Search

[ព័ត៌មាន] នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ក្រោយ នឹងមានសមត្ថភាពអាច តាមដាន កំរិតជាតិស្ករ នៅក្នុងឈាមបាន

ក្រុមហ៊ុន Apple មានគំរោងធំនឹង បំពាក់មុខងារមួយនៅលើ នាឡិកាឆ្លាតវៃ Apple Watch ដែលអាចឱ្យគេ តាមដាន កំរិតជាតិស្ករ នៅក្នុង ឈាម (គ្លុយកូស) បាន… នេះបើតាម ប្រភពពី BGR។
Apple Watch with Glucose Feature

នាខែមេសា សារព័ត៌មាន CNBC បានរាយការណ៍ថា Apple មានក្រុមវិស្វករជីវវេជ្ជសាស្ត្រ និងគ្រូពេទ្យ ជាង 200 នាក់ បាននិងកំពុង បង្កើត សិុនស័រមួយ ដែលអាចវាស់ កំរិតគ្លុយកូស ក្នុងឈាម ដោយមិនចាំបាច់ ជួសឈាម នោះទេ។ ក្រៅពីនេះ Apple ក៏នឹងកំពុងអភិវឌ្ឍ ខ្សែនាឡិកាឆ្លាតវៃ ដែលនឹងអាច បន្ថែមមុខងារតាមដានសុខភាពផ្សេងៗ ទៅក្នុងនាឡិកា បានថែមទៀតផង ហើយគេជឿថា មុខងារតាមដានគ្លុយកូសនេះ អាចនឹងបំពាក់នៅលើ ខ្សែនាឡិកាឆ្លាតវៃនេះ ជាជាង ទៅក្នុង នាឡិកា។

ការធ្វើបែបនេះ នឹងមិនធ្វើឱ្យមានកើនឡើងនូវថ្លៃលក់ នាឡិកានោះទេ ហើយវា ងាយស្រួលក្នុងការ ស្នើសុំអាជ្ញាប័ណ្ណពី ក្រសួង FDA អាមេរិក ដោយមិនធ្វើឱ្យប៉ះពាល់ ឧបករណ៍មូលដ្ឋាន (នាឡិកា) នោះទេ។

ក្រៅពី អាចបន្ថែមមុខងារគ្លុយកូស ខ្សែនាឡិកាឆ្លាតវៃ អាចបន្ថែមមុខងារផ្សេងៗដូចជា កាម៉េរា ឬថ្ម ដើម្បីសាកថ្ម នាឡិកា ជាដើម។ BGR បានបន្តថា ប៉ុន្តែមុខងារថ្មីនេះ អាចនឹង មិនត្រូវបានបំពាក់នៅលើ Apple Watch ជំនាន់ទី 3 ដែលមានគំរោងនឹងចេញមុខ ចុងឆ្នាំ 2017 នេះ នោះទេ៕
ប្រភព: BGR




Loading...

ចូលរួមមតិតាមរយៈ Facebook