Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 10.3.2

ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 10.3.2 សំរាប់ iPhone, iPad និង iPod Touch។ កំណែទំរង់នេះ មកដល់ 1 ខែ ក្រោយពេល Apple បញ្ចេញ iOS 10.3.1 កាលពី ថ្ងៃទី 3 ខែមេសា មុន។
iOS-10.3.2-Update-1200x910

បើតាមកំណត់ត្រាដាក់បញ្ចេញ មិនបានបង្ហើបប្រាប់អ្វីច្រើននោះទេ ប៉ុន្តែ បើតាម កំណត់ត្រារបស់ iOS 10.3.2 សាកល្បងចុងក្រោយបានប្រាប់ថា កំណែទំរង់ថ្មីនេះ ចេញមក ដើម្បីដោះស្រាយ បញ្ហាដែល កម្មវិធី​ VPN មួយចំនួន មិនដំណើរការ និង ដោះស្រាយ ពាក្យបញ្ជារ នៅក្នុង SiriKit សំរាប់ប្រើប្រាស់ នៅក្នុងរថយន្ត។

ដោយសារតែ នេះ គឺជា ការកែកុនបញ្ហាតូចតាច ដូចនេះ លោកអ្នក ដែលមិនចង់អាប់ដេត មិនបាច់ធ្វើការអាប់ដេត ក៏បាន។ សំរាប់លោកអ្នក ដែលចង់អាប់ដេត អាចចូលទៅអាប់ដេត តាមរយៈ Settings-> General -> Software Update-> Download and Install៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook