Search

[ព័ត៌មាន] ឮថា Apple នឹងឈប់លក់ iPad mini

បង្ហាញខ្លួនដំបូង នាឆ្នាំ 2012 ថេបប៉្លេតអេក្រង់ 7.9 អីុង iPad mini របស់ Apple មើលទៅ មិនអាចទៅមុខបានឆ្ងាយនោះទេ ព្រោះបើតាម ដំណឹងចុងក្រោយ បានប្រាប់ថា ក្រុមហ៊ុន Apple អាចនឹង ឈប់លក់ ម៉ូដែលស៊េរី នេះទៀតហើយ ដោយសារតែ ចំនួនការលក់របស់វា មិនសូវល្អនោះទេ… នេះបើតាម ប្រភពពី វិុបសាយ BGR។ ប៉ុន្តែ ប្រភព មិនបានបង្ហើបទេថា តើនៅពេលណា នោះទេ!

Apple iPad mini 4 tablet
គួររំលឹកថា ក្រោយពេលចេញលក់ iPad អេក្រង់ 9.7 អីុងថ្មី កាលពីខែ មីនា កន្លងទៅ ក្រុមហ៊ុន Apple បានបានបញ្ឈប់ ការចេញលក់ iPad mini ជំនាន់ទី 1 និង iPad Air 2។ បច្ចុប្បន្ន iPad mini 4 គឺជា ម៉ូដែលចុងក្រោយ នៃ ថេបប៉្លេត ស៊េរី mini របស់ Apple។

ដោយឡែក បើដំណឹងលេចឮកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹង បង្ហាញខ្លួន iPad Pro ទំហំអេក្រង់ថ្មី 10.5 អីុង នាព្រឹត្តិការណ៍ WWDC 2017 ខែក្រោយនេះ ដែលនេះ អាចបញ្ជាក់បានថា Apple នឹងងាកទៅផ្តោតទៅលើ ថេបប៉្លេត អេក្រង់ធំៗ ចាប់ពី 9.7 អីុងឡើងទៅ ជំនួសឱ្យអេក្រង់តូចៗ៕
ប្រភព: BGR




Loading...

ចូលរួមមតិតាមរយៈ Facebook