅប្រើជាមួយ អង្គគណនា Intel នៅក្នុង ម៉ាសីុន Macbook ដើម្បីគ្រប់គ្រង ការប្រើប្រាស់ ថាមពល និងបង្កើនថាមពលថ្ម លើម៉ាសីុននេះ ឱ្យបានកាន់តែប្រសើរឡើង។ ប៉ុន្តែ គេមិនច្បាស់ទេថា តើវា អាចនឹងចេញមុខ នាខែក្រោយនេះ ដែរ ឬយ៉ាងណា?
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook